March 3, 2026កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/03-03-26_WKR_ALL_NEWS.mp3Podcast: Play in new window | Download๑–នាទី «ពាក្យបរទេសនៅក្នុងវចនានុក្រមខ្មែរ» រៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុង Norcross រដ្ឋ Georgiaភាគ ๑ នៃកម្រងពាក្យបរទេសក្នុងវចនានុក្រមខ្មែរដែលមិនមែនបាលី-សំស្ក្រឹត๒–នាទី «ព្រលឹងភារតៈ» ជូនរឿងមហាភារតយុទ្ធ របស់ឥណ្ឌាជំពូកទី ๑๒ ស្ដីពីកាណ៌ ឬ សុរិយបុត្រ កូនច្បងរបស់គន្ទី កើតពីនិយោគៈជាមួយព្រះអាទិត្យហើយត្រូវម្ដាយបំបរបង់ចោលតែក៏ព្រមបណ្ដោយឲ្យអជ៌ុនបាញ់សម្លាប់ព្រោះម្ដាយអង្វរសុំជីវិតអនុជ។๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»សូមជូនចម្រៀងភាសាហ៊ិនឌីដែលថ្លែងសរសើរសេចក្ដីក្លាហាននិងទឹកចិត្តសែនប្រសើរពោរពេញទៅដោយការលះបង់របស់វីរបុរសអភ័ព្វក្នុងរឿងមហាភារតៈ គឺកំពូលអ្នកតស៊ូ កាណ៌ ឬការ័ណ បុត្រច្បងរបស់ព្រះនាងគន្ទីដែលកើតពីការនិយោគៈជាមួយព្រះសុរិយា។๔–នាទី «សង្គមវិជ្ជា» ដោយលោកខេងខេមរៈ នៃក្រុង Columbusរដ្ឋ Ohio សូមជូនរឿង«សំរោងចុងកាល់កោះគ្មានសមុទ្ទ» និពន្ធដោយលោកព្រឹទ្ធាចារ្យឱកសឿម។ ភាគ ๑๕ ។ពួកខ្មែរឥស្សរៈមានសត្រូវច្រើនណាស់ច្បាំងបណ្ដេញបារាំង ប្រឆាំងយៀកមិញ និងស្ដេចសីហនុហើយនៅក្បត់គ្នាឯងថែមទៀត។๕–នាទី «ពីនេះពី័នោះ» អាមេរិកថានឹងសំពងអ៊ីរ៉ង់ធ្ងន់ជាងនេះទៅទៀត៕