27Jan/26

កម្មវិធីផ្សាយ ថ្ងៃអង្គារ 27.01.2026

๑–នាទី​​​ «រឿងដែលខ្មែរគួរដឹង» រៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុង Norcross​រដ្ឋ Georgia
ភាគីខ្មែរនិងខ្មែរមិនចូលចិត្តនិយាយគ្នាទេ បែរជាទៅពឹងចិន
ពឹងយួន​ដែលត្រូវសងសគុណឲ្យពួកវាទៅវិញ។
๒–នាទី «ព្រលឹងភារតៈ» ជូនរឿងមហាភារតយុទ្ធ របស់ឥណ្ឌា
វគ្គទី ๑๑ ជំពូកទី ๖ ស្ដីពីទេវាយានី​បានស្ដេច​យាយាទីជាស្វាមីព្រោះព្រះអង្គបានប៉ះពាល់ដៃព្រះនាងពេលដែលជួយនាងឡើងពីអណ្ដូងស្ងួត។

๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»

សូមជូនចម្រៀងព្រះរាជនិពន្ធឈ្មោះ «ជំនោរវិច្ឆិកា» ច្រៀងដោយអ្នកស្រី ស៊ិន សុវណ្ណារី ។
๔–នាទី «សង្គមវិជ្ជា» ដោយ​លោក​ខេង​ខេមរៈ នៃក្រុង​ Columbusរដ្ឋ Ohio សូមជូនរឿង​«សំរោងចុងកាល់កោះគ្មានសមុទ្ទ»​ និពន្ធដោយលោកព្រឹទ្ធាចារ្យឱក​សឿម។ ភាគ ๗ ។
๕–នាទី «ពីនេះពី័នោះ» 
26Jan/26

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 26.01.2026

๑–នាទី​ «រៀនពាក្យស្លែងអាមេរិកាំង» 
ភាសាផ្សារអ្វីខ្លះដែលអ្នកលេងហ៊ុនគេប្រើ?
๒–នាទី «វិភាគសៀវភៅប្រចាំសប្ដាហ៍ដោយលោកវ៉ាន់ឌីកាអុន»
ថ្ងៃនេះសូមជូនបទវិភាគក្នុងឱកាសខួប ๑๐๐ ឆ្នាំរបស់អ្នកនិពន្ធបារាំងលោកស្រី Marguerite Yourcenar ។

๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»

សូមជូនចម្រៀងមនោសញ្ចេតនា ​๑ បទឈ្មោះ «ចំរៀងលាគ្នា» សំនៀងដើមដោយរស់សេរីសុទ្ធា យកមកច្រៀងឡើងវិញដោយ ទៀង មុំ សុធាវី។
๔–នាទី «សុខភាពយើង»​ 
ការប្រើអិចសូហ្សូមធ្វើយវកម្មមុខមាត់បានទទួលប្រសិទ្ធភាពហើយថោកជាង ប្រើកោសិកាដើម ๑๐ ដង។
๕–នាទី «ពីនេះពីនោះ»
ឧត្តមសេនីយ៍កំពូលៗរបស់ចិនត្រូវស៊ីជិនពិងចាប់អស់ព្រោះចង់ធ្វើរដ្ឋប្រហារ៕
25Jan/26

កម្មវិធីផ្សាយថ្ងៃអាទិត្យ 25.01.2026

๑–នាទី «ជួបនឹងធម្មិកព្រហ្ម» 
ថ្ងៃនេះនឹងបន្តអធិប្បាយអំពីសារៈសំខាន់នៃការបង្កើតសហគមន៍សាមគ្គីជាតិខ្មែរ​ព្រមទាំងពន្យល់អំពីគំនិតលោកត្រាំបង្កើតគណៈកម្មការសន្តិភាពសាងសង់តំបន់ហ្កាហ្សារបស់ប៉ាឡេស្ទីនដែលខ្ទេចខ្ទីគ្មានសល់សដោយសារសង្គ្រាមជាមួយអ៊ីស្រាអែលខណៈនេះឡើងវិញដោយមិនពឹងពាក់ថវិកាអាមេរិកឡើយ។

