17Nov/24

កម្មវិធីផ្សាយថ្ងៃអាទិត្យ 17.11.2024

๑–«បុរេប្រវត្តិសាស្ត្រខ្មែរ»
ការកាយរកសំណេសសំណល់ពីស្ថានីយ៍បុរេប្រវត្តិសាស្ត្រតាមល្អាងភ្នំ
នៅកំពង់ឆ្នាំង ព្រះវិហារ​ បាត់ដំបងរកបានវត្ថុជាច្រើន។
๒–«នាទីនិទានចិនរឿង សាមកុក»  វគ្គទី ๘๘ ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
๔–«នាទីសង្គមវិជ្ជា» ដោយ​លោក​ខេង​ខេមរៈសូមជូនអំណាននៃ
សៀវភៅ«សំរោង​ចុង​កាល់កោះគ្មានសមុទ្ទ»របស់លោកឱកសឿម។​
វគ្គទី ๔ «ឆ្លងចេត្រ» នៅសំរោងចុងកាល់និងពិធីប្រពៃណីដទៃទៀត។
๕–«នាទីពីនេះពីនោះ» 
16Nov/24

កម្មវិធីផ្សាយថ្ងៃសៅរ៍ 16.11.2024

๑–«នាទីវប្បធម៌ខ្មែរ» រៀបរៀងដោយលោកម៉ីសុភីនៅក្រុង
លីយ៉ុងប្រទេសបារាំង
និយាយពីកវីឯកសម័យអង្គចន្ទ លោកឧកញ៉ាកោសាធិបតីកៅ
តែងរឿង​ «ក្រុងសុភមិត្រ» ឆ្នាំ ๑๗๙๘ ។
๒–«នាទីនិទានចិន» រឿង «សាមកុក» 
វគ្គទី ๘๗៖ ភាពឆ្លាតអាក្រក់របស់ចូឆូ​ឬឆាវឆាវ ក្នុងការប្រើដៃអ្នក
ដទៃសម្លាប់មនុស្សដែលខ្លួនស្អប់ដោយខ្លួននៅបរិសុទ្ធឥតខុស។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
ជ្រើសរើសដោយអ្នកស្រីខោលមុំ នៃក្រុង Columbus រដ្ឋ Ohio ។
๔–«នាទីពីនេះពី័នោះ»  no Pinih Pinuh
15Nov/24

កម្មវិធីផ្សាយថ្ងៃសុក្រ 15.11.24

๑–«នាទីព្រះពុទ្ធសាសនា» សូមជូនពុទ្ធសាសនាមហាយានបែប
ទីបេត៍។
សូមជូនចម្លើយទៅនឹងសំនួរ​ «តើចិត្តជាអ្វី?» ដោយ​អាឡិចសិនឌ័រ​
បឺហ្សិននិងម៉េតលិនដិន អានជូនស្ដាប់ដោយសាន សុវិទ្យ។
«នាទីទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនី
សូតាដែលលោកនឹងបន្តយកជីវប្រវត្តិលោកសឺងង៉ុកថាញ់មក
ជំរាប​។
ខ្មែរក្រោមស្អប់យួនព្រោះយួនធ្វើបាបសម្លាប់ខ្មែរគ្រប់ជំនាន់។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងឈ្មោះ «មហិច្ឆតាចោរមុខស្រស់» ច្រៀងដោយ
លក្ខិណា។
๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓បច្ចុប្បន្នកាល»
របស់លោកវ៉ាន់ឌីកាអុន អានដោយលោកគិមប៊ុនស៊ន់។ វគ្គទី ๖๙ ។
អាខ្វាងធ្វើរដ្ឋប្រហារទម្លាក់សម្ដេចក្រុមប្រេតពីតំណែងនាយក
រដ្ឋមន្ត្រីទី ๑ នៅថ្ងៃទី ๕-๖ កក្កដា ๑๙๙๗​ ។
๕–«នាទីពីនេះពីនោះ»
ត្រាំផ្ដើមតែងតាំងគណៈរដ្ឋមន្ត្រីរបស់លោកបណ្ដើរៗ​ចាំថ្ងៃ ๒๐
មករា ๒๐๒๕ ។
អ្នកស្រី Susie Wiles ជាប្រធានបុគ្គលិកប្រចាំវិមានស។
លោក Stephene Miller ជាអនុប្រធានបុគ្គលិកប្រចាំវិមានស។
លោក Bill McGinley អគ្គទីប្រឹក្សាច្បាប់ប្រចាំវិមានស។
លោក Pete Hagseth ជារដ្ឋមន្ត្រីក្រសួងការពារជាតិ។
លោក Matt Gaetz ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
អ្នកស្រី Kristi Noem ជារដ្ឋមន្ត្រីក្រសួងសន្តិសុខផ្ទៃក្នុង។
លោក John Ratcliffe ជាមេ CIA ។
លោក Marco Rubio ជារដ្ឋមន្ត្រីក្រសួងការបរទេស។
អ្នកស្រី Tulsi Gabbard ជាបាយិកាផ្នែកចារកម្មជាតិ។
លោក Mike Waltz ជាទីប្រឹក្សាផ្នែកសន្តិសុខជាតិ។
លោក Tom Homan ជា «ស្ដេចត្សារ​ការពារព្រំដែន» មើលខុសត្រូវ
ព្រំដែនខាងជើងនិងខាងត្បូង​រួមទាំងព្រំដែនសមុទ្រនិងអាកាស
ទៀតផង។
លោក Mike Huckabee ជាឯកអគ្គរដ្ឋទូតប្រចាំអ៊ីស្រាអែល។
អ្នកស្រី Elise Stefanik ឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិ។
លោក Lee Zeldin ជាប្រធានទីភ្នាក់ងារការពារបរិដ្ឋាន។
លោក Vivek Ramaswamy និងលោក Elon Musk ជា (?សហ) រដ្ឋមន្ត្រីក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល៕
14Nov/24

