26Apr/22

កម្មវិធីផ្សាយ ថ្ងៃអង្គារ 26.04.2022

១–សេចក្ដីរាយការណ៍អំពីសកម្មភាពនៅបុរីអង្គរ​និងមតិយោបល់ផ្ទាល់របស់លោកអតីតប្រធានឱកសឿមស្ដីពីទំនៀមទម្លាប់ខ្មែរដែលកំពុងតែក្លាយទៅជាស្អីផ្សេងទៀតនោះ។

២–បទសន្ទនា​ឬសម្ភាសន៍រវាងលោកថាច់ពីយ៉ា​នឹង​លោក​ប៉ែនវណ្ណូ​នៃគណៈកម្មាធិការ​២៣​តុលា​១៩៩១ ស្ដីពីជ័យជំនះរបស់លោក​ម៉ាក្រុងក្នុងការបោះឆ្នោតបានធ្វើជាប្រធានា​ធិបតីបារាំង​១​អាណត្តិទៀត។

៣–នាទីសម្លេងរំដោះជាតិខ្មែរដែលលោក សសុវណ្ណនឹង​ជូនអត្ថបទមួយទៀតរបស់លោក ទិតសានីក្រោមចំណងជើងថា «កសាងកំហុសចាស់សាជាថ្មី»។

៤–នាទី«រឿងដែលខ្មែរគួរដឹង»រៀបរៀងដោយលោក នួនសុខវ៉ាងពីក្រុង Norcross, GA, រៀបរាប់អំពីកម្ពុជាសម័យនៅក្រោមឥទិ្ធពលសៀមនិងយួន។

៥–លោក Gary Brooker នៃវង់ Procol Harum ច្រៀងបទ «A Whiter Shade of Pale»។

៦–«ពីនេះពីនោះ» អរគុណលោកអ្នកនាងដែលគាំទ្របុរីអង្គរ​និងវិទ្យុខ្មែរពិភពលោក។

25Apr/22

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 25.04.2022

១–លោក​សានសុវិទ្យ សូមជូននាទី«សៀវភៅខ្មែរ» ដោយនឹងបន្តអានសៀវភៅ«ចូរនាំគ្នាជ្រកក្រោមព្រះធម៌» និពន្ធដោយលោកបណ្ឌិត​យិនឆេងស៊ន។

២–នាទី«ខ្មែរអើយក្រោក​ឡើង» រៀបរៀង​ដោយលោកជាតិហង្សាពីរដ្ឋមីនេសូតា សហរដ្ឋ​អាមេរិក។

៣–កំណាព្យ​របស់លោកគ្រូអ៊ុកប៉ាត​ «កំពង់ឆ្នាំងស្រវាំងភ្នែក»។

៤–ចម្រៀងកន្ទ្រឹមដូនតា​ច្រៀងដោយព្រះនាងតូចជេនណា។

៥–«ពីនេះពីនោះ» ម៉េចបានជាខ្ញុំចូលចិត្តជេរស្ដេច។

24Apr/22

កម្មវិធីផ្សាយ ថ្ងៃអាទិត្យ 24.04.2022

១–រៀងរាល់ថ្ងៃសីលខ្មែរសុំសីល-កាន់សីល​តើបានសម្រេចអ្វីខ្លះ សីល៥ថាម៉េច​ចាំបានទេ?​ សម្រង់អត្ថបទភ្នំពេញប៉ុស្តិ៍។

២–សេចក្ដីរាយការណ៍អំពីបុរីអង្គរ​និងប្រវត្តិរបស់គម្រោងនេះបន្ត​ដោយអតីតប្រធានលោកឱកសឿម។

៣–ភាគមុនអវសាននៃរឿង «សារាម៉ានី» ប្រលោមលោកសម័យអាណានិគមបារាំងនិពន្ធដោយ​លោក​​ រ៉ូឡង់មេយែរ (Roland Meyer) បកប្រែជាខ្មែរដោយ​អ្នកស្រី ច័ន្ទបូផល និង រៀបរៀងជាអត្ថបទសំឡេងដោយលោក នួនសុខវ៉ាង​ពី Norcross, GA។

៤–នាទី «វប្បធម៌អក្សរសាស្ត្រ» រៀបរៀងដោយលោកម៉ុង ប៉ាពីយ៉ុងដែលថ្ងៃនេះលោកនឹងបន្តលើកយករឿងសត្វពស់ក្នុងវប្បធម៌ខ្មែរមកជំរាប។

៥–ចម្រៀង «ស្រណោះដីខ្មែរ» ច្រៀងដោយកែវសារ៉ាត់។

23Apr/22

កម្មវិធីផ្សាយ ថ្ងៃសៅរ៍ 23.04.2022

១–នាទី «ព្រះពុទ្ធសាសនា» សុំជូនធម្មកថាស្ដីពីគន្លឹះនៃការដោះទុក្ខ​សម្ដែងដោយព្រះតេជគុណសាន សុជា​ វិជ្ជរប្បញ្ញោ។