๒–នាទី «សៀវភៅខ្មែរ» រឿង «បញ្ហាផ្នត់គំនិតនិងវប្បធម៌ខ្មែរក្នុងដំណើរទៅកាន់ប្រជាធិបតេយ្យ»​ របស់លោកបណ្ឌិតយិនឆេងស៊ន វគ្គទី ๕๔

ប្រពៃណីថ្មីរបស់យុវសិស្សខ្មែរមុនការប្រឡងគឺមិនខំរៀនទេតែខំបន់ស្រន់ថ្វាយដង្វាយទៅវិញ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «ព្រលឹងអង្គរ» ច្រៀងដោយកម្លោះឌួងវីរៈសិទ្ធ និងកញ្ញាឈិនម៉ានិច្ច។
๔–នាទី​ «និទានចិនរឿង សាមកុក» វគ្គ ๒๑๐ កណ្ឌទី ๗๖
ខុងបេងបញ្ឆោតកងទ័ពស៊ីម៉ាអ៊ីឲ្យខ្លាចខ្មោចទាំងកណ្ដាលថ្ងៃ ដើម្បីច្រូតស្រូវភោជន៍សាលីទុកជាស្បៀង។
๕–នាទី «ពីនេះពីនោះ» សុំសម្រាកមួយថ្ងៃ។
24Jan/26

កម្មវិធីផ្សាយថ្ងៃសៅរ៍ 24.01.2026

๑–នាទី «ជួបនឹងធម្មិកព្រហ្ម»​  និយាយពីការចាំបាច់ដែលកូនខ្មែរក្នុងស្រុកត្រូវតែធ្វើប្រឆាំងនឹងសៀមពីលិចនិងយួនពីកើត​ហើយនៅមានពួកក្បត់ជាតិកញ្ជះបរទេសនៅក្នុងស្រុកនោះទៀត។ តើតស៊ូយ៉ាងណា ធម្មិកព្រហ្មរៀបរាប់។
๒–នាទី «វប្បធម៌ &ប្រវត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោកម៉ីសុភីនៅក្រុងលីយ៉ុង ប្រទេសបារាំង
ថ្ងៃនេះសូមជូនវគ្គទី ๒ នៃរឿងព្រេងខ្មែរឈ្មោះ «បក្សីចាំក្រុង»​ ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
ស្នើជូនដោយអ្នកស្រីខោលមុំនៃក្រុង Columbus រដ្ឋ Ohio ។
๔–នាទី «និទានចិន» រឿង «សាមកុក» វគ្គទី ๒๐๙ កណ្ឌទី ๗๖
ម្ដងទៀតដែល​ស៊ីម៉ាអ៊ីចាញ់ល្បិចកលសង្គ្រាមរបស់ខុងបេងនៅគយគិមកុកនិងស្រុកហាន់តុង។
๕–នាទី «ពីនេះពីនោះ»
សង្គ្រាម​អ៊ុយក្រែន-រុស្ស៊ីអាចនឹងបញ្ចប់នៅឆ្នាំទី ๕ នេះព្រោះមានកិច្ចចរចាត្រីភាគី អ៊ុយក្រែន-អាមេរិក-រុស្ស៊ី។
សូមជូនភាគបញ្ចប់នៃវេទិកាកម្ពុជាមាតុភូមិយើង របស់សមាគមខ្មែរចំណាកស្រុកនិងក្រុមប្រឹក្សា ๒๓ តុលា ๑๙๙๑ លើកទី ๗๔ ថ្ងៃទី ๒๑ មករា ๒๐๒๖ ក្រោមប្រធានបទ «តើជម្លោះថៃ-ខ្មែរនឹងត្រូវបន្តរហូតដល់ពេលណា?»
ដោយមានលោកសោមកុលវឌ្ឍន៍ពីប្រទេសកាណាដានិង​លោកប៉ែនវ៉ាណូ និងលោកម៉មអង់ដ្រេរាហ៊ុល ពីប្រទេសបារាំង​ជាវាគ្មិន៕
23Jan/26

