17May/22

កម្មវិធីផ្សាយ ថ្ងៃអង្គារ 17.05.2022

១–នាទី «ខ្មែរអើយក្រោកឡើង» រៀបរៀងជូនស្ដាប់ដោយ ​លោកជាតិហង្សា ​ពីក្រុង​មីនេអាប៉ូលិស រដ្ឋមីនេសូតា បង្ហាញឲ្យឃើញភាពក្បត់ជាតិលក់ជាតិរបស់ពួកកញ្ជះយួននៃបក្សប្រជាជន។

២–នាទី «បដិវត្តន៍»​ដឹកនាំដោយអ្នកស្រីអៀងម៉ាឡាពីរដ្ឋមីនេសូតា​ជូនរឿង «From Dictatorship to Democracy» របស់លោកសាស្ត្រាចារ្យ Gene Sharp នៃសាកលវិទ្យាល័យរដ្ឋម៉ាស្សាឈូសិត្ស (ភាគ៣)។

៣–នាទី«រឿងដែលខ្មែរគួរដឹង» រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA, រៀបរាប់អំពីកម្ពុជាសម័យនៅក្រោមឥទិ្ធពលសៀមនិងយួន (ភាគ ១១)។

៤–នាទីចម្រៀងស្រណោះជាតិ បទ «ទំនួញកោះត្រល់» តែងនិងច្រៀងដោយ លោក​កុយ វណ្ណា​នៅប្រទេសបារាំង។

៥–«ពីនេះពីនោះ» ភាពជាខ្លាក្រដាសរបស់រុស្ស៊ី​បានតែអួតថាខ្លាំង តាមពិតចាញ់កូនប្រទេសដែលខ្លួនធ្លាប់តែធ្វើបាបនោះសោះ!

16May/22

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 16.05.2022

១–ភាគបញ្ចប់នៃធម្មកថាអធិប្បាយអំពីសារៈសំខាន់របស់ថ្ងៃបុណ្យវិសាខបូជាដោយព្រះតេជគុណសានសុជា។


២–បទសម្ភាសន៍លោកថាច់ពីយ៉ាជាមួយលោកណនហ៊ី នៃក្រុងស៊ីណេ ប្រទេសបែលហ្ស៊ិក ស្តីពីបក្សភ្លើងទៀននឹងចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ខែក្រោយនេះ។

៣–ទស្សនៈអតីតប្រធានបុរីអង្គរលោកឱកសឿមស្ដីពីរឿងពាក់ព័ន្ធនឹងបុរីអង្គរនិងបញ្ហាផ្សេងៗ។

៤–ចម្រៀងដោយព្រះនាងតូច «ស្រឡាញ់កម្លោះស្រុកឯង» និងពីនេះពីនោះ។

15May/22

កម្មវិធីផ្សាយ ថ្ងៃអាទិត្យ 15.05.2022

១–ថ្ងៃវិសាខបូជា​ជាថ្ងៃសំខាន់បីប្រការ មានស្អីខ្លះ…។

២–ព្រះតេជគុណសានសុជាលើកយកថ្ងៃវិសាខបូជាមកអធិប្បាយពីសារៈសំខាន់បន្ថែម។

៣–ចម្រៀងរឿងថ្ងៃវិសាខបូជាតែងដោយកវីកែវ​សាវឿន​និង​ច្រៀងដោយលោកប៉េឡេ។

៤–និទានអារ៉ាប់ «ឯកសហស្សរាត្រី» ភាគ ៣។

៥–នាទី «វប្បធម៌អក្សរសាស្ត្រ» រៀបរៀងដោយលោកម៉ុង ប៉ាពីយ៉ុងដែលថ្ងៃនេះលោកនឹងលើកយកវគ្គទី១នៃរឿងសត្វគោក្នុងវប្បធម៌ខ្មែរមកជំរាប។

