29May/22

កម្មវិធីផ្សាយ ថ្ងៃអាទិត្យ 29.05.2022

១–ធម្មកថារបស់ព្រះតេជគុណសានសុជានៃវត្ត​មណីរតនារាម​ក្រុងពោធិ៍សាត់ ស្តីពីវិធីរម្ងាប់កំហឹងពេលត្រូវគេតិះដៀលរិះគន់។

២–សេចក្ដីរាយការណ៍របស់តាជ័យឆ្មាំបុរីអង្គរស្ដីពីសកម្មភាពរបស់លោកនិងកនយើងនៅបុរីអង្គរនាចុងសប្ដាហ៍នេះ។

៣–នាទីប្រលោមលោក​សុំជូនភាគ ៧ ​នៃរឿង​ ១០០១ ​យប់​ឬ ឯកសហស្សរាត្រី។

៤–ចម្រៀងបទ «Ah, Ah, Cristina!» ច្រៀងដោយជុំកែម​កាលពីសម័យសង្គម។

៥–នាទី «វប្បធម៌អក្សរសាស្ត្រ» រៀបរៀងដោយលោកម៉ុង ប៉ាពីយ៉ុងដែលថ្ងៃនេះលោកនឹងលើកយកវគ្គទី ៣ នៃរឿងសត្វគោក្នុងវប្បធម៌ខ្មែរមកជំរាប។

28May/22

កម្មវិធីផ្សាយ ថ្ងៃសៅរ៍ 28.05.2022

១–នាទី «និទាន» សូមជូនវគ្គបញ្ចប់នៃសេចក្ដីអធិប្បាយអំពីរឿងធនជ័យ​ដោយលោកគៀតចាន់ថុននៅខេត្តព្រះសីហនុ។

២–នាទីទស្សនៈអ្នកនិពន្ធ​រៀបរៀងដោយលោកជាតិហង្សានៃក្រុងមីនេអាប៉ូលិស រដ្ឋមីនេសូតា ដោយយកសៀវភៅលោកសោមសេកកុមារមកអានជូនស្ដាប់។

៣–ភាគបន្តនៃបទសន្ទនារវាងលោកលីតារាវុឌ្ឍ​នៃអង្គការរៃយំនឹងលោកសាស្ត្រាចារ្យ​អាំងជូលាននៃសកលវិទ្យាល័យបុរាណវិទ្យា។

៤–ចម្រៀងមនោសញ្ចេតនា​ឈ្មោះ «អូនគិតដល់បង» ច្រៀងដោយ​កញ្ញា​ឡាវសុផា។

៥–«ពីនេះពីនោះ» ស្អីទៅគម្រោងបុរីអង្គរ? ជំនាញការយោធា៖ រុស្ស៊ីអស់អាវុធទំនើបយកមកវ៉ៃអ៊ុយក្រែន។

27May/22

កម្មវិធីផ្សាយ ថ្ងៃសុក្រ 27.05.2022

១–សារពីបុរីអង្គររបស់លោកអតីតប្រធានឱកសឿម​ឬ​តាជ័យឆ្មាំចម្ការបុរីអង្គរ ជូនដំណឹងដល់សមាជិកប្រុសស្រីអំពីសេចក្ដីព្យាយាមអភិរក្សនិងអភិវឌ្ឍសហគមន៍បុរីអង្គររបស់ខ្មែរពិភពលោក។

២–នាទី«សៀវភៅខ្មែរ» សុំជូនភាគបន្តនៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។

៣–នាទី «បដិវត្តន៍»​ដឹកនាំដោយអ្នកស្រីអៀងម៉ាឡាពីរដ្ឋមីនេសូតា​ជូនរឿង «From Dictatorship to Democracy»​(ភាគ ៦)។

៤–ចម្រៀងបារាំងសែសជូនមិត្តអ្នកស្ដាប់​បទ «Siffler sur la Colline» ច្រៀងដោយ Joe Dassin កាលពីឆ្នាំ 1969។

26May/22

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 26.05.2022

១–បទសម្ភាសន៍របស់លោកថាច់ពីយ៉ាជាមួយអនុប្រធាន​គណបក្សភ្លើងទៀនប្រចាំទ្វីបអឺរ៉ុប​លោក​អន្ទិត​ឬ​បណ្ឌិត រស់ ប៊ុនថន ស្ដីពីការសម្រេចចិត្តចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ថ្ងៃ ៥​ មិថុនា ​២០២២។

២–នាទី «សម្លេងនារីខ្មែរ» ​ដែលម្ចាស់នាទីអ្នកគ្រូសូផានី បៃ បញ្ចេញមតិរឿងម្ចាស់ស្បែក ជើងហោះ​ប៉ុនប៉ងពិឃាតតេជោខ្វាងដោយទ្រនាប់បាទានាក្រុងវ៉ាស៊ីនតោន។

