12Oct/24

កម្មវិធីផ្សាយថ្ងៃសៅរ៍ 12.10.2024

๑–«នាទីវប្បធម៌ខ្មែរ» រៀបរៀងដោយលោកម៉ីសុភីនៅក្រុង
លីយ៉ុងប្រទេសបារាំង
សូមជូនប្រវត្តិកវីនិពន្ធខ្មែរតាំងពីសម័យភ្នំសម័យព្រះបាទស្រី
មារៈរហូតមក។
๒–«នាទីនិទានចិន» រឿង «សាមកុក» 
វគ្គទី​ ๗๗ ហង់តេ​សុំ Dong Cheng ​ឲ្យជួយកម្ចាត់ឆាវ​ឆាវ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
ជ្រើសរើសដោយអ្នកស្រីខោលមុំ នៃក្រុង Columbus រដ្ឋ Ohio ។
๔–«នាទីពីនេះពី័នោះ» 
11Oct/24

កម្មវិធីផ្សាយថ្ងៃសុក្រ 11.10.24

๑–«នាទីព្រះពុទ្ធសាសនា» សូមជូនពុទ្ធសាសនាមហាយានបែប
ទីបេត៍។
សូមជូនចម្លើយទៅនឹងសំនួរ​ «តើអ្វីជាជំនឿព្រះពុទ្ធសាសនាជា
គោលចំនួន១០?» រៀបរៀងដោយ​លោកបណ្ឌិត អាលិចសានឌើរ
បឺហ្សុីន និងអានជូនស្ដាប់ដោយសាន សុវិទ្យ។
๒–«នាទីទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនី
សូតាដែលលោកនឹងបន្តយកជីវប្រវត្តិលោកសឺងង៉ុកថាញ់មក
ជំរាប​។
អស់ពីសុំឲ្យនាយករដ្ឋមន្ត្រីភូមាអ៊ូនុជួយនិយាយហើយ​លោកសឺង
ង៉ុកថាញ់បានសរសេរសំបុត្រមកសម្ដេចប៉ែននុតសុំឲ្យជួយអន្ទង
ព្រះទ័យស្ដេចកំប៉ោងឲ្យឈប់ងាកទៅរកយួនហាណូយដែលបាន
​បើកបន្ទាយយៀកមិញនៅកម្ពុជាចំនួនបីកន្លែង។
«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងស្ដាប់ហើយឈឺចិត្ត​ឈ្មោះ «ដេញខ្មែរថែយួន»
ច្រៀងផ្ញើឲ្យពួកអាក្បត់ជាតិខ្មែរស្ដាប់ដោយ Amakaza Leak​។ 
๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓បច្ចុប្បន្នកាល»
របស់លោកវ៉ាន់ឌី កាអុន អានដោយលោកគិមប៊ុនស៊ន់។
រាជបុត្រចង្រៃរបស់ស្ដេចកំប៉ោង៖ នរោត្តមក្រុមៈប្រេត​និងអាម្ចាស់
ចាក់ពង៖ ​បងឈ្នះឆ្នោតបានធ្វើនាយក​រដ្ឋមន្ត្រី អាប្អូនបែរជាស៊ី
ឈ្នួលយួនប្រកាសធ្វើអបគមន៍ខេត្តនៅត្រើយខាងកើតទន្លេមេកុង
ទៅវិញ។ នេះបើមិនចង្រៃហើយ មិនដឹងហៅស្អីទេ។
๕–«នាទីពីនេះពីនោះ» ​
មហាសេដ្ឋី Elon Musk បកអាក្រាតល្បិចពួកឌីម៉ូក្រែតដឹកអន្តោប្រវេសន្តខុសច្បាប់ចូលមកបោះឆ្នោតជួយបក្សខ្លួនក្នុងរដ្ឋសំខាន់ៗ ចំនួន ๗ ។
សានសុវិទ្យសម្ភាសលោកប៉ែនវ៉ាណូ ចាន់ខេមរិន្ទ និង​ ធម្មិកព្រហ្ម​
កាលពី ๑๕ កញ្ញា ๒๐๒๔​ ៕
10Oct/24

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 10.10.2024

๑–«នាទីទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃ ក្រុង Norwalk, CA
ថ្ងៃបុណ្យដោះលែងខ្មោច​​នៅចុងខែតុលា។