៦–«ពីនេះពីនោះ» រឿងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន -លោកត្រាំនឹងមកធ្វើប្រធានាធិបតីអាមេរិកម្ដងទៀត​-​បុរីអង្គរនឹងលក់ប្រហុក។

14May/22

កម្មវិធីផ្សាយ ថ្ងៃសៅរ៍ 14.05.2022

១–នាទី «ទស្សនៈអ្នកនិពន្ធ»​ រៀបរៀងដោយលោកជាតិហង្សា​ដោយលើកយកសៀវភៅលោកសោម សេកកុមារ ​ស្ដីពីវិបត្តិកម្ពុជានិងទំនាក់ទំនងជាមួយបរទេស។

២–នាទី«សៀវភៅខ្មែរ» សុំជូនភាគបន្តនៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។

៣–ចម្រៀង “Aline” ច្រៀងនិងតែងដោយ Christophe។

៤–«ពីនេះពីនោះ» ទាំងងោកងុយ។

13May/22

កម្មវិធីផ្សាយ ថ្ងៃសុក្រ 13.05.2022

១–នាទី «បដិវត្តន៍»​ដឹកនាំដោយអ្នកស្រីអៀងម៉ាឡាពីរដ្ឋមីនេសូតា​ជូនរឿង «From Dictatorship to Democracy»។


២–សេចក្ដីរាយការណ៍របស់ព្រឹទ្ធាចារ្យអតីតប្រធានបុរីអង្គរ​ឱកសឿម និយាយរៀបរាប់ពីបុរីអង្គរ​និងទំនៀមទម្លាប់ខ្មែរ។

៣–ភាគបន្តនៃបាឋកថារបស់លោកសាស្ត្រាចារ្យអាំងជូលាន​នៃមហាវិទ្យាល័យបូរាណវិជ្ជាស្ដីពីភពអមនុស្សនៃជំនឿរបស់ខ្មែរ។ ​នៅមាន ត។



៤–ចម្រៀងឧទ្ទិសដល់ថ្ងៃបុណ្យវិសាខបូជា​តែងដោយ​សាន​សុជា។

៥–«ពីនេះពីនោះ» បាតុកម្មប្រឆាំងវត្តមានហ៊ុនសែន​និងទាមទារប្រជាធិបតេយ្យនៅ អាស៊ីអាគ្នេយ៍។

12May/22

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 12.05.2022


១–នៅ៣​ថ្ងៃទៀតជាថ្ងៃវិសាខបូជា យើងមកស្គាល់ស្អីទៅវិសាខបូជា?

២–អ្នកគ្រូនិយាយអំពីពលីកម្មរបស់យោធិន​ស្នេហាជាតិមិនថាខ្មែរ​ឬ អ៊ុយក្រែន។

៣–និទានអារ៉ាប់ «ឯកសហស្សរាត្រី» វគ្គទី១។

៤–​«ពីនេះពីនោះ» បាតុកម្មត្រៀមប្រឆាំងវត្តមានហ៊ុនសែននៅអាមេរិក-​វីរបុរសស្បែក​ជើងហោះ​ពី កាលី គប់ក្បាលល្បងខ្វាង-និងរឿងផ្សេងៗ។

11May/22

កម្មវិធីផ្សាយ ថ្ងៃពុធ 11.05.2022

១–ធម្មកថាស្ដីពី ទេវតាក្បែរខ្លួន​សម្ដែងដោយព្រះតេជគុណ​សាន​សុជា​នៃវត្ត​មណីរតនារាម​ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។


២–នាទី «និទាន» សូមជូនសេចក្ដីអធិប្បាយអំពីប្រាជ្ញារបស់ធនជ័យ​ដោយលោកគៀតចាន់ថុននៅខេត្តព្រះសីហនុ។

៣–បាឋកថារបស់លោកសាស្ត្រាចារ្យអាំងជូលាន​នៃមហាវិទ្យាល័យបូរាណវិជ្ជាស្ដីពីភពអមនុស្សនៃជំនឿរបស់ខ្មែរ។

