๑–នាទី​​​ «ពាក្យបរទេសនៅក្នុងវចនានុក្រមខ្មែរ» រៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុង Norcross ​រដ្ឋ Georgia
ភាគ ๑ នៃកម្រងពាក្យបរទេសក្នុងវចនានុក្រមខ្មែរដែលមិនមែនបាលី-សំស្ក្រឹត​
๒–នាទី «ព្រលឹងភារតៈ» ជូនរឿងមហាភារតយុទ្ធ របស់ឥណ្ឌា
ជំពូកទី ๑๒ ស្ដីពីកាណ៌ ឬ សុរិយបុត្រ កូនច្បងរបស់គន្ទី កើតពីនិយោគៈជាមួយព្រះអាទិត្យ​ហើយត្រូវម្ដាយបំបរបង់ចោល​តែក៏ព្រមបណ្ដោយឲ្យអជ៌ុនបាញ់សម្លាប់ព្រោះម្ដាយអង្វរសុំជីវិតអនុជ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងភាសាហ៊ិនឌីដែលថ្លែងសរសើរសេចក្ដីក្លាហាន​និងទឹកចិត្តសែនប្រសើរពោរពេញទៅដោយការលះបង់របស់វីរបុរសអភ័ព្វក្នុងរឿងមហាភារតៈ គឺកំពូលអ្នកតស៊ូ កាណ៌ ឬការ័ណ បុត្រច្បងរបស់ព្រះនាងគន្ទីដែលកើតពីការនិយោគៈជាមួយព្រះសុរិយា។
๔–នាទី «សង្គមវិជ្ជា» ដោយ​លោក​ខេង​ខេមរៈ នៃក្រុង​ Columbusរដ្ឋ Ohio សូមជូនរឿង​«សំរោងចុងកាល់កោះគ្មានសមុទ្ទ»​ និពន្ធដោយលោកព្រឹទ្ធាចារ្យឱក​សឿម។ ភាគ ๑๕ ។
ពួកខ្មែរឥស្សរៈមានសត្រូវច្រើនណាស់​ច្បាំងបណ្ដេញបារាំង ប្រឆាំងយៀកមិញ និងស្ដេចសីហនុ​ហើយនៅក្បត់គ្នាឯងថែមទៀត។
๕–នាទី «ពីនេះពី័នោះ» 
អាមេរិកថានឹងសំពងអ៊ីរ៉ង់ធ្ងន់ជាងនេះទៅទៀត៕