២–បាឋកថាដោយលោកសាស្ត្រាចារ្យបណ្ឌិតអាំងជូលាន ស្ដីពីទំនាក់ទំនងរវាងជនជាតិនានានៅឥណ្ឌូចិន​នាអតីតកាល​(នៅមានត)។

៣–នាទី «ទស្សនៈអ្នកនិពន្ធ»​ រៀបរៀងដោយលោកជាតិហង្សា​ដោយលើកយកសៀវភៅលោកសេកសោមកុមារ​ស្ដីពីការជំពាក់វាក់វិន​ក្នុងរឿងខ្មែរ ដោយយួន-សៀម-ចិន-អាមេរិកៃាំង-បារាំង យកមកជម្រាប។

៤–ចម្រៀង​«នាគព័ន្ធអស់ពិស» ច្រៀងដោយ​ស៊ីនស៊ីសាមុត? កែវសារ៉ាត់? ចឹកសៀងសំណង? សុំអញ្ចើញស្ដាប់។

៥–ឆ្មាំអង្គរ​តេឡេកុម្ម៉ងដ៍៖ ពីនេះពីនោះបែបសង្ខេប។

22Apr/22

កម្មវិធីផ្សាយ ថ្ងៃសុក្រ 22.04.2022

១–នាទីសៀវភៅខ្មែរ​ជូនរឿង «ចូរនាំគ្នាជ្រកក្រោមព្រះធម៌» របស់លោកបណ្ឌិត​យិនឆេងស៊ន។

២–នាទី សម្លេងរំដោះជាតិខ្មែរ ជូនអត្ថបទរបស់លោក​ទិតសានី អានជូនស្ដាប់ដោយលោកស្រី​សុភារៈ​ពីអឹរ៉ុប។

៣–កំណាព្យ​«កំពង់ឆ្នាំងស្រវាំងភ្នែក» និពន្ធដោយលោកគ្រូអ៊ុកប៉ាតពីប្រទេសបារាំង។

៤–ចម្រៀងស្នេហាជាតិ «ទំនួញកោះត្រល់»​ដោយ លោកកុយវណ្ណា​ពីប្រទេសបារាំង។

៥–«ពីនេះពីនោះ» ភ្លើងឆេះមិនចេះអស់នៅរុស្ស៊ី៖ រោងចក្រប្រេងស្រល់ វិទ្យាស្ថានក្រសួងការពារជាតិ ឃ្លាំងប្រេង។

21Apr/22

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 21.04.2022

១–សេចក្ដីរាយការណ៍ដោយ​អតីតប្រធានបុរីអង្គរ​លោកឱកសឿមស្ដីពីកិច្ចអភិវឌ្ឍបុរីអង្គរ​និងប្រវត្តិរបស់គម្រោងនេះ។


២–នាទីសម្លេងស្ត្រីខ្មែររៀបរៀងដោយអ្នកគ្រូសុផានីបៃដោយថ្ងៃនេះអ្នកគ្រូនឹង រៀបរាប់អំពីភាពសាមាន្យរបស់ខ្មែរក្រហមកញ្ជះចិន​កញ្ជះយួនមហាចង្រៃ​ពួកវាចេះសម្លាប់ខ្មែរគ្នាឯងយ៉ាងឥតមានអាណិតអាសូរទោះតិចតួចឡើយ។

៣–នាទី«ប្រលោមលោក»សូមជូនរឿង«សារាម៉ានី»តែងដោយ លោករ៉ូឡង់មេយែរ (Roland Meyer) ប្រែសម្រួលជាខ្មែរដោយអ្នកស្រីច័ន្ទបូផលនិង រៀបរៀងជាអត្ថបទសំឡេងដោយ លោក នួនសុខវ៉ាង​ពីរដ្ឋចច្ចា។

៤–ចម្រៀងអនុស្សាវរីយ៍ទសវត្សឆ្នាំ ៧០ ​ដោយបារាំង-អាមេរិកាំង Joe Dassin។

៥–មួយម៉ាត-ពីរម៉ាត់​ដោយ​សាន​សុវិទ្យ។

20Apr/22

កម្មវិធីផ្សាយ ថ្ងៃពុធ 20.04.2022

១–ភាគបន្តនៃសេចក្ដីអធិប្បាយអំពីរឿង «ធនជ័យបណ្តាំប្រស្នា ពោធិសត្វលោកេស្វរៈ» ស្រាវជ្រាវនិងចងក្រងដោយ​លោក គៀត ចាន់ថុន អតីតសិស្សសាលាវិចិត្រសិល្បៈ អានជូនស្ដាប់ដោយ​លោក​សាន សុវិទ្យ។

២–សារពត៌មានថ្មីថ្មី.com សម្ភាសលោកសាស្ត្រាចារ្យអាំងជូលានអំពីសៀវភៅស្ដីពីអាហារនៅជនបទអង្គរ។

៣–ចម្រៀងជេររុស្ស៊ីគាំទ្រអ៊ុយក្រែនឈ្មោះ «ពួករុស្ស៊ី» ច្រៀងដោយអ្នកចម្រៀង Sting នៃវង់ The Police របស់អង់គ្លេស។

