05Aug/22

កម្មវិធីផ្សាយ ថ្ងៃសុក្រ 05.08.2022

១–នាទី«សៀវភៅខ្មែរ» សូមជូនវគ្គទី ៨៦ នៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។

២–អំណានសៀវភៅរឿង «Brother Enemy» របស់លោក Nayan Chanda វគ្គទី ៥ ​ដោយ អ្នកស្រីអៀងម៉ាឡាពីក្រុង Saint Paul រដ្ឋមីនីសូតា។

៣–ភាគបញ្ចប់នៃបាឋកថាសម្តែងដោយលោកសាស្ត្រាចារ្យ​ អាំងជូលាន ពីមហាវិទ្យាល័យបុរាណវិទ្យា ស្ដីអំពីវដ្ដសង្សារគឺការវិលជុំកើតចាស់ឈឺស្លាប់ហើយកើតឡើងវិញទៀតតាមជំនឿរបស់ខ្មែរ។

៤–«នាទីតន្ត្រី» សូមជូនបទ «នាងយំរឿងអ្វី» ច្រៀងដោយ លោកម៉ុលកាម៉ាច។

៥–«នាទីពីនេះពីនោះ» ទូតខ្មែរនៅបារាំងតវ៉ាទាមទារសំណងជម្ងឺចិត្តពី ទស្សនាវដ្តី Paris Match ដែលសរសេរការពិតពីរបបអាខ្វាង ៕

04Aug/22

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 04.08.2022

១–«នាទីសម្លេងនារីខ្មែរ» រៀបរៀងដោយអ្នកគ្រូ សូផានីបៃ ពីក្រុង​Norwalk រដ្ឋ CA ក្នុងឋានៈជាខ្មែរដែលបានឆ្លងកាត់​ ៤ ​របបគ្រប់គ្រង។​ ថ្ងៃនេះអ្នកគ្រូនិយាយពីរឿងដំរីខ្មែរដែលលោក Maréchal Lon Nol បានធ្វើអំណោយឲ្យអាមេរិក។

២–«នាទីប្រលោមលោក​» សូមជូនវគ្គទី ២៦ ឬរាត្រីទី ២១ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី។

៣–«នាទីតន្ត្រី» សូមជូនបទ «ស្រលាញ់បងដល់កាន់ឈើច្រត់» ច្រៀងដោយ ចែម ស្រីល័ក្ខ ​។

៤–«នាទីពីនេះពីនោះ» គ្រោះធម្មជាតិឆ្នាំនេះខ្លាំងក្លានៅគ្រប់ទិសទី — រឿងយាយ PELOSI ទៅតៃវ៉ាន់ ម៉េចបានជាផ្សងសំណាងមិនខ្លាចស្លាប់អ៊ីចឹង? — ហេតុអ្វីបានជាចិនចង់វាយយកតៃវ៉ាន់ខ្លាំងម្ល៉េះ? — ជីវប្រវត្តិសង្ខេបរបស់លោកសឺងង៉ុកថាញ់ វីរបុរសខ្មែរក្រោមម្នាក់ទៀត៕

ទឹកជំនន់ស្រុកចិន
ទឹកជំនន់ស្រុកអាមេរិក
យាយ Pelosi ទៅដល់តៃវ៉ាន់
03Aug/22

កម្មវិធីផ្សាយ ថ្ងៃពុធ 03.08.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ដោយបានបញ្ជាក់ថាទុក្ខភ័យកើតព្រោះតណ្ហា។

២–«នាទី ទេវកថាក្រិក» វគ្គទី ១៤ និយាយពីរឿងផ្សេងៗ ពាក់ព័ន្ធនឹងកំពូលអាទិទេពក្រិក Zeus ។

Danaë ជាយាមនុស្សទី ៧​របស់អាទិទេព Zeus

៣–វគ្គបន្តនៃបាឋកថាសម្តែងដោយលោកសាស្ត្រាចារ្យ​ អាំងជូលាននៃមហាវិទ្យាល័យបុរាណវិទ្យាស្ដីពីវដ្ដសង្សារគឺការវិលជុំកើតចាស់ឈឺស្លាប់ហើយកើតឡើងវិញទៀតតាមជំនឿរបស់ខ្មែរ។

៤–«នាទីតន្ត្រី»​ដែលនឹងលើកយកចម្រៀងខ្មែរមួយបទឈ្មោះ «លាអ្នកមានគុណ» របស់លោកម៉ុល​កាម៉ាច​នៃវង់តន្ត្រីបក្សីចាំក្រុងយកមកចាក់ផ្សាយ។

