26Oct/22

កម្មវិធីផ្សាយ ថ្ងៃពុធ 26.10.2022

១–«នាទី ទេវកថាក្រិក» ដែលនឹងបន្តលើកយករឿងកិច្ចការទាំង១២របស់អនុទេព ​Heracles ឬ Hercules មករៀបរាប់ជូនស្ដាប់។ ថ្ងៃនេះគឺការងារទី ៩៖​ ខ្សែក្រវាត់របស់ Hippolyte​​​​​​។

Labours of Hercules - Wikipedia
ភារកិច្ចធ្ងន់ធ្ងរទាំង​១២​របស់ Hercules ឬ Heracles
hercules with hippolyte's belt Stock Vector | Adobe Stock
Hercules យកខ្សែក្រវាត់ Hippolyte ពីរាជិនីនៃពួកស្រីអ្នកចម្បាំង Amazons

២–ភាគ ១ នៃបាឋកថារបស់លោកសាស្ត្រាចារ្យបណ្ឌិតនរវិទូអាំងជូលានស្ដីពីការជះឥទ្ធិពលវប្បធម៌នៅឥណ្ឌូចិនសម័យបុរាណ​ 2 Jan 2015 Part 1។

៣–«នាទីតន្ត្រី»​ ដែលនឹងជូនចម្រៀងច្រៀងដោយ​ Elvis Presley មួយបទឈ្មោះ «How Great Thou Art» ឆ្នាំ1966 ដែលជាចម្រៀងសរសើរព្រះយេស៊ូគ្រិស្ត​ ប្រភេទ Gospel Songs​។

៤–«ពីនេះពីនោះ» ថ្ងៃនេះមិនមានពីនេះពីនោះទេ៕

25Oct/22

កម្មវិធីផ្សាយ ថ្ងៃអង្គារ 25.10.2022

១–«ធម្មកថា» របស់ព្រះតេជគុណសាន សុជានៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ​ដែលនឹងអធិប្បាយអំពីការពិតក្នុងពុទ្ធសាសនាដែលមិនគ្រាន់តែសមហេតុផល​គឺឡូ្កស៊ិកប៉ុណ្ណោះទេ​តែអាចបង្ហាញឲ្យឃើញថាត្រូវហើយពិតទៀត។

២–«នាទីរឿងដែលខ្មែរគួរដឹង» (ភាគ២​ វគ្គទី ៣២) រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA,​ ដោយនៅវគ្គនេះលោកនឹងជំរាបអំពីការប្រណាំងប្រជែងរវាងសៀមនឹងយួនដើម្បីធ្វើជាអធិរាជតែមួយរបស់កម្ពុជា។

៣–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda វគ្គទី ២២ ​អានដោយសានសុវិទ្យ ។

៤–«នាទីតន្ត្រី» សូមជូនបទ «Hey Jude» ច្រៀងដោយ Paul McCartney នៃក្រុម The Beatles កាលពីឆ្នាំ ១៩៦៨ និងបទ «នៅតែសង្ឃឹម» ច្រៀងដោយ អធិរាជភ្លេងសម្លេងពេជ្រ​ស៊ីនស៊ីសាមុត ។

Paul McCartney

៥–«នាទីពីនេះពីនោះ» ​ រឿងសង្ឃនយោបាយក៏ដូចរឿងអ្នកនយោបាយមេបោកនោះដែរ បើជេរ គេនឹងថាយើងជាពួកអានរក ពួកអាមិនស្រឡាញ់ជាតិ តែមកស្ដាប់តេជគុណជេររាជាគណៈស្រុកខ្មែរបន្តិចវិញ​ — ខ្ញុំសុំពន្យល់រឿងកោសិកាមេ​ឬ Stem Cells ម្ដងទៀតខុសត្រូវយ៉ាងណាសុំអធ្យាស្រ័យ។

24Oct/22

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 24.10.2022

១–នាទី«សៀវភៅខ្មែរ» ថ្ងៃនេះសូមជូនអំណាន វគ្គទី ៥ នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត»​ របស់លោក សុឹម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍តំបន់អង្គរ) ។

ទម្លាយអាថ៌កំបាំង ប្រាសាទអង្គរ ...

