All posts by worldkhmer Radio

06May/22

កម្មវិធីផ្សាយ ថ្ងៃសុក្រ 06.05.2022

១–នាទី បុច្ឆា-វិសជ្ជនា​សាកសួរ​និងឆ្លើយដោយព្រះតេជគុណសានសុជា។ ២–នាទី «សៀវភៅខ្មែរ» ជូនអំណានសៀវភៅ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌» របស់បណ្ឌិតយិនឆេងស៊ន។ ៣–នាទី «សម្លេងរំដោះជាតិខ្មែរ»​សូមេជូនអត្ថបទមួយទៀតរបស់លោកទិត​សានី។ ៤–ចម្រៀងកន្ទ្រឹមឡើងដូនតានៅសុរិន្ទ។ ​៥–តាចាស់ជក់ខ្សៀនិងពីនេះពីនោះខ្លីៗ

05May/22

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 05.05.2022

១–នាទីសម្លេងស្ត្រីខ្មែររៀបរៀងដោយអ្នកគ្រូសុផានីបៃដោយថ្ងៃនេះអ្នកគ្រូនឹង ផ្ដន្ទាទោស​មេដឹកនាំចង្រៃទាំងឡាយដែលប្រើអំណាចផ្ដាច់ការទៅលើប្រជាពលរដ្ឋ។ ២–ធម្មកថារបស់ព្រះតេជគុណសានសុជាស្ដីពីការចាំចាប់កំហុស។ ៣–ចម្រៀង​ឈ្មោះ «San Francisco» ច្រៀងដោយ Scott McKenzie។ ៤–«ពីនេះពីនោះ» មានសេចក្ដីរាយការណ៍របស់លោកឱកសឿមស្ដីពីបុណ្យចូលឆ្នាំនៅបុរីអង្គរ។

04May/22

កម្មវិធីផ្សាយ ថ្ងៃពុធ 04.05.2022

១–នាទី «ខ្មែរអើយក្រោកឡើង!» ដោយ​លោក​ជាតិហង្សាពីក្រុង​មីនេអាប៉ូលិស រដ្ឋមីនេសូតា។ ២–នាទី «និទាន» សូមជូនសេចក្ដីអធិប្បាយអំពីប្រាជ្ញារបស់ធនជ័យ​ដោយលោកគៀតចាន់ថុននៅខេត្តព្រះសីហនុ។ ៣–វគ្គបញ្ចប់នៃបាឋកថារបស់លោកសាស្ត្រាចារ្យអាំងជូលាន​នៃមហាវិទ្យាល័យបូរាណវិជ្ជាស្ដីពីទំនាក់ទំនងរវាងជនជាតិនានាក្នុងតំបន់ឥណ្ឌូចិនសម័យមុន។ ៤–នាទីចម្រៀងសូមជូនបទ «កន្ទ្រឹមដូនតា»​ច្រៀងដោយ​ព្រះនាងទូច​ជេនណា។ ​៥–«ពីនេះពីនោះ» រឿងត្រីប្រាស៊ីលាមក? ​​និងបំណង​បុរីអង្គរអ៊ិងចង់ជួញដូរប្រហុក!

03May/22

កម្មវិធីផ្សាយ ថ្ងៃអង្គារ 03.05.2022

១–នាទីសម្លេងរំដោះជាតិខ្មែរដែលអ្នកស្រីចន្ទលក្ខិណានឹង​ជូនអត្ថបទមួយទៀតរបស់លោក ទិតសានីជូនស្ដាប់។ ២–នាទី«រឿងដែលខ្មែរគួរដឹង»រៀបរៀងដោយលោក នួនសុខវ៉ាងពីក្រុង Norcross, GA, រៀបរាប់អំពីកម្ពុជាសម័យនៅក្រោមឥទិ្ធពលសៀមនិងយួន ភាគ ៩។ ៣–ចម្រៀងតាមសុំ បទ «The Young Ones» ច្រៀងដោយ Cliff Richard កាលពី ៦១​ឆ្នាំ​មុន។ ៤–«ពីនេះពីនោះ»​សម្រាប់ថ្ងៃអង្គារ៖ ​បច្ចុប្បន្នភាពនៅអ៊ុយក្រែន។ ធម្មិកព្រហ្មថា​បុរីអង្គរជាជំរកល្អសម្រាប់ពេលមានសង្គ្រាមលោកលើកទី ៣ ។ល។

