04Feb/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 04.02.2023

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ទេសន៍ថាយើងគប្បីព្រមរស់ស្របតាមច្បាប់ធម្មជាតិ ។

២–នាទី «ទេវកថាក្រិក-រ៉ូម៉ាំង» ថ្ងៃនេះសូមត្រឡប់មកចាប់ផ្ដើមពីរឿង Theogony របស់ Hesiod ដែលរៀបរាប់អំពីសម័យ Chaos ចូលសម័យ Titans រួចសម័យ ​​Zeus ។

Rhea លួចទៅសម្រាល Zeus នៅកោះ Crete ។ នៅទីនោះព្រះធរណី Gaia និងទេពអប្សរ Amaltheia ជួយចិញ្ចឹម Zeus ដោយឲ្យបៅដោះពពែនិងផឹកទឹកឃ្មុំ ។

៣–នាទី «យកទស្សនៈអ្នកនិពន្ធមកបង្ហាញ»​ ប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋ Minnesota, USA, ដោយថ្ងៃនេះលោកនឹងបន្តលើកយកសំណេររបស់លោក សោមសេកកុមារ​មកអានជូនស្ដាប់ស្ដីពីស្ថានការណ៍សឹកនៅវៀតណាមកាលពីឆ្នាំ ១៩៦៩។

៤–នាទី «តន្ត្រី» ថ្ងៃនេះសុំជូនចម្រៀងខ្មែរមួយបទឈ្មោះ «ឆ្នាំអូន ១៦»​ ច្រៀងដោយ​អ្នកស្រីរស់ សេរីសុទ្ធា ។

៥–នាទី «ពីនេះពីនោះ» ​តើនឹងមាន​សង្គ្រាមចិន-តៃវ៉ាន់ឬទេ?

03Feb/23

កម្មវិធីផ្សាយ ថ្ងៃសុក្រ 03.02.2023

១–នាទី«សៀវភៅខ្មែរ» ថ្ងៃនេះសូមជូនភាគ ៣៣ នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត»​ របស់លោក សុឹម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍អង្គរ)។

២–បទសម្ភាសន៍របស់សារពត៌មានអ៊ីឡិចត្រូនិច ថ្មីៗ ជាមួយលោកនរវិទូអាំង​ ជូលាន  ​សាស្ត្រាចារ្យ ប្រចាំ​មហាវិទ្យាល័យបុរាណវិទ្យា ស្ដីពីមូលហេតុ ដែលថាឧទ្យានអង្គរមានជីវិត និងត្រូវតែមានជីវិតរហូត។

៣–នាទីតន្ត្រីថ្ងៃនេះសូមជូន​បទ “La Vie En Rose” របស់ Edith Piaf ច្រៀងដោយ​ Casey Breves ដោយមាន​បងប្រុស Dylan Breves លេងហ្គីតារកំដរ ។

The Breves Brothers & La Vie En Rose

៤–ពីនេះពីនោះ

Poor Cambodian Farmer
A $2,500-Salaried Hun Sen & His Million-Dollar Wristwatch
Stem Cells Via Liposuction
Mesenchymal Stem Cell Extraction.
02Feb/23

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 02.02.2023

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់អធិប្បាយថាហេតុអ្វីទើបគួរយកធម៌មកដាក់ក្នុងជីវិតរាល់ថ្ងៃ។

២–នាទី «សម្លេងនារីខ្មែរ» សូមជូនទស្សនៈអ្នកគ្រូសូផានី​បៃនៅ Norwalk, CA ស្ដីពីការបំផ្លិចបំផ្លាញព្រៃឈើ​និងធនធានធម្មជាតិដទៃទៀតនៅនគររំដួល។

អ្នកគ្រូសូផានីបៃ

៣–នាទី «និទានអារ៉ាប់​» សូមជូនវគ្គទី ៧៦ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី។