๒–«នាទីវិភាគស្ថានការណ៍» តាមរយៈសៀវភៅ «សុបិននិងការ
ពិត» របស់លោក​វ៉ាន់ ឌីកាអុន។ វគ្គទី ๓ ។

«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «Hava Nagila» ចម្រៀងប្រជាប្រិយរបស់ជនជាតិ
ជ្វិហ្វច្រៀងដោយបុរសជនជាតិជ្វិហ្វ-អ៊ុយក្រែនម្នាក់និងកូត
វីយូឡុងដោយកញ្ញា Karolina Protsenkoក្មេងស្រីអ៊ុយក្រែនលេង
វីយូឡុងតាមចិញ្ចើមថ្នល់នៅអាមេរិកតាំងពីអាយុ​ ๖-๗ ​ឆ្នាំដល់
សព្វថ្ងៃអាយុ​ ๑๖ ឆ្នាំ។
«នាទីពីនេះពីនោះ» 
សូមអញ្ជើញចូលរួមបាតុកម្មធំនៅក្រុងវ៉ាស៊ីនតោន​ថ្ងៃ ๑๑ ๑๒
๑๓ និង ๑๔ តុលា ប្រឆាំងនឹង ត្រីកោណអភិវឌ្ឍន៍ CLV ៕
09Oct/24

កម្មវិធីផ្សាយ ថ្ងៃពុធ 09.10.2024

๑–«នាទីសាសនាសាកល»​ ​ណែនាំឲ្យស្គាល់សាសនារបស់ព្រះ
យេស៊ូគ្រិស្ត។
សូមជូនប្រវត្តិសាស្ត្រសង្ខេបនៃគ្រិស្តសាសនាផ្សព្វផ្សាយដោយ
Catholic Faith Cambodia ។ វគ្គទី ๖៖កំណើតទេវវិជ្ជាអំពីអគ្គ
សញ្ញា-ការបែកបាក់ដ៏ធំក្នុងព្រះសហគមន៍កាតូលិកខាងបស្ចិម-
ចលនាកែទម្រង់ព្រះសហគមន៍-និងចលនាប្រូតេស្តង់។
๒–«នាទីលោកលីតារាវុធជួបនឹងបណ្ឌិតអាំងជូលាន» 
អ្នកទាំង ๒ សន្ទនាគ្នាអំពីអត្ថន័យនៃ ពិធីបុណ្យក្រុងពាលី។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងឈ្មោះ «ស្នេហ៍មួយពាន់ឆ្នាំ» ច្រៀងឡើងវិញដោយ ដេវិតនិងមុនីនាថ។
๔–«នាទីសុខភាពយើង» 
Aspirin ជួយសំអាតសរសៃឈាមបានមែនឬ?
๕–«នាទីពីនេះពីនោះ» 
08Oct/24

កម្មវិធីផ្សាយ ថ្ងៃអង្គារ 08.10.2024

๑–«នាទីរឿងដែលខ្មែរគួរដឹងតាមរយៈការជីកគាស់ផ្នូរប្រវត្តិសាស្ត្រ»
សូមអញ្ជើញស្ដាប់លោកនួនសុខវ៉ាងរាយការណ៍ពីលទ្ធផលនៃការ
ជីកផ្នូរប្រវត្តិសាស្ត្រដ៏ជូរចត់ដែលខ្មែរបានឆ្លងកាត់ដោយសារ
សាសន៍យួន។
๒–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់លោក
Nayan Chanda​ អ្នកកាសែតឥណ្ឌា បកប្រែជាខេមរភាសាដោយ
លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ๑๒๐ ​។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ជាតិនេះជាតិណាក៏ស្រឡាញ់» យកមកច្រៀងឡើង
វិញដោយ ចាន់ឡៃ វរលក្ខណ៍ និងឌីឌី។
๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓បច្ចុប្បន្នកាល»
របស់លោកវ៉ាន់ឌី កាអុន អានដោយលោកគិមប៊ុនស៊ន់។
គំនិតស្ដេចកំប៉ោងបង្កើតរដ្ឋាភិបាលក្បាលពីរដោយគ្រាន់តែអា
ចាក់ពងកំញើញថានឹងកាត់ដីខ្មែរត្រើយខាងកើតទន្លេមេកុងឲ្យយួន។
๕–«នាទីពីនេះពី័នោះ»  (Sorry, there is no Pinih Pinuh for today again!)
07Oct/24

