17Jan/26

កម្មវិធីផ្សាយថ្ងៃសៅរ៍ 17.01.2026

๑–នាទី «ជួបនឹងធម្មិកព្រហ្ម»​  រដ្ឋាភិបាលត្រកូលហ៊ុនគិតតែប្រយោជន៍ផ្ទាល់ខ្លួន ទើបប្រទេសជាតិត្រូវពួកចោរសៀមលុកលុយចូលមកក្នុងទឹកដីប៉ែកខាងលិចជម្រៅ ๓๐ គីឡូ​ពីព្រះវិហារដល់កោះកុង។
๒–នាទី «វប្បធម៌ &ប្រវត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោកម៉ីសុភីនៅក្រុងលីយ៉ុង ប្រទេសបារាំង
ថ្ងៃនេះសូមជូនរឿងព្រេងខ្មែរសម័យហ្វូណន់-ចេនឡា រឿង​ «បក្សីចាំក្រុង»​ ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
ស្នើជូនដោយអ្នកស្រីខោលមុំនៃក្រុង Columbus រដ្ឋ Ohio ។
๔–នាទី «និទានចិន» រឿង «សាមកុក» វគ្គទី ๒๐๗ កណ្ឌទី ๗๕
๕–នាទី «ពីនេះពីនោះ»
16Jan/26

កម្មវិធីផ្សាយថ្ងៃសុក្រ 16.01.2026

๑–នាទី «ព្រះពុទ្ធសាសនា»
និទានរឿង «ភិក្ខុពនេចរ» រៀបរៀងឡើងវិញដោយសាស្ត្រាចារ្យ​ឱមណាគ្រី​ឆ្នាំ ๑๙๖๖​ ។ វគ្គទី ๑๑ ៖ តើមានគ្រូពេទ្យទេវតាពីណាមកដែលអាចព្យាបាលជរាពាធបាននោះ កាលបើភាពចាស់ជរាជាធម្មជាតិរបស់មនុស្សទៅហើយនោះ?
នាទី «ទស្សនៈលោកកែមឡី» ដែលលោកជាតិហង្សា​ នឹងបន្តអានកម្រងទស្សនៈសង្គមនិងនយោបាយក្នុងឯកសាររបស់លោកបណ្ឌិតកែមឡីជូនស្ដាប់
មន្ត្រីខ្មែរដែលត្រូវយកទៅលាងខួរនៅស្រុកយួនច្រើនតែត្រូវបង្ខំឲ្យយកប្រពន្ធយួន ទោះជាមានប្រពន្ធខ្មែរហើយក៏ដោយ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមអញ្ជើញស្ដាប់ភ្លេងកន្ទ្រឹមបីបទ​ឲ្យធូរទ្រូង។
๔–នាទី «ពីនេះពីនោះ» 
របបអាយ៉ាតុល្លោះនៅអ៊ីរ៉ង់កំពុងដួលគ្រេងដោយប្រជាជនតាមប្រមាញ់ឧត្តមសេនីយ៍នៃកងកម្លាំងឆ្មាំបដិវត្តន៍។
15Jan/26