៤–​«ពីនេះពីនោះ» ដោយសានសុវិទ្យ៖ សង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែនដល់ណាហើយ និងស្ថានការណ៍ជម្ងឺកូវិដ-១៩​នៅសហរដ្ឋអាមេរិក​និង​ចិនកុម្មុយនីស្ត។

19Apr/22

កម្មវិធីផ្សាយ ថ្ងៃអង្គារ 19.04.2022

១–សេចក្ដីរាយការណ៍អំពីសកម្មភាពនៅបុរីអង្គរ​និងបន្តរឿងរ៉ាវពាក់ព័ន្ធនឹងការបង្កើតសហគមន៍ខ្មែរមួយនេះ​ដោយលោកអតីតប្រធានឱកសឿម។

២–បុច្ឆា-វិសជ្ជនា ដែលព្រះគុណម្ចាស់សាន​សុជាឆ្លើយពន្យល់ពីរបៀបរំដោះទុក្ខក្នុងចិត្ត។

៣–នាទីសម្លេងចលនារំដោះជាតិខ្មែរ​ជូនបទសម្ភាសន៍រវាងលោក ស ​សុវណ្ណ នឹង​លោកវណ្ណៈខ្មែរនៅអឺរ៉ុបស្ដីពីសារៈសំខាន់របស់កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣​តុលា​១៩៩១។

៤–នាទី«រឿងដែលខ្មែរគួរដឹង»រៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុង Norcross, GA, រៀបរាប់អំពីកម្ពុជាសម័យនៅក្រោមឥទិ្ធពលសៀមនិងយួន។

៥–ចម្រៀង​ «វត្ត​៤៤​នៅនិគមថ្កូវ ខេត្តព្រះត្រពាំង​ កម្ពុជាក្រោម» ច្រៀងដោយ​អឿន ស្រីមុំ។

៦–«ពីនេះពីនោះ» ដោយសាន​សុវិទ្យ៖ បុរីអង្គរ​និងអនាគតនៃក្ដីសង្ឃឹម។

18Apr/22

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 18.04.2022

១– នាទី«សៀវភៅខ្មែរ» ដែលសូមលើកយកសៀវភៅ«ចូរនាំគ្នាជ្រកក្រោមព្រះធម៌» និពន្ធដោយលោកបណ្ឌិត​យិនឆេងស៊ន និងអានជូនស្ដាប់​ដោយលោក​សានសុវិទ្យមកផ្សាយ។

២–នាទី«ខ្មែរអើយក្រោក​ឡើង» រៀបរៀង​ដោយលោកជាតិហង្សាពីរដ្ឋមីនេសូតា សហរដ្ឋ​អាមេរិក។

៣–កំណាព្យ​របស់លោកគ្រូអ៊ុកប៉ាត​ «ស្រោចស្រង់សង្គ្រោះជាតិយើង!»។

៤–ចម្រៀង​ថ្ងៃបុណ្យ Easter/Pâques បទ«Hallelujah» ដោយលោក​ Leonard Cohen។

៥–«ពីនេះពីនោះ» សង្ខេបខ្លីៗ​៖ ពួកឆ្វេងនិយមអាមេរិកនៅតែបន្តធ្វើទុក្ខ DT ក្នុងបំណងគាបមិនឲ្យចូលរួមបោះឆ្នោត​ឆ្នាំ ២០២៤។

17Apr/22

កម្មវិធីផ្សាយ ថ្ងៃអាទិត្យ 17.04.2022

១–ក្នុងឱកាសខួបទី ៤៧​​ នៃថ្ងៃ ១៧​ មេសា ១៩៧៥ សានសុវិទ្យ សុំជូនលំដាប់ព្រឹត្តិការណ៍ពីដើមឆ្នាំ ៧៥​ ដល់ថ្ងៃខ្មែរក្រហម​ដឹកមន្ត្រីទូតបារាំងពីស្ថានទូតទៅស្រុកសៀម។

២–នាទី«ព្រះពុទ្ធសាសនា» ថ្ងៃនេះព្រះតេជគុណសានសុជា នឹងឆ្លើយសំនួរអំពីរបៀបធ្វើឲ្យចិត្តស្ងប់។

៣–នាទី«សៀវភៅប្រលោមលោក»សូមជូនរឿង«សារាម៉ានី»តែងដោយលោករ៉ូឡង់មេយែរ (Roland Meyer) បកប្រែដោយអ្នកស្រីច័ន្ទបូផលនិង រៀបរៀងជាអត្ថបទសំឡេងដោយលោក នួនសុខវ៉ាង​ពី Norcross, GA។

៤–នាទី «វប្បធម៌អក្សរសាស្ត្រ» រៀបរៀងដោយលោកម៉ុង ប៉ាពីយ៉ុងដែលថ្ងៃនេះលោកនឹងលើកយករឿងសត្វពស់ក្នុងវប្បធម៌ខ្មែរមកជំរាប។

៥–នាទីចម្រៀងថ្ងៃអាទិត្យ សានសុវិទ្យសុំជូនបទ «ស្រឡាញ់ដល់កាន់ឈើច្រត់»។