All posts by worldkhmer Radio

05Jun/22

កម្មវិធីផ្សាយ ថ្ងៃអាទិត្យ 05.06.2022

១–សេចក្ដីរាយការណ៍របស់តាជ័យ​បុរីអង្គរ​ឬ អតីតប្រធានឱកសឿម​ស្ដីពីព្រឹត្តិការណ៍ដែលលោកបានឆ្លងកាត់កាលពីប៉ុន្មានថ្ងៃមុន។ ២–នាទី «វប្បធម៌អក្សរសាស្ត្រ ផ្នែកនិរុត្តិសាស្ត្រ» រៀបរៀងដោយលោកម៉ុង ប៉ាពីយ៉ុងដែលថ្ងៃនេះលោកនឹងលើកយកវគ្គទី ៤ នៃរឿងសត្វគោក្នុងវប្បធម៌ខ្មែរមកជំរាប។ ៣–នាទីប្រលោមលោក​សុំជូនវគ្គទី ៩ ​នៃរឿង​ ១០០១ ​យប់​ឬ ឯកសហស្សរាត្រី។ ៤–ចម្រៀងអន្តរជាតិដោយកុមារីអន្តរសាសន៍​ព្រះនាងតូចនរោត្តមជេនណា។ ៥–«ពីនេះពីនោះ» ស្វាគមន៍ សមាជិកថ្មី អរគុណអ្នកគាំទ្រវិទ្យុខ្មែរពិភពលោក​និងបុរីអង្គរ។ បញ្ហាលួចបន្លំសន្លឹកឆ្នោតឆ្នាំ ២០២០​ នៅអាមេរិកមិនទាន់ចប់ងាយៗទេ បើជឿកុនឯកសារ «2000 Mules»​។

04Jun/22

កម្មវិធីផ្សាយ ថ្ងៃសៅរ៍ 04.06.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់​ឆ្លើយសំនួរពីរឿងសុខនិងទុក្ខ។ ២–នាទីទស្សនៈអ្នកនិពន្ធ​រៀបរៀងដោយលោកជាតិហង្សានៃក្រុងមីនេអាប៉ូលិស រដ្ឋមីនេសូតា ដោយយកសៀវភៅលោកសោមសេកកុមារមកអានជូនស្ដាប់។ ៣–ចម្រៀងស្នេហាបក្សភ្លើងទៀន ច្រៀងដោយលោកសៀងសុផលតែងដោយលោកហេងសង្គ្រាម។ ៤–«ពីនេះពីនោះ» រាយការណ៍ពីសេចក្ដីព្យាយាមនៅបុរីអង្គរ​អ៊ិងគ៍​ – អរគុណលោក​ហត្ថ ស័ង្ខ ​ពីរដ្ឋតិចសាស់ដែលបានជួយក្នុងការជីកបារាយណ៍ ១០០ដុល្លារ ជួយវិទ្យុ ១២០ដុល្លារ ជួយថ្លៃកាហ្វេសានសុវិទ្យ​ ៨០ដុល្លារ។

03Jun/22

កម្មវិធីផ្សាយ ថ្ងៃសុក្រ 03.06.2022

១–នាទី«សៀវភៅខ្មែរ» សុំជូនវគ្គបន្តនៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។ ២–នាទី «បដិវត្តន៍»​ដឹកនាំដោយអ្នកស្រីអៀងម៉ាឡាពីរដ្ឋមីនេសូតា​ជូនរឿង «From Dictatorship to Democracy»​(វគ្គទី ៨)។ ៣–វគ្គបន្តនៃ «កំណាព្យសាបគំនិត»​ របស់លោកគ្រូអ៊ុកប៉ាត​ពីក្រុងគិងហ្គែសែម ប្រទេសបារាំង។ ៤–វគ្គបន្តនៃបទសន្ទនារវាងលោកលីតារាវុឌ្ឍ​នៃអង្គការរៃយំនឹងលោកសាស្ត្រាចារ្យ​អាំងជូលាននៃសកលវិទ្យាល័យបុរាណវិទ្យាស្ដីពីការបង្កើតអាជ្ញាធរជាតិអប្សរា។ ៥–ចម្រៀង «Oh Mon Amour!» របស់ គ្រិស្តូហ្វឆ្នាំ ១៩៧១។ ៦–«ពីនេះពីនោះ» ពូទិនព្រមចាញ់សង្គ្រាមហើយនៅ? នៅមាន​រថក្រោះយកមកច្បាំងទៀតទេ? ចិនឆ្លងកូវិដស្លាប់ព្រោះកូវិដ-១៩ប៉ុន្មាននាក់មែនទែន? ដូណល់ត្រាំមានផ្លូវបានត្រឡប់មកកាន់អំណាចទេ?

