March 2, 2026កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/03-02-26_WKR_ALL_NEWS.mp3Podcast: Play in new window | Download๑–នាទី «រៀនពាក្យស្លែងអាមេរិកាំង» ๒–នាទី «វិភាគសៀវភៅប្រចាំសប្ដាហ៍ដោយលោកវ៉ាន់ឌីកាអុន»សប្ដាហ៍នេះលោកវិភាគសៀវភៅឈ្មោះ «Warrior Politics» ឬ La Stratégie du guerrier / នយោបាយអ្នកចម្បាំង របស់លោក Robert D. Kaplan អ្នកនិពន្ធនិងជាអ្នកឆ្លងឆ្លើយពត៌មានបរទេសជនជាតិអាមេរិកាំង។๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»ថ្ងៃនេះសូមជូនចម្រៀងភាសាបារាំង ๑ បទឈ្មោះ «Et Si Tu N’Existais Pas» ច្រៀងដោយ Joe Dassin អ្នកតន្ត្រីអាមេរិកាំង-បារាំង អាយុខ្លីស្លាប់នៅឆ្នាំ ๑๙๘๐ ពេលអាយុទើបនឹង ๔๑ ឆ្នាំ។๔–នាទី «សុខភាពយើង» វិធីសម្លាប់ដុំសាច់មហារីកដោយប្រើអិចសូហ្សូមពីមហារីកយកមកបំពាក់ថ្នាំគីមីរួចបាញ់បញ្ចូលទៅក្នុងខ្លួនឲ្យវាកម្ចាត់កោសិកាមហារីកហៅថាល្បិចពាលស៊ីពាល។๕–នាទី «ពីនេះពីនោះ»អង់គ្លេស អាល្លឺម៉ង់ និងបារាំងប្រកាសគាំទ្រអាមេរិកនិងអ៊ីស្រាអែលរួមទាំងសម្ព័ន្ធមិត្តក្នុងឈូងសមុទ្រពែរ្ស៍ប្រឆាំងអ៊ីរ៉ង់។