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 07.10.2024

๑–«នាទីអក្សរសាស្ត្រខ្មែរ» ថ្ងៃនេះសូមបន្តការបកស្រាយភាសា
ខ្មែរដោយសម្ដេចព្រះសង្ឃរាជជួនណាត ភាគ 5 ក3
๒–«នាទីវិភាគស្ថានការណ៍» តាមរយៈសៀវភៅ «សុបិននិងការ
ពិត» របស់លោក​វ៉ាន់ ឌីកាអុន។ វគ្គទី ๒ ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ផុតក្ដីប្រាថ្នា» របស់ម៉ុលកាម៉ាចនៃវង់បក្សីចាំក្រុង។
๔–«នាទីសុខភាពយើង»​ 
បញ្ហាគាំងបេះដូង​និងដាច់សរសៃក្នុងខួរក្បាល។
๕–«នាទីពីនេះពីនោះ» 
06Oct/24

កម្មវិធីផ្សាយថ្ងៃអាទិត្យ 06.10.2024

๑–«សង្ខេបជីវប្រវត្តិមេដឹកនាំខ្មែរក្រហមប៉ុលពត» តាមរយៈបទ
សម្ភាសន៍លោកសំបូរិនជាមួយលោកសាស្ត្រាចារ្យកេងវ៉ាន់សាក់។
មេខ្មែរក្រហមខៀវសំផន-នួនជា-ប៉ុលពត-អៀងសារី។
๒–«នាទីនិទានចិនរឿង សាមកុក» 
ឆៅឆៅខ្ចីធ្នូដាំត្បូងនិងព្រួញមាសពីហង់តេបាញ់ក្ដាន់ឲ្យហង់តេមើល។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
ចម្រៀងពិរោះដោយម៉ុលកាម៉ាច «ព្រះចន្ទពេញរូបពេញរាង» ។​
๔–«នាទីពីនេះពីនោះ»
សារសម្ដេចអាពុកហ៊ុនខ្វាងគម្រាមចាត់ការក្រុមប្រឆាំងចង់ប្រើ
ហិង្សាជារដ្ឋប្រហារទម្លាក់ត្រកូលហ៊ុនពីអំណាច៕
05Oct/24

កម្មវិធីផ្សាយថ្ងៃសៅរ៍ 05.10.2024

๑–«នាទីវប្បធម៌ខ្មែរ» រៀបរៀងដោយលោកម៉ីសុភីនៅក្រុង
លីយ៉ុងប្រទេសបារាំង លោកនឹងបន្ត….
…..និយាយពីភាសាខ្មែរសម័យឧត្តុង្គ​ផ្អែកលើឯកសារបរទេស។
๒–«នាទីនិទានចិន» រឿង «សាមកុក» 
វគ្គទី ๗๕ ៖ អវសានជីវិតរបស់លូពូដែលលំពែងកប៉ូវថៅ ឬរាជិនី
សេះក្រហមក៏ពុំអាចជួយបាន។
ឆៅឆៅបានចមទ័ពគូជីវិតម្នាក់ទៀតគឺឧត្តមសេនីយ៍ចាងលៀវ
របស់ខ្មោចលូពូ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
ជ្រើសរើសដោយអ្នកស្រីខោលមុំ នៃក្រុង Columbus រដ្ឋ Ohio ។
๔–«នាទីសុខភាពយើង»​  (សុំសម្រាក ១​ កម្មវិធី)​
๕–«នាទីពីនេះពី័នោះ» 
04Oct/24

