១–បទសម្ភាសន៍​របស់លោកថាច់ពីយ៉ាពីប្រទេសបារាំង​ជាមួយលោកប្រធាន​ប្រតិបត្តិនៃ សហព័ន្ធខ្មែរកម្ពុជាក្រោម (សខកក​) ពិភពលោក ថាច់ង៉ុកថាច់នៅកាណាដា​ស្ដីពីសមាសភាពនិងគម្រោងសកម្មភាពរបស់គណៈកម្មការប្រតិបត្តិសខកកពិភពលោកសម្រាប់ឆ្នាំ ២០២៣។

Thach Pya v. Thach Ngoc Thach

២–«នាទីវប្បធម៌អក្សរសាស្ត្រ ផ្នែកនិរុត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោកម៉ុង ប៉ាពីយ៉ុងពី ក្រុងឈិកាហ្គោ រដ្ឋអ៊ិល្លីណយស៍ ដែលថ្ងៃនេះលោកនឹងលើកយកវគ្គទី ១២ នៃរឿងសត្វគោក្នុងវប្បធម៌ខ្មែរមកជំរាប។

៣–«នាទីប្រលោមលោក» ​សូមជូនវគ្គទី ២៥ ​នៃរឿង​ ១០០១ ​យប់ ​ឬ ឯកសហស្សរាត្រី។

៤–«នាទីតន្ត្រី» សូមជូនចម្រៀង ប្រភេទ Doo Wop មួយបទទៀតឈ្មោះ «The Lion Sleeps Tonight» ច្រៀងដោយវង់ The Tokens ចេញផ្សាយកាលពីឆ្នាំ 1961។

៥–«នាទីពីនេះពីនោះ» អាកាសធាតុផ្លាស់ប្ដូរបង្កទឹកជំនន់ជន់លិច​និងអាកាសក្ដៅស្ទើរប្រេះក្បាលនៅគ្រប់ទិសទី​ ៖ ចិនលិចទឹក — តើរុស្ស៊ីមកជួយ​ឬ​មកបំផ្លាញអ៊ុយក្រែន — ប្រទេសណានឹងគ្រប់គ្រងផែនដី?

ព្រះឬ​មារ?
អ្នកដែលនឹងគ្រប់គ្រងផែនដី