02Aug/22

កម្មវិធីផ្សាយ ថ្ងៃអង្គារ 02.08.2022

១–«នាទីរឿងដែលខ្មែរគួរដឹង» (ភាគ២​ វគ្គទី ២០) រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA,​ រៀបរាប់អំពីសេចក្ដីព្យាយាមរបស់យួនក្នុងការចូលមកកាន់កាប់ក្ដាប់ក្ដោបយកស្រុកខ្មែរយើងម្ដងហើយម្ដងទៀត​ដោយផ្អែកលើសៀវភៅលោក David Chandler។

២–«នាទីបដិវត្តន៍»​ដឹកនាំដោយអ្នកស្រីអៀងម៉ាឡាពីរដ្ឋមីនីសូតាសូមជូនរឿង «Brother Enemy» របស់ Nayan Chanda វគ្គទី៤ ។

៣–«នាទីតន្ត្រី» ​សូមជូនភ្លេងរបស់វង់ Santana ឈ្មោះ​«Oye Como Va» (មើលចង្វាក់របស់ខ្ញុំយ៉ាងណា!)

៤–«នាទីពីនេះពីនោះ» ដែលថាអាមេរិកអាចលុបចោលសញ្ជាតិ២​របស់ប្រជាពលរដ្ឋ​ តើមែនឬទេ?

01Aug/22

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 01.08.2022

១–នាទី«សៀវភៅខ្មែរ» សូមជូនវគ្គទី ៨៥ នៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។

២–«នាទី ខ្មែរអើយក្រោកឡើង» រៀបរៀងជូនស្ដាប់ដោយ ​លោកជាតិហង្សា​ពីរដ្ឋមីនីសូតាដោយលោកនឹងបកអាក្រាតភាពកញ្ជះយួនរបស់ក្រុមអតីតខ្មែរក្រហមហេងសំរិន​-ជាស៊ីម-ហ៊ុនសែន​និងអំពើពុករលួយរបស់ក្រុមឧកញ៉ានិងឈ្មួញដែលស្និទ្ធនឹងត្រកូលហ៊ុន។

៣–«នាទីតន្ត្រី» សូមជូន​បទ «អាងាប់» ច្រៀងដោយ គាសុគន្ធ តារាចម្រៀង Rap ដ៏ល្បីរបស់ខ្មែរអាយុ​២៣ឆ្នាំ ដែលបានត្រូវពួកអាខ្វាងចាប់ដាក់គុកអស់​​ ១ ​ឆ្នាំដោយចោទថាក្មួយច្រៀងញុះញង់។

៤–«នាទីពីនេះពីនោះ» ទឹកជំនន់ស្រុកចិននឹងធ្វើឲ្យទំនប់យក្ស Three Gorges Dam បាក់បែកធ្លុះធ្លាយទេ? លោកអ្នកនាងណាត្រូវការជាងអគ្គិសនី សូមទាក់ទង Kevin លេខ​ ៧០៣-​៨៦៣-​៣០៥៦​៕


លោកអ្នកនាងនៅ VA ណាត្រូវការជាងអគ្គិសនី សូមទាក់ទង Kevin លេខ​ ៧០៣-​៨៦៣-​៣០៥៦
recessed lighting specialist
31Jul/22

កម្មវិធីផ្សាយថ្ងៃអាទិត្យ 31.07.2022

១–បទសម្ភាសន៍​របស់លោកថាច់ពីយ៉ាពីប្រទេសបារាំង​ជាមួយលោកប្រធាន​ប្រតិបត្តិនៃ សហព័ន្ធខ្មែរកម្ពុជាក្រោម (សខកក​) ពិភពលោក ថាច់ង៉ុកថាច់នៅកាណាដា​ស្ដីពីសមាសភាពនិងគម្រោងសកម្មភាពរបស់គណៈកម្មការប្រតិបត្តិសខកកពិភពលោកសម្រាប់ឆ្នាំ ២០២៣។

Thach Pya v. Thach Ngoc Thach

២–«នាទីវប្បធម៌អក្សរសាស្ត្រ ផ្នែកនិរុត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោកម៉ុង ប៉ាពីយ៉ុងពី ក្រុងឈិកាហ្គោ រដ្ឋអ៊ិល្លីណយស៍ ដែលថ្ងៃនេះលោកនឹងលើកយកវគ្គទី ១២ នៃរឿងសត្វគោក្នុងវប្បធម៌ខ្មែរមកជំរាប។

