05Nov/22

កម្មវិធីផ្សាយ ថ្ងៃសៅរ៍ 05.11.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ក្រោមចំណងជើងថា «ហាមមិនឲ្យនិយាយរឿងប្រទេសជាតិ» ។

២–«នាទីទេវកថាក្រិក» ថ្ងៃនេះសូមបន្តជូនរឿងពាក់ព័ន្ធនឹងអនុទេព Hercules ​បុត្រព្រះ Zeus ត្រង់រឿងពលកម្មដ៏អស្ចារ្យទី​១២​​គឺទៅចាប់យក Cerberus ឆ្កែក្បាល​៣​កន្ទុយ នាគ​ដែលនៅចាំយាមទ្វារនរក។

Labours of Hercules - Wikipedia
Mythologies - THE TWELVE LABORS OF HERACLES (HERCULES) SERIES: THE LAST  LABOR (THE ULTIMATE TASK) CAPTURE THE HOUND OF THE UNDERWORLD A.K.A CERBERUS  The most dangerous labor of all was the twelfth

៣–«នាទីយកទស្សនៈអ្នកនិពន្ធមកបង្ហាញ»​ ប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋ Minnesota, USA, ដោយថ្ងៃនេះលោកនឹងបន្តលើកយកសំណេររបស់លោក សោមសេកកុមារ​មកជំរាបពាក់ព័ន្ធនឹងជំហររបស់ខាងខ្មែរសាធារណរដ្ឋ​និងការប្ដេជ្ញាចិត្តរបស់ពួកកុម្មុយនិស្តថានឹងគាំទ្រសីហនុនិងយួនឈ្លានពានឬទេ។

Images for: អំពើឈ្លានពានរបស់យួនមកលើកម្ពុជា › Center for Khmer Studies  Library catalog

៤–«នាទីតន្ត្រី»​ សូមជូនចម្រៀងរ៉ែបឈ្មោះ «ដីខ្មែរ »​ ​ច្រៀងដោយក្មួយគាសុគន្ធ ខ្មែរសៀមរាប។

៥–«នាទីពីនេះពីនោះ» ថ្ងៃបោះឆ្នោតខិតចូលកាន់តែជិត ត្រាំក៏កាន់តែវាយប្រហារទៅលើជោបាដឹនកាន់តែខ្លាំង –ក្រុម​២៣​តុលាទាមទារឲ្យសើរើវគ្គខ្លះក្នុង កិច្ចព្រមព្រាងសន្តិភាពក្រុងប៉ារីសអាយុជាង​៣០ឆ្នាំទៅហើយនេះ៕

Today In History- Paris Peace Agreements, 23 October 1991 ⋆ Cambodia News  English
04Nov/22

កម្មវិធីផ្សាយ ថ្ងៃសុក្រ 04.11.2022

១–នាទី«សៀវភៅខ្មែរ» ថ្ងៃនេះសូមជូនភាគ ៨ នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត»​ របស់លោក សុឹម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍អង្គរ)។

អាថ៌កំបាំងសៀវភៅ | Facebook


២–បាឋកថារបស់លោកសាស្ត្រាចារ្យបណ្ឌិតនរវិទូអាំងជូលានស្ដីអំពី វដ្ដសង្សារ សិល្បៈនិង​កិច្ច​ ភាគ​ ១ ។

៣–«នាទីតន្ត្ឆ្រី ឆ្កឹះយកពីយូធូប» សូមជូនចម្រៀងអ៊ីតាលីលាយអង់គ្លេសមួយបទ​នៅអឺរ៉ុបនិងអាមេរិកគេច្រើនចាក់ផ្សាយ នៅឱកាសសោកសៅដូចជាពេលមានទុក្ខឬនៅបុណ្យសពជាដើម។ ចម្រៀងនេះប្រភេទអូប៉េរ៉ាមានអ្នកច្រៀងសម្លេងខ្ពស់​ហៅថាតេណ័រនិងសម្លេងឆ្មារហៅថា​សូប្រាណូឈ្មោះ «ដល់ពេលលាគ្នាហើយ Time to Say Goodbye» ច្រៀងដោយ Andrea Bocelli និង Sarah Brightman កាលពីឆ្នាំ ១៩៩៧។

