03Dec/25

កម្មវិធីផ្សាយ ថ្ងៃពុធ 03.12.2025

๑–នាទី «សាសនាសាកល»​​ ស្ដីពីជម្លោះស្លាប់រស់រវាងពួកមូស្លិមស៊ុន្នី និង​មូស្លិមស្ហ៊ីអាហ៍ ។
ក្រៅពីសម្លាប់គ្នាទៅវិញទៅមកជាមួយពួកនិកាយស៊ុន្នីហើយ​ពួកស្ហ៊ីអាហ៍ក៏មានពិធីបុណ្យ​អសុរាដែលប្រុសៗក្មេងចាស់នាំគ្នាធ្វើទារុណកម្មខ្លួនឯងដោយដើរលើរងើកភ្លើង…
​និងយកផ្លែកាំបិតចងនៅចុងខ្សែ យកមកវាយវាត់ខ្នង ដាច់ស្បែក ឈាមហូររហាម។
๒–នាទី «ជួបនរវិទូបណ្ឌិតអាំងជូលាន» សូមជូនសេចក្ដីអធិប្បាយអំពីរឿង «សុភាទន្សាយ» វគ្គទី ๓ ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «សិលាចាំប្ដី»​ច្រៀងដោយអ្នកស្រី អឿនស្រីមុំ។
๔–នាទី «ពីនេះពីនោះ»
«គេ» ថា​ លោកត្រាំខ្លាចលោកពូទិន! មែនទេ?
02Dec/25

កម្មវិធីផ្សាយ ថ្ងៃអង្គារ 02.12.2025

๑–នាទី​​​ «វេទិកាសេរី» រៀបរៀងដោយលោកនួនសុខវ៉ាងពី Norcross, GA​​
ឆ្លើយតបទៅនឹងចម្ងល់ថាហេតុអ្វីបានជាមានយួនពេញស្រុកខ្មែរដូច្នេះ?
๒–នាទី «ព្រលឹងភារតៈ» ជូនរឿងមហាភារតៈ របស់ឥណ្ឌា
ជំពូកទី ๓ ៖ ព្រះនាងគង្គាបានប្រទានរាជបុត្រទេវព្រ័ត ឬ ភីស្មៈដែលពូកែគ្រប់វិជ្ជាដល់ស្វាមីស្ដេចសាន្តានុ​នៃរាជវង្សគុរុ។

๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»

សូមជូនចម្រៀងមនោសញ្ចេតនា ๑ បទឈ្មោះ «រឿងនិទាន» ច្រៀងដោយលោកក្មួយដួងវីរសិទ្ធ។
๔–នាទី «សង្គមវិជ្ជា» ដោយ​លោក​ខេង​ខេមរៈ នៃក្រុង​ Columbusរដ្ឋ Ohio ណែនាំឲ្យស្គាល់នារីខ្មែរ ๔ នាក់ដែលមិនព្រមអស់សង្ឃឹម
​បន្តតស៊ូទាល់តែសម្រេចជោគជ័យជីវិតក្នុងសង្គម។ ភាគ ๙ ជាភាគបញ្ចប់។ (រូបថតនារីទាំង ๔ ជារូបសន្មត)
๕–នាទី «ពីនេះពី័នោះ» 
01Dec/25

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 01.12.2025

๑–នាទី​ «រៀនពាក្យស្លែងអាមេរិកាំង» 
“He YEETED the crumpled paper across the room and it landed in the trash!”
๒–នាទី «សៀវភៅខ្មែរ» រឿង «សុបិននិងការពិត​ភាគ ๒ » របស់លោក​វ៉ាន់ឌីកាអុន​
វគ្គទី ๖๓ កាលប្រវត្តិនៃព្រឹត្តិការណ៍នានានៅកម្ពុជាក្នុងឆ្នាំ ๑๙๙๓ ។ សីហនុប្រកាសតែងតាំងរណឫទ្ធិ​និងហុនសែនជាសហនាយករដ្ឋមន្ត្រីនៅថ្ងៃ ๑๖ មិថុនា ๑๙๙๓ ។

๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»

សូមជូនបទ «សឺនគុយ ឧកញ៉ា មហាបុរស» តែងដោយលោកថាច់ប្រីជាគឿន
​๓–នាទី «សុខភាពយើង»​ 
កំពូលអំបិលហិមពាន្តពណ៌ផ្កាឈូកនាំចូលពីប៉ាគីស្ថានដោយក្រុមហ៊ុនសុខភាពយើងនៅខណ្ឌសែនសុខ សង្កាត់ភ្នំពេញថ្មី។
๔–នាទី «ពីនេះពីនោះ»
សមាជិកព្រឹទ្ធសភាកេណឺឌីទាមទារច្បាប់កំណត់ឥ្យមេដឹកនាំក្រសួងមន្ទីរជាអាមេរិកាំងដែលកើតលើទឹកដីអាមេរិក៕
30Nov/25

