15Jan/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 15.01.2023

១–«នាទីវប្បធម៌អក្សរសាស្ត្រ» រៀបរៀងដោយសពលោកសំបូរិន្ទ សហស្ថាបនិកវិទ្យុខ្មែរពិភពលោក​ដោយលោកសូមជូនបទសម្ភាសន៍ ជាមួយលោកសាស្ត្រាចារ្យកេង​វ៉ាន់សាក់នៅប្រទេសបារាំង​កាលពីឆ្នាំ ២០០៧ ​ស្ដីពីអ្វីទៅគឺអត្តសញ្ញាណខ្មែរ ភាគ ៤ ។

២–​និទានអារ៉ាប់សូមជូនវគ្គទី ៧១ ​នៃរឿង​ ១០០១ ​យប់ ​ឬ ឯកសហស្សរាត្រី។

៣–«នាទីតន្ត្រី» សូមជូនចម្រៀងប្រភេទ Doo-Wop ឈ្មោះ “I Wonder Why” ច្រៀងដោយ​វង់ Dion & the Belmonts កាលពីឆ្នាំ ១៩៥៩ ។

Best of Dion & The Belmonts Vol.2 - Compilation by Dion | Spotify

៤–«នាទីពីនេះពីនោះ»​ ស្ដីពីបុរីអង្គរ​នៅ NC និង


Republicans vs Democrats: Where do the two main US political parties stand  on key issues? - ABC News
បក្សសាធារណរដ្ឋ​និង​ប្រជាធិបតេយ្យ​ខុសគ្នាត្រង់ណា?
14Jan/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 14.01.2023

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ទេសន៍ប្រាប់អំពីវិធីឲ្យពរ គឺកុំគិតតែឲ្យពរអ្នកដទៃ រៀនឲ្យពរជ័យដល់ខ្លួនឯងផង។

២–«នាទីទេវកថាក្រិក-រ៉ូម៉ាំង» ថ្ងៃនេះសូមជូនរឿងអប្សរា​បងប្អូន ៧ នាក់ដែលជាស្នំរបស់ ព្រះចន្រ្ទា Diana គូភ្លោះរបស់ ព្រះអាទិត្យ​ Apollo​ ត្រូវ ព្រានព្រៃ Orion ដេញតាមមើល ក៏ភ័យហើយរត់រហូតដល់ក្លាយជាកញ្ចុំផ្កាយ Pleiades ។

Pleiades Star Cluster! Here's Everything you should know and Why is it  called 7 Sisters? - YouTube
IMG_4808.JPG

៣–«នាទីយកទស្សនៈអ្នកនិពន្ធមកបង្ហាញ»​ ប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋ Minnesota, USA, ដោយថ្ងៃនេះលោកនឹងលើកយកសំណេររបស់លោក សោមសេកកុមារ​មកអានដល់ការស្រមើស្រមៃរបស់ស្ដេចសីហានុ​នៅក្នុងការតស៊ូព្រៃម៉ាគីស៍ប្រឆាំងសាធារណរដ្ឋខ្មែរ។

៤–នាទីតន្ត្រី ថ្ងៃនេះសុំជូនបទ «ឈាមបាតុករ»​ ជាចង្វាក់ភ្លេង​រ៉ែផ តែងនិងច្រៀងដោយ​​ យុវជន គាសុគន្ធ។

៥–«នាទីពីនេះពីនោះ»

1 year after the Capitol riot, they still believe in Trump's 'Big Lie' : NPR
ត្រៀមចេញដំណើរវ៉ៃកូនគោល។
ស៊ីចុកបុកទំពារក្រោយលេងល្បែងឆ្កួតដើរវ៉ៃកូនគោលហាលថ្ងៃមួយព្រឹក៕
13Jan/23

កម្មវិធីផ្សាយ ថ្ងៃសុក្រ 13.01.2023

១–បទសម្ភាសន៍របស់លោកថាច់ពីយ៉ាជាមួយលោក​លី ពឿង​នៅប្រទេសបារាំង​ស្ដីពីខួបឆ្នាំទី ៤៤ ​នៃការឈ្លានពានកម្ពុជារបស់យួនកុម្មុយនីស្ត​ ៧ មករា ​១៩៧៩ -​ ៧​ មករា​ ២០២៣ ភាគបញ្ចប់។