៤–«ពីនេះពីនោះ» បោះឆ្នោតពាក់កណ្ដាលអាណត្តិខិតចូលមកកាន់តែជិតណាស់ហើយ៕

03Nov/22

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 03.11.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ពន្យល់អំពីវិធីរៀនបង្កើតសេចក្ដីសុខទទួលស្គាល់ថាជីវិតនេះមានទុក្ខ។

២–«នាទីសម្លេងនារីខ្មែរ» សូមជូនទស្សនៈអ្នកគ្រូសូផានី​បៃស្ដីពីការដែលគណបក្សប្រឆាំងត្រូវរងកាធ្វើទុក្ខបុកម្នេញពីសំណាក់បក្សកាន់អំណាចឥតល្ហែ​លើកឧទាហរណ៍លោកសុន​ឆ័យ​​និងសមាជិកបក្សភ្លើងទៀនដែលឈ្នះឆ្នោតត្រូវបង្ខំឲ្យផ្ដន្ទាទោសលោកសមរង្ស៊ី។

៣–«នាទីនិទានអារ៉ាប់​» សូមជូនវគ្គទី ៥២​ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី។

៤–«នាទីតន្ត្រី» សូមជូនចម្រៀង កញ្ញាទូច​ស៊ុននិច មួយបទឈ្មោះ «បានខ្ញុំសំណាងធំហើយ» ។

៥–«នាទីពីនេះពីនោះ» Trump ទៅជួបអ្នកគាំទ្រនៅ Pennsylvania ជាលើកទី៣ក្នុង​ឆ្នាំនេះ៕

Trump's most unhinged speech yet and what we learned in Pennsylvania about  the midterms | The Independent
02Nov/22

កម្មវិធីផ្សាយ ថ្ងៃពុធ 02.11.2022

១–«នាទី ទេវកថាក្រិក» ដែលនឹងបន្តលើកយករឿងកិច្ចការទាំង១២របស់អនុទេព ​Heracles ឬ Hercules មករៀបរាប់ជូនស្ដាប់។ ថ្ងៃនេះគឺការងារទី ១១៖​ លួចផ្លែប៉ោមមាសរបស់ Hesperides​​​​​​។

Labours of Hercules - Wikipedia
ភារកិច្ចធ្ងន់ធ្ងរទាំង​១២​របស់ Hercules ឬ Heracles
Nymph vs. Hesperides - What's the difference? | Ask Difference


២–ភាគ បញ្ចប់ នៃបាឋកថារបស់លោកសាស្ត្រាចារ្យបណ្ឌិតនរវិទូអាំងជូលានស្ដីពីការជះឥទ្ធិពលវប្បធម៌ទៅវិញទៅមកនៅឥណ្ឌូចិនសម័យបុរាណ​ 2 Jan 2015 Part 3 ។

福岡アジア文化賞 - アン・チュリアン氏(カンボジア芸術大学考古学教授)Prof. ANG Choulean/ Professor of  Archaeology, Royal University of Fine Arts | Facebook

៣–«នាទីតន្ត្រី»​ ដែលនឹងជូនចម្រៀង Elvis Presley មួយបទឈ្មោះ «Unchained Melody» ដែល Elvis យករបស់ The Righteous Brothers មកច្រៀងឡើងវិញ មុននឹងចាកឋាននេះទៅនៅឆ្នាំ 1977​។

៤–«ពីនេះពីនោះ» រុស្ស៊ីបរាជ័យក្នុងការប្រើឧស្ម័នធម្មជាតិជាអាវុធទៅលើអឺរ៉ុបខាងលិច៕

Warm winter sparks slump in wholesale gas prices - Independent.ie
Oil Crashes: Oil crashes, ends negative for the first time in history,  Energy News, ET EnergyWorld
តម្លៃប្រេងនិងឧស្ម័នធ្លាក់ចុះ

01Nov/22

កម្មវិធីផ្សាយ ថ្ងៃអង្គារ 01.11.2022

១–«ធម្មកថា» របស់ព្រះតេជគុណសាន សុជានៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ​ដែលនឹងអធិប្បាយអំពីវិធី «រៀនយល់ចិត្តខ្លួនឯង» ​ភាគបញ្ចប់។