៣–«នាទីប្រលោមលោក» ​សូមជូនវគ្គទី ២៥ ​នៃរឿង​ ១០០១ ​យប់ ​ឬ ឯកសហស្សរាត្រី។

៤–«នាទីតន្ត្រី» សូមជូនចម្រៀង ប្រភេទ Doo Wop មួយបទទៀតឈ្មោះ «The Lion Sleeps Tonight» ច្រៀងដោយវង់ The Tokens ចេញផ្សាយកាលពីឆ្នាំ 1961។

៥–«នាទីពីនេះពីនោះ» អាកាសធាតុផ្លាស់ប្ដូរបង្កទឹកជំនន់ជន់លិច​និងអាកាសក្ដៅស្ទើរប្រេះក្បាលនៅគ្រប់ទិសទី​ ៖ ចិនលិចទឹក — តើរុស្ស៊ីមកជួយ​ឬ​មកបំផ្លាញអ៊ុយក្រែន — ប្រទេសណានឹងគ្រប់គ្រងផែនដី?

ព្រះឬ​មារ?
អ្នកដែលនឹងគ្រប់គ្រងផែនដី
30Jul/22

កម្មវិធីផ្សាយ ថ្ងៃសៅរ៍ 30.07.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់​

២–«នាទី ទេវកថាក្រិក» វគ្គទី ១៣ និយាយពីជាយាជាមនុស្ស​របស់កំពូលអាទិទេព Zeus​ ព្រះនាម Alcmene, Semele និង Io។

Alcmene និង​ Zeus
Semele ស្លាប់ព្រោះចង់ឃើញរូបពិតរបស់ Zeus
Hermes សម្លាប់យក្សសតនេត្រ​(ភ្នែក​១០០) រំដោះ Io ដែល Zeus បំប្លែងជាគោស

៣–«នាទីទស្សនៈអ្នកនិពន្ធ» ​រៀបរៀងដោយលោកជាតិហង្សានៃរដ្ឋមីនីសូតា។​ក្នុងវគ្គនេះលោកបន្តលើកយកសំណេររបស់លោក​សោម​សេកកុមារ​មកអានត្រង់ផ្នែកដែលបង្ហាញឲ្យឃើញថា​ស្ដេច​សីហនុ​បន្តលំអៀងទៅខាងកុម្មុយនីស្តឥតអើពើនឹងសេចក្ដីព្យាយាម​បង្កើតចំណងទាក់ទងល្អ​ពីខាងលោកសេរីឡើយ។

៤–«នាទីតន្ត្រី»​ សូមជូនចម្រៀងឈ្មោះ «ស្ដាប់ស្នូរទឹកភ្លៀង» ច្រៀងដោយស៊ីនស៊ីសាមុត ឆ្នាំ ១៩៦៤ «En Ecoutant la Pluie» ច្រៀងដោយ Sylvie Vartan ឆ្នាំ ១៩៦៣ និង «Rhythm Of the Rain»​ច្រៀងដោយវង់ «The CASCADES» ឆ្នាំ ១៩៦២។

៥–«នាទីពីនេះពីនោះ» សូមអញ្ជើញចូលរួមស្ដាប់ Webinar របស់អង្គការសង្គមស៊ីវិលខ្មែរ​រឿងផ្លាស់ប្ដូរគំនិតនិងជំហរស្ដីពីការស្វែងរកយុត្តិធម៌និងការទទួលខុសត្រូវនៅកម្ពុជា៕

29Jul/22

កម្មវិធីផ្សាយ ថ្ងៃសុក្រ 29.07.2022

១–នាទី«សៀវភៅខ្មែរ» សូមជូនវគ្គទី ៨៤ នៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។

២–«នាទីបដិវត្តន៍»​ដឹកនាំដោយអ្នកស្រីអៀងម៉ាឡាពីក្រុង Saint Paul រដ្ឋមីនីសូតាសូមជូនរឿង «Brother Enemy» របស់ Nayan Chanda វគ្គទី ៣។

៣–ភាគបន្តនៃបាឋកថាសម្តែងដោយលោកសាស្ត្រាចារ្យ​ អាំងជូលាន ពីមហាវិទ្យាល័យបុរាណវិទ្យា ស្ដីអំពីវដ្ដសង្សារគឺការវិលជុំកើតចាស់ឈឺស្លាប់ហើយកើតឡើងវិញទៀតតាមជំនឿរបស់ខ្មែរ។