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 14.11.2024

๑–«នាទីទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃ ក្រុង Norwalk, CA
កោះគុតរបស់ខ្មែរសៀមយក…
កោះត្រល់របស់ខ្មែរយួនយក…

๒–«នាទីវិភាគស្ថានការណ៍» តាមរយៈសៀវភៅ «សុបិននិងការ
ពិត» របស់លោក​វ៉ាន់ ឌីកាអុន។ វគ្គទី ๑๒ ។

ការសិក្សានៅកម្ពុជាពេលបារាំងចូលស្រុកភាគច្រើនពឹងលើព្រះ
សង្ឃជាធំ។
«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «The Sound of Silence» របស់ Simon & Garfunkel
ដែល David Draiman នៃវង់ Disturbed យកមកច្រៀងឡើងវិញ។
๕–«នាទីពីនេះពីនោះ» 
ពិធីប្រ៤កាសបង្កើតចលនាជាតិតស៊ូ ថ្ងៃ ๙ វិច្ឆិកា ๒๐๒๔ នៅ
វត្តភ្នំសេរីរដ្ឋ Massachusetts, USA ។
លោកប្រធានសមរង្ស៊ីប្រកាសបង្កើតចលនាជាតិតស៊ូនៅចំខួប
ទិវាឯករាជ្យជាតិខ្មែរ ๙ វិច្ឆិកា ๑๙๕๓ ។
13Nov/24

កម្មវិធីផ្សាយ ថ្ងៃពុធ 13.11.2024

๑–«នាទីសាសនាសាកល»​ ​ណែនាំឲ្យស្គាល់សាសនារបស់ព្រះយេស៊ូ
គ្រិស្ត។
សម្តេចប៉ាបពីយុសទី១២ នៃក្រុងរ៉ូម សរសេរសារក្រោមចំណង
ជើងថា “ ដោយ​ព្រះវិញ្ញាណផ្លុំពីលើ” (Divino Afflante Spiritu)
អនុញ្ញាតឱ្យអ្នកប្រាជ្ញគ្រីស្ដបរិស័ទអាចរិះគិតដោយសេរីបាន។
๒–«នាទីជួបនរវិទូបណ្ឌិតអាំងជូលាន» 
ថ្ងៃនេះលោកលើកយករឿងទន្សាយក្នុងជំនឿខ្មែរមកថ្លែងប្រាប់។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «យើងជាទន្សាយគេជាព្រះច័ន្ទ​» ចម្រៀងថ្មីច្រៀង
ដោយ​កម្លោះអ្នកហ្វេក។
๔–«នាទីសុខភាពយើង» 
លោកប៉ុលសារីរៀបរាប់ប្រាប់អំពីគុណសម្បត្តិខាងព្យាបាលដំបៅ
រួមទាំងដំបៅរលួយពីទឹកនោមផ្អែមផងរបស់ផ្លែស្លា តើគេធ្វើយ៉ាង
ណាសូមស្ដាប់លោកអធិប្បាយ។
๕–«នាទីពីនេះពីនោះ» 
12Nov/24