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 15.01.2026

๑–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA​
ពួកចោរថៃហាមខ្មែរហៅវាថាជាចោរសៀមឈ្លានពានទឹកដី!
«បទអត្ថាធិប្បាយលោកវ៉ាន់ឌីកាអុន»​ រឿង ផ្ការីកផ្ការោយនិពន្ធដោយលោកអៀង សាយ (๑๙๐๐-๑๙๗๕)​ កាលពីឆ្នាំ (๑๙๕๒) ដកស្រង់ចេញពីគេហទំព័រសមាគមពន្លឺ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
អ្នកចម្រៀងជនជាតិអ៊ីតាលីច្រៀងបទ «Goodbye, My Love, Goodbye» ។
๔–នាទី «ពីនេះពីនោះ» 
កម្ពុជា​ប្តេជ្ញាចិត្ត​បន្តការងារ​កំណត់ព្រំដែន​លើដី​ជាក់ស្តែង​ជាមួយ​ថៃ ទោះបី​ភាគី​ថៃ​បានស្នើ​ពន្យារពេល​កិច្ចប្រជុំ​ពិសេស​របស់​គណៈកម្មកា​រ​ចម្រុះ​ខណ្ឌសីមា​ព្រំដែនគោក​ (JBC) ជា​លើក​ទី​ពីរ​ក៏ដោយ។
របបអាយ៉ាតុល្លោះអ៊ីរ៉ង់ សម្លាប់បាតុកររាប់ពាន់នាក់​គិតពីថ្ងៃ ๘ មករានេះមក។ ក្រោយត្រាំសម្លុតថានឹងវាយប្រហារប់មិនឈប់សម្លាប់អ្នកស្រុក ទើបនិយាយថាមិនមានការព្យួរក។
មន្ត្រីដាណឺម៉ាកថាមានប្រជាជនកោះគ្រីនឡែនតែ​ ๖ ភាគរយប៉ុណ្ណោះដែលចង់របស់នៅក្រោមទង់អាមេរិក។
14Jan/26

កម្មវិធីផ្សាយ ថ្ងៃពុធ 14.01.2026

๑–នាទី «សាសនាសាកល»​
ស្ដីពីព្រហ្មញ្ញសាសនា​ឬសាសនាព្រាហ្មណ៍ដែលធ្លាប់ជាសាសនារបស់ស្ដេចខ្មែរពីសតវត្សទី ๑ ដល់សតវត្សទី ๑๔ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី ๙ (๑๓๒๗ ដល់ ๑๓๓๖) ។
๒–នាទី «ជួបនរវិទូបណ្ឌិតអាំងជូលាន» 
វគ្គទី ๒ នៃសេចក្ដីអធីប្បាយរបស់លោកនរវិទូ​សាស្ត្រាចារ្យ អាំងជូលានស្ដីពីព្រលឹង ឬ ព្រះលិង្គ ក្នុងសង្គម​វប្បធម៌ខ្មែរពីដើមដល់បច្ចុប្បន្ន។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទឈ្មោះ «Dominique» ច្រៀងដោយ Sœur Sourir ឬ យាយជីអ្នកចម្រៀង “The Singing Nun” (Image credit: Priscila Sherlyn via Wikimedia ។
๔–នាទី «ពីនេះពីនោះ»
បាតុករនៅអ៊ីរ៉ង់ទាមទារឲ្យប្ដូររបប ខ្លះក៏ទាមទារឲ្យរាជវង្សប៉ាឡាវីត្រឡប់មកគ្រប់គ្រងប្រទេស។
ពូទិនបដិសេធថារុស្ស៊ីមិនមែនខ្លាក្រដាសទេ​ជាខ្លាឃ្មុំពោរពេញទៅដោយក្រចក​និងចង្កូម។
13Jan/26