២–«នាទីរឿងដែលខ្មែរគួរដឹង» (ភាគ២​ វគ្គទី ៣៣) រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA,​ ដោយនៅវគ្គនេះលោកនឹងជំរាបអំពីការសម្រេចព្រះទ័យរបស់អង្គចន្ទទី២ដាក់ស្រុកខ្មែរក្រោមអំណាចយួនជាជាងនៅក្រោមសៀម។

៣–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda វគ្គទី ២៣ ​អានដោយសានសុវិទ្យ ។

៤–«នាទីតន្ត្រី» សូមជូនបទ «Et Pourtant» ច្រៀងដោយ Charles Aznavour (បារាំង)​តាមដោយបទ «ទោះយ៉ាងណា» ច្រៀងដោយ អធិរាជភ្លេងសម្លេងពេជ្រ​ស៊ីនស៊ីសាមុត ។

៥–«នាទីពីនេះពីនោះ» ​ ៕

Who is to blame for Gujarat's Morbi bridge collapse? - India Today
កំហុសអ្នកណាដែលស្ពាននៅ Gujarat ប្រទេសឥណ្ឌាដាច់?
Russia តម្រង់បាញ់មីស្ស៊ីលទៅលើជនស៊ីវិលក្នុងផ្សារទំនើបក្រុង Kyiv ប្រទេស Ukraine
ត្រូវមេស៊ីទៀតហើយលោកតា!
31Oct/22

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 31.10.2022

១–នាទី«សៀវភៅខ្មែរ» ថ្ងៃនេះសូមជូនអំណាន វគ្គទី ​៧ នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត»​ របស់លោក សុឹម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍តំបន់អង្គរ) ។

ទម្លាយ​អាថ៌កំបាំង ប្រាសាទអង្គរវត្ត​

២–«នាទី ខ្មែរអើយក្រោកឡើង» របស់​លោកជាតិហង្សា​ពីរដ្ឋមីនីសូតា ដែលថ្ងៃនេះលោកនឹងបន្តលើកយករឿងតុលាការប្រទេសបារាំងទាត់ចោលបណ្ដឹងបរិហារកេរ្តិ៍របស់ហ៊ុនសែនប្រឆាំងលោកសមរង្ស៊ី យកមកជំរាប។

Cambodian dissident fights defamation claims at French trial after  complaints from Hun Sen and son | The Star

៣–«នាទីតន្ត្រី ឆ្កឹះចេញពីយូធូប» សូមជូនចម្រៀងរបស់កែវសារ៉ាត់ឈ្មោះ «ស្រណោះដីខ្មែរ» ច្រៀងដោយអ្នកស្រីម្នាក់ខ្ញុំ​មិនស្គាល់ឈ្មោះ។

៤–«នាទីពីនេះពីនោះ»​ តើបារ៉ាក់អូបាម៉ាជាប្រធានាធិបតីល្អឬអាក្រក់?​អ្នកស្រឡាញ់ក៏ថាល្អ​អ្នកស្អប់ក៏ថាអាក្រក់ ព្រោះមនុស្សជាជញ្ជីញដែលយកជាការមិនបាន។

The Worst President in History: The Legacy of Barack Obama eBook :  Margolis, Matt, Noonan, Mark, Souders, Matthew: Amazon.co.uk: Kindle Store
ដោយសានសុវិទ្យ៖
30Oct/22

កម្មវិធីផ្សាយថ្ងៃអាទិត្យ 30.10.2022

១–​អំណានសៀវភៅលោកសាស្ត្រាចារ្យ​ជីន​ស្ហាប​រឿង «ពីរបបផ្ដាច់ការទៅប្រជាធិបតេយ្យ​តាមគំនិតអហិង្សា» វគ្គទី ៣១ ដោយ​សានសុវិទ្យ។

២–«នាទីវប្បធម៌អក្សរសាស្ត្រ ផ្នែកនិរុត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោកម៉ុង ប៉ាពីយ៉ុងពី ក្រុងស្កូគី រដ្ឋអ៊ិល្លីណយស៍ ដែលថ្ងៃនេះលោកនឹងលើកយក វគ្គទី ៥ នៃរឿងសត្វគោក្នុងសង្គមខ្មែរ​យក​មក​ជំរាប ។

៣–​និទានអារ៉ាប់សូមជូនវគ្គទី ៥១ ​នៃរឿង​ ១០០១ ​យប់ ​ឬ ឯកសហស្សរាត្រី។

៤–«នាទីតន្ត្រី» សូមជូនចម្រៀងប្រភេទ Rap ឈ្មោះ​ «កងពលកម្ពុជា» ច្រៀងដោយលោក​គា សុគន្ធ​ ។