កម្មវិធីផ្សាយ ថ្ងៃអង្គារ 12.11.2024

๑–«នាទីរឿងដែលខ្មែរគួរដឹងតាមរយៈការជីកគាស់ផ្នូរប្រវត្តិសាស្ត្រ»
រៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុង Norcross, GA ។​ វគ្គទី ๖ ។
ប្រវត្តិសាស្រ្ដខ្មែរ៖ព្រះរាជសម្ភារសុគត ដោយចាញ់ដៃស្នេហា។
๒–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់លោក
Nayan Chanda​ អ្នកកាសែតឥណ្ឌា បកប្រែជាខេមរភាសាដោយ
លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ๑๒๕ ​។
វត្តមានយោធាសូវៀតនៅវៀតណាម​លាវ​កម្ពុជាទសវត្សឆ្នាំ ๑๙๗๐-๘๐​ ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ស្ដាប់សូរទឹកភ្លៀង»​ច្រៀងដោយស៊ីនស៊ីសាមុត។
๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓បច្ចុប្បន្នកាល»
របស់លោកវ៉ាន់ ឌីកាអុន អានដោយលោកគិមប៊ុនស៊ន់។
វគ្គទី ๖๘ ស្ដីពី ការបែកបាក់គ្នាក្នុងចំណោមខ្មែរក្រហោមប៉ុលពត។
๕–«នាទីសង្គមវិជ្ជា» ដោយ​លោក​ខេង​ខេមរៈសូមជូនអំណានសៀវភៅ
ឈ្មោះ «សំរោង​ចុង​កាល់កោះគ្មានសមុទ្ទ» និពន្ធ​ដោយលោកឱកសឿម។​
វគ្គទី ๓​៖ ជល់មាន់នៅសំរោងចុងកាល់។​
๖–«នាទីពីនេះពី័នោះ» 
Trump ឈ្នះឆ្នោតដាច់ប៉ិត បានទាំងសន្លឹកឆ្នោតប្រជាប្រិយ
​ទាំងប្រតិភូបក្ស។ បក្ស GOP បានជាបក្សសម្លេងភាគច្រើន
ក្នុងទាំងសភាលើនិងសភាក្រោម។
ត្រាំសុំឲ្យ​ប្រទេសម៉ិចស៊ិកឈប់បញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់
មកព្រំដែនអាមេរិក ពុំនោះទេអាមេរិកនឹងតម្លើងពន្ធលើទំនិញ
នាំចូលពីម៉ិចស៊ីក ๒๕% ។
11Nov/24

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 11.11.2024

๑–«នាទីបកស្រាយអក្សរសាស្ត្រខ្មែរ» ជូនការបកស្រាយភាសា
ខ្មែរដោយសម្ដេចព្រះសង្ឃរាជជួនណាត វគ្គបញ្ចប់នៃភាគ ๖ ។
๒–«នាទីវិភាគស្ថានការណ៍» តាមរយៈសៀវភៅ «សុបិននិងការ
ពិត» របស់លោក​វ៉ាន់ឌីកាអុន។ វគ្គទី ๑๑ ។
ប្រទេសខ្មែរនៅចុងសតវត្សទី ๑๙ ដើមសតវត្សទី ๒๐ មានប្រជា
ជនប្រមាណ ๑ លាននាក់។​​ មកសម័យស៊ីសុវត្ថិហើយទើបបារាំង
ជំរឿនប្រជាជនដឹងថាមានខ្មែរ​ប្រមាណ ๒ លាននាក់៖ ๑ លាន​ ๕
សែននៅក្នុងស្រុក ๒ សែន ๕ ម៉ឺន នៅកូសាំងស៊ីន និង ๒ សែន
๕ ម៉ឺនទៀតនៅស្រុកសៀម។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ«រាត្រីរនោចហៅអក្ខរា»ច្រៀងដោយលោកឆៃឆាយា។
๔–«នាទីសុខភាពយើង»​ 
ចូរយើងមកផឹកទឹកអ៊ីដ្រូហ្សែនដើម្បីសុខភាពវិញ! ល្អជាងផឹក
ស្រាបៀរពីរោងចក្រពួកអាត្រកូលហ៊ុន!
๕–«នាទីពីនេះពីនោះ»  មិនមានពីនេះពីនោះទេថ្ងៃនេះ។
10Nov/24