កម្មវិធីផ្សាយថ្ងៃសុក្រ 23.01.2026

๑–នាទី «ព្រះពុទ្ធសាសនា»
សូមជូននិទានរឿង «ភិក្ខុពនេចរ» រៀបរៀងឡើងវិញដោយសាស្ត្រាចារ្យ​ឱមណាគ្រី​ឆ្នាំ ๑๙๖๖​ ។ វគ្គទី ๑๒ ។
នាទី «ទស្សនៈលោកកែមឡី» ដែលលោកជាតិហង្សា​ នឹងបន្តអានកម្រងទស្សនៈសង្គមនិងនយោបាយក្នុងឯកសាររបស់លោកបណ្ឌិតកែមឡីជូនស្ដាប់។ វគ្គនេះនឹងនិយាយអំពីវិធានដ៏ល្អត្រឹមត្រូវនៃវិស័យកីឡាបាល់ទាត់នយោបាយកម្ពុជា។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទសូត្រមន្តកំដរសមាធិកម្មដ្ឋានដោយព្រះសង្ឃទីបេត៍។
๔–នាទី «សុខភាពយើង»
បន្តឹងស្បែកមុខដោយប្រើម្ជុលចាក់អិចសូហ្សូមបែបស្វ័យប្រវត្តិ។​ ស្អីទៅអិចសូហ្សូម?
๕–នាទី «ពីនេះពីនោះ»
សូមជូនភាគបន្ត នៃវេទិកាកម្ពុជាមាតុភូមិយើង របស់សមាគមខ្មែរចំណាកស្រុកនិងក្រុមប្រឹក្សា ๒๓ តុលា ๑๙๙๑ លើកទី ๗๔ ថ្ងៃទី ๒๑ មករា ๒๐๒๖ ក្រោមប្រធានបទ «តើជម្លោះថៃ-ខ្មែរនឹងត្រូវបន្តរហូតដល់ពេលណា?»
ដោយមានលោកសោមកុលវឌ្ឍន៍ពីប្រទេសកាណាដានិង​លោកប៉ែនវ៉ាណូ និងលោកម៉មអង់ដ្រេរាហ៊ុល ពីប្រទេសបារាំង​ជាវាគ្មិន៕
22Jan/26

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 22.01.2026

๑–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA​
អ្នកគ្រូក្ដៅហ៊ុនម៉ាណែតរឿងមិនព្រមប្ដឹងអាចោរសៀមឈ្លានពានទឹកដីខ្មែរទៅតុលាការយុតិ្តធម៌អន្តរជាតិ ICJ ។
«បទអត្ថាធិប្បាយលោកវ៉ាន់ឌីកាអុន»​ ស្ដីពីរឿង «ក្រុងសុភមិត្រ!» និពន្ធដោយ ឧកញ៉ា កោសាធិបតី កៅ កាលពីឆ្នាំ ๑๗๘๙ (ដកស្រង់ចេញពីគេហទំព័រសមាគមពន្លឺ) ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «Massachusetts» ដ៏ល្បីល្បាញរបស់វង់ The Bee Gees ពីឆ្នាំ ๑๙๖๗ ។
๔–នាទី «ពីនេះពីនោះ» 
សូមជូនភាគទី ๑ នៃវេទិកាកម្ពុជាមាតុភូមិយើង របស់សមាគមខ្មែរចំណាកស្រុកនិងក្រុមប្រឹក្សា ๒๓ តុលា ๑๙๙๑ លើកទី ๗๔ ថ្ងៃទី ๒๑ មករា ๒๐๒๖ ក្រោមប្រធានបទ «តើជម្លោះថៃ-ខ្មែរនឹងត្រូវបន្តរហូតដល់ពេលណា?»
ដោយមានលោកសោមកុលវឌ្ឍន៍ពីប្រទេសកាណាដានិង​លោកប៉ែនវ៉ាណូ និងលោកម៉មអង់ដ្រេរាហ៊ុល ពីប្រទេសបារាំង​ជាវាគ្មិន៕
ស្រីៗដែលចង់ស្អាត រក្សាសាច់​មុខផូរផង់មិនជ្រីវជ្រួញអញ្ជើញចាក់ «អិចសូហ្សូម» ពីកូរ៉េខាងត្បូងនៅ៖
គ្លីនិកផ្ទះលេខ ๗๐๖ វិថី ๑๙๘๖ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្រុងភ្នំពេញ៕
21Jan/26