៥–«នាទីពីនេះពីនោះ» Halloweenយប់ថ្ងៃសៅរ៍នៅសង្កាត់ Itaewon យកជីវិតមនុស្ស​ ១៥០ ​នាក់ធ្វើឲ្យរបួស ​១៥០ នាក់ទៀត។ ស្វាមីលោកស្រីប្រធានរដ្ឋសភាអាមេរិកប៉េឡូស៊ីត្រូវ មនុស្សឡប់សតិសំពងនឹងញញួរ។

Itaewon Halloween Tragedy 1
Latest South Korea stampede updates : 146 killed in crowd crush | News | Al  Jazeera

Itaewon Halloween Tragedy 2

Itaewon Halloween Tragedy 3
Paul Pelosi vs David DePape
Obama announces his presidential center will officially break ground in  Chicago this year | WKRC
Obama Presidential Center in Chicago
29Oct/22

កម្មវិធីផ្សាយ ថ្ងៃសៅរ៍ 29.10.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ក្រោមចំណងជើងថា «រៀនយល់ចិត្តខ្លួនឯង» ។

២–«នាទីទេវកថាក្រិក» ថ្ងៃនេះសូមបន្តជូនរឿងពាក់ព័ន្ធនឹងអនុទេព Hercules ​បុត្រព្រះ Zeus ត្រង់រឿងពលកម្មដ៏អស្ចារ្យទី ១០​ គឺទៅយក้ហ្វូងគោរបស់ Geryon យក្សក្បាលបី ឬ ខ្លួនបី មកថ្វាយស្ដេច យូរិសថេអ៊ុស ។

hercules labors with cattle of geryon monster greek titan vector de Stock |  Adobe Stock
Heracles & The Cattle Of Geryon: The 12 Labours Of Heracles EP.10 | Greek  Mythology

៣–«នាទីយកទស្សនៈអ្នកនិពន្ធមកបង្ហាញ»​ ប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋ Minnesota, USA, ដោយថ្ងៃនេះលោកនឹងបន្តលើកយកសំណេររបស់លោក សោមសេកកុមារ​មកជំរាបពាក់ព័ន្ធនឹងជំហររបស់ខាងខ្មែរសាធារណរដ្ឋ​និងការប្ដេជ្ញាចិត្តរបស់ពួកកុម្មុយនិស្តថានឹងគាំទ្រសីហនុនិងយួនឈ្លានពានឬទេ។

Images for: អំពើឈ្លានពានរបស់យួនមកលើកម្ពុជា › Center for Khmer Studies  Library catalog

៤–«នាទីតន្ត្រី»​ សូមជូនចម្រៀងឈ្មោះ «យួនចូលស្រុកហើយ »​ ​ច្រៀងដោយ​កញ្ញា​ប៉ាន់​សុផារ៉ា និងក្រុមសិល្បៈសង្គ្រោះជាតិ។

៥–«នាទីពីនេះពីនោះ» ថាឆ្កួតក៏ថាចុះ​តែខ្ញុំសានសុវិទ្យសុំឃោសនាឲ្យលោកគ្រាប់ខ្សាច់នៅរដ្ឋកាលីហ្វ័រន្ញ៉ាម្ដងទៀតគឺលោកអ្នកនាងណាប្រាថ្នាចង់ចូលរួមទិញឆ្នោត Mega Millions និង​ Powerball Lotteries សូមផ្ញើរូបថតបាតដៃមកលោកគ្រាប់ខ្សាច់ លោកនឹង​អានខ្សែជីវិតនិងជោគវាសនាលើបាតដៃលោកអ្នកនាងជូនជាធម្មទាន បើមានសំណាង​មានក្រយៅត្រូវឆ្នោត​លោកគ្រាប់ខ្សាច់នឹងប្រាប់ឲ្យទៅទិញឆ្នោតបើគ្មានទេ​លោកនឹងតឿន​ថាកុំទិញ​អស់តែលុយ។ លេខទូរស័ព្ទលោកគ្រាប់ខ្សាច់​៖ +1 209 351 4477 (លោកនឹងឈប់ទទួលមើលបាតដៃឲ្យនៅដំណាច់ឆ្នាំនេះ)