៤–នាទី «តន្ត្រី» សូមជូនចម្រៀងឈ្មោះ «អូនស្រឡាញ់តែបងមួយនាក់» ច្រៀងដោយអ្នកស្រីឈុន វណ្ណា​សម័យសង្គម។ ​អ្នកស្រីចាកឋានទៅ ៤​ ឆ្នាំហើយ។

៥–«នាទីពីនេះពីនោះ»

កុំជឿពត៌មានលើបណ្ដាញសង្គមខ្លាំងពេក។ ​អ្នកណាចង់ថាអីក៏បាន។
លោកត្រាំប្រកាសចូលប្រជែងយកកៅអីប្រធានាធិបតីអាមេរិក​ឆ្នាំ ២០២៤។ លោកមានគូប្រជែងក្រែលដែរ៕

01Feb/23

កម្មវិធីផ្សាយ ថ្ងៃពុធ 01.02.2023

១–ភាគបញ្ចប់ ​នៃនាទី «សន្ទនាតុមូល» រវាង​លោកថាច់ពីយ៉ានៅប្រទេសបារាំង លោក​ណនហ៊ីនៅប្រទេស​បែលហ្ស៊ិកនិងលោក​ប៊ុនឆន​នៅប្រទេសហុល្លង់ ស្ដីពីបញ្ហានយោបាយនៅកម្ពុជាគ្រាបច្ចុប្បន្ន និងដំណោះស្រាយ។

២–នាទី «ទេវកថាក្រិក-រ៉ូម៉ាំង» ដែលនឹងលើកយក រឿងរបស់ Narcissus និង Echo មកជំរាប ។

៣–ភាគបញ្ចប់នៃសុន្ទរកថារបស់លោក នរវិទូអាំង​ ជូលាន  ​សាស្ត្រាចារ្យប្រចាំមហាវិទ្យាល័យបុរាណវិទ្យា ស្ដីពីការវិវត្តនៃភាសាខ្មែរ ។

៤–នាទី « តន្ត្រី»​ សូមជូន ចម្រៀងឈ្មោះ «ខ្មែរអើយក្រោកឡើង» ច្រៀងដោយលោកកុយ​វណ្ណា​អ្នកចម្រៀងស្នេហាជាតិខ្មែរនៅប្រទេសបារាំង។

៥–«ពីនេះពីនោះ»

I Want To Be Not Just Father But Grandfather of a PM, Says Hun Sen.
31Jan/23

កម្មវិធីផ្សាយ ថ្ងៃអង្គារ 31.01.2023

១–ភាគ ៣ ​នៃនាទី «សន្ទនាតុមូល» សូមជូនកិច្ចពិគ្រោះយោបល់គ្នារវាង​លោកថាច់ពីយ៉ានៅប្រទេសបារាំង លោក​ណនហ៊ីនៅប្រទេស​បែលហ្ស៊ិកនិងលោក​ប៊ុនឆន​នៅប្រទេសហុល្លង់ ស្ដីពីហេតុផលដែលហ៊ុនសែនបដិសេធមិនលាលែងពីតំណែងដូចនាយករដ្ឋមន្ត្រីប្រទេសដទៃ។

២–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់អធិប្បាយអំពីជំហរដែលថាពាក្យសម្ដីរបស់មនុស្សយើងគឺជាអាវុធដ៏សំខាន។

៣ – នាទី «រឿងដែលខ្មែរគួរដឹង» (ភាគ២​ វគ្គទី ៤៦) រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA និយាយអំពីមិត្តភាពរវាងអធិរាជយួន​យ៉ាឡុង​និងស្ដេចសៀមព្រះរាមទី ១ ។

៤ – រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda​ បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ៣៤ ​អានដោយសានសុវិទ្យ ​។

៥– «នាទី”តន្ត្រី» សូមជូនចម្រៀងឈ្មោះ “សិលាចាំប្ដី”​ ច្រៀងដោយ អឿនស្រីមុំ ។

៦ – «នាទីពីនេះពី័នោះ»

