03Nov/25

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 03.11.2025

๑–នាទី​ «រៀនពាក្យស្លែងអាមេរិកាំង» 
អ្នកគ្រូ Vanessa ទៅធ្វើមេដោះចិញ្ចឹមកូនឲ្យគេនៅក្រុងប៉ារីស
បាន Sabrina ជាមិត្តក្រោយឯកោស្ដាប់បារាំងមិនដឹងរឿង។
๒–នាទី «សៀវភៅខ្មែរ» រឿង «សុបិននិងការពិត​ភាគ ๒ »
របស់លោក​វ៉ាន់ឌីកាអុន​ វគ្គទី ๕๕
យួនលុកចូលកាន់កាប់កម្ពុជាប្រជាធិតេយ្យ ๒๕ ធ្នូ ๑๙๗๘ ។

๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»

សូមជូនបទ​«រំដួលដងស្ទឹងសង្កែ» របស់លោកស៊ីនស៊ីសាមុត
ឧទ្ទិសដល់ខ្មែរអ្នកបាត់ដំបងដែលបានចោលស្រុកទៅនៅទី
ដទៃ​មានសានសុវិទ្យ តាន់ស៊ុនតិច​និងវិញ្ញាណក្ខន្ធអាឃឿប​អា​
ជោតិ ក៏ដូចជាជុចភឿនអតីតក្មេងវត្តដំរីសម្នាក់ទៀតដែល
មិនដឹងជានៅរស់ឬស្លាប់ទៅហើយនោះទេ។
๔–នាទី «សុខភាពយើង»​ 
ធ្វើបន្សុទ្ធកម្មលោហិតយ៉ាងណាដើម្បីសម្អាតសរសៃឈាម?
๕–នាទី «ពីនេះពីនោះ» 
អ៊ីរ៉ង់គំរាមថានឹងសាងកន្លែងធ្វើអាវុធនុយក្លេអ៊ែរឡើងវិញឲ្យ
កាន់តែខ្លាំងក្រោយត្រូវអាមេរិកកម្ទេចកាលពីខែមិថុនា។
ដ្រូនអ៊ុយក្រែនកម្ទេចកប៉ាល់ដឹកប្រេងរុស្ស៊ីក្នុងសមុទ្រខ្មៅ។
អាមេរិកបន្តបាញ់ពន្លិចកាណូតដឹកគ្រឿងញៀនវេនេហ្ស៊ូអេឡា៕
02Nov/25

កម្មវិធីផ្សាយថ្ងៃអាទិត្យ 02.11.2025

๑–នាទី «ជួបនឹងធម្មិកព្រហ្ម»
ធម្មិកព្រហ្មនិយាយថា «ខ្មែរត្រូវជួយខ្លួនឯងជាមុនទើបព្រះ
ជួយសង្គ្រោះ! កុំចេះតែដេកពឹងជំនួយមហាអំណាចតែម៉្យាង!»

๒–នាទី «សៀវភៅខ្មែរ» រឿង «បញ្ហាផ្នត់គំនិតនិងវប្បធម៌ខ្មែរ
ក្នុងដំណើរទៅកាន់ប្រជាធិបតេយ្យ»​ របស់លោកបណ្ឌិតយិន
ឆេងស៊ន វគ្គទី ๔๒

๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ​«ម្ចាស់ក្លិននៅទីណាំ» របស់ស៊ីនស៊ីសាមុតយកមក
ច្រៀងឡើងវិញដោយគិមស្រ៊ុនដាក់ឈ្មោះថា​«យប់ស្ងាត់ ម្ចាស់
ក្លិននៅទីណា?»
សូមជូនបទស៊ីនស៊ីសាមុត «ម្ចាស់ក្លិននៅទីណា?» ដដែលតែ
ច្រៀងជាភាសាអង់គ្លេសដោយបញ្ញាសិប្បនិម្មិត ឬ AI ។
๔–នាទី​ «និទានចិនរឿង សាមកុក» វគ្គ ๑๘๖ កណ្ឌទី ๖๔
មរណភាពរបស់គួនអ៊ូ​ត្រូវបានសងសឹកដោយបងរួមទឹក
សម្បថឡៅពីនិងកូនប្រុសគួនហ៊ិន។
๕–នាទី «ពីនេះពីនោះ» 
ប្រធានាធិបតីនីហ្សេរីយ៉ាបដិសេធអំណះអំណាងត្រាំថាប្រទេស
លោកមានការសម្លាប់រង្គាលពួកគ្រិស្ទាន។
ពួកនេះគឺភេរវករបូកូហារុាំដែលសម្លាប់គ្រិស្តបរិស័ទនៅ
នីហ្សេរីយ៉ាធ្វើឲ្យលោកត្រាំគំរាមលើកទ័ពទៅកម្ទេច។​
ចាក់អ្នកដំណើរជិះរទេះភ្លើងនៅអង់គ្លេសរបួសធ្ងន់ ๙ នាក់
ស្រាលម្នាក់។
01Nov/25