កម្មវិធីផ្សាយ ថ្ងៃពុធ 21.01.2026

๑–នាទី «សាសនាសាកល»​
ស្ដីពីលទ្ធិសិវនិយមក្នុងសាសនាហ៊ិនឌូ​ ដែលសាសនិកគោរពបូជាព្រះឥសូរឬសិវៈជាធំ ។
๒–នាទី «ជួបនរវិទូបណ្ឌិតអាំងជូលាន» 
វគ្គទី ๓ នៃសេចក្ដីអធីប្បាយរបស់លោកនរវិទូ​សាស្ត្រាចារ្យ អាំងជូលានស្ដីពីព្រលឹង ឬ ព្រះលិង្គ ក្នុងសង្គម​វប្បធម៌ខ្មែរពីដើមដល់បច្ចុប្បន្ន។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
ដោយថ្ងៃនេះមាននាទីសាសនាសាកល​និយាយពីព្រះឥស្វរៈ ខ្ញុំសូមជូនមហាគាថាបូជាដល់ព្រះគណេសដែលជារាជបុត្ររបស់ព្រះសិវៈ។​គេថាស្ដាប់មន្តគាថានេះរាល់ថ្ងៃ លោកអ្នកនឹងជួបតែក្ដីសុខសាន្តត្រាណនិងទទួលបានភោគផលទ្រព្យសម្បត្តិមហាសាល។
๔–នាទី «ពីនេះពីនោះ»
ផលិតផលខ្មែរ​ខ្មែរជួយគាំទ្រ។
កូនក្រៅខោរបស់ខ្ញុំនៅនគររំដួលគេផ្ញើសំបុត្រមកប្រាប់ថាគេផលិតបានម្សៅគ្រឿងផ្សេងៗជាច្រើនមុខសុទ្ធតែរបស់ធម្មជាតិគ្មានលាយបន្លំបន្ថែមក្លិនសិប្បនិម្មិតអ្វីទោះតិចតួចឡើយ។
ល្បីថាដាច់សរសៃឈាមក្នុងខួរក្បាលដែលគេហៅថាស្ត្រូកនោះទៀតហើយល្បងខ្វាងរបស់លោកអ្នកនាង! មិនដឹងលោកប៉ាងសុខឿនបានដំណឹងពិតឬដំណឹងវល្លិត្អើកពីណាមកទេថាហ៊ុនសែនឈឺធ្ងន់។
20Jan/26

កម្មវិធីផ្សាយ ថ្ងៃអង្គារ 20.01.2026

๑–នាទី​​​ «វេទិកាសេរី» រៀបរៀងដោយលោកនួនសុខវ៉ាងពី Norcross, GA

នៅសតវត្សទៅ ๑๙ នគរកម្ពុជាតំណាងដោយម្ចាស់អង្គម៉ីស្ទើរតែរលាយជាតិព្រោះអំណាចស្ដេចសៀមរាមាទី ๓ បុកពីខាងលិចនិងចក្រព័ត្រមីងម៉ាងយួនពីខាងកើត។
๒–នាទី «ព្រលឹងភារតៈ» ជូនរឿងមហាភារតយុទ្ធ របស់ឥណ្ឌា
ជំពូកទី ๑๐ ស្ដីពីកច្ឆា​ខាងទេវៈទៅរៀនសិល្ប៍ប្រស់ជីវិតពីឥសីខាងអសុរដែលមានបុត្រីឈ្មោះ​ទេវាយានីដែលស្រឡាញ់កច្ឆាតែកច្ឆាបដិសេធព្រោះគោរពដូចបងស្រី។

๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»