កម្មវិធីផ្សាយថ្ងៃសុក្រ 04.10.24

๑–«នាទីព្រះពុទ្ធសាសនា» សូមជូនពុទ្ធសាសនាមហាយានបែប
ទីបេត៍។
សូមជូនចម្លើយទៅនឹងសំនួរ​ «តើអ្វីជាការបដិបត្តិរបស់ព្រះពុទ្ធ
សាសនា?» រៀបរៀងដោយ​លោកបណ្ឌិត អាលិចសានឌើរ បឺហ្សុីន
​ & ម៉ែត លីនដិន និងអានជូនស្ដាប់ដោយសាន សុវិទ្យ។
๒–«នាទីទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនី
សូតាដែលលោកនឹងបន្តយកជីវប្រវត្តិលោកសឺងង៉ុកថាញ់មក
ជំរាប​។
លោកសឺងង៉ុកថាញ់បានទាយទុកថានយោបាយអព្យាក្រឹតលំអៀង
ទៅខាងកុម្មុយនីស្តរបស់សម្ដេចសីហនុនឹងធ្វើឲ្យកម្ពុជាវិនាសដូច
មានចែងនៅក្នុងសំបុត្ររបស់លោកទៅកាន់លោកអ៊ូនុ នាយករដ្ឋ
មន្ត្រីប្រទេសភូមាកាលពី ឆ្នាំ ๑๙๕๖។
«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ « សូមលាអ្នកមានគុណ» របស់លោកម៉ុលកាម៉ាច។
๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓បច្ចុប្បន្នកាល»
របស់លោកវ៉ាន់ឌី កាអុន អានដោយលោកគិមប៊ុនស៊ន់។
UNTAC ចូលមកជួយឲ្យមានការបោះឆ្នោតប្រជាធិបតេយ្យដំបូង
បង្អស់នៅកម្ពុជា។
សម្ដេចសីហនុជាអ្នកនៅពីក្រោយរដ្ឋាភិបាលក្បាល ๒ រណឫទ្ធិ-
ហ៊ុនសែន។
๕–«នាទីពីនេះពីនោះ» ​
ฺពីនេះពីនោះកប់គំនិតសូមជូនចម្រៀងឈ្មោះ «ស្រណោះជាតិខ្មែរ» ៕
03Oct/24

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 03.10.2024

๑–«នាទីទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃ ក្រុង Norwalk, CA
អាកំណាចអតីតខ្មែរក្រហម ចរិតសត្វសាហាវ។

๒–«នាទីវិភាគស្ថានការណ៍» តាមរយៈសៀវភៅ «សុបិននិងការ
ពិត» របស់លោក​វ៉ាន់ ឌីកាអុន។ វគ្គទី ๑។

«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «En Ecoutant la Pluie» ច្រៀងដោយ Sylvie Vartan ។
«នាទីពីនេះពីនោះ» 
ខ្មែរនៅក្រៅប្រទេសបន្តទាមទាររដ្ឋាភិបាល​ហ៊ុនសែន-ហ៊ុនម៉ាណែត
ដែលបានដកខ្លួនចេញពីគម្រោងត្រីកោណ CLV នោះហើយឲ្យដោះ
លែងអ្នកតវ៉ាទាមទារដែលរេដ្ឋាភិបាលនេះបានចាប់ដាក់ពន្ធនាគារ
យ៉ាងផ្ដាច់ការជាទីបំផុតនោះ។ ដកខ្លួនចេញេពីគម្រោងព្រោះទទួល
ស្គាល់ថាខ្លួនខុស​បាតុករត្រូវ។ ​​កាលបើខ្លួនខុស​ហើយបាតុករត្រូវទៅ
ហើយម្ដេចឡើយមិនដោះលែងគេឲ្យមានសេរីភាព?
កញ្ញាស៊ិនថេវី (Thayvie Sinn) ស្ថាបនិកនិងជាប្រឌាននែអង្គការ
«Save Cambodia» ។ អំពាវនាវឲ្យខ្មែរសរសេរលិខិតទៅមេដឹកនាំ
ខ្មែរនៅភ្នំពេញ​មានគំរូឲ្យស្រាប់​នៅ savecambodia.org ។
Morton Sklar, នាយកប្រតិបត្តិអង្គការពិភពលោកដើម្បីសិទ្ធិមនុស្ស
នៃស.រ.អ.-ចៅក្រមតុលាការពលកម្មរដ្ឋបាល-និពន្ធនាយកសៀវភៅ
រឿង «ឋានៈសិទ្ធិមនុស្សនៅស.រ.អ.»​​ និង «ទារុណកម្មនៅស.រ.អ.» និង
ជាអ្នកនិពន្ធសៀវភៅឈ្មោះ «សិទ្ធិក្នុងការធ្វើដំណើរ» ។ល។