02Jun/22

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 02.06.2022

១–នាទី «សម្លេងនារីខ្មែរ» រៀបរៀងដោយអ្នកគ្រូ សូផានីបៃ​វ៉ៃប្រហារអំពើឃោរឃៅរបស់ប៉ូលិសខ្មែរ​ទៅលើកម្មការិនីកាស៊ីណូណាហ្កាវើលដ៍ដែលធ្វើបាតុកម្មតវ៉ាកង្វះយុត្តិធម៌។ ២–នាទីប្រលោមលោក​សុំជូនវគ្គទី ​៨ ​នៃរឿង​១០០១​យប់​ឬ ឯកសហស្សរាត្រី។ ៣–ចម្រៀង «ចង់បានអាវថ្មី អាវបក្សភ្លើងទៀន!»​ សម្រាប់ថ្ងៃបោះឆ្នោត ​៥​ មិថុនាខានស្អែក​១។

01Jun/22

កម្មវិធីផ្សាយ ថ្ងៃពុធ 01.06.2022

១–ធម្មកថារបស់ព្រះតេជគុណសានសុជានៃវត្ត​មណីរតនារាម​ក្រុងពោធិ៍សាត់ ស្តីពីវិធីរម្ងាប់ទុក្ខ ដោយមិនឱបទុក្ខទុកនឹងខ្លួន។ ២–វគ្គបញ្ចប់នៃបទសម្ភាសន៍រវាងលោកថាច់ពីយ៉ានឹងលោកណនហ៊ីពីប្រទេសបែលហ្ស៊ិកស្ដីពីស្ថានការណ៍មុនការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់​ ៥ ​មិថុនា​ ២០២២។ ៣–ភាគបន្តនៃបទសន្ទនារវាងលោកលីតារាវុឌ្ឍ​នៃអង្គការរៃយំនឹងលោកសាស្ត្រាចារ្យ​អាំងជូលាននៃសកលវិទ្យាល៏យបុរាណវិទ្យាស្ដីពីការបង្កើតអាជ្ញាធរជាតិអប្សរា។ ៤–ចម្រៀងល្បីរបស់ Lady Gaga ឈ្មោះ «Hold My Hand»​ក្នុងកុនរឿង «Top Gun: Maverick»។ ៥–«ពីនេះពីនោះ» ​និយាយដោយមិនដឹងថាចង់និយាយពីស្អី!

31May/22

កម្មវិធីផ្សាយ ថ្ងៃអង្គារ 31.05.2022

១–បទសម្ភាសន៍រវាងលោកថាច់ពីយ៉ានឹងលោកណនហ៊ីពីប្រទេសបែលហ្ស៊ិកស្ដីពីស្ថានការណ៍មុនការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់​ ៥ ​មិថុនា​ ២០២២។ ២–នាទី «បដិវត្តន៍»​ដឹកនាំដោយអ្នកស្រីអៀងម៉ាឡាពីរដ្ឋមីនេសូតា​ជូនរឿង «From Dictatorship to Democracy» របស់លោកសាស្ត្រាចារ្យ Gene Sharp នៃសកលវិទ្យាល័យរដ្ឋម៉ាស្សាឈូសិត្ស (វគ្គទី ៧)។ ៣–នាទី«រឿងដែលខ្មែរគួរដឹង» រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA, រៀបរាប់អំពីកម្ពុជាសម័យនៅក្រោមឥទិ្ធពលសៀមនិងយួន (ភាគ២​ វគ្គ១៣)។ ៤–«កំណាព្យសាបគំនិត»​របស់លោកគ្រូអ៊ុកប៉ាត​ពីក្រុងគិងហ្គែសែម ប្រទេសបារាំង។ ៥–ចម្រៀងពីសម្រស់ដួងចន្ទ្រ។ ៦–«ពីនេះពីនោះ»​​ ស្ដីពីបុរីអង្គរ​និងទឹកចិត្តប្ដូរផ្ដាច់។