02May/22

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 02.05.2022

ពីនេះពីនោះដោយសានសុវិទ្យ​ស្ដីពីបុរីអង្គរ​និងលទ្ធផលក្រោយថ្ងៃបុណ្យចូលឆ្នាំខ្មែរ៣០​មេសា-១​ឧសភា​២០២២ រួមមាន​សេចក្ដីរាយការណ៍របស់ព្រឺទ្ធបុរស​ឱកសឿមបន្ថែមទៀតផង។

01May/22

កម្មវិធីផ្សាយ ថ្ងៃសៅរ៍ 30.04.2022-ថ្ងៃអាទិត្យ 01.05.2022

១–នាទី «ទស្សនៈអ្នកនិពន្ធ»​ រៀបរៀងដោយលោកជាតិហង្សា​ដោយលើកយកសៀវភៅលោកសេកសោមកុមារ​ស្ដីពីការជំពាក់វាក់វិន​ក្នុងរឿងខ្មែរ ដោយយួន-សៀម-ចិន-អាមេរិកៃាំង-បារាំង មកជម្រាប។ ២–នាទី«និទានខ្មែរ» សុំជូនសេចក្ដីអធិប្បាយរឿងធនជ័យបណ្ដាំប្រស្នាដោយ​លោកគៀតចាន់ថុន។ ៣–បាឋកថារបស់លោកសាស្ត្រាចារ្យ​អាំងជូលាននៃមហាវិទ្យាល័យបុរាណវិទ្យាស្ដីពីទំនាក់ទំនងរវាងជនជាតិនានានៅឥណ្ឌូចិនក្នុង​សម័យមុន (​នៅមាន ត) ។ ៤–បាត់ «ពីនេះពីនោះ» ព្រោះជាប់រវល់ធ្វើបុណ្យចូលឆ្នាំនៅបុរីអង្គរ។

29Apr/22

កម្មវិធីផ្សាយ ថ្ងៃសុក្រ 29.04.2022

១–សេចក្ដីរំពឹងគិតរបស់លោកអតីតប្រធានបុរីអង្គរ​ឱកសឿម អំពីតម្លៃសុជីវធម៌និងសេចក្ដីថ្លៃថ្នូររបស់ខ្មែរក្នុងពិធីបុណ្យ។ ២–នាទីសៀវភៅខ្មែរ​ជូនរឿង «ចូរនាំគ្នាជ្រកក្រោមព្រះធម៌» របស់លោកបណ្ឌិត​យិនឆេងស៊ន។ ​​​ ៣–នាទី សម្លេងរំដោះជាតិខ្មែរ ជូនអត្ថបទរបស់លោក​ទិតសានី អានជូនស្ដាប់ដោយអ្នកស្រីចន្ទលក្ខិណា​។ ៤–នាទីចម្រៀងជូនភ្លេង២បទរបស់ Sylvie Vartan ឈ្មោះ «La plus belle pour aller danser»និងបទ «Et pourtant» ច្រៀងដោយ Charles Aznavour។ ៥–នាទី «ពីនេះពីនោះ» គម្រោងសាងសង់នៅបុរីអង្គរនៅតែបន្ត – សាមគ្គីគឺកម្លាំង!