២–នាទី«សៀវភៅខ្មែរ» ថ្ងៃនេះសូមជូនភាគ ២៧ នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត»​ របស់លោក សុឹម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍អង្គរ)។

៣–បទសន្ទនារវាងលោក​ លី​ តារាវុធ​ ប្រធានអង្គការរៃយំ នឹងលោក អាំង​ ជូលាន  ​សាស្ត្រាចារ្យ នរវិទូប្រចាំមហាវិទ្យាល័យបុរាណវិទ្យា ស្ដីពីជីវិតរស់នៅ​និងការសិក្សារៀនសូត្ររបស់លោកអាំងជូលាន ភាគ ១ ។

៤–នាទីតន្ត្រី សូមជូន​ ការលេងភ្លេងសុទ្ធដោយឈើប៉ីបារាំង​ (Guitars) ដោយសិល្បករនិរនាម ២​ រូប សម្ដែងបទ ចំប៉ាបាត់ដំបង​និងចំប៉ីសៀមរាប ។

៥–ពីនេះពីនោះ ស្ដីពីចំណង់ចំណូលចិត្តទៅលើគណបក្សនយោបាយនៅអាមេរិក។

Republicans vs Democrats: Where do the two main US political parties stand  on key issues? - ABC News

12Jan/23

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 12.01.2023

១–បទសម្ភាសន៍របស់លោកថាច់ពីយ៉ាជាមួយលោក​លី ពឿង​នៅប្រទេសបារាំង​ស្ដីពីខួបឆ្នាំទី ៤៤ ​នៃការឈ្លានពានកម្ពុជារបស់យួនកុម្មុយនីស្ត​ ៧ មករា ​១៩៧៩ -​ ៧​ មករា​ ២០២៣ ភាគ ១។

Whatever happened to: Vietnam's forgotten veterans
ទាហានយួនហាណូយ
ទាហានអាយ៉ងយួន
អាយ៉ងនិងអាយួន

២–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ស្ដីអំពីអ្នកដែលលែងជឿពាក្យទូន្មានប្រៀនប្រដៅរបស់ព្រះព្រោះព្រះអត់ជួយខ្លួនតាមការបន់ស្រន់។

៣–«នាទីសម្លេងនារីខ្មែរ» សូមជូនទស្សនៈអ្នកគ្រូសូផានី​បៃនៅ Norwalk, CA ស្ដីពីសីលធម៌ក្នុងការនិយាយស្ដី ប្រភេទដែលថា​មនុស្សគេយកសម្ដី ដំរីគេយកភ្លុក​ឬសម្ដីសជាតិមារយាទសត្រកូល ។

៤–«នាទីតន្ត្រី» សូមជូនចម្រៀងឈ្មោះ « The Sound of Silence» របស់ Simon & Garfunkel ច្រៀងដោយ អ្នកចម្រៀងនៃប្រទេសបែលហ្ស៊ិក Dana Winner ។

៥–«នាទីនិទានអារ៉ាប់​» សូមជូនវគ្គទី ៧០ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី។

11Jan/23

កម្មវិធីផ្សាយ ថ្ងៃពុធ 11.01.2023

១–«នាទី ទេវកថាក្រិក-រ៉ូម៉ាំង» ដែលនឹងលើកយករឿងរបស់ Clytie អប្សរទន្លេដែលក្លាយជាផ្កាឈូករតន៍​ព្រោះតែវង្វេងស្នេហ៍ព្រះសុរិយា ។

២–ភាគបញ្ចប់នៃបាឋកថារបស់លោកបណ្ឌិត​អាំងជូលាន​ សាស្ត្រាចារ្យផ្នែកនរវិទូប្រចាំមហាវិទ្យាល័យបុរាណវិជ្ជា ស្ដីពីកំណើតនគរខ្មែរប្រៀបធៀបរឿងព្រេងទៅនឹងបូរាណវិទ្យា។

៣–«នាទីតន្ត្រី»​ សូមជូនបទ ចម្រៀងចម្រុះបែប Medley ច្រៀង៣​បទ​ដោយ​អ្នកចម្រៀងជនជាតិបែលហ្ស៍ អ្នកស្រី Dana Winner ក្នុងការប្រកួតច្រៀង​ Grand Prix របស់ Eurovision កាលពីឆ្នាំ ២០១៣ ។