បាតុករក្រដាសសបាត់ទៅណាអស់?
30Jan/23

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 30.01.2023

១–ភាគ ២ ​នៃនាទី «សន្ទនាតុមូល» សូមជូនកិច្ចពិគ្រោះយោបល់គ្នារវាង​លោកថាច់ពីយ៉ានៅប្រទេសបារាំង លោក​ណនហ៊ី នៅប្រទេស​បែលហ្ស៊ិក និងលោក​ប៊ុនឆន​នៅប្រទេសហុល្លង់ ស្ដីពីស្ថានការណ៍នយោបាយនៅកម្ពុជា​ និងសំនួរថាតើខ្មែរគួរចូលរួមជាមួយពួកមេដឹកនាំបច្ចុប្បន្ននៅកម្ពុជាមាន​ហ៊ុនសែន ហ៊ុនម៉ាណែតជាដើមនោះឬទេ​ បើចូលរួមតើនឹងជាប់ឈ្មោះថាជា​ជនក្បត់ជាតិបំផ្លាញប្រទេសដែរឬទេ?​

២–ក្នុងនាទី«សៀវភៅខ្មែរ» ថ្ងៃនេះ ខ្ញុំសានសុវិទ្យសូមជូនអំណាន វគ្គទី ​៣២ នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត»​ របស់លោក ស៊ីម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍តំបន់អង្គរ) ។

Angkor Wat – Smarthistory
អង្គរមានលាក់អ្វីនៅខាងក្នុង?

៣ – ក្នុងនាទី «ខ្មែរអើយក្រោកឡើង» លោកជាតិហង្សា​ពីរដ្ឋមីនីសូតានៅថ្ងៃនេះនឹងបកអាក្រាតល្បិចរបស់នាយករដ្ឋមន្ត្រីខ្វាងក្នុងការអំពាវនាវឲ្យមន្ត្រីបក្សសង្គ្រោះជាតិនៅបរទេសរត់ចោលលោកសមរង្ស៊ីចូលមកក្នុងប្រទេសវិញដោយសន្យាថានឹងលើកលែងទោស​ក្នុងបំណងចង់ឯកោលោកប្រធានបក្សប្រឆាំងព្រមទាំងប្រើពាក្យអសុរោះទៅ លើលោកសមរង្ស៊ី តែខ្មែរអ្នកជាមិនជឿពាក្យសន្យារបស់អាខ្វាងឡើយ។

៤–នាទី «តន្ត្រី» សូមជូនចម្រៀងមួយបទឈ្មោះ «Dominique» ច្រៀងដោយ​ដូនជីអ្នកចម្រៀងឈ្មោះ Soeur Sourire (ឈ្មោះពិតគឺ៖ Jeanne-Paule Marie Deckers (ហៅ Jeanine) ជាអ្នកក្រុងប៊្រុចសែល​ ប្រទេស​បែលហ្ស៊ិក។

៥–នាទី «ពីនេះពីនោះ» ​​​​ សុំអភ័យទោស​ថ្ងៃនេះពុំមាន​ពីនេះពីនោះទេ។

29Jan/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 29.01.2023

១–នាទី «សន្ទនាតុមូល» សូមជូនកិច្ចពិគ្រោះយោបល់គ្នារវាង​លោកថាច់ពីយ៉ានៅប្រទេសបារាំង លោក​ណនហ៊ី នៅប្រទេស​បែលហ្ស៊ិក និងលោក​ប៊ុនឆន​នៅប្រទេសហុល្លង់ ស្ដីពីស្ថានការណ៍នយោបាយនៅកម្ពុជា​ និងសំនួរថាតើខ្មែរគួរចូលរួមជាមួយពួកមេដឹកនាំបច្ចុប្បន្ននៅកម្ពុជាមាន​ហ៊ុនសែន ហ៊ុនម៉ាណែតជាដើមនោះឬទេ​ បើចូលរួមតើនឹងជាប់ឈ្មោះថាជា​ជនក្បត់ជាតិបំផ្លាញប្រទេសឬទេ?​