28Apr/22

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 28.04.2022

១–នាទីសម្លេងស្ត្រីខ្មែររៀបរៀងដោយអ្នកគ្រូសុផានីបៃដោយថ្ងៃនេះអ្នកគ្រូនឹង ផ្ដន្ទាទោស​មេដឹកនាំរុស្ស៊ី Vladimir Putin​ដែលកំពុងឈ្លានពានប្រទេសឯករាជ្យ អធិបតេយ្យអ៊ុយក្រែនដែលឥតបានធ្វើអ្វីរុស្ស៊ីសោះ។ ២–នាទី«ប្រលោមលោក»សូមជូនភាគអវសាននៃរឿង«សារ៉ាម៉ានី»តែងដោយ លោករ៉ូឡង់មេយែរ (Roland Meyer) ប្រែសម្រួលជាខ្មែរដោយអ្នកស្រីច័ន្ទបូផលនិង រៀបរៀងជាអត្ថបទសំឡេងដោយ លោក នួនសុខវ៉ាង​ពីរដ្ឋចច្ចា។ ៣–កំណាព្យមួយវគ្គទៀតរបស់លោកគ្រូ អ៊ុកប៉ាត​ស្ដីពីសម័យដែលលោកទៅធ្វើគ្រូនៅកំពង់ឆ្នាំងកាលពីឆ្នាំ ១៩៦២។ ៤–ភ្លេងអារក្ខខេត្តកំពង់ស្ពឺ និងចម្លើយទៅនឹងសំនួរថា «ហេតុអ្វីបានជាខ្មែរលេងភ្លេងអារក្ខ ឬ​លៀងអារក្ខ?» ៥–«ពីនេះពីនោះ»​មុនបុណ្យចូលឆ្នាំខាលនៅបុរីអង្គរ។

27Apr/22

កម្មវិធីផ្សាយ ថ្ងៃពុធ 27.04.2022

១–ធម្មកថារបស់ព្រះគុណម្ចាស់សានសុជារឿងមនុស្សគ្រប់រូបមានទុក្ខ។ ២–ភាគបន្តនៃសេចក្ដីអធិប្បាយអំពីរឿង «ធនជ័យបណ្តាំប្រស្នា ពោធិសត្វលោកេស្វរៈ» ស្រាវជ្រាវនិងចងក្រងដោយ​លោក គៀត ចាន់ថុន អតីតសិស្សសាលាវិចិត្រសិល្បៈ អានជូនស្ដាប់ដោយ​លោក​សានសុវិទ្យ។ ៣–ភាគបន្តនៃបាឋកថារបស់សាស្ត្រាចារ្យអាំងជូលាន រឿងទំនាក់ទំនងជនជាតិនានានៅឥណ្ឌូចិន (នៅមាន​ ត)។ ៤–ចម្រៀង​«Unchained Melody» ដោយវង់ «The Righteous Brothers»។ ៥–«ពីនេះពីនោះ»​ អរគុណបងប្អូនដែលគាំទ្របុរីអង្គរ https://boreiangkor.org/

26Apr/22

កម្មវិធីផ្សាយ ថ្ងៃអង្គារ 26.04.2022

១–សេចក្ដីរាយការណ៍អំពីសកម្មភាពនៅបុរីអង្គរ​និងមតិយោបល់ផ្ទាល់របស់លោកអតីតប្រធានឱកសឿមស្ដីពីទំនៀមទម្លាប់ខ្មែរដែលកំពុងតែក្លាយទៅជាស្អីផ្សេងទៀតនោះ។ ២–បទសន្ទនា​ឬសម្ភាសន៍រវាងលោកថាច់ពីយ៉ា​នឹង​លោក​ប៉ែនវណ្ណូ​នៃគណៈកម្មាធិការ​២៣​តុលា​១៩៩១ ស្ដីពីជ័យជំនះរបស់លោក​ម៉ាក្រុងក្នុងការបោះឆ្នោតបានធ្វើជាប្រធានា​ធិបតីបារាំង​១​អាណត្តិទៀត។ ៣–នាទីសម្លេងរំដោះជាតិខ្មែរដែលលោក សសុវណ្ណនឹង​ជូនអត្ថបទមួយទៀតរបស់លោក ទិតសានីក្រោមចំណងជើងថា «កសាងកំហុសចាស់សាជាថ្មី»។ ៤–នាទី«រឿងដែលខ្មែរគួរដឹង»រៀបរៀងដោយលោក នួនសុខវ៉ាងពីក្រុង Norcross, GA, រៀបរាប់អំពីកម្ពុជាសម័យនៅក្រោមឥទិ្ធពលសៀមនិងយួន។ ៥–លោក Gary Brooker នៃវង់ Procol Harum ច្រៀងបទ «A Whiter Shade of Pale»។ ៦–«ពីនេះពីនោះ» អរគុណលោកអ្នកនាងដែលគាំទ្របុរីអង្គរ​និងវិទ្យុខ្មែរពិភពលោក។