កម្មវិធីផ្សាយថ្ងៃអាទិត្យ 30.11.2025

๑–នាទី «ជួបនឹងធម្មិកព្រហ្ម» 
និទានរឿងចៅវណ្ណដែលចេះអ្វីចេះប្រាកដរហូតដល់បានកូនសេដ្ឋីជាភរិយា។

๒–នាទី «សៀវភៅខ្មែរ» រឿង «បញ្ហាផ្នត់គំនិតនិងវប្បធម៌ខ្មែរក្នុងដំណើរទៅកាន់ប្រជាធិបតេយ្យ»​ របស់លោកបណ្ឌិតយិនឆេងស៊ន វគ្គទី ๔๖

បើខ្មែរមិនសិក្សាប្រវត្តិសាស្ត្រខ្លួន​ក៏ដូចនិមនួនចាំឲ្យសត្រូវស៊ីទាំងម៉ែទាំងកូន។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងបួងសួង​ឬភ្លេងបំណន់​របស់អង់គ្លេសពីយុគកណ្ដាលចន្លោះឆ្នាំ ๕๐๐ និង ๑๕๐๐ គ.ស. ​ឈ្មោះ «Scarborough Fair» ឬផ្សារក្រមួននៅស្រុកស្កាបូរ៉ូ ដែលអ្នកចម្រៀងអាមេរិកាំង Simon និង Garfunkel​ យកមកច្រៀងទាល់តែល្បីកាលពីចុងទសវត្សឆ្នាំ ๑๙๖๐ ។
កំណែនៃបទ «Scarborough Fair» ថ្ងៃនេះច្រៀងដោយក្រុម K-Pop កូរ៉េខាងត្បូង។
๔–នាទី​ «និទានចិនរឿង សាមកុក» វគ្គ ๑๙๔ កណ្ឌទី ๗๐
๕–នាទី «ពីនេះពីនោះ»
ទាហានឆ្មាំជាតិរបស់អាមេរិកត្រូវអតីតជំនួយការស៊ីអៃអេមកពីអាហ្វហ្កានីស្ថានបាញ់ស្លាប់ម្នាក់របួសធ្ងន់ម្នាកក្បែរវិមានស។
ជាលទ្ធផល លោកត្រាំបាន​ប្រកាសឈប់ទទួលជនអន្តោប្រវេសន៍ពីតតីយលោក។
អគ្គីភ័យនៅហុងកុងបណ្ដាលឲ្យស្លាប់មនុស្សរាប់រយនាក់។
ទឹកជន់លិច​ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ីស្លាប់មនុស្សរាប់រយ។
29Nov/25

កម្មវិធីផ្សាយថ្ងៃសៅរ៍ 29.11.2025

๑–នាទី «ជួបនឹងធម្មិកព្រហ្ម»​ រៀបរៀងដោយលោកព្រហ្មសៅរ៍នរ៉ានៅ Fairfax រដ្ឋ Virginia
បើយួនធ្វើថ្នល់សមុទ្រពីហាទៀងទៅកោះត្រល់មែន ព្រែកជីកហ្វូណនដែលតភ្ជាប់កំពង់ផែស្វយ័តភ្នំពេញជាមួយ ក្រុងកែបក៏នឹងគ្មានផ្លូវចេញទៅសមុទ្របានដោយងាយស្រួល។ នេះនឹងក្លាយជាបញ្ហាភូមិសាស្ត្រនយោបាយសំខាន់ត្រូវដោះស្រាយមួយទៀត។
๒–នាទី «វប្បធម៌ &ប្រវត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោកម៉ីសុភីនៅក្រុងលីយ៉ុង ប្រទេសបារាំង
សូមជូនប្រវត្តិសាស្ត្រខ្មែរសម័យចេនឡាទឹក ចេនឡាគោក​ រាជ្យព្រះបាទមហេន្ទ្រវរ្ម័ន​(๖๐๐-๖๑๑) និងឦសានវរ្ម័ន (๖๑๑-๖๓๕)។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
ស្នើជូនដោយអ្នកស្រីខោលមុំនៃក្រុង Columbus រដ្ឋ Ohio ។
๔–នាទី «និទានចិន» រឿង «សាមកុក» វគ្គទី ๑๙๓ កណ្ឌទី ๗๐
๕–នាទី «ពីនេះពីនោះ»
28Nov/25