៣–នាទីប្រលោមលោក​សុំជូនវគ្គទី ​៦ ​នៃរឿង​១០០១​យប់​ឬ ឯកសហស្សរាត្រី។

៤–ចម្រៀងគណបក្សភ្លើងទៀន «ផលប្រជាធិបតេយ្យ» ពាក្យពេចន៍ដោយ​ម៉ៃ ហុងស្រៀង ចម្រៀងដោយ ឌីជេ ខ្លា។

៥–«ពីនេះពីនោះ» រុស្ស៊ីខូចខាតធ្ងន់៖ ច្បាំង ៣​ ខែនៅអ៊ុយក្រែនស្មើនឹង ​១០ ​ឆ្នាំនៅអាហ្វហ្កានីស្ថាន។

25May/22

កម្មវិធីផ្សាយ ថ្ងៃពុធ 25.05.2022

១–«កំណាព្យសាបគំនិត» របស់លោកគ្រូ​អ៊ុក ប៉ាតនៃឃុំ Kingersheim ខេត្ត Haut-Rhin តំបន់ឦសានប្រទេសបារាំង​ វគ្គស្ដីពីកំពង់ឆ្នាំងស្រវាំងភ្នែក។

២–វគ្គបន្តនៃបទសន្ទនារវាងលោកលីតារាវុឌ្ឍ​នឹងលោកសាស្ត្រាចារ្យ​អាំងជូលាននៃសកលវិទ្យាល៏យបុរាណវិទ្យា។

៣–ដំណោះស្រាយប្រស្នាធនជ័យ​ដោយ​លោកគៀតចាន់ថុន។

៤–បោះឆ្នោតឲ្យឲ្យបក្សប្រជាជនស្មើនឹងបោះឆ្នោតឲ្យយួនគ្រប់គ្រងខ្មែរ។​​ ចម្រៀង «ភ្លើងទៀនភ្លឺហើយ»។

៥–«ពីនេះពីនោះ» នៅអាមេរិកមានសេរីភាពហួស៖ អ្នកស្រុកមានកាំភ្លើង ៣៩៣​ លានដើម! បាញ់សម្លាប់គ្នាជារឿយៗ។ ម្សិលមិញ អស់កូនក្មេង​ ១៩ នាក់មនុស្សចាស់ ​២ នាក់ ។ នៅអ៊ុយក្រែន ទាហានរុស្ស៊ីបន្តស្លាប់ឲ្យរប៉ុយតទៅទៀត ដោយកាំភ្លើងធំ Howitzer 155mm របស់អាមេរិកដែលអាចបាញ់បានចម្ងាយ​ ៤០-៦០​គីឡូម៉ែត្រ។​

24May/22

កម្មវិធីផ្សាយ ថ្ងៃអង្គារ 24.05.2022

១–នាទី «ពុទ្ធសាសនា» សម្ដែងដោយព្រះតេជគុណសានសុជា​ឆ្លើយតបសំនួរពីពុទ្ធសាសនិកពាក់ព័ន្ធនឹងបញ្ហាចម្ងល់ផ្សេងៗ ដូចជាអាត្មានិយមដែលនាំឲ្យវិនាសជាដើម។

២–នាទី «បដិវត្តន៍»​ដឹកនាំដោយអ្នកស្រីអៀងម៉ាឡាពីរដ្ឋមីនេសូតា​ជូនរឿង «From Dictatorship to Democracy» របស់លោកសាស្ត្រាចារ្យ Gene Sharp នៃសកលវិទ្យាល័យរដ្ឋម៉ាស្សាឈូសិត្ស (វគ្គទី ៥)។

៣–នាទី«រឿងដែលខ្មែរគួរដឹង» រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA, រៀបរាប់អំពីកម្ពុជាសម័យនៅក្រោមឥទិ្ធពលសៀមនិងយួន (វគ្គទី ១២)។

៤–ក្នុងនាទីតន្ត្រី ដែលនឹងជូនចម្រៀងបំផុសបំផុលក្នុងឱកាសជិតដល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់​ថ្ងៃ ៥​ មិថុនា ​២០២២​ ខាងមុខនេះ​លោក-អ្នក-នាងនឹងបានស្ដាប់ចម្រៀងឈ្មោះ «អូនរើសបក្សណា?» ដែលទំនុកតែងដោយ​លោក​លំអងវឌ្ឍនា​​និងច្រៀងដោយ​លោក​ឌីជេ ខ្លា​និងអ្នកស្រី​ញ៉ែមបុប្ផា។

៥–«ពីនេះពីនោះ» បាប​និង​បុណ្យមានមែន។​​ពូទិនធ្វើបាប​ឥឡូវជិតស្លាប់ហើយតែក៏ត្រូវមកទ្រាំទទួលដឹងពីភាពហីនហោចរបស់រុស្ស៊ី មកចាញ់អ៊ុយក្រែនឈឺចុកចាប់រាល់ថ្ងៃ។

23May/22

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 23.05.2022

១–នាទី«សៀវភៅខ្មែរ» សុំជូនភាគបន្តនៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។