កម្មវិធីផ្សាយ ថ្ងៃអង្គារ 13.01.2026

๑–នាទី​​​ «វេទិកាសេរី» រៀបរៀងដោយលោកនួនសុខវ៉ាងពី Norcross, GA

ចាប់ពីឆ្នាំ ๑๙๘๐ រហូតមក​ក្រុងហាណូយបានបញ្ជូនពួកនិគមជនយួនចូលមកតាំងទីលំនៅនៅកម្ពុជារាប់លាននាក់។ សូមស្ដាប់លោកនួន​ សុខវ៉ាងលោករំឭករឿងនេះ។ ​
๒–នាទី «ព្រលឹងភារតៈ» ជូនរឿងមហាភារតៈ របស់ឥណ្ឌា
ជំពូក ๙ ស្ដីពី ភីស្មៈ​និង ម្ចាស់ក្សត្រីអម្ពានៃនគរកុស្ហិ ។ ភីស្មៈ និង អម្ពា គឺជាតួអង្គសំខាន់នៅក្នុងរឿងមហាភារតៈដ៏សែនសោក សៅមួយវគ្គ ព្រោះភីស្មៈបានចាប់ពង្រត់អម្ពាយកមកឲ្យជាជាយារបស់ប្អូនប្រុសម្ដាយទីទៃរបស់ខ្លួនប៉ុន្តែនាងបានស្រឡាញ់រាជបុត្រនគរផ្សេងទៀតទៅហើយ។ បើទោះបីជាមានការអង្វរពីនាង និងគ្រូរបស់ព្រះអង្គផ្ទាល់ គឺបរសុរាមក៏ដោយ ក៏ភីស្មៈមិនព្រមបំពានពាក្យសច្ចារបស់ខ្លួនថានឹងនៅលីវអស់មួយជីវិតឡើយ ដែលនាំឱ្យមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងរវាងគ្រូ និងសិស្ស និងការស្វែងរកការសងសឹកយ៉ាងប្ដូរផ្ដាច់របស់អម្ពា ដែលនៅទីបំផុតបានចាប់កំណើតឡើងវិញជា ស្ហិខន្ទី ដើម្បីជួយកម្ចាត់ភីស្មៈ។

๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»

សូមជូនចម្រៀងឈ្មោះ «រាត្រីសួស្ដីអូនសម្លាញ់» និពន្ធនិងច្រៀងដោយ​ដួងវីរៈសិទ្ធ ។
๔–នាទី «សង្គមវិជ្ជា» ដោយ​លោក​ខេង​ខេមរៈ នៃក្រុង​ Columbusរដ្ឋ Ohio សូមជូនរឿង​«សំរោងចុងកាល់កោះគ្មានសមុទ្ទ»​ និពន្ធដោយលោកព្រឹទ្ធាចារ្យឱក​សឿម។ ភាគ ๕ ។
๕–នាទី «ពីនេះពី័នោះ» 
ក្រៅពីមិនចូលរួមប្រជុំគណ៖កម្មការព្រំដែននៅសៀមរាបដើមខែមករានេះហើយ​ភាគីថៃឬសៀមនៅតែបន្តនយោបាយមាត់ថាម្យ៉ាង ដៃធ្វើម្យ៉ាងដដែល។
សូមជូនភាគបញ្ចប់នៃវេទិកាកម្ពុជាមាតុភូមិយើង របស់សមាគមខ្មែរចំណាកស្រុកនិងក្រុមប្រឹក្សា ๒๓ តុលា ๑๙๙๑ លើកទី ๗๓ ថ្ងៃទី ๗ មករា ๒๐๒๖ ក្រោមប្រធានបទ «តើវិបត្តិនយោបាយរ៉ាំរ៉ៃរបស់កម្ពុជាបណ្ដាលមកពីនយោបាយអព្យាក្រឹត្យរបស់ខ្លួនមែនឬ?»
ដោយមាន​លោកប៉ែនវ៉ាណូ និងលោកម៉មអង់ដ្រេរាហ៊ុល ពីប្រទេសបារាំង​និងលោកសោមកុលវឌ្ឍន៍ពីប្រទេសកាណាដា​ជាវាគ្មិន៕
12Jan/26

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 12.01.2026

๑–នាទី​ «រៀនពាក្យស្លែងអាមេរិកាំង» 
๒–នាទី «វិភាគសៀវភៅប្រចាំសប្ដាហ៍»
បទវិភាគរបស់លោកវ៉ាន់ឌី កាអុន នៃសមាគមពន្លឺប្រទេសបារាំង អំពីលោក Raymond Queneau ដែលបាននិពន្ធសៀវភៅឈ្មោះ «Zazie Dans Le Métro»​ និងជាអ្នកនាំយកពាក្យផ្សារមកប្រើក្នុងអក្សរសិល្ប៍បារាំង ដោយបន្ថែមចម្រៀងប្រជាប្រិយ ๑ បទឈ្មោះ «Si Tu T’imagines» ។

๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»

