All posts by worldkhmer Radio

16May/22

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 16.05.2022

១–ភាគបញ្ចប់នៃធម្មកថាអធិប្បាយអំពីសារៈសំខាន់របស់ថ្ងៃបុណ្យវិសាខបូជាដោយព្រះតេជគុណសានសុជា។ ២–បទសម្ភាសន៍លោកថាច់ពីយ៉ាជាមួយលោកណនហ៊ី នៃក្រុងស៊ីណេ ប្រទេសបែលហ្ស៊ិក ស្តីពីបក្សភ្លើងទៀននឹងចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ខែក្រោយនេះ។ ៣–ទស្សនៈអតីតប្រធានបុរីអង្គរលោកឱកសឿមស្ដីពីរឿងពាក់ព័ន្ធនឹងបុរីអង្គរនិងបញ្ហាផ្សេងៗ។ ៤–ចម្រៀងដោយព្រះនាងតូច «ស្រឡាញ់កម្លោះស្រុកឯង» និងពីនេះពីនោះ។

15May/22

កម្មវិធីផ្សាយ ថ្ងៃអាទិត្យ 15.05.2022

១–ថ្ងៃវិសាខបូជា​ជាថ្ងៃសំខាន់បីប្រការ មានស្អីខ្លះ…។ ២–ព្រះតេជគុណសានសុជាលើកយកថ្ងៃវិសាខបូជាមកអធិប្បាយពីសារៈសំខាន់បន្ថែម។ ៣–ចម្រៀងរឿងថ្ងៃវិសាខបូជាតែងដោយកវីកែវ​សាវឿន​និង​ច្រៀងដោយលោកប៉េឡេ។ ៤–និទានអារ៉ាប់ «ឯកសហស្សរាត្រី» ភាគ ៣។ ៥–នាទី «វប្បធម៌អក្សរសាស្ត្រ» រៀបរៀងដោយលោកម៉ុង ប៉ាពីយ៉ុងដែលថ្ងៃនេះលោកនឹងលើកយកវគ្គទី១នៃរឿងសត្វគោក្នុងវប្បធម៌ខ្មែរមកជំរាប។ ៦–«ពីនេះពីនោះ» រឿងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន -លោកត្រាំនឹងមកធ្វើប្រធានាធិបតីអាមេរិកម្ដងទៀត​-​បុរីអង្គរនឹងលក់ប្រហុក។

14May/22

កម្មវិធីផ្សាយ ថ្ងៃសៅរ៍ 14.05.2022

១–នាទី «ទស្សនៈអ្នកនិពន្ធ»​ រៀបរៀងដោយលោកជាតិហង្សា​ដោយលើកយកសៀវភៅលោកសោម សេកកុមារ ​ស្ដីពីវិបត្តិកម្ពុជានិងទំនាក់ទំនងជាមួយបរទេស។ ២–នាទី«សៀវភៅខ្មែរ» សុំជូនភាគបន្តនៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។ ៣–ចម្រៀង “Aline” ច្រៀងនិងតែងដោយ Christophe។ ៤–«ពីនេះពីនោះ» ទាំងងោកងុយ។

13May/22

កម្មវិធីផ្សាយ ថ្ងៃសុក្រ 13.05.2022

១–នាទី «បដិវត្តន៍»​ដឹកនាំដោយអ្នកស្រីអៀងម៉ាឡាពីរដ្ឋមីនេសូតា​ជូនរឿង «From Dictatorship to Democracy»។ ២–សេចក្ដីរាយការណ៍របស់ព្រឹទ្ធាចារ្យអតីតប្រធានបុរីអង្គរ​ឱកសឿម និយាយរៀបរាប់ពីបុរីអង្គរ​និងទំនៀមទម្លាប់ខ្មែរ។ ៣–ភាគបន្តនៃបាឋកថារបស់លោកសាស្ត្រាចារ្យអាំងជូលាន​នៃមហាវិទ្យាល័យបូរាណវិជ្ជាស្ដីពីភពអមនុស្សនៃជំនឿរបស់ខ្មែរ។ ​នៅមាន ត។ ៤–ចម្រៀងឧទ្ទិសដល់ថ្ងៃបុណ្យវិសាខបូជា​តែងដោយ​សាន​សុជា។ ៥–«ពីនេះពីនោះ» បាតុកម្មប្រឆាំងវត្តមានហ៊ុនសែន​និងទាមទារប្រជាធិបតេយ្យនៅ អាស៊ីអាគ្នេយ៍។