No description available.
28Oct/22

កម្មវិធីផ្សាយ ថ្ងៃសុក្រ 28.10.2022

១–នាទី«សៀវភៅខ្មែរ» ថ្ងៃនេះសូមជូនភាគ ៦ នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត»​ របស់លោក សុឹម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍អង្គរ)។

អាថ៌កំបាំងសៀវភៅ | Facebook


២–ភាគ ២ នៃបាឋកថារបស់លោកសាស្ត្រាចារ្យបណ្ឌិតនរវិទូអាំងជូលានស្ដីពីការជះឥទ្ធិពលវប្បធម៌នៅឥណ្ឌូចិនសម័យបុរាណ​ 2 Jan 2015 Part 2។

៣–«នាទីតន្ត្ឆ្រី ឆ្កឹះយកពីយូធូប» សូមជូនចម្រៀងថៃឈ្មោះ «คิดถึงพี่ไหม» ច្រៀងដោយ
ไมค์ ภิรมย์พร ប្រឈមនឹងចម្រៀងខ្មែរឈ្មោះ «អូននឹកបងទេ» ច្រៀងដោយ នី សាល់ឿន។

៤–«ពីនេះពីនោះ» អាមេរិកជួយសង្គ្រោះប្រទេសនានាពីសង្គ្រាមលោកដល់ទៅ ២ តែត្រូវគេគូសក្បាលថាជាចក្រពត្តិឈ្លានពាន ចុះរុស្ស៊ី? ចុះចិន?

The Missionaries Who Spied for the U.S. During World War II | Time
How about Russia and China, they are not occupiers of other countries’ land?
Photo 4: Map of China and occupied territories East Turkestan and... |  Download High-Quality Scientific Diagram
War in Ukraine: Thousands march in Kherson against occupiers - BBC News
Thoai Kpa’s Home Sweet Home
27Oct/22

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 27.10.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ពន្យល់អំពីវិធីគ្រប់គ្រងចិត្តខ្លួនឯងតាមបែបពុទ្ធសាសនា ភាគបញ្ចប់។

២–«នាទីសម្លេងនារីខ្មែរ» សូមជូនទស្សនៈអ្នកគ្រូសូផានី​បៃស្ដីពីការចោទប្រកាន់ឥតមានភស្តុតាងនិងធ្វើទាំងល្ងិតល្ងង់ថា​សមរង្ស៊ីជាជនក្បត់ជាតិ​កើតពីគ្រួសារជនក្បត់ជាតិដោយក្រុមហ៊ុនសែនដែលជាពួកមនុស្សក្បត់ជាតិដែលគេដឹងអស់មួយពិភពលោកទៅហើយនោះ។

៣–«នាទីនិទានអារ៉ាប់​» សូមជូនវគ្គទី ៥០​ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី។

៤–«នាទីតន្ត្រី» សូមជូនចម្រៀងឈ្មោះ «River of No Return» ច្រៀងដោយ Marilyn Monroe ដកស្រង់ពីខ្សែភាពយន្តរឿង “River of No Return” ឆ្នាំ 1954 ។

៥–«នាទីពីនេះពីនោះ» ថ្ងៃ ៨​ វិច្ឆិកាខិតចូលមកកាន់តែជិត Trump អំពាវនាវឲ្យអ្នកគាំទ្រជួយម្នាក់​សែហាសិបដុល្លារដើម្បីផ្ចាញ់ Joe Biden និង Save America! — Hu Jintao ត្រូវក្រៀកចេញពីសាលប្រជុំសមាជបក្សដោយសារហេតុផល​នយោបាយ​ឬហេតុផលសុខភាពអតីតប្រធានាធិបតី? — ផ្ទះលេខ​១ របស់សមាជិកបុរីអង្គរត្រូវដឹកមកបន្តុបលើគ្រឹះស៊ីម៉ង់ត៍ហើយ។


Trump អំពាវនាវសុំជំនួយថវិកាជាអំណោយម្នាក់​៤០-៥០​ដុល្លារ
អតីតប្រធានាធិបតីចិន ហ៊ូជិនតៅ ត្រូវអូសចេញពីសាលប្រជុំព្រោះសុខភាពមិនល្អទាំងខាងរាងកាយទាំងខាងនយោបាយ
No description available.