កម្មវិធីផ្សាយថ្ងៃសៅរ៍ 01.11.2025

๑–នាទី «ជួបនឹងធម្មិកព្រហ្ម»​ ថ្ងៃនេះធម្មិកព្រហ្មនឹងលើក
យករឿងនិទានមកនិយាយជូនស្ដាប់
ឈ្មោះរឿង «ចេះអ្វីចេះឲ្យប្រាកដ» ពាក់ព័ន្ធនឹងកូនប្រសារដែល
អាចបំពេញបានគ្រប់លក្ខខណ្ឌរបស់សេដ្ឋីជាឪពុកក្មេក។
๒–នាទី «វប្បធម៌ &ប្រវត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោក
ម៉ីសុភីនៅក្រុងលីយ៉ុងប្រទេសបារាំង
ឬ ព្រះបាទកៅណ្ឌិន្យជយវម៌្ម (Kaundinya Javavarma)
សតវត្សទី ๕ ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
ស្នើជូនដោយអ្នកស្រីខោលមុំនៃក្រុង Columbus រដ្ឋ Ohio ។
๔–នាទី «និទានចិន» រឿង «សាមកុក» វគ្គទី ๑๘๕ កណ្ឌទី
๖๓-๖๔
ឆាវភីឡើងគ្រងរាជ្យជាស្ដេចចក្រពត្រ​ក្រោយដកហូតតំណែង
ចក្រពត្រហៀនតេដោយតែងតាំងលោកជាសាន់អៀនកុងមិន
ឲ្យមានអ្នកចូលគាល់​មិនមានប្រាក់បៀវត្ស។
๕– នាទី «ពីនេះពីនោះ»
រដ្ឋាភិបាលលោកត្រាំត្រូវបិទទ្វារ​មកទល់ពេលនេះ ๓๒ ថ្ងៃហើយ
ព្រោះអ្វី?
31Oct/25

កម្មវិធីផ្សាយថ្ងៃសុក្រ 31.10.2025

๑–នាទី «ព្រះពុទ្ធសាសនា»
សូមជូនសៀវភៅរឿង «ភិក្ខុពនេចរ» ស្ដីពីសង្ឃ ๑ រូបដែល
ត្រាច់ចរទៅទីនានានៅជម្ពូទ្វីបដែលព្រះដ៏មានព្រះភាគធ្លាប់
បាននិមន្តទៅ​​​។
សៀវភៅនេះនិពន្ធដោយលោកសាស្ត្រាចារ្យ​ឱមណាគ្រី​នៅឆ្នាំ
๑๙๖๖ ។ ជាបឋមសូមជូនអារម្ភបទ។
នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សា​(ឆ្វេងដៃ)
ពីរដ្ឋមីនីសូតាស្ដីពីជីវប្រវត្តិលោកសឺងង៉ុកថាញ់​(ស្ដាំដៃ)​
ដោយលើកយកកំណត់ហេតុអំពីជីវិតតស៊ូរបស់លោកសឺងង៉ុក
ថាញ់ដោយលោកឡឹកសំអឿនហៅផ្កាយព្រឹកមកអានជូនស្ដាប់។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទប្រៀបធៀប ស្ទឹងសែនក្រុងប៉ារីសនឹងស្ទឹងសែន
ខែត្រកំពង់ធំ ច្រៀងដោយលោកដួងវីរៈសិទ្ធ។
๔–នាទី «វប្បធម៌អក្សរសាស្ត្រ»​​​ ដោយលោកម៉ុង​ប៉ាពីយ៉ុងពី
ក្រុង Skokie រដ្ឋ Illinois​
សូមជូនរឿងសត្វពស់នៅក្នុងសង្គមខ្មែរ។ វគ្គទី ๔ ។
๕–នាទី «ពីនេះពីនោះ»
ថ្ងៃនេះជាថ្ងៃបុណ្យ Halloween ថ្ងៃដែលមនុស្សធ្វើខ្មោចលងគ្នា​
និងលងខ្មោច។
វគ្គទី ๑ នៃ វេទិកាកម្ពុជាមាតុភូមិយើង ២០២៥ ​លើកទី ๖๘
របស់យុទ្ធនាការសាមគ្គីសហគមន៍ខ្មែរក្រៅប្រទេស និង​ ក្រុម
ប្រឹក្សា ๒๓ តុលា ๑๙๙๑ កាលពីថ្ងៃពុធ ទី ๒๙ តុលា ๒๐๒๕
…​ថ្ងៃនេះសូមជូនវគ្គបញ្ចប់…និយាយពីសកម្មភាពការងារ
ដែលរដ្ឋាភិបាលក្រៅប្រទេសរបស់លោកសមរង្ស៊ីអាចធ្វើបាន
ដោយមាន ๑- លោកសោម កុលវឌ្ឍន៍នៅកាណាដាជាមជ្ឈន្តិកី​
๒-​ លោកប៉ែន វ៉ាណូ នៅបារាំងនិង ๓- លោកម៉ម រាហ៊ុល អង់ឌ្រេ
នៅបារាំង ជាវាគ្មិន។
30Oct/25