11May/22

កម្មវិធីផ្សាយ ថ្ងៃពុធ 11.05.2022

១–ធម្មកថាស្ដីពី ទេវតាក្បែរខ្លួន​សម្ដែងដោយព្រះតេជគុណ​សាន​សុជា​នៃវត្ត​មណីរតនារាម​ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ​ ២–នាទី «និទាន» សូមជូនសេចក្ដីអធិប្បាយអំពីប្រាជ្ញារបស់ធនជ័យ​ដោយលោកគៀតចាន់ថុននៅខេត្តព្រះសីហនុ។ ៣–បាឋកថារបស់លោកសាស្ត្រាចារ្យអាំងជូលាន​នៃមហាវិទ្យាល័យបូរាណវិជ្ជាស្ដីពីភពអមនុស្សនៃជំនឿរបស់ខ្មែរ។ ៤–ចម្រៀងដែលចាំមិនភ្លេច «អូនស្រឡាញ់តែបងម្នាក់»​ដោយ​ឈុនវណ្ណា។ ៥–«ពីនេះពីនោះ» ​ជុំវិញបុរីអង្គរ និងការបន្តជេរមនុស្សចង្រៃដែលធ្វើឲ្យខ្មែរក្លាយជាខ្ញុំគេ។

10May/22

កម្មវិធីផ្សាយ ថ្ងៃអង្គារ 10.05.2022

១–នាទី «បដិវត្តន៍»​ដឹកនាំដោយអ្នកស្រីអៀងម៉ាឡាពីរដ្ឋមីនេសូតា​ជូនរឿង «From Dictatorship to Democracy»។ ២–នាទី«រឿងដែលខ្មែរគួរដឹង»រៀបរៀងដោយលោក នួនសុខវ៉ាងពីក្រុង Norcross, GA, រៀបរាប់អំពីកម្ពុជាសម័យនៅក្រោមឥទិ្ធពលសៀមនិងយួន ភាគ ១០។ ៣–«ពីនេះពីនោះ» រឿងរុស្ស៊ី អ៊ុយក្រែន និងដូណល់ត្រាំរបស់អាមេរិក តាមពីក្រោយចម្រៀងរបស់ Paul Anka ឈ្មោះ «Diana» និង «​កំណាព្យសាបគំនិត» របស់លោកគ្រូ អ៊ុកប៉ាត។

09May/22

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 09.05.2022

១–នាទី «សៀវភៅខ្មែរ» ជូនវគ្គបន្តនៃសៀវភៅរបស់លោក​បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។ ​២–នាទី «ខ្មែរអើយក្រោកឡើង!» លើកយកអំណះអំណាងលោក​ថាច់សារេន​ថាក្រៅពី​ប៉ុលពតហើយ ពួកអាពេជ្ឈឃាតហុតឈាមខ្មែរ​គឺ ហេង​សំរិន​នៅស្វាយ​រៀង​និង​ហ៊ុនសែន នៅកំពង់ចាម។ ៣–ចម្រៀងខ្មែរ​ «យប់ថ្ងៃអង្គារ» ច្រៀងដោយស៊ីនស៊ីសាមុត។ ៤–វិចារណកថា «ខ្មែរក្រោមខឹងគ្នាតែមួយថ្ងៃ» ដោយ លោក​គិមស៊ីសំណានិង​សឺន​ជុំជួន។ ៥–បទសម្ភាសន៍ជាមួយលោក​គឹមសូរ្យវង្ស ប្រធានផ្នែកផែនការរបស់សមាគមអ្នកប្រាជ្ញខ្មែរក្រោម​ស្ដីពីសកម្មភាព​និង​ទ្រង់ទ្រាយខ្លះៗរបស់សមាគម។

08May/22

កម្មវិធីផ្សាយ ថ្ងៃអាទិត្យ 08.05.2022

១–និទានអារ៉ាប់ «ឯកសហស្សរាត្រី» ជុំទី​២។ ២–នាទី «វប្បធម៌អក្សរសាស្ត្រ» រៀបរៀងដោយលោកម៉ុង ប៉ាពីយ៉ុងដែលថ្ងៃនេះលោកនឹងលើកយកវគ្គបញ្ចប់នៃរឿងសត្វពស់ក្នុងវប្បធម៌ខ្មែរមកជំរាប។ ៣–«ពីនេះពីនោះ»​ ស្ដីពីដំណើរអភិវឌ្ឍន៍បុរីអង្គរ – ចិនកុម្មុយនីស្តមុខស្អុយរឿងគំរោងខ្សែក្រវាត់និងថ្នល់​ – រុស្ស៊ីមិនបានពូកែដូចអួតឡើយ។

07May/22

កម្មវិធីផ្សាយ ថ្ងៃសៅរ៍ 07.05.2022

១–នាទី «ទស្សនៈអ្នកនិពន្ធ»​ រៀបរៀងដោយលោកជាតិហង្សា​ដោយលើកយកសៀវភៅលោកសោម សេកកុមារ ​ស្ដីពីការជំពាក់វាក់វិន​ក្នុងរឿងខ្មែរ ដោយយួន-សៀម-ចិន-អាមេរិកៃាំង-បារាំង មកជម្រាប។ ២–នាទី«និទានខ្មែរ» សុំជូនសេចក្ដីអធិប្បាយរឿងធនជ័យបណ្ដាំប្រស្នាដោយ​លោកគៀតចាន់ថុន។