08Jun/22

កម្មវិធីផ្សាយ ថ្ងៃពុធ 08.06.2022

១–ធម្មកថារបស់ព្រះតេជគុណសានសុជានៃវត្ត​មណីរតនារាម​ក្រុងពោធិ៍សាត់ ស្តីពីសេចក្ដីសុខនឹងការធ្វើបុណ្យតែត្រូវចេះគោរពព្រះសង្ឃខាងក្រៅក៏ដូចខាងក្នុងវត្តផង។

២–អារម្ភបទសម្រាប់នាទី «ទេវកថាក្រិក» ។

៣–បាឋកថារបស់លោកសាស្ត្រាចារ្យ​អាំងជូលាននៃសកលវិទ្យាល័យបុរាណវិទ្យាស្ដីពីសម័យប្រវត្តិសាស្ត្រនៃតំបន់អង្គរ។

៤–ចម្រៀង ១ បទឈ្មោះ «បាត់អូន» តម្អូញដោយអ្នកអង្គម្ចាស់ស៊ីសុវត្ថិ ប៉ាណារ៉ា សិរីវុឌ្ឍ​កំដរដោយវង់អប្សរា។

៥–ថ្ងៃនេះអ្នកផ្សាយ «ពនពន» ទន់កបន្តិចសុំអនុញ្ញាតសម្រាក។

07Jun/22

កម្មវិធីផ្សាយ ថ្ងៃអង្គារ 07.06.2022

១–នាទី «បដិវត្តន៍»​ដឹកនាំដោយអ្នកស្រីអៀងម៉ាឡាពីរដ្ឋមីនេសូតា​ជូនរឿង «From Dictatorship to Democracy» របស់លោកសាស្ត្រាចារ្យ Gene Sharp នៃសកលវិទ្យាល័យរដ្ឋម៉ាស្សាឈូសិត្ស (វគ្គទី ៩)។

២–នាទី«រឿងដែលខ្មែរគួរដឹង» រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA, រៀបរាប់អំពីកម្ពុជាសម័យនៅក្រោមឥទិ្ធពលសៀមនិងយួន (ភាគ២​ វគ្គ១៤)។

៣–«កំណាព្យសាបគំនិត​» “Le Poem Sème l’Idée” របស់លោកគ្រូអ៊ុកប៉ាតពីក្រុង Kingersheim, France។

៤–ចម្រៀងចាស់ឆ្នាំ ១៩៧៣ «Yesterday Once More» ​ដ៏ល្បីរបស់ Karen Carpenter ដែលចាកឋាននេះទៅក្នុងវ័យក្មេងខ្ចីព្រោះតែចង់ស្គម។

៥–«ពីនេះពីនោះ» គ.ជ.បោកមិនប្រកាសឈ្មោះឃុំដែលភ្លើងទៀនឈ្នះបោះឆ្នោតឃុំ-សង្កាត់? មានមនុស្សស្លាប់​ ៣០-៤០ ​លាននាក់ ឬ ១.៥-៣ ​លាននាក់នៅកម្ពុជា? ​​បុរីអង្គរនិងបុណ្យអកអំបុកនៅថ្ងៃ ៣-៤ កញ្ញា ​២០២២។

06Jun/22

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 06.06.2022

១–នាទី«សៀវភៅខ្មែរ» សុំជូនវគ្គបន្តនៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។

២–នាទី «ខ្មែរអើយក្រោកឡើង» រៀបរៀងជូនស្ដាប់ដោយ ​លោកជាតិហង្សា ​ពីក្រុង​មីនេអាប៉ូលិស រដ្ឋមីនេសូតា បង្ហាញឲ្យឃើញភាពក្បត់ជាតិលក់ជាតិរបស់ពួកកញ្ជះយួននៃបក្សប្រជាជន។

៣–ចម្រៀងដោយក្មេងខ្វាក់ហើយកើតជម្ងឺអូទិស្ម៍ Christopher Duffley ឈ្មោះបទ «Open the Eyes of My Heart» ។

៤–«ពីនេះពីនោះ» រឿងការសម្លាប់់រង្គាល​ឬ ប្រល័យពូជសាសន៍ តើពួកបាបការី ឬអ្នកប្រព្រឹត្តអំពើអមុនស្សបែបហ្នឹងជាមនុស្សប្រភេទណា?