៤–«ពីនេះពីនោះ» ៕

China's Covid-19 Cases Hit Highest Daily Total Since 2020 Wuhan Outbreak -  WSJ
ករណីឆ្លងកូវិដនៅស្រុកចិនកើនឡើងយ៉ាងខ្លាំងក្រោយបញ្ចប់ នយោបាយ “Zero Covid”.
កម្មរបស់រុស្ស៊ី​​ដែលឈ្លានពានប្រទេសដទៃ។
Putin បាត់បង់នាយទាហានថ្នាក់ត្តមសេនីយ៍ ១៦​នាក់​ទាំងត្រូវពលីលើសមរភូមិអ៊ុយក្រែន​ទាំងត្រូវហូតតំណែង៕
10Jan/23

កម្មវិធីផ្សាយ ថ្ងៃអង្គារ 10.01.2023

១ – ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ទេសន៍សួរថាអ្នកមានប្រពន្ធពីរមានបាបកម្មអ្វីខ្លះ?

២ – «នាទីរឿងដែលខ្មែរគួរដឹង» (ភាគ២​ វគ្គទី ៤៣) រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA។

៣ – រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda វគ្គទី ៣១ ​អានដោយសានសុវិទ្យ ​។ ស្ដេចកំប៉ោងអន់ចិត្ត​ចិន​អន់ចិត្តខ្មែរក្រហមដែលមិនព្រមឲ្យទ្រង់ទៅទសនាតំបន់រំដោះ។​​ អរគុណផាំ វ៉ាន់ដុងដែលជួយអន្តរាគមន៍។

៤ – «នាទីតន្ត្រី» សូមជូនចម្រៀងមួយបទឈ្មោះ «Kung Fu Fighting» ច្រៀងដោយ Carl Douglas កាលពីឆ្នាំ ១៩៧៤។  

៥–«នាទីពីនេះពី័នោះ»

ល្បងខ្វាងនិងខ្មែរ​សញ្ជាតិ ២
សារទូចវិបុលដល់អ្នកបោះឆ្នោតឲ្យបក្សប្រជាជន
លោក​អ៊ូជានអ៊ី​ ឬង៉ោរី និងមេរៀនរបស់ប្រាជ្ញចិន​ជូប៉ឹលូ ៕
09Jan/23

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 09.01.2023

១ – នាទី«សៀវភៅខ្មែរ» ថ្ងៃនេះសូមជូនអំណាន វគ្គទី ​២៦ នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត»​ របស់លោក ស៊ីម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍តំបន់អង្គរ) ។

Angkor Wat – Smarthistory

អង្គរមានលាក់អ្វីនៅខាងក្នុង?

២ – «នាទី ខ្មែរអើយក្រោកឡើង» របស់​លោកជាតិហង្សា​ពីរដ្ឋមីនីសូតា ដែលថ្ងៃនេះលោកនឹងនិយាយពី​​​ អាជ្ញាធរកុម្មុយនីស្តយួន​បន្តធ្វើបាបខ្មែរកម្ពុជាក្រោម​ជាពិសេសបង្ខំឲ្យវត្តខ្មែរក្រោម​រុះរើសាលាឆទាននៃវត្តខ្មែរមួយនៅខេត្តឡុងហោ។

ASEAN Heritage & History - Khmer Krom Map 🇰🇭🇻🇳 Khmer Krom are  ethnically Khmer people living in or from the region of Kampuchea Krom, the  south western part of Vietnam. In Vietnam,

៣ – «នាទីតន្ត្រី» សូមជូនចម្រៀងមួយបទឈ្មោះ «Que sera sera ឬ Whatever Will Be Will Be!» ច្រៀងដោយ Doris Day កាលពីឆ្នាំ ១៩៥៥។​

​ ៤ – «នាទីពីនេះពីនោះ» កុំសេពគប់នឹងកុម្មុយនីស្ត​​​​ ៕

08Jan/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 08.01.2023

១ – «នាទីវប្បធម៌អក្សរសាស្ត្រ» រៀបរៀងដោយសពលោកសំបូរិន្ទ សហស្ថាបនិកវិទ្យុខ្មែរពិភពលោក​ដោយលោកសូមជូនបទសម្ភាសន៍ ជាមួយលោកសាស្ត្រាចារ្យកេង​វ៉ាន់សាក់នៅប្រទេសបារាំង​កាលពីឆ្នាំ ២០០៧ ​ស្ដីពីអ្វីទៅគឺអត្តសញ្ញាណខ្មែរ ភាគ ៣ ។