៤–ចម្រៀងដែលចាំមិនភ្លេច «អូនស្រឡាញ់តែបងម្នាក់»​ដោយ​ឈុនវណ្ណា។

៥–«ពីនេះពីនោះ» ​ជុំវិញបុរីអង្គរ និងការបន្តជេរមនុស្សចង្រៃដែលធ្វើឲ្យខ្មែរក្លាយជាខ្ញុំគេ។

10May/22

កម្មវិធីផ្សាយ ថ្ងៃអង្គារ 10.05.2022

១–នាទី «បដិវត្តន៍»​ដឹកនាំដោយអ្នកស្រីអៀងម៉ាឡាពីរដ្ឋមីនេសូតា​ជូនរឿង «From Dictatorship to Democracy»។

២–នាទី«រឿងដែលខ្មែរគួរដឹង»រៀបរៀងដោយលោក នួនសុខវ៉ាងពីក្រុង Norcross, GA, រៀបរាប់អំពីកម្ពុជាសម័យនៅក្រោមឥទិ្ធពលសៀមនិងយួន ភាគ ១០។

៣–«ពីនេះពីនោះ» រឿងរុស្ស៊ី អ៊ុយក្រែន និងដូណល់ត្រាំរបស់អាមេរិក តាមពីក្រោយចម្រៀងរបស់ Paul Anka ឈ្មោះ «Diana» និង «​កំណាព្យសាបគំនិត» របស់លោកគ្រូ អ៊ុកប៉ាត។

09May/22

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 09.05.2022

១–នាទី «សៀវភៅខ្មែរ» ជូនវគ្គបន្តនៃសៀវភៅរបស់លោក​បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។

​២–នាទី «ខ្មែរអើយក្រោកឡើង!» លើកយកអំណះអំណាងលោក​ថាច់សារេន​ថាក្រៅពី​ប៉ុលពតហើយ ពួកអាពេជ្ឈឃាតហុតឈាមខ្មែរ​គឺ ហេង​សំរិន​នៅស្វាយ​រៀង​និង​ហ៊ុនសែន នៅកំពង់ចាម។

៣–ចម្រៀងខ្មែរ​ «យប់ថ្ងៃអង្គារ» ច្រៀងដោយស៊ីនស៊ីសាមុត។

៤–វិចារណកថា «ខ្មែរក្រោមខឹងគ្នាតែមួយថ្ងៃ» ដោយ លោក​គិមស៊ីសំណានិង​សឺន​ជុំជួន។

៥–បទសម្ភាសន៍ជាមួយលោក​គឹមសូរ្យវង្ស ប្រធានផ្នែកផែនការរបស់សមាគមអ្នកប្រាជ្ញខ្មែរក្រោម​ស្ដីពីសកម្មភាព​និង​ទ្រង់ទ្រាយខ្លះៗរបស់សមាគម។

08May/22

កម្មវិធីផ្សាយ ថ្ងៃអាទិត្យ 08.05.2022

១–និទានអារ៉ាប់ «ឯកសហស្សរាត្រី» ជុំទី​២។

២–នាទី «វប្បធម៌អក្សរសាស្ត្រ» រៀបរៀងដោយលោកម៉ុង ប៉ាពីយ៉ុងដែលថ្ងៃនេះលោកនឹងលើកយកវគ្គបញ្ចប់នៃរឿងសត្វពស់ក្នុងវប្បធម៌ខ្មែរមកជំរាប។

៣–«ពីនេះពីនោះ»​ ស្ដីពីដំណើរអភិវឌ្ឍន៍បុរីអង្គរ – ចិនកុម្មុយនីស្តមុខស្អុយរឿងគំរោងខ្សែក្រវាត់និងថ្នល់​ – រុស្ស៊ីមិនបានពូកែដូចអួតឡើយ។