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 30.10.2025

๑–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA​
នាយករដ្ឋមន្ត្រីសៀមអានុធិនលួចប្ដូរកៅអីមកអង្គុយជិតត្រាំ
ទុកឲ្យហ៊ុនម៉ាណែតអង្គុយជិតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី។
๒–នាទី «សៀវភៅខ្មែរ» រឿង «សុបិននិងការពិត​ ភាគ ๒»
របស់លោក​វ៉ាន់ឌីកាអុន វគ្គទី ๕๔
ក្រោយសម័យបារាំង​​កម្ពុជាត្រូវឆ្លងកាត់ការតស៊ូដើម្បីរស់រហូត
ដល់អ.ស.ប.ធ្វើអន្តរាគមន៍នៅទសវត្សឆ្នាំ ๑๙๙๐ ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងចាស់របស់លោកស៊ីនស៊ីសាមុតឈ្មោះ «ផាត់
ជាយបណ្ដូលចិត្ត» ច្រៀងលំអបន្ថែមជាសម្លេងស្រីដោយ​បញ្ញា
សិប្បនិម្មិត​អេអាយ។
๔–នាទី «ពីនេះពីនោះ» 
វគ្គទី ๑ នៃ វេទិកាកម្ពុជាមាតុភូមិយើង ២០២៥ ​លើកទី ๖๘
របស់យុទ្ធនាការសាមគ្គីសហគមន៍ខ្មែរក្រៅប្រទេស និង​ ក្រុម
ប្រឹក្សា ๒๓ តុលា ๑๙๙๑ កាលពីថ្ងៃពុធ ទី ๒๙ តុលា ๒๐๒๕
ស្ដីពីកិច្ចព្រមព្រៀងឈប់បាញ់ខ្មែរ-ថៃនៅម៉ាឡេស៊ីថ្ងៃ ๒๖
តុលា​និងនីត្យានុកូលភាពរបស់រដ្ឋាភិបាលកម្ពុជាឯករាជ្យ
๒๓ តុលា​ដែលលោកសមរង្ស៊ីបានប្រកាសបង្កើតកាលពីថ្ងៃ
សៅរ៏ ๒๕ តុលា ๒๐๒๕ …​ថ្ងៃនេះសូមជូនវគ្គទី ๑…
ដោយមាន ๑- លោកសោម កុលវឌ្ឍន៍នៅកាណាដាជាមជ្ឈន្តិកី​
๒-​ លោកប៉ែន វ៉ាណូ នៅបារាំងនិង ๓- លោកម៉ម រាហ៊ុល អង់ឌ្រេ
នៅបារាំង ជាវាគ្មិន៕
29Oct/25