បានជាជូនចម្រៀងបារាំងនៅក្នុងបទវិភាគរបស់លោកវ៉ាន់ឌីកាអុនខាងលើនេះទៅហើយ នៅក្នុងនាទីតន្ត្រីប្រចាំថ្ងៃច័ន្ទនេះ ខ្ញុំសូមជូនចម្រៀងបារាំងសេស ๑ បទទៀតទៅចុះ។ កុំថាអីថាវ៉ាន់ឡើយ ដោយសារម្ដុំដែលខ្ញុំរស់នៅមានភ្លៀងធ្លាក់ជោកជាំ (ដូចដែលឃ្លាអ៊ីឌាមអង់គ្លេសគេថា «It’s raining cats and dogs!») ខ្ញុំសុំជូនបទ​ «En Ecoutant La Pluie» ច្រៀងដោយកញ្ញា Syvie Vartan កាលពីឆ្នាំ ๑๙๖๓ ។
๔–នាទី «សុខភាពយើង»​ 
សានសុវិទ្យសូមស្រង់ការយល់ដឹងស្ដីពីសារធាតុរ៉ែផ្សេងៗដែលមានប្រយោជន៍ចំពោះសុខភាពមនុស្សមកជំរាប។
๕–នាទី «ពីនេះពីនោះ»
សូមជូនភាគទី ๒ នៃវេទិកាកម្ពុជាមាតុភូមិយើង របស់សមាគមខ្មែរចំណាកស្រុកនិងក្រុមប្រឹក្សា ๒๓ តុលា ๑๙๙๑ លើកទី ๗๓ ថ្ងៃទី ๗ មករា ๒๐๒๖ ក្រោមប្រធានបទ «តើវិបត្តិនយោបាយរ៉ាំរ៉ៃរបស់កម្ពុជាបណ្ដាលមកពីនយោបាយអព្យាក្រឹត្យរបស់ខ្លួនមែនឬ?»
ដោយមាន​លោកប៉ែនវ៉ាណូ និងលោកម៉មអង់ដ្រេរាហ៊ុល ពីប្រទេសបារាំង​និងលោកសោមកុលវឌ្ឍន៍ពីប្រទេសកាណាដា​ជាវាគ្មិន៕
11Jan/26

កម្មវិធីផ្សាយថ្ងៃអាទិត្យ 11.01.2026

๑–នាទី «ជួបនឹងធម្មិកព្រហ្ម» 
បងប្អូនខ្មែរបង្កើតសហគមន៏អត្តការពារ​ហើយដាំដំណាំ ស៊ីផ្លែ ហើយធម្មិកព្រហ្ម​នឹងជួយផ្ដល់ជំនួយហិរញ្ញប្បទាន។

๒–នាទី «សៀវភៅខ្មែរ» រឿង «បញ្ហាផ្នត់គំនិតនិងវប្បធម៌ខ្មែរក្នុងដំណើរទៅកាន់ប្រជាធិបតេយ្យ»​ របស់លោកបណ្ឌិតយិនឆេងស៊ន វគ្គទី ๕๒

យុត្តិធម៌សង្គម​របស់អ្នកមាន​លើស្មាជនក្រីក្រ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «បាត់ដំបងបណ្ដូលចិត្ត» របស់លោកស៊ីនស៊ីសាមុត យកមកកែច្នៃដោយអេអៃ
๔–នាទី​ «និទានចិនរឿង សាមកុក» វគ្គ ๒๐๖ កណ្ឌទី ๗๕
๕–នាទី «ពីនេះពីនោះ» 
នេះគឺ Greenland ដែលលោកត្រាំថាចាំបាច់ចំពោះសន្តិសុខរបស់សហរដ្ឋអាមេរិក។
10Jan/26