២–«នាទី ខ្មែរអើយក្រោកឡើង» របស់​លោកជាតិហង្សា​ពីរដ្ឋមីនីសូតា ដែលថ្ងៃនេះលោកនឹងបន្តលើកយករឿងសាលាដំបូងបារាំងកាត់ក្ដីឲ្យលោកសមរង្ស៊ីឈ្នះបណ្ដឹងបរិហារកេរ្តិ៍របស់ហ៊ុនសែន​ ​និងស្នើឲ្យតុលាការខ្មែរយកតុលាការបារាំងជាគំរូក្នុងការដាក់កម្រិតសំណងជម្ងឺចិត្តទាបគឺត្រឹមតែ ១​អឺរ៉ូប៉ុណ្ណោះ។

Vice-président du tribunal judiciaire de Paris et mis en examen pour  proxénétisme - Journal L'Union abonné
Le Tribunal Judiciaire de Paris

៣–«នាទីតន្ត្រី» សូមជូនចម្រៀងលាវឈ្មោះ «ខ​ប៉ិនផាក់អេក»​សុំធ្វើតួឯកក្នុង បេះដូងអូន។ ​មិនស្គាល់ឈ្មោះបុរសអ្នកច្រៀងទេ។

៤–«នាទីពីនេះពីនោះ»​

ដោយសានសុវិទ្យ៖
No photo description available.
លោកប៉ែនវ៉ាណូនិងបាតុកម្មដើម្បីខ្មែរដែលត្រូវជិះជាន់!

ល្បងខ្វាងមិនឈឺក៏ដូចឈឺព្រោះមានជម្ងឺក្នុងខួរ
Trump back in Washington area after 9-day trip - The Boston Globe
ពលរដ្ឋអាមេរិកាំងរង់ចាំថ្ងៃត្រាំត្រឡប់មកវិមានសវិញ
Why countries want to de-dollarize the international economy?
GDPអាមេរិកឆ្នាំ ២០២២ ​នេះ ស្មើនឹង ជាង​២០​ត្រីលាន​ឬ ជាង​២0លានលានដុល្លារ (សុំទោសមុននេះជ្រុះសូន្យបាត់១)
23Oct/22

កម្មវិធីផ្សាយថ្ងៃអាទិត្យ 23.10.2022

១–​អំណានសៀវភៅលោកសាស្ត្រាចារ្យ​ជីន​ស្ហាប​រឿង «ពីរបបផ្ដាច់ការទៅប្រជាធិបតេយ្យ​តាមគំនិតអហិង្សា» វគ្គទី ៣០ ដោយ​សានសុវិទ្យ។

២–«នាទីវប្បធម៌អក្សរសាស្ត្រ ផ្នែកនិរុត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោកម៉ុង ប៉ាពីយ៉ុងពី ក្រុងស្កូគី រដ្ឋអ៊ិល្លីណយស៍ ដែលថ្ងៃនេះលោកនឹងលើកយក វគ្គទី ៤ នៃរឿងសត្វគោក្នុងសង្គមខ្មែរ​យក​មក​ជំរាប ។

Brahman

៣–​និទានអារ៉ាប់សូមជូនវគ្គទី ៤៩ ​នៃរឿង​ ១០០១ ​យប់ ​ឬ ឯកសហស្សរាត្រី។

៤–«នាទីតន្ត្រី» សូមជូនបទ​ «ចំប៉ាបាត់ដំបង​និង​ចំប៉ីសៀមរាប» ច្រៀងដោយអធិរាជភ្លេងសម្លេងពេជ្រ​ស៊ីនស៊ីសាមុត​ ។

ចំប៉ីសៀមរាប Champey Siem Reap -- Sinn Sisamouth -- Khmer Golden Classic  Chords - Chordify