២–នាទី «វប្បធម៌អក្សរសាស្ត្ខ្រខ្មែរ» រៀបរៀងដោយសពលោកសំបូរិន្ទ សហស្ថាបនិកវិទ្យុខ្មែរពិភពលោក​ដោយលោកសូមជូនបទសម្ភាសន៍ ជាមួយលោកសាស្ត្រាចារ្យកេង​វ៉ាន់សាក់នៅប្រទេសបារាំង​កាលពីឆ្នាំ ២០០៧ ​ស្ដីពីអ្វីទៅគឺអត្តសញ្ញាណខ្មែរ ភាគ ៦​ ។

៣–​នាទី «និទានអារ៉ាប់» សូមជូនវគ្គទី ៧៥ ​នៃរឿង​ ១០០១ ​យប់ ​ឬ ឯកសហស្សរាត្រី។

៤–នាទី «តន្ត្រី» សូមជូនចម្រៀងមួយបទដែលខ្ញុំធ្លាប់យកមកចាក់ជូនស្ដាប់ច្រើនដងហើយគឺបទ «យួនចូលស្រុកហើយ!» ច្រៀងដោយកញ្ញា ប៉ាត់ សុធារ៉ា និពន្ធដោយលោក បាឡាត់ ស្រុក ដឹកនាំដោយលោក មាជ សុវណ្ណារ៉ា។

៥–នាទី «ពីនេះពីនោះ»

នៅ​ថ្ងៃអាទិត្យ ទី ២៩​ មករានេះ ពីម៉ោង ​១ ​ដល់ម៉ោង ៤ រសៀល សូមបងប្អូនកូនក្មួយ កុំភ្លេចអញ្ជើញទៅវត្តពុទ្ធិការាម ក្រុង Silver Spring, MD ដើម្បីចូលរួមពិធីរំលឹកកោតសរសើរចំពោះវីរភាពនិងអំពើស្នេហាជាតិ ព្រមទាំងពលិកម្មដើម្បីមាតុប្រទេសកម្ពុជារបស់លោកបណ្ឌិត Abdul Gaffar Peang-Meth ជនជាតិខ្មែរ-ចាមដែលបានធ្វើទាហានក្នុងកងកម្លាំង KPNLF របស់លោកតាសឺនសាន​រយៈពេល​ ១០​ ឆ្នាំមុននឹងចូលនិវត្តន៍ពីជីវិតទាហានទៅធ្វើសាស្ត្រាចារ្យបង្រៀនវិជ្ជាវិទ្យាសាស្ត្រនយោបាយនៅកោះ Guam ពេលរយៈ ១៣ ឆ្នាំទៀតខណៈដែលលោកជួយដុះខាត់សតិស្មារតីកូនខ្មែរ​ដោយអត្ថបទសរសេរ​​ក្នុងយុទ្ធនាការពង្រឹងគំនិតខ្មែរជាច្រើនឆ្នាំ។​ លាហើយលោក​ហ្កាហ្វហ្វារ៍ សូមព្រះជាម្ចាស់អញ្ចើញលោកឲ្យទៅនៅខាងព្រះអង្គជារៀងរហូត ៕

Abdul Gaffar Peang-Meth

កិច្ចផ្ដួចផ្ដើមស្ពាននិងថ្នល់របស់ចិនប៉េកាំងមើលពីខាងមិនល្អ…

ជនជាតិអេត្យូពី សប្បាយចិត្ត​នឹងជំនួយចិន
គម្រោងស្ដេចយក្សរបស់ចិនកុម្មុយនីស្ត
តវ៉ាប្រឆាំងគំរោង BRI នៅស្រីលង្កា
ទំនប់វារីអគ្គិសនីនៃគំរោង BRI ប្រើការមិនកើត
28Jan/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 28.01.2023