កម្មវិធីផ្សាយថ្ងៃអាទិត្យ 10.11.2024

๑–«មរណភាពនិងជីវប្រវត្តិសង្ខេបរបស់លោកសាស្ត្រាចារ្យកេង
វ៉ាន់សាក់» វគ្គទី ๓ កេង វ៉ាន់សាក់ ជានរណា? ជាមេខ្មែរក្រហម?
ស្រង់យកពីនាទីវរជនខ្មែររៀបរៀង-អធិប្បាយដោយពន្លឺរស្មី។
๒–«នាទីនិទានចិនរឿង សាមកុក» 
Mi Heng (រូបខាងស្ដាំ) គឺជាអ្នកប្រាជ្ញល្បីឈ្មោះ និងជាមិត្តជិតស្និទ្ធិ
របស់ Kong Rong។ អនុសាសន៍របស់មិត្តគាត់បានអនុញ្ញាតឱ្យ Mi
Heng ចូលទៅបម្រើ Cao Cao ប៉ុន្តែនៅទីបំផុតត្រូវបានប្រហារជីវិត
ដោយសារតែមាត់ដ៏ល្ងង់ខ្លៅរបស់ខ្លួន។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
๔–«នាទីសង្គមវិជ្ជា» ដោយ​លោក​ខេង​ខេមរៈសូមជូនវគ្គទី ๒
នៃសៀវភៅ «សំរោង​ចុង​កាល់កោះគ្មានសមុទ្ទ»និពន្ធ​ដោយ
លោកឱកសឿម ។
๕–«នាទីពីនេះពីនោះ» 
Xi Jinping ល្បីថាខ្លាច ឧត្តមសេនីយ៍ Zhang Youxia ។
ជនអន្តោប្រវេសន៍ហូរចូលអាមេរិករាល់ថ្ងៃម្ដងរាប់ម៉ឺននាក់៕
09Nov/24

កម្មវិធីផ្សាយថ្ងៃសៅរ៍ 09.11.2024

๑–«នាទីវប្បធម៌ខ្មែរ» រៀបរៀងដោយលោកម៉ីសុភីនៅក្រុង
លីយ៉ុងប្រទេសបារាំង
#ព្រះរាជសម្ភារ ឬ ព្រះបាទស្រីធម្មរាជា ឬ ចៅពញាតូ (១៦២៩-
១៦៣៤)​ ឧដុង្គទីនេះឯងដែលជាទីកន្លែងស្នេហាត្រីកោណរវាង
ព្រះបាទឧទ័យ ម្ចាស់ក្សត្រីអង្គវត្តី និងព្រះរាជសម្ភារបានកើត
ឡើង កាលពីជិត៤០០ឆ្នាំមុន។
๒–«នាទីនិទានចិន» រឿង «សាមកុក» 
វគ្គទី ๘๕៖ ការស្វែងរកសម្ព័ន្ធមិត្តរវាង ឆៅឆៅ-លីវប៉ី និងលីវប៉ី-
យួនស្ហៅ ដើម្បីឧត្តមភាពប្រយុទ្ធ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
ជ្រើសរើសដោយអ្នកស្រីខោលមុំ នៃក្រុង Columbus រដ្ឋ Ohio ។
๔–«នាទីសុខភាពយើង»​ 
ថ្នាំជួយការចងចាំ ពីអឺរ៉ុប៖ Piracetam (Nootropil)
๕–«នាទីពីនេះពី័នោះ» 
08Nov/24

កម្មវិធីផ្សាយថ្ងៃសុក្រ 08.11.24

๑–«នាទីព្រះពុទ្ធសាសនា» សូមជូនពុទ្ធសាសនាមហាយានបែប
ទីបេត៍។
សូមជូនចម្លើយទៅនឹងសំនួរ​ «តើព្រះពោធិសត្វជាអ្វី?» ដោយ
ត្សិនសាប សឺកុង រីនប៉ូជេ ទី២,  និងម៉េតលិនដិន អានជូនស្ដាប់
ដោយសាន សុវិទ្យ។
«នាទីទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនី
សូតាដែលលោកនឹងបន្តយកជីវប្រវត្តិលោកសឺងង៉ុកថាញ់មក
ជំរាប​។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងឈ្មោះ «សឺនគុយ​ឧកញ៉ាមហាបុរស» ច្រៀងដោយ
នារីខ្មែរក្រោមមិនស្គាល់ឈ្មោះ និងនិពន្ធដោយ​​ថាច់ប្រីជាគឿន។ 
๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓បច្ចុប្បន្នកាល»
របស់លោកវ៉ាន់ឌីកាអុន អានដោយលោកគិមប៊ុនស៊ន់។ វគ្គទី ๖๗ ។

๕–«នាទីពីនេះពីនោះ»

ទីប្រឹក្សាពិសេស Jack Smith មូរកន្ទេលលែងហ៊ានប្ដឹងត្រាំហើយ។
ពួកបក្សប្រជាធិបតេយ្យបង្ខូចឈ្មោះត្រាំថាចង់ធ្វើជនផ្ដាច់ការ
ប្រើ «គម្រោងឆ្នាំ ๒๐๒๕» ចាប់គូបដិបក្ខដាក់គុក៕