៥–«នាទីពីនេះពីនោះ» ចិនបិទសមាជបក្ស លើកទី ២០ ដោយបោះឆ្មោតដូចបានត្រៀមទុកឲ្យស៊ីជិនពិងបន្តតំណែងស្នូលក្នុងបក្ស — ​ហ៊ូជិនតាវត្រូវបណ្ដេញចេញពីសម័យប្រជុំ បង្ហាញឲ្យឃើញអំណាចផ្ដាច់មុខរបស់ស៊ីជិនពិង — រាយការណ៍ពីបាតុកម្ម​រេំឭកខួប ២៣​តុលា​១៩៩១​ — មើលបាតដៃអ្នកមានសំណាងត្រូវឆ្នោត។

Ex-Leader Hu Jintao dragged out of CCP Congress 22 Oct 22
Cambodia: After 30 Years, a Promise of Democracy Still Broken
Cambodia after 31 years of Paris Peace Agreements
No description available.

22Oct/22

កម្មវិធីផ្សាយ ថ្ងៃសៅរ៍ 22.10.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ក្រោមចំណងជើងថា «កុំរស់នៅក្រោមអំណាចរបស់ចិត្ត» ។

២–«នាទីទេវកថាក្រិក-រ៉ូម៉ាំង» ថ្ងៃនេះសូមបន្តជូនរឿងពាក់ព័ន្ធនឹងអនុទេព Hercules ​បុត្រព្រះ Zeus ត្រង់រឿងពលកម្មដ៏អស្ចារ្យទី ៨​ គឺទៅយកសេះរបស់ ឌីយោមីដេស​មកថ្វាយស្ដេច យូរិសថេអ៊ុស ។

The Mares of Diomedes (The Man-Eating Horses) The Labours of Hercules - See  U in History - YouTube

៣–«នាទីយកទស្សនៈអ្នកនិពន្ធមកបង្ហាញ»​ ប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋ Minnesota, USA, ដោយថ្ងៃនេះលោកនឹងបន្តលើកយកសំណេររបស់លោក សោមសេកកុមារ​មកជំរាបពាក់ព័ន្ធនឹងសាររបស់សម្ដេចសីហនុ​​និងការិយាល័យរបស់ព្រះអង្គ​៥​ថ្ងៃក្រោយ​១៨​មីនា​១៩៧០។

Hun Sen addresses ousting of Prince Norodom Sihanouk in 1970 | Din Merican:  the Malaysian DJ Blogger

៤–«នាទីតន្ត្រី»​ សូមជូនចម្រៀងបារាំងឆ្នាំ ១៩៦៩ ១ បទឈ្មោះ «Je T’Aime…Moi Non Plus»​ ច្រៀងដោយ Serge Gainsbourg & Jane Birkin។

៥–«នាទីពីនេះពីនោះ» កុំភ្លេចខួបទី ៣១ នែកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសស្ដីពីកម្ពុជា​២៣​តុលា​ស្អែកនេះ! ហេតុអ្វីបានជារុស្ស៊ីដើរវ៉ៃគេវ៉ៃឯងដូចមនុស្សឆ្កួតអ៊ីចេះ?

ចែករំលែកឯកសារច្បាប់ - Happy Paris Peace Agreements Day 23 October 1991-23  October 2020 | Facebook
Will Putin go nuclear? A timeline of expert comments - Bulletin of the  Atomic Scientists

Putin អាងសម្លុតប្រើអាវុធនុយក្លេអ៊ែរ
21Oct/22

កម្មវិធីផ្សាយ ថ្ងៃសុក្រ 21.10.2022

១–នាទី«សៀវភៅខ្មែរ» ថ្ងៃនេះសូមជូនភាគ ៤ នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត»​ របស់លោក សុឹម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍អង្គរ)។

អាថ៌កំបាំងសៀវភៅ | Facebook

២–​ភាគបញ្ចប់ នៃបាឋកថារបស់លោកសាស្ត្រាចារ្យបណ្ឌិតនរវិទូអាំងជូលានស្ដីពីការវិវឌ្ឍនៃ ភាសាខ្មែរ ។

៣–«នាទីតន្ត្រី» សូមជូនចម្រៀងមួយបទឈ្មោះ «ឈឺៗៗ» ច្រៀងដោយខេមរៈ សេរីមន្ត ។

៤–«ពីនេះពីនោះ»