២ – ​និទានអារ៉ាប់សូមជូនវគ្គទី ៦៩ ​នៃរឿង​ ១០០១ ​យប់ ​ឬ ឯកសហស្សរាត្រី។

៣ – «នាទីតន្ត្រី» សូមជូនចម្រៀងច្រៀងដោយ Teng Lijun (Teresa Teng) ឈ្មោះ​ «Sweet Honey» កាលពីដើមទសវត្ស ១៩៨០ ។

៤ – «នាទីពីនេះពីនោះ»​

នៅទីបំផុត​ក្រោយបោះឆ្នោត​១៥​ដង លោក​​ Kevin McCarthy ក៏បានធ្វើប្រធានសភា​តាមរយ៖អន្តរាគមន៍​លោក​ត្រាំ

Vietnam’s 7 January 1979 Operations were they a Mercy Mission or a Plunder of Cambodia?

07Jan/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 07.01.2023

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ទេសន៍ឆ្លើយសំនួរស្ដីពីល្បែងអនឡាញ។

២–«នាទីទេវកថាក្រិក-រ៉ូម៉ាំង» ថ្ងៃនេះសូមជូនរឿងរបស់ Phaethon បុត្រព្រះសុរិយា Helios និងទេពអប្សរសមុទ្រ Clymene ដែលសុំព្រះបិតាបររាជរថព្រះសុរិយារហូតដល់ធ្លាក់មកស្លាប់។

Nick Gerace (gerace4627) - Profile | Pinterest

៣–«នាទីយកទស្សនៈអ្នកនិពន្ធមកបង្ហាញ»​ ប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋ Minnesota, USA, ដោយថ្ងៃនេះលោកនឹងលើកយកសំណេររបស់លោក សោមសេកកុមារ​មកអានដល់ត្រង់ស្ថានការណ៍នៅកម្ពុជាសម័យសាធារណរដ្ឋខ្មែរ។

៤–«នាទីពីនេះពីនោះ» ​​៕

អ៊ុយក្រែនឈ្នះរុស្ស៊ី​តែត្រូវការអាវុធទៀត
The U.S. overestimated Russia's military might. Is it underestimating  China's? - POLITICO
ចិនប៉េកាំងហ៊ានតែវ៉ៃចិនតៃប៉ិបង​ចូបៃដឹនថានឹងជួយចិនតៃប៉ិ
Sa-nguan Khumrungroj (劉振廷) (@ZhentingLiu) / Twitter
អ្នកកាសែតអាមេរិកដែលសម្ភាសប៉ុលពតមុនស្លាប់ ស្លាប់ទៅហើយ៕
06Jan/23

កម្មវិធីផ្សាយ ថ្ងៃសុក្រ 06.01.2023

១–នាទី«សៀវភៅខ្មែរ» ថ្ងៃនេះសូមជូនភាគ ២៥ នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត»​ របស់លោក សុឹម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍អង្គរ)។

២–បាឋកថារបស់លោក​អាំងជូលាន​សាស្ត្រាចារ្យ នរវិទូប្រចាំមហាវិទ្យាល័យបុរាណវិជ្ជា ស្ដីពីកំណើតនគរខ្មែរប្រៀបធៀបរឿងព្រេងទៅនឹងបូរាណវិទ្យា វគ្គទី ៤។

៣–នាទីតន្ត្រី សូមជូនចម្រៀងឈ្មោះ «My Heart Will Go On» ច្រៀងដោយ​ Celine Dion ​អ្នកចម្រៀងបារាំងកាណាដា​ពី Quebec ដែលល្បីខ្លាំងជាពិសេសក្រោយច្រៀងបទ​«My Heart Will Go On» ​ក្នុងកុនរឿង Titanic ឆ្នាំ 1997 ។

៤–​ពីនេះពីនោះ។

McCarthy ខាង​បក្សសាធារណរដ្ឋចាញ់ការបោះឆ្នោតជ្រើសរើសនប្រធានសភា គេមិនបោះឲ្យ ៦ ដងជាបន្តបន្ទាប់ឡើងស្ពឹកមុខអស់។
តើចិនកុម្មុយនិស្តអស់ល្បិចសេដ្ឋកិច្ចហើយមែនឬ?