២–នាទី «ខ្មែរអើយក្រោកឡើង» រៀបរៀងជូនស្ដាប់ដោយ ​លោកជាតិហង្សា ​ពីក្រុង​មីនេអាប៉ូលិស រដ្ឋមីនេសូតា បង្ហាញឲ្យឃើញភាពក្បត់ជាតិលក់ជាតិរបស់ពួកកញ្ជះយួននៃបក្សប្រជាជន។

៣–ចម្រៀងស្នេហាជាតិ​«សម្រែកឈាមខ្មែរ» ច្រៀងដោយអធិរាជសម្លេងមាស ស៊ីនស៊ីសាមុត។

៤–«ពីនេះពីនោះ» ស្ដាប់មិនដឹងរឿងព្រោះអ្នកធ្វើងុយដេកពេក​សុំអភ័យទោសផងចុះ។

22May/22

កម្មវិធីផ្សាយ ថ្ងៃអាទិត្យ 22.05.2022

១–សម្រង់អត្ថបទពីទស្សនាវដ្តី «យសោធរ» របស់សកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។

២–បទសន្ទនាជាមួយលោកសាស្ត្រាចារ្យ​អាំងជូលាននៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ​ស្ដីពីជីវិតរស់នៅនិងការសិក្សារបស់លោក។

៣–នាទីប្រលោមលោក​សុំជូនវគ្គទី ៥ ​នៃរឿង​ ១០០១ ​យប់​ឬ ឯកសហស្សរាត្រី។

៤–នាទី «វប្បធម៌អក្សរសាស្ត្រ» រៀបរៀងដោយលោកម៉ុង ប៉ាពីយ៉ុងដែលថ្ងៃនេះលោកនឹងលើកយកវគ្គទី ២ នៃរឿងសត្វគោក្នុងវប្បធម៌ខ្មែរមកជំរាប។

៥–ចម្រៀងប្រភេទតន្ត្រីស្រុកស្រែអាមេរិកាំង​ «Take Me Home, Country Roads!»​ច្រៀងដោយ​ John Denver។

៦–«ពីនេះពីនោះ»​ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន​–​កាលពី​ ៦-៧ឆ្នាំមុន ជិតដល់ថ្ងៃបោះឆ្នោតហ៊ុនសែន បំបាក់កម្លាំង​បក្សប្រឆាំង ដោយ​ចាប់សមាជិកព្រឹទ្ធសភាលោកហុងសុខហួរ ដាក់គុក។ ខែក្រោយបោះឆ្នោតទៀតហើយ ម្ដងនេះចាប់អ្នកណា?

21May/22

កម្មវិធីផ្សាយ ថ្ងៃសៅរ៍ 21.05.2022

១–ធម្មកថាស្ដីពីគុណសម្បត្តិដែលធ្វើឲ្យមាតុភូមិរីកចម្រើន​ជួយឲ្យរក្សាបាននូវមាតុភូមិរបស់ខ្លួន​ថ្លែងតបដោយព្រះតេជគុណ​សាន​សុជា​នៃវត្ត​មណីរតនារាម​ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

២–នាទីទស្សនៈអ្នកនិពន្ធ​រៀបរៀងដោយលោកជាតិហង្សានៃក្រុងមីនេអាប៉ូលិស រដ្ឋមីនេសូតា ដោយយកសៀវភៅលោកសោមសេកកុមារមកអានជូនស្ដាប់។

៣–នាទី «និទាន» សូមបន្តជូនសេចក្ដីអធិប្បាយអំពីរឿងធនជ័យ​ដោយលោកគៀតចាន់ថុននៅខេត្តព្រះសីហនុ។

៤–សេចក្ដីរាយការណ៍និងមតិយោបល់អតីតប្រធានបុរីអង្គរ​លោកឱកសឿម។

៥–ភ្លេងកន្ទ្រឹម​និងនាទី «ពីនេះពីនោះ» ៖ ប្រធានាធិបតីរុស្ស៊ីពូទិន​អាចនឹងស្លាប់ឆាប់ៗព្រោះជម្ងឺកង់ស៊ែរ។

20May/22

កម្មវិធីផ្សាយ ថ្ងៃសុក្រ 20.05.2022

១–នាទី «បដិវត្តន៍»​ដឹកនាំដោយអ្នកស្រីអៀងម៉ាឡាពីរដ្ឋមីនេសូតា​ជូនរឿង «From Dictatorship to Democracy»​(វគ្គទី ៤)។

២–នាទី«សៀវភៅខ្មែរ» សុំជូនវគ្គបន្តនៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។

៣–បទសន្ទនាជាមួយលោកសាស្ត្រាចារ្យ​អាំងជូលាននៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ​ស្ដីពីជីវិតរស់នៅនិងការសិក្សារបស់លោក។

៤–ចម្រៀង​ឈ្មោះ «ឧត្តមដួងចិត្ត» ច្រៀងដោយ​មាស​​សុខសោភា។

៥–«ពីនេះពីនោះ» ស្ដីពីស៊ីជិនពិងនឹងឈ្នះឆ្នោតបន្តធ្វើលេខាបក្ខកុម្មុយនីស្តនិងប្រធានាធិបតីចិន​៥​ឆ្នាំទៀត។