Latest Ukraine updates: Kherson seeks annexation | Russia-Ukraine war News  | Al Jazeera
រុស្ស៊ីនៅកាន់កាប់ Kherson
Think China is aggressive now? Wait until after the 20th Party Congress |  The Hill
ស៊ីជិនពិងគេចមិនផុតពីបន្តកាន់អំណាចមួយអាណត្តិទៀត
Loathe him or love him, Donald Trump was prescient
អាល្លឺម៉ង់ធ្លាប់សើចចំអកដូណល់ត្រាំរឿងពឹងឧស្ម័ន-ប្រេងរុស្ស៊ីជ្រុលពេក
Hopes are high for 'future medicine' in Bahrain | THE DAILY TRIBUNE |  KINGDOM OF BAHRAIN
Stem Cells​ ជាអនាគតវេជ្ជសាស្ត្រជប់ជីវិតមនុស្សមែនឬ?
20Oct/22

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 20.10.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ពន្យល់អំពីវិធីគ្រប់គ្រងចិត្តខ្លួនឯងតាមបែបពុទ្ធសាសនា។

២–«នាទីសម្លេងនារីខ្មែរ» សូមជូនទស្សនៈអ្នកគ្រូសូផានី​បៃស្ដីពីការដែលខ្មែរទាំង​៣​ភាគ គឺខ្មែរក្រោម ខ្មែរកណ្ដាល​និង​ខ្មែរលើ ចាំបាច់ ​ត្រូវតែរួបរួមចងសាមគ្គីនឹងគ្នាដូចចង្កើះ ១បាច់ដើម្បីប្រឈមមុខប្រឆាំងសត្រូវរួមគឺយួនឈ្លានពាន។

សាមគ្គី នាំមកនូវសេចក្តីសុខនិងការរីកចម្រើន

៣–«នាទីនិទានអារ៉ាប់​» សូមជូនវគ្គទី ៤៨​ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី។

៤–«នាទីតន្ត្រី» សូមជូនចម្រៀងឈ្មោះ «Always Remember Us This Way» តែងនិងច្រៀងដោយ Lady Gaga ដកស្រង់ពីខ្សែភាពយន្តរឿង “A Star Is Born” ឆ្នាំ 2018។

Always Remember Us This Way — Lady Gaga | Last.fm

៥–«នាទីពីនេះពីនោះ» ផ្សេង-ផ្សេង សង្ស័យថាចាំបាច់អីបានជាប្រពន្ធលួចធ្វើម៉ុងខ្មោចឲ្យប្ដី?

19Oct/22

កម្មវិធីផ្សាយ ថ្ងៃពុធ 19.10.2022

១–«នាទី ទេវកថាក្រិក» ដែលនឹងបន្តលើកយករឿងកិច្ចការទាំង១២របស់អនុទេព ​Heracles ឬ Hercules មករៀបរាប់ជូនស្ដាប់។ ថ្ងៃនេះគឺការងារទី ៧ ៖​ កម្ចាត់សត្វគោកោះក្រែត​ (ក្រែត​ជាកោះធំមួយក្នុងចំណោមកោះ​តែជាង​២០០​ដែលមានមនុស្សរស់នៅ ពីកោះក្រិកទាំងអស់​ជាង​៦០០០​កោះ)។

Labours of Hercules - Wikipedia
ភារកិច្ចធ្ងន់ធ្ងរទាំង​១២​របស់ Hercules ឬ Heracles

២–ភាគ ១ នៃបាឋកថារបស់លោកសាស្ត្រាចារ្យបណ្ឌិតនរវិទូអាំងជូលានស្ដីពីការវិវឌ្ឍនៃ ភាសាខ្មែរ ។

៣–«នាទីតន្ត្រី»​ ដែលនឹងជូនចម្រៀងច្រៀងដោយ​ Elvis Presley មួយបទឈ្មោះ «No More» ឆ្នាំ1973។​

៤–«ពីនេះពីនោះ» និយាយពីការប្រើកោសិកាមេ​ឬ Stem Cells ក្នុងការព្យាបាលជម្ងឺនិងពន្យារជីវិត៕

Nobel Prize awarded to two pioneers of stem-cell and cloning research -  Alpha-1 Foundation
Shinya Yamanaka & Sir Gurdon
18Oct/22

កម្មវិធីផ្សាយ ថ្ងៃអង្គារ 18.10.2022

១–«នាទីធម៌អាថ៌» សូមជូនធម្មកថារបស់ព្រះតេជគុណសាន សុជា​ដែលឆ្លើយតបទៅនឹងសំនួរស្ដីពីអាហារដែលវេរប្រគេនលោកហើយ​តើបរិភោគបានឬទេ​និងន័យនៃពិធីសង្ឃទាន?