សូមជូនចម្រៀងឈ្មោះ «ជូនពរទ័ពខ្មែរ ជោគជ័យគ្រប់គ្រា» ច្រៀងដោយអោម វិច្ឆិកា ។
๔–នាទី «សង្គមវិជ្ជា» ដោយ​លោក​ខេង​ខេមរៈ នៃក្រុង​ Columbusរដ្ឋ Ohio សូមជូនរឿង​«សំរោងចុងកាល់កោះគ្មានសមុទ្ទ»​ និពន្ធដោយលោកព្រឹទ្ធាចារ្យឱក​សឿម។ ភាគ ๖ ។
๕–នាទី «ពីនេះពី័នោះ» 
ម៉េចបានជាអាមេរិកចង់បានគ្រីនឡែន? តើសុបិនរបស់ត្រាំនឹងមានផ្លូវទៅរួចទេ?
19Jan/26

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 19.01.2026

๑–នាទី​ «រៀនពាក្យស្លែងអាមេរិកាំង» 
๒–នាទី «វិភាគសៀវភៅប្រចាំសប្ដាហ៍»
បទវិភាគរបស់លោកវ៉ាន់ឌី កាអុន នៃសមាគមពន្លឺប្រទេសបារាំង អំពីអ្នកនិពន្ធបារាំង លោក Georges Simenon ក្នុងឱកាសខួប ๑๐๐ ឆ្នាំរបស់លោក ។

๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»

សូមជូនចម្រៀងមនោសញ្ចេតនា ​๑ បទឈ្មោះ «ចាំនៅតែចាំ» សំនៀងដើមដោយរស់សេរីសុទ្ធា យកមកច្រៀងឡើងវិញដោយ ទៀង មុំ សុធាវី។
๔–នាទី «សុខភាពយើង»​ 
ចាស់ៗហើយគួរបន្ថែមវីតាមីន​និងសារធាតុរ៉ែអ្វីខ្លះក្នុងម្ហូបអាហារប្រចាំថ្ងៃ?
๕–នាទី «ពីនេះពីនោះ»
អាយ៉ាតុល្លោះអាលីខូម៉ាណីទទួលស្គលា់ថា​បាតុកររាប់ពាន់នាក​(មិនតិចជាង ​๕๐๐๐ នាក់) ត្រូវអាជ្ញាធរអ៊ីរ៉ង់សម្លាប់។
18Jan/26

កម្មវិធីផ្សាយថ្ងៃអាទិត្យ 18.01.2026

๑–នាទី «ជួបនឹងធម្មិកព្រហ្ម» 
ដោយផ្អែកលើប្រសាសន៍លោកស៊ានប៉េងសែអ្នកជំនាញខាងបញ្ហាព្រំដែនខ្មែរ ធម្មិកព្រហ្មបានកត់សំគាល់ថាសៀមវាឃើញអាខ្វាងព្រមឲ្យយួនយកទឹកដីខ្មែរបានតាមចិត្ត​ទើបវាចង់បានដូចយួនដែរ។

๒–នាទី «សៀវភៅខ្មែរ» រឿង «បញ្ហាផ្នត់គំនិតនិងវប្បធម៌ខ្មែរក្នុងដំណើរទៅកាន់ប្រជាធិបតេយ្យ»​ របស់លោកបណ្ឌិតយិនឆេងស៊ន វគ្គទី ๕๓

មេដឹកនាំខ្មែរមិនថាក្រហម​ខៀវ​ខ្មៅអីទេសុទ្ធតែមានបញ្ហាផ្លូវចិត្ត ជាពិសេសពួកកុម្មុយនីស្ត​មាន​ខៀវសំផន នួនជា សាឡុតស​ហៅប៉ុលពត​និង​កាំងហ្កិចអ៊ាវហៅឌុច ​ជាដើម។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «បងខ្ពើមអូនទេ» របស់វង់ ENO-E6 ។
๔–នាទី​ «និទានចិនរឿង សាមកុក» វគ្គ ๒๐๘ កណ្ឌទី ๗๖
ខាងភាគីឆាវវៃ របស់ស្ដេចឆាវយ៉យចៅរបស់ឆាវឆាវ បាន​ស៊ីម៉ាអ៊ីជាមហាឧបរាជតទល់នឹងខុងបេងនៃនគរស៊ូហាន់របស់ស្ដេចឡៅសៀនបុត្រឡៅពី។
๕–នាទី «ពីនេះពីនោះ» សុំច្បាប់ឈប់មិនពីនេះពីនោះ ๑ ថ្ងៃ៕