៤–«នាទីតន្ត្រី» សូមជូនបទ «Devil Woman» ច្រៀងដោយ Cliff Richard កាលពីអាយុ​៣៥ ឆ្នាំ គឺនៅឆ្នាំ ១៩៧៥។

៥–«នាទីពីនេះពីនោះ» នៅអាមេរិកគណបក្សប្រជាធិបតេយ្យបន្តរកលេសវាយប្រហារ​ដូណល់​ត្រាំ បិទផ្លូវកុំឲ្យ​ត្រាំត្រឡប់មកកាន់អំណាចវិញបាន។​​ ការបិទការដ្ឋានបំពង់បង្ហូរប្រេងនិងឧស្ម័ន Keystone XL ពីកាណាដាចូលអាមេរិក អ្នកចំណេញគឺម្ចាស់ផ្លូវរទេះភ្លើង Warren Buffet និង​ប្រទេសចិន ៕

keystone pipeline xl completion date
28Jul/22

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 28.07.2022

១–«នាទីសម្លេងនារីខ្មែរ» រៀបរៀងដោយអ្នកគ្រូ សូផានីបៃ ពីក្រុង​Norwalk រដ្ឋ CA ក្នុងឋានៈជាខ្មែរដែលបានឆ្លងកាត់​ ៤ ​របបគ្រប់គ្រង។​ថ្ងៃនេះនឹងនិយាយពីការទម្លាក់សម្ដេចសីហនុដែលចូលដៃចូលជើងជាមួយយួនយៀកកុង​និង​ខ្មែរក្រហមប្រល័យពូជសាសន៍។

២–«នាទីប្រលោមលោក​» សូមជូនវគ្គទី ២៤ គឺយប់ទី ១៩ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី។

៣–«នាទីតន្ត្រី» សូមជូនបទ «ค่าน้ำนม» (តម្លៃទឹកដោះម្ដាយ)​ តែងដោយ ไพบูลย์ บุตรขัน ​ច្រៀងដោយ ชาญ เย็นแข កាលពីឆ្នាំ​១៩៤៩​។


អ្នកចម្រៀងថៃ ឆានយ៉ិនខែ

៤–«នាទីពីនេះពីនោះ» សូមជូនយោបល់លោកវន់ពៅពីសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ​(IDEA) ស្ដីពីជំហរល្ងីល្ងើដែលថា​៧​មករា​មានគុណចំពោះខ្មែរនោះ៕

27Jul/22

កម្មវិធីផ្សាយ ថ្ងៃពុធ 27.07.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់​ឆ្លើយតបសំនួររបស់ឧបាសក-ឧបាសិកាស្ដីពីបញ្ហាផ្សេង-ផ្សេង។

២–«នាទី ទេវកថាក្រិក» វគ្គទី ១២ និយាយពីព្រះជាយាដែលជាមនុស្ស​លោករបស់កំពូលអាទិទេព Zeus​ ព្រះនាម Leda, Europa និង Callisto។

Leda with Zeus as Swan
Europa with Zeus as White Bull
Callisto with Zeus as Artemis

៣–វគ្គបន្តនៃបាឋកថាសម្តែងដោយលោកសាស្ត្រាចារ្យ​ អាំងជូលាននៃមហាវិទ្យាល័យបុរាណវិទ្យាស្ដីពីវដ្ដសង្សារគឺការវិលជុំកើតចាស់ឈឺស្លាប់ហើយកើតឡើងវិញទៀតតាមជំនឿរបស់ខ្មែរ។

៤–«នាទីតន្ត្រី»​ដែលនឹងលើកយកចម្រៀងអាមេរិកាំងប្រភេទ Doo Wop ឈ្មោះ «Blue Moon» ច្រៀងដោយវង់ The Marcels កាលពីឆ្នាំ ១៩​៦១​មកផ្សាយជូនស្ដាប់។

៥–«នាទីពីនេះពីនោះ» សួរនិងឆ្លើយថាព្យាបាលជម្ងឺដោយប្រើកោសិកាមេ​ឬ Stem Cells​ ថ្លៃមហាថ្លៃ មានប្រសិទ្ធភាពមែនឬ? បុរីអង្គរបានលុយពីណាមកសាងសុបិនឲ្យក្លាយជាការពិត?

សុបិនកនយើង