២–«នាទីរឿងដែលខ្មែរគួរដឹង» (ភាគ២​ វគ្គទី ៣១) រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA,​ ដោយនៅវគ្គនេះលោកនឹងជំរាបអំពីសម័យអង្គចន្ទដែលខ្មែរជាកញ្ជះសៀមផងជាកញ្ជះយួនផង។

៣–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda វគ្គទី ២១ ​អានដោយសានសុវិទ្យ ។

៤–«នាទីតន្ត្រី» សូមជូនបទ «អេសប៉ាញ៉ូឡា — Espagnola» ច្រៀងដោយ អធិរាជភ្លេងសម្លេងពេជ្រ​ស៊ីនស៊ីសាមុត កាលពីឆ្នាំ 1958 ។

៥–«នាទីពីនេះពីនោះ» ​ ៖

Retail Takeaways From China's 20th National Congress Opening Day | Jing  Daily
ស៊ី ជិនពិង ប្រាប់សមាជបក្ស​ថានឹងបន្ត​នយោបាយ​​ Zero-Covid.
China has 285 advanced warships compared to the US having 167 - Warrior  Maven: Center for Military Modernization
ចិននឹងពង្រីកកងទ័ពជើងទឹកប្រឆាំងវត្តមានអាមេរិកក្បែរតៃវ៉ាន់។
Invasion of Ukraine: Is Putin willing to press the nuclear button? Keys to  understanding the Kremlin's strategy | International | EL PAÍS English  Edition
ពូទិនអាចប្រើអាវុធនុយក្លេអ៊ែរទៅលើអ៊ុយក្រែន។
No description available.
គ្រាប់ខ្សាច់ស្វែងរកអ្នកមានលាភទិញឆ្នោតត្រូវរង្វាន់ធំ។
17Oct/22

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 17.10.2022

១–នាទី«សៀវភៅខ្មែរ» ថ្ងៃនេះសូមជូនអំណាន វគ្គទី ៣ នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត»​ របស់លោក សុឹម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍តំបន់អង្គរ) ។

ទម្លាយ​អាថ៌កំបាំង ប្រាសាទអង្គរវត្ត​

២–«នាទី ខ្មែរអើយក្រោកឡើង» របស់​លោកជាតិហង្សា​ពីរដ្ឋមីនីសូតា ដែលថ្ងៃនេះលោកនឹងលើកយករឿងសាលាដំបូងបារាំងកាត់ក្ដីឲ្យលោកសមរង្ស៊ីឈ្នះបណ្ដឹងបរិហារកេរ្តិ៍របស់ហ៊ុនសែន។

៣–«នាទីតន្ត្រី» សូមជូនចម្រៀងឈ្មោះ «Always Remember Us This Way»​ ដែលស្រង់ចេញពីអាល់បាំ A Star is Born របស់ Lady Gaga យកមកច្រៀងដោយ Lucy Thomas ។

៤–«នាទីពីនេះពីនោះ»​ ៖ បក្សកុម្មុយនីស្តចិនបើកសមាជទី​២០ ស៊ីជិនពិង​អាចឡើងជាប្រធានបក្ស​ដែលជាតំណែងម៉ៅសេទុង — ត្រាំនិងអ្នកគាំទ្រនៅតែសង្ឃឹមថានឹងមានហេតុអស្ចារ្យ​ជួយជម្រុញតុលាការកំពូលឲ្យសើរើលទ្ធផលការបោះឆ្នោតដែលនឹងប្រគល់ជ័យជំនះមកឲ្យត្រាំវិញ!