កម្មវិធីផ្សាយថ្ងៃសៅរ៍ 10.01.2026

๑–នាទី «ជួបនឹងធម្មិកព្រហ្ម»​ ដែលលោកនឹងស្នើវិធីធ្វើយ៉ាងណាឲ្យគំនិតបង្កើតសហគមន៍ឬគិបប៊ុតហ្សិមដោយកសិករខ្មែរយើងអាចធ្វើទៅបានដោយជោគជ័យ។
๒–នាទី «វប្បធម៌ &ប្រវត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោកម៉ីសុភីនៅក្រុងលីយ៉ុង ប្រទេសបារាំង
ជូនវគ្គបញ្ចប់នៃសម័យនគរចេនឡា ឆ្នាំ ៥៥០-៨០២ ដែលមានស្ដេច ๕ រាជ្យ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
ស្នើជូនដោយអ្នកស្រីខោលមុំនៃក្រុង Columbus រដ្ឋ Ohio ។
๔–នាទី «និទានចិន» រឿង «សាមកុក» វគ្គទី ๒๐๕ កណ្ឌទី ๗๔
๕–នាទី «ពីនេះពីនោះ»
09Jan/26

កម្មវិធីផ្សាយថ្ងៃសុក្រ 09.01.2026

๑–នាទី «ព្រះពុទ្ធសាសនា»
 វគ្គទី ๑๐ នៃនិទានរឿង «ភិក្ខុពនេចរ» រៀបរៀងឡើងវិញដោយសាស្ត្រាចារ្យ​ឱមណាគ្រី​ឆ្នាំ ๑๙๖๖​ ។ ខ្លាចស្លាប់ទេ? សេចក្ដីស្លាប់យូរឬឆាប់គង់តាមយើងទាន់។
នាទី «ទស្សនៈលោកកែមឡី» ដែលលោកជាតិហង្សា​ នឹងបន្តអានកម្រងទស្សនៈសង្គមនិងនយោបាយក្នុងឯកសាររបស់លោកបណ្ឌិតកែមឡីជូនស្ដាប់ស្ដីពីជ្រុង ๕ សំខាន់ៗនៃគោលគំនិតកែលំអគុណភាពនយោបាយរបស់ប្រទេស។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «Goodbye My Love Goodbye» ច្រៀងដោយអ្នកចម្រៀងជនជាតិក្រិក Demis Roussos ដែលបានចាកឋាននេះទៅហើយកាលពីឆ្នាំ ๒๐๑๕ ។
๔–នាទី «ពីនេះពីនោះ» 
អាមេរិកមានសិទ្ធិអ្វីវាយប្រហារវេណេស៊ុយអេឡាហើយចាប់ប្រធានាធិបតីគេទៅកាត់ទោស?
08Jan/26

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 08.01.2026

๑–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA​
ចោរសៀមត្រូវចោទថាបន្តលួចប្លន់ទ្រព្យសម្បត្តិពីផ្ទះខ្មែរដែលបានជម្លៀសខ្លួនទៅកាន់តំបន់សុវត្ថិភាព។
«បទអត្ថាធិប្បាយលោកវ៉ាន់ឌីកាអុន»​ រឿងតុងឈិននិពន្ធដោយលោកនូហាចឆ្នាំ ๑๙๔๗ ដកស្រង់ចេញពីគេហទំព័រសមាគមពន្លឺ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទថ្មីសម្រួលដោយអេអៃ និងច្រៀងដោយសេដឈ្មោះ «អ្នកស្រែដូចបង» ។
๔–នាទី «ពីនេះពីនោះ» 
ប្រហែលជាខ្លាចលោកត្រាំយកលេសថារដ្ឋាភិបាលកម្ពុជារួមគំនិតរកស៊ីបោកប្រាស់មនុស្សលើបណ្ដាញអ៊ិនធ័រណិតដូចប្រធានាធិបតីវេណេស៊ុយអេឡាម៉ាឌូរ៉ូនោះហើយមើលទៅ បានជាអាខ្វាងនិងកូនប្រញាប់ចាប់បញ្ជូនអាមេបោកចិនហ្ស៊ីទៅឲ្យចិនប៉េកាំងភ្លាមនៅថ្ងៃអរគុណសន្តិភាពរំឭកខួបទី ๔๗ នៃថ្ងៃ ๗ មករា ๗๙ !