កម្មវិធីផ្សាយថ្ងៃសុក្រ 28.11.2025

๑–នាទី «ព្រះពុទ្ធសាសនា» សូមជូននិទានរឿង «ភិក្ខុពនេចរ» និពន្ធដោយលោកសាស្ត្រាចារ្យ​ឱមណាគ្រី​ឆ្នាំ ๑๙๖๖
វគ្គទី ๔ ស្ដីពីការឧទ្ទិសកុសលដល់អ្នកដែលស្លាប់ទៅហើយ ។
នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សា​ (ឆ្វេងដៃ) ពីរដ្ឋមីនីសូតាស្ដីពីជីវប្រវត្តិលោកសឺងង៉ុកថាញ់​ (ស្ដាំដៃ)​
ដោយលើកយកកំណត់ហេតុអំពីជីវិតតស៊ូរបស់លោកសឺងង៉ុកថាញ់ដោយលោកឡឹកសំអឿនហៅផ្កាយព្រឹកមកអានជូនស្ដាប់។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «You’re Always On My Mind» របស់ Willie Nelson ច្រៀងដោយ អ្នកចម្រៀងចិញ្ចើមថ្នល់ Leire ។
๔–នាទី «វប្បធម៌អក្សរសាស្ត្រ»​​​ ដោយលោកម៉ុង​ប៉ាពីយ៉ុងពីក្រុង Skokie រដ្ឋ Illinois​ រៀបរាប់អំពីសិល្បៈតន្ត្រីខ្មែរ
๕–នាទី «ពីនេះពីនោះ»
ប្រធានាធិបតីត្រាំជាមេដឹកនាំដែលត្រូវធ្វើបាប តាមស៊ើបអង្កេត​ចោទប្រកាន់ច្រើនជាងប្រធានាធិបតីអាមេរិកណាទាំងអស់៕
27Nov/25

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 27.11.2025

๑–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA​
ជីវិតគឺការតស៊ូ​ដោយមានជំនឿលើធម៌ព្រះពុទ្ធដែលថា «ធ្វើល្អបានល្អ» ។
๒–នាទី «សៀវភៅខ្មែរ» រឿង «សុបិននិងការពិត​ ភាគ ๒» របស់លោក​វ៉ាន់ឌីកាអុន
វគ្គទី ๖๒ កាលប្រវត្តិនៃព្រឹត្តិការណ៍នានានៅកម្ពុជាក្នុងឆ្នាំ ๑๙๙๒ ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «๑ ម៉ឺនអាល័យ» សំនៀងដើមរបស់លោកអធិរាជសម្លេងពេជ្រស៊ីនស៊ីសាមុតបង្ហោះកំណែភាសាចិននៅលើប្រព័ន្ធយូធូបតាមបែបបញ្ញាសិប្បនិម្មិតដោយ​ Small Girl ។
๔–នាទី «ពីនេះពីនោះ» 
 វេទិកាកម្ពុជាមាតុភូមិយើង ២០២៥ ​លើកទី ๗๐ របស់យុទ្ធនាការសាមគ្គីសហគមន៍ខ្មែរក្រៅប្រទេស និង​ ក្រុមប្រឹក្សា ๒๓ តុលា ๑๙๙๑ កាលពីថ្ងៃពុធ ទី ๒๖ វិច្ឆិកា ๒๐๒๕
ដោយមាន ๑- លោកសោម កុលវឌ្ឍន៍នៅកាណាដាជាមជ្ឈន្តិកី​ ๒-​ លោកម៉ម រាហ៊ុល អង់ឌ្រេនិង ๓- លោកប៉ែន វ៉ាណូ នៅបារាំង
ជាវាគ្មិន។
26Nov/25

កម្មវិធីផ្សាយ ថ្ងៃពុធ 26.11.2025

๑–នាទី «សាសនាសាកល»​​ ស្ដីពី អង្គការភាតរភាពមូស្លិម (The Muslim Brotherhood Organization) តើជាអង្គការនៃសាសនាឥស្លាមត្រឹមត្រូវឬជាក្រុមភេរវករអន្តរជាតិ?
នៅថ្ងៃ ๒๔ វិច្ឆិកា លោកប្រធានាធិបតីត្រាំបានចេញបញ្ជានីតិប្រតិបត្តិឲ្យសហរដ្ឋអាមេរិកចាត់ទុក ក្រុមភាតរភាពមូស្លិមជាអង្គការភេរវករបរទេស FTO ។
๒–នាទី «ជួបនរវិទូបណ្ឌិតអាំងជូលាន» សូមជូនសេចក្ដីអធិប្បាយអំពីរឿង «សុភាទន្សាយ» វគ្គទី ๒ ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
ដោយថ្ងៃបុណ្យដំណាច់ឆ្នាំ ๒๐๒๕ មានទាំង Thanksgiving ទាំង Christmas ចូលមកជិតដល់ហើយនោះ នាទីតន្ត្រីសុំជូនបទ «Hallelujah» ច្រៀងដោយអ្នកច្រៀងសម្លេងខ្ពស់ ๑๐ នាក់។
๔–នាទី «ពីនេះពីនោះ»
លោកគុយប៊ុនរិទ្ធ​មេដឹកនាំខ្មែរមួយរូបនៅប្រទេសនូវ៉ែលហ្សេឡង់រៀបរាប់អំពីអត្ថន័យនៃពាក្យថាប្រជាធិបតេយ្យ។
25Nov/25