05Jun/22

កម្មវិធីផ្សាយ ថ្ងៃអាទិត្យ 05.06.2022

១–សេចក្ដីរាយការណ៍របស់តាជ័យ​បុរីអង្គរ​ឬ អតីតប្រធានឱកសឿម​ស្ដីពីព្រឹត្តិការណ៍ដែលលោកបានឆ្លងកាត់កាលពីប៉ុន្មានថ្ងៃមុន។

២–នាទី «វប្បធម៌អក្សរសាស្ត្រ ផ្នែកនិរុត្តិសាស្ត្រ» រៀបរៀងដោយលោកម៉ុង ប៉ាពីយ៉ុងដែលថ្ងៃនេះលោកនឹងលើកយកវគ្គទី ៤ នៃរឿងសត្វគោក្នុងវប្បធម៌ខ្មែរមកជំរាប។

៣–នាទីប្រលោមលោក​សុំជូនវគ្គទី ៩ ​នៃរឿង​ ១០០១ ​យប់​ឬ ឯកសហស្សរាត្រី។

៤–ចម្រៀងអន្តរជាតិដោយកុមារីអន្តរសាសន៍​ព្រះនាងតូចនរោត្តមជេនណា។

៥–«ពីនេះពីនោះ» ស្វាគមន៍ សមាជិកថ្មី អរគុណអ្នកគាំទ្រវិទ្យុខ្មែរពិភពលោក​និងបុរីអង្គរ។ បញ្ហាលួចបន្លំសន្លឹកឆ្នោតឆ្នាំ ២០២០​ នៅអាមេរិកមិនទាន់ចប់ងាយៗទេ បើជឿកុនឯកសារ «2000 Mules»​។

04Jun/22

កម្មវិធីផ្សាយ ថ្ងៃសៅរ៍ 04.06.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់​ឆ្លើយសំនួរពីរឿងសុខនិងទុក្ខ។

២–នាទីទស្សនៈអ្នកនិពន្ធ​រៀបរៀងដោយលោកជាតិហង្សានៃក្រុងមីនេអាប៉ូលិស រដ្ឋមីនេសូតា ដោយយកសៀវភៅលោកសោមសេកកុមារមកអានជូនស្ដាប់។

៣–ចម្រៀងស្នេហាបក្សភ្លើងទៀន ច្រៀងដោយលោកសៀងសុផលតែងដោយលោកហេងសង្គ្រាម។

៤–«ពីនេះពីនោះ» រាយការណ៍ពីសេចក្ដីព្យាយាមនៅបុរីអង្គរ​អ៊ិងគ៍​ – អរគុណលោក​ហត្ថ ស័ង្ខ ​ពីរដ្ឋតិចសាស់ដែលបានជួយក្នុងការជីកបារាយណ៍ ១០០ដុល្លារ ជួយវិទ្យុ ១២០ដុល្លារ ជួយថ្លៃកាហ្វេសានសុវិទ្យ​ ៨០ដុល្លារ។

03Jun/22

កម្មវិធីផ្សាយ ថ្ងៃសុក្រ 03.06.2022

១–នាទី«សៀវភៅខ្មែរ» សុំជូនវគ្គបន្តនៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។

២–នាទី «បដិវត្តន៍»​ដឹកនាំដោយអ្នកស្រីអៀងម៉ាឡាពីរដ្ឋមីនេសូតា​ជូនរឿង «From Dictatorship to Democracy»​(វគ្គទី ៨)។

៣–វគ្គបន្តនៃ «កំណាព្យសាបគំនិត»​ របស់លោកគ្រូអ៊ុកប៉ាត​ពីក្រុងគិងហ្គែសែម ប្រទេសបារាំង។

៤–វគ្គបន្តនៃបទសន្ទនារវាងលោកលីតារាវុឌ្ឍ​នៃអង្គការរៃយំនឹងលោកសាស្ត្រាចារ្យ​អាំងជូលាននៃសកលវិទ្យាល័យបុរាណវិទ្យាស្ដីពីការបង្កើតអាជ្ញាធរជាតិអប្សរា។

៥–ចម្រៀង «Oh Mon Amour!» របស់ គ្រិស្តូហ្វឆ្នាំ ១៩៧១។

៦–«ពីនេះពីនោះ» ពូទិនព្រមចាញ់សង្គ្រាមហើយនៅ? នៅមាន​រថក្រោះយកមកច្បាំងទៀតទេ? ចិនឆ្លងកូវិដស្លាប់ព្រោះកូវិដ-១៩ប៉ុន្មាននាក់មែនទែន? ដូណល់ត្រាំមានផ្លូវបានត្រឡប់មកកាន់អំណាចទេ?