កម្មវិធីផ្សាយ ថ្ងៃពុធ 29.10.2025

๑–នាទី «សាសនាសាកល»​ សូមជូនសេចក្ដីអធិប្បាយពីកំណើត​
​នៃ​សាសនា​អ៊ីស្លាម
«ក្រុមអ្នកប្រយុទ្ធ» រៀបរាប់ពីកំណើតនិងភាពរុងរឿង​នៃ​ចក្រ
ភព​អារ៉ាប់ ពី​សតវត្សរ៍​ទី ๗ ​ដល់​​ទី ๑๓ ។
๒–នាទី «ជួបនរវិទូបណ្ឌិតអាំងជូលាន» សូមជូនសុន្ទរកថា
ស្ដីពីតំបន់អង្គរ វគ្គបញ្ចប់ ។
«តំបន់អង្គរ»​ឋិតនៅខាងជើងក្រុងសៀមរាប។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទកន្ត្រាក់អារម្មណ៍ឈ្មោះ «ម្នាក់នោះ» ច្រៀងដោយ
កម្លោះ ដួងវីរៈសិទ្ធ។
๔–នាទី «ពីនេះពីនោះ»
ខ្វែនរបស់សមរង្ស៊ីព្រលះម៉ែនគឹមសេង​នៃ VOA «កប់ៗ»
ព្រោះហ៊ានរិះគន់ចៅហ្វាយ៕
28Oct/25

កម្មវិធីផ្សាយ ថ្ងៃអង្គារ 28.10.2025

๑–នាទី​​​ «រឿងដែលខ្មែរគួរដឹង​ភាគ ๒» រៀបរៀងដោយលោក
នួនសុខវ៉ាងពី Norcross, GA
វគ្គទី ๔๔ ទំនាក់ទំនងរវាងស្ដេចសៀមព្រះរាមទី ๒ និងស្ដេច
យួនយ៉ា​ឡុង ពីមិត្តជាសត្រូវនៅដើមសតវត្សទី ๑๙ ។
๒–នាទី «សៀវភៅខ្មែរ» សូមជូនសំណេរក្រោមចំណងជើងថា
«អតីតវិទ្យាល័យខ្ញុំក្លាយជាមណ្ឌលសម្លាប់មនុស្ស» របស់អ្នកស្រី
ឡាច​សុជាតនៃក្រុង Perth អូស្ត្រាលីខាងលិច
រៀបរាប់អំពីគុកទួលស្លែងរបស់ខ្មែរក្រហមអតីតវិទ្យាល័យពញាយ៉ាត
របស់អ្នកស្រីសម័យមុនព្រឹត្តិការណ៍ ๑๗ មេសា ๑๙๗๕ ។

๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»

សូមជូនបទ ​«បណ្ដាំទួលស្លែង» ច្រៀងដោយអ៊ិន​សុផារ៉ា។
๔–នាទី «សង្គមវិជ្ជា» ដោយ​លោក​ខេង​ខេមរៈ នៃក្រុងColumbus
រដ្ឋ Ohio
ណែនាំឲ្យស្គាល់នារីខ្មែរ ๔ នាក់ដែលមិនព្រមអស់សង្ឃឹម
​បន្តតស៊ូទាល់តែសម្រេចជោគជ័យជីវិតក្នុងសង្គម។ ភាគ ๔ ។
(រូបថតនារីទាំង ๔ ជារូបសន្មត)
๕–នាទី «ពីនេះពី័នោះ» 
កាលពីថ្ងៃអាទិត្យ ត្រាំចុះពី ទីនាំង Air Force One ក៏រួមរាំជា
មួយអ្នកមកស្វាគមលោកនៅព្រលានយន្តហោះ គួឡាឡុមពួ។
លោកត្រាំឲ្យសៀមដោះលែងទាហានខ្មែរទាំង​ ๑๘ នាក់​។
ត្រាំនឹងជួបស៊ីនៅកូរ៉េថ្ងៃ ๓๐ តុលា ๒๐๒๕ ដូចកាលពីឆ្នាំ ๒๐๑๙ ៕
27Oct/25

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 27.10.2025

๑–នាទី​ «រៀនពាក្យស្លែងអាមេរិកាំង» 
អ្នកគ្រូ Vanessa ទៅធ្វើ Nanny ចិញ្ចឹមកូនឲ្យគេនៅក្រុងប៉ារីសយំ
ព្រោះភាសាបារាំងគាត់រៀននៅអាមេរិកនិយាយមិនដឹងរឿង។
๒–នាទី «សៀវភៅខ្មែរ» រឿង «សុបិននិងការពិត​ភាគ ๒ » របស់
លោក​វ៉ាន់ឌីកាអុន​ វគ្គទី ๕๓

๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»

សូមជូនបទ​«រួមចិត្តតែមួយ» ​ច្រៀងដោយកញ្ញាឱក​សុគន្ធកញ្ញា។
๔–នាទី «សុខភាពយើង»​ 
បានជាដេកផ្អៀង ចូរកុំផ្អៀងស្ដាំ! មកពីអ្វីបានជាហាមផ្អៀងស្ដាំ?
๕–នាទី «ពីនេះពីនោះ» 
ដំណឹងវល្លិត្អើកឲ្យដឹងថាចិននិងអាមេរិកស្រុះគំនិតគ្នាទម្លាក់
ត្រកូលហ៊ុនអនុញ្ញាតឲ្យទៅជ្រកកោននយោបាយនៅប៉េកាំង។​​
វល្លិក៏ប្រាប់ផងដែរថា​ចិនចេញមុខគាំទ្រម្ចាស់នរោត្តមចក្រាវុធ
ខណៈដែលអាមេរិកគាំទ្រសមរង្ស៊ី៕
26Oct/25

កម្មវិធីផ្សាយថ្ងៃអាទិត្យ 26.10.2025

๑–នាទី «ជួបនឹងធម្មិកព្រហ្ម»
ធម្មិកព្រហ្មថាសៀមវាចង់បានប្រាសាទ​តាមាន់ធំ​ តាមាន់តូច
និងតាក្របីរបស់ខ្មែរ។ ជាសាសន៍ចោរ។

๒–នាទី «សៀវភៅខ្មែរ» រឿង «បញ្ហាផ្នត់គំនិតនិងវប្បធម៌ខ្មែរ
ក្នុងដំណើរទៅកាន់ប្រជាធិបតេយ្យ»​ របស់លោកបណ្ឌិតយិន
ឆេងស៊ន វគ្គទី ๔๑

๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
លោក Richard Clayderman ជូនភ្លេងសុទ្ធពីយ៉ាណូ លោក Christophe
ជូនបទ «Aline» ដែលលោកតែងនិងផ្សព្វផ្សាយនៅឆ្នាំ ๑๙๖๕ ។
๔–នាទី​ «និទានចិនរឿង សាមកុក» វគ្គ ๑๘๔ កណ្ឌទី ๖๒-๖๓
ឆាវភី បុត្រច្បងរបស់ឆាវឆាវ​បានបង្ខំឲ្យព្រះចៅក្រុងចិន
ហៀនតេដាក់រាជ្យឲ្យខ្លួនជំនួសវិញ។
๕–នាទី «ពីនេះពីនោះ»  ថ្ងៃនេះសុំសម្រាក ๑ ថ្ងៃ ៕
25Oct/25

កម្មវិធីផ្សាយថ្ងៃសៅរ៍ 25.10.2025

๑–នាទី «ជួបនឹងធម្មិកព្រហ្ម»​ សូមជូនបទសន្ទនារបស់ធម្មិក
ជាមួយលោកសួនប៊ុនស័ក្តិអ្នកផ្ដួចផ្ដ់ើមវេទិកាសន្ទនាគំនិត
និងធុរកិច្ច លើកទី ๓ ។
๒–នាទី «វប្បធម៌ &ប្រវត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោក
ម៉ីសុភីនៅក្រុងលីយ៉ុងប្រទេសបារាំង
សូមបន្តជូនប្រវត្តិរាជវង្សខ្មែរសម័យហ្វូណននៅសតវត្សទី ๕ ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
ស្នើជូនដោយអ្នកស្រីខោលមុំនៃក្រុង Columbus រដ្ឋ Ohio ។
๔–នាទី «និទានចិន» រឿង «សាមកុក» វគ្គទី ๑๘๓ កណ្ឌទី ๖๒
๕– នាទី «ពីនេះពីនោះ»
មេដឹកនាំខ្មែរយកចោរចិនជាទីប្រឹក្សាជាន់ខ្ពស់មានយសស្មើ
នឹងរដ្ឋមន្ត្រី៕