កម្មវិធីផ្សាយ ថ្ងៃអង្គារ 25.11.2025

๑–នាទី​​​ «វេទិកាសេរី» រៀបរៀងដោយលោកនួនសុខវ៉ាងពី Norcross, GA
យួនលើកទ័ពលុកលុយកម្ពុជា​ថ្ងៃ ๗ មករា ๑๙๗๙ ដើម្បីជួយសង្គ្រោះកម្ពុជា​ឬសម្លាប់កម្ពុជា?
๒–នាទី «ព្រលឹងភារតៈ» ជូនរឿងមហាភារតៈ របស់ឥណ្ឌា
ជំពូកទី ๒ ៖ សាន្តានុ​ដឹងការពិតស្ដីពីបណ្ដាសាទាំង ​๒ ប្រការដែលព្រះមេគង្គាត្រូវធ្វើតាម​និងកំណើតរបស់ភិស្មៈ ។

๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»

សូមជូនចម្រៀងពីតំបន់ឥណ្ឌាខាងត្បូង ឈ្មោះ «Vasanthi» ក្រោមការដឹកនាំរបស់លោក Anirudh Varma និងច្រៀងដោយបណ្ឌិត Sowmya Garucharan រៀបរាប់អំពីធម្មជាតិនៃរដូវស្សា។
๔–នាទី «សង្គមវិជ្ជា» ដោយ​លោក​ខេង​ខេមរៈ នៃក្រុង​ Columbusរដ្ឋ Ohio ណែនាំឲ្យស្គាល់នារីខ្មែរ ๔ នាក់ដែលមិនព្រមអស់សង្ឃឹម
​បន្តតស៊ូទាល់តែសម្រេចជោគជ័យជីវិតក្នុងសង្គម។ ភាគ ๘។ (រូបថតនារីទាំង ๔ ជារូបសន្មត)
๕–នាទី «ពីនេះពី័នោះ» 
តំណាងរដ្ឋាភិបាលកម្ពុជាឯករាជ្យ ๒๓ តុលារបស់លោកសមរង្ស៊ីបានទៅទាក់ទងនឹងតុលាការ ICJ នៅក្រុងឡាអេដើម្បីប្ដឹងចោរសៀម។
ទឹកដីពណ៌ក្រហមរបស់​អ៊ុយក្រែន ត្រូវប្រគល់ឲ្យរុស្ស៊ីបើចង់បញ្ចប់សង្គ្រាម ដែលការនេះត្រូវជជែកគ្នាទៀត៕
24Nov/25

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 24.11.2025

๑–នាទី​ «រៀនភាសាអង់គ្លេសតាមរយៈចម្រៀង» 
សូមជូនបទថ្វាយពរលើកសរសើរបារមីព្រះយេហូវ៉ា បិតាព្រះគ្រិស្ត «Hallelujah» តែងដោយលោក Leonard Cohen​និងច្រៀងដោយអ្នកស្រី Lucy Thomas ។
๒–នាទី «សៀវភៅខ្មែរ» រឿង «សុបិននិងការពិត​ភាគ ๒ » របស់លោក​វ៉ាន់ឌីកាអុន​ វគ្គទី ๖๑
ដំណើរឆ្ពោះទៅកាន់សន្និសីទក្រុងប៉ារីសស្ដីពីសន្តិភាពកម្ពុជាថ្ងៃ ​​๒๓ តុលា ๑๙๙๑ ។
​๓–នាទី «សុខភាពយើង»​ 
សារធាតុបំប៉នធម្មជាតិក្បែរខ្លួន៖ ម្ទេសប្លោកកាយ៉ែន សំបកដើមយីហ៊ុប រមៀត និង​កាកាវ។
๔–នាទី «ពីនេះពីនោះ» មិនមានពីនេះពីនោះមួយថ្ងៃទៀត។​