02Jun/22

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 02.06.2022

១–នាទី «សម្លេងនារីខ្មែរ» រៀបរៀងដោយអ្នកគ្រូ សូផានីបៃ​វ៉ៃប្រហារអំពើឃោរឃៅរបស់ប៉ូលិសខ្មែរ​ទៅលើកម្មការិនីកាស៊ីណូណាហ្កាវើលដ៍ដែលធ្វើបាតុកម្មតវ៉ាកង្វះយុត្តិធម៌។

២–នាទីប្រលោមលោក​សុំជូនវគ្គទី ​៨ ​នៃរឿង​១០០១​យប់​ឬ ឯកសហស្សរាត្រី។

៣–ចម្រៀង «ចង់បានអាវថ្មី អាវបក្សភ្លើងទៀន!»​ សម្រាប់ថ្ងៃបោះឆ្នោត ​៥​ មិថុនាខានស្អែក​១។

01Jun/22

កម្មវិធីផ្សាយ ថ្ងៃពុធ 01.06.2022

១–ធម្មកថារបស់ព្រះតេជគុណសានសុជានៃវត្ត​មណីរតនារាម​ក្រុងពោធិ៍សាត់ ស្តីពីវិធីរម្ងាប់ទុក្ខ ដោយមិនឱបទុក្ខទុកនឹងខ្លួន។

២–វគ្គបញ្ចប់នៃបទសម្ភាសន៍រវាងលោកថាច់ពីយ៉ានឹងលោកណនហ៊ីពីប្រទេសបែលហ្ស៊ិកស្ដីពីស្ថានការណ៍មុនការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់​ ៥ ​មិថុនា​ ២០២២។

៣–ភាគបន្តនៃបទសន្ទនារវាងលោកលីតារាវុឌ្ឍ​នៃអង្គការរៃយំនឹងលោកសាស្ត្រាចារ្យ​អាំងជូលាននៃសកលវិទ្យាល៏យបុរាណវិទ្យាស្ដីពីការបង្កើតអាជ្ញាធរជាតិអប្សរា។

៤–ចម្រៀងល្បីរបស់ Lady Gaga ឈ្មោះ «Hold My Hand»​ក្នុងកុនរឿង «Top Gun: Maverick»។

៥–«ពីនេះពីនោះ» ​និយាយដោយមិនដឹងថាចង់និយាយពីស្អី!

31May/22

កម្មវិធីផ្សាយ ថ្ងៃអង្គារ 31.05.2022

១–បទសម្ភាសន៍រវាងលោកថាច់ពីយ៉ានឹងលោកណនហ៊ីពីប្រទេសបែលហ្ស៊ិកស្ដីពីស្ថានការណ៍មុនការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់​ ៥ ​មិថុនា​ ២០២២។

២–នាទី «បដិវត្តន៍»​ដឹកនាំដោយអ្នកស្រីអៀងម៉ាឡាពីរដ្ឋមីនេសូតា​ជូនរឿង «From Dictatorship to Democracy» របស់លោកសាស្ត្រាចារ្យ Gene Sharp នៃសកលវិទ្យាល័យរដ្ឋម៉ាស្សាឈូសិត្ស (វគ្គទី ៧)។

៣–នាទី«រឿងដែលខ្មែរគួរដឹង» រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA, រៀបរាប់អំពីកម្ពុជាសម័យនៅក្រោមឥទិ្ធពលសៀមនិងយួន (ភាគ២​ វគ្គ១៣)។

៤–«កំណាព្យសាបគំនិត»​របស់លោកគ្រូអ៊ុកប៉ាត​ពីក្រុងគិងហ្គែសែម ប្រទេសបារាំង។

៥–ចម្រៀងពីសម្រស់ដួងចន្ទ្រ។

៦–«ពីនេះពីនោះ»​​ ស្ដីពីបុរីអង្គរ​និងទឹកចិត្តប្ដូរផ្ដាច់។

30May/22

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 30.05.2022

១–នាទី «ខ្មែរអើយក្រោកឡើង» រៀបរៀងជូនស្ដាប់ដោយ ​លោកជាតិហង្សា ​ពីក្រុង​មីនេអាប៉ូលិស រដ្ឋមីនេសូតា បង្ហាញឲ្យឃើញភាពក្បត់ជាតិលក់ជាតិរបស់ពួកកញ្ជះយួននៃបក្សប្រជាជន។

២–នាទី«សៀវភៅខ្មែរ» សុំជូនភាគបន្តនៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។

៣–ចម្រៀងច្រៀងដោយព្រះអង្គតូច​ជេនណា​ នរោត្តម «មករាំបទ Pepito ជាមួយខ្ញុំ»។

៤–«ពីនេះពីនោះ» កិច្ចការបុរីអង្គរ 3271 S Chicken Rd, Rowland, NC 28383 –