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ទេសន៍ផ្ញើជូនអ្នកពូកែជេរគេ ។

២–នាទី «ទេវកថាក្រិក-រ៉ូម៉ាំង» ថ្ងៃនេះសូមជូនរឿងរបស់​ ទេពអប្សរ Echo ដែលនិយាយច្រើនហួសទាល់តែត្រូវ Juno ដាក់បណ្ដាសាឲ្យនៅសល់តែសម្លេងបន្ទរ។

៣–នាទី «យកទស្សនៈអ្នកនិពន្ធមកបង្ហាញ»​ ប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋ Minnesota, USA, ដោយថ្ងៃនេះលោកនឹងបន្តលើកយកសំណេររបស់លោក សោមសេកកុមារ​មកអានជូនស្ដាប់។

៤–នាទី «តន្ត្រី» ថ្ងៃនេះសុំជូនចម្រៀងខ្មែរមួយបទឈ្មោះ «រវើរវាយ»​ ច្រៀងដោយ​អ្នកស្រីប៉ែន រ៉ន ។

៥–នាទី «ពីនេះពីនោះ»

Five out of these 7 Farcheo Students were dead (the author is second from left)
ព្រះបាទអង្គ ឌួង
ព្រះបាទនរោត្តម
Siam’s Chao Phraya Bodindecha Sing Singhaseni
Viet’s Emperor Minh Mang
27Jan/23

កម្មវិធីផ្សាយ ថ្ងៃសុក្រ 27.01.2023

១–នាទី«សៀវភៅខ្មែរ» ថ្ងៃនេះសូមជូនភាគ ៣១ នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត»​ របស់លោក សុឹម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍អង្គរ)។

២–សុន្ទរកថារបស់លោក អាំង​ ជូលាន  ​សាស្ត្រាចារ្យ ផ្នែកនរវិទូប្រចាំមហាវិទ្យាល័យបុរាណវិទ្យា ស្ដីពីការវិវត្តនៃភាសាខ្មែរ ភាគ ១ ។

៣–នាទីតន្ត្រីថ្ងៃនេះសូមជូន​ បទ “Love Story (Where Do I Begin?)” ច្រៀងដោយ​ Andy Williams សម្រាប់កំដរកុនរឿង Love Story រវាង Ryan O’Neal នឹង Ali McGraw​។

៤–ពីនេះពីនោះ

Russia and the destructive war she started in neighboring Ukraine.
26Jan/23

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 26.01.2023

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ឆ្លើយសំនួរឧបាសិកាថាមនុស្សខ្លះឃើញតែធ្វើអាក្រក់សោះ ម្ដេចបានជាមានម៉្លេះ?

២–នាទី «សម្លេងនារីខ្មែរ» សូមជូនទស្សនៈអ្នកគ្រូសូផានី​បៃនៅ Norwalk, CA ស្ដីពីភ្នំសំពៅនៅបាត់ដំបង និងអនុស្សាវរីយ៍ជូរចត់សម័យខ្មែរក្រហមដែលធ្វើឲ្យស្លាប់កូនអ្មកគ្រូទាំងអស់ ​៣ ​នាក់។

៣–នាទី «និទានអារ៉ាប់​» សូមជូនវគ្គទី ៧៤ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី។

៤–នាទី «តន្ត្រី» សូមជូនចម្រៀងឈ្មោះ «ឈាមបាតុករ» របស់ក្មួយគាសុគន្ធ ម្ដងទៀត ព្រោះពួកអាក្របីខ្វាក់វាចាប់អ្នកចម្រៀងស្នេហាជាតិរូបនេះ​ដាក់គុកទៀតហើយ ព្រោះតែហ៊ានច្រៀងបទនេះ ។ សូម encore ឲ្យលោកក្មួយម្ដងទៀតចុះ!

៥–«នាទីពីនេះពីនោះ»

មិនដល់​១​ខែនៃឆ្នាំ ២០២៣​ផង​មានបាញ់សម្លាប់រង្គាល​៣៩​ដងហើយនៅអាមេរិក។

បាញ់បូក​១០​លើកដែលមានជនរងគ្រោះច្រើនជាងគេនៅអាមេរិក៕