๑–នាទី​ «រៀនពាក្យស្លែងអាមេរិកាំង» 
๒–នាទី «វិភាគសៀវភៅប្រចាំសប្ដាហ៍ដោយលោកវ៉ាន់ឌីកាអុន»
សប្ដាហ៍នេះលោកវិភាគសៀវភៅឈ្មោះ «Warrior Politics» ឬ La Stratégie du guerrier / នយោបាយអ្នកចម្បាំង របស់លោក​ Robert D. Kaplan អ្នកនិពន្ធនិងជាអ្នកឆ្លងឆ្លើយពត៌មានបរទេសជនជាតិអាមេរិកាំង។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
ថ្ងៃនេះសូមជូនចម្រៀងភាសាបារាំង ๑ បទឈ្មោះ «Et Si Tu N’Existais Pas» ច្រៀងដោយ Joe Dassin អ្នកតន្ត្រី​អាមេរិកាំង-បារាំង អាយុខ្លីស្លាប់នៅឆ្នាំ ๑๙๘๐ ពេលអាយុទើបនឹង ๔๑ ឆ្នាំ។
๔–នាទី «សុខភាពយើង»​  
វិធីសម្លាប់ដុំសាច់មហារីកដោយប្រើអិចសូហ្សូមពីមហារីក​យកមកបំពាក់ថ្នាំគីមី​រួចបាញ់បញ្ចូលទៅក្នុងខ្លួនឲ្យវាកម្ចាត់កោសិកាមហារីក​ហៅថាល្បិចពាលស៊ីពាល។
๕–នាទី «ពីនេះពីនោះ»
អង់គ្លេស អាល្លឺម៉ង់ និង​បារាំងប្រកាសគាំទ្រអាមេរិក​និង​អ៊ីស្រាអែលរួមទាំងសម្ព័ន្ធមិត្តក្នុងឈូងសមុទ្រពែរ្ស៍ប្រឆាំងអ៊ីរ៉ង់។