March 12, 2026កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/03-12-26_WKR_ALL_NEWS.mp3Podcast: Play in new window | Download๑–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CAអ្នកគ្រូរំលឹកអនុស្សាវរីយ៍ ថ្ងៃ ๑๘ មីនា ๑๙๗๐ ទិវានៃជំហានដំបូងរបស់ខ្មែរឆ្ពោះទៅរកសេចក្ដីវិនាសមិនថាដោយសារអ្នកណាជាអ្នកផ្ដើមនោះឡើយ។๒–«នាទីអក្សរសិល្ប៍ខ្មែរអធិប្បាយដោយលោកវ៉ាន់ឌីកាអុន» ស្ដីពីរឿង «កាកី» ភាគ ๑ និពន្ធកាលពីឆ្នាំ ๑๘๑๕ ដោយព្រះបាទហរិរក្សរាមាធិបតី (๑๗๙๑-๑๘๖๐) ។๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»សូមជូនចម្រៀងកំសត់ ๑ បទឈ្មោះ «កុំត្រាប់កាកី» ច្រៀងដោយទិត្យវិច្ឆិកា។๔–នាទី «ពីនេះពីនោះ» លោកមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់រងរបួសតាំងពីថ្ងៃ ๒๘ កុម្ភៈ ពេលនេះលាក់ខ្លួនពួនអាត្មានៅលេនដ្ឋានសុវត្ថិភាព។សេហ្វខែមបូឌាឲ្យដឹងថាលោកមេធាវីសិទ្ធិមនុស្សស្រឡាញ់ខ្មែរ Morton Sklar បានទទួលអនិច្ចកម្មហើយកាលពីថ្ងៃ ๒๒ កុម្ភៈ ๒๐๒๖។ អង្គការរបស់កញ្ញាស៊ិនថេវីនឹងរៀបចំពិធីបង្សុកូលនៅថ្ងៃខាងមុខជាការសម្ដែងការដឹងគុណដែលលោក Sklar ជួយខ្មែរស្ងាត់ៗ៕