30May/22

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 30.05.2022

១–នាទី «ខ្មែរអើយក្រោកឡើង» រៀបរៀងជូនស្ដាប់ដោយ ​លោកជាតិហង្សា ​ពីក្រុង​មីនេអាប៉ូលិស រដ្ឋមីនេសូតា បង្ហាញឲ្យឃើញភាពក្បត់ជាតិលក់ជាតិរបស់ពួកកញ្ជះយួននៃបក្សប្រជាជន។ ២–នាទី«សៀវភៅខ្មែរ» សុំជូនភាគបន្តនៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។ ៣–ចម្រៀងច្រៀងដោយព្រះអង្គតូច​ជេនណា​ នរោត្តម «មករាំបទ Pepito ជាមួយខ្ញុំ»។ ៤–«ពីនេះពីនោះ» កិច្ចការបុរីអង្គរ 3271 S Chicken Rd, Rowland, NC 28383 –

29May/22

កម្មវិធីផ្សាយ ថ្ងៃអាទិត្យ 29.05.2022

១–ធម្មកថារបស់ព្រះតេជគុណសានសុជានៃវត្ត​មណីរតនារាម​ក្រុងពោធិ៍សាត់ ស្តីពីវិធីរម្ងាប់កំហឹងពេលត្រូវគេតិះដៀលរិះគន់។ ២–សេចក្ដីរាយការណ៍របស់តាជ័យឆ្មាំបុរីអង្គរស្ដីពីសកម្មភាពរបស់លោកនិងកនយើងនៅបុរីអង្គរនាចុងសប្ដាហ៍នេះ។ ៣–នាទីប្រលោមលោក​សុំជូនភាគ ៧ ​នៃរឿង​ ១០០១ ​យប់​ឬ ឯកសហស្សរាត្រី។ ៤–ចម្រៀងបទ «Ah, Ah, Cristina!» ច្រៀងដោយជុំកែម​កាលពីសម័យសង្គម។ ៥–នាទី «វប្បធម៌អក្សរសាស្ត្រ» រៀបរៀងដោយលោកម៉ុង ប៉ាពីយ៉ុងដែលថ្ងៃនេះលោកនឹងលើកយកវគ្គទី ៣ នៃរឿងសត្វគោក្នុងវប្បធម៌ខ្មែរមកជំរាប។

28May/22

កម្មវិធីផ្សាយ ថ្ងៃសៅរ៍ 28.05.2022

១–នាទី «និទាន» សូមជូនវគ្គបញ្ចប់នៃសេចក្ដីអធិប្បាយអំពីរឿងធនជ័យ​ដោយលោកគៀតចាន់ថុននៅខេត្តព្រះសីហនុ។ ២–នាទីទស្សនៈអ្នកនិពន្ធ​រៀបរៀងដោយលោកជាតិហង្សានៃក្រុងមីនេអាប៉ូលិស រដ្ឋមីនេសូតា ដោយយកសៀវភៅលោកសោមសេកកុមារមកអានជូនស្ដាប់។ ៣–ភាគបន្តនៃបទសន្ទនារវាងលោកលីតារាវុឌ្ឍ​នៃអង្គការរៃយំនឹងលោកសាស្ត្រាចារ្យ​អាំងជូលាននៃសកលវិទ្យាល័យបុរាណវិទ្យា។ ៤–ចម្រៀងមនោសញ្ចេតនា​ឈ្មោះ «អូនគិតដល់បង» ច្រៀងដោយ​កញ្ញា​ឡាវសុផា។ ៥–«ពីនេះពីនោះ» ស្អីទៅគម្រោងបុរីអង្គរ? ជំនាញការយោធា៖ រុស្ស៊ីអស់អាវុធទំនើបយកមកវ៉ៃអ៊ុយក្រែន។

27May/22

កម្មវិធីផ្សាយ ថ្ងៃសុក្រ 27.05.2022

១–សារពីបុរីអង្គររបស់លោកអតីតប្រធានឱកសឿម​ឬ​តាជ័យឆ្មាំចម្ការបុរីអង្គរ ជូនដំណឹងដល់សមាជិកប្រុសស្រីអំពីសេចក្ដីព្យាយាមអភិរក្សនិងអភិវឌ្ឍសហគមន៍បុរីអង្គររបស់ខ្មែរពិភពលោក។ ២–នាទី«សៀវភៅខ្មែរ» សុំជូនភាគបន្តនៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។ ៣–នាទី «បដិវត្តន៍»​ដឹកនាំដោយអ្នកស្រីអៀងម៉ាឡាពីរដ្ឋមីនេសូតា​ជូនរឿង «From Dictatorship to Democracy»​(ភាគ ៦)។ ៤–ចម្រៀងបារាំងសែសជូនមិត្តអ្នកស្ដាប់​បទ «Siffler sur la Colline» ច្រៀងដោយ Joe Dassin កាលពីឆ្នាំ 1969។