02Jan/23

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 02.01.2023

១ – នាទី«សៀវភៅខ្មែរ» ថ្ងៃនេះសូមជូនអំណាន វគ្គទី ​២៤ នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត»​ របស់លោក សុឹម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍តំបន់អង្គរ) ។

Photo

អង្គរមានលាក់អ្វីនៅខាងក្នុង?

២ – «នាទី ខ្មែរអើយក្រោកឡើង» របស់​លោកជាតិហង្សា​ពីរដ្ឋមីនីសូតា ដែលថ្ងៃនេះលោកនឹងនិយាយពី​​​ អាជ្ញាធរកុម្មុយនីស្តយួន​បន្តធ្វើបាបខ្មែរកម្ពុជាក្រោម​ជាពិសេសបង្ខំឲ្យវត្តខ្មែរក្រោម​រុះរើសាលាឆទាននៃវត្តខ្មែរមួយនៅខេត្តឡុងហោ។

ជាតិ​ហង្សា
វត្តខ្មែរនៅស្រុក​ “យួន”

៣ – «នាទីតន្ត្រី» សូមជូនចម្រៀងิមួយបទឈ្មោះ «នឹកចង់បានប្ដី » ច្រៀងដោយ អ្នកស្រីទូចស៊ុននិច ។​

៤ – «នាទីពីនេះពីនោះ»​​​​ សានសុវិទ្យសុំទោសមិត្តអ្នកស្ដាប់ដែលផលិតកម្មវិធីផ្សាយក្រឡាប់ចាក់​ព្រោះរវល់តែ Happy New Year! ៕

01Jan/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 01.01.2023

១ – «នាទីវប្បធម៌អក្សរសាស្ត្រ» រៀបរៀងដោយសពលោកសំបូរិន្ទ សហស្ថាបនិកវិទ្យុខ្មែរពិភពលោក​ដោយលោកសូមជូនបទសម្ភាសន៍ ជាមួយលោកសាស្ត្រាចារ្យកេង​វ៉ាន់សាក់នៅប្រទេសបារាំង​កាលពីឆ្នាំ ២០០៧​ស្ដីពីអ្វីទៅគឺអត្តសញ្ញាណខ្មែរ ភាគ ២ ។

២ – ​និទានអារ៉ាប់សូមជូនវគ្គទី ៦៧ ​នៃរឿង​ ១០០១ ​យប់ ​ឬ ឯកសហស្សរាត្រី។

៣ – «នាទីតន្ត្រី» សូមជូនចម្រៀងច្រៀងដោយណាយវណ្ណេត​និង ហ៊ឹមស៊ីវន ឈ្មោះ​ «ជូនពរឆ្នាំថ្មី» ។

៤ – «នាទីពីនេះពីនោះ»​

មានគេទាយថា ចិនឆ្នាំ ២០២៣​ នឹងប្រឈមនឹងសេចក្ដីឈឺចាប់ច្រើនទៀត។

ប្រជាជនចិនទទួលជ័យជំនះក្នុងការទាមទារឲ្យប៉េកាំងបញ្ឈប់នយោបាយហ្សេរ៉ូ-កូវិដ
អ្នកនាំពាក្យ Zhao Lijian ៕
31Dec/22

កម្មវិធីផ្សាយថ្ងៃសៅរ៍ 31.12.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ទេសន៍រឿងរៀនមើលកំហុសខ្លួនឯង។

២–«នាទីទេវកថាក្រិក-រ៉ូម៉ាំង» ថ្ងៃនេះសូមជូនរឿងរបស់ Ceres ទេពធីតានៃកសិកម្ម និង
បុត្រី Proserpine (Gr: Persephone) ជាយារបស់ យមរាជ​ Pluto (Gr: Hades)។

The Goddess Demeter in Greek Mythology - Greek Legends and Myths
Ceres (Greek: Demeter)
749 Persephone Images, Stock Photos & Vectors | Shutterstock
Proserpine (Gr: Persephone)

៣–«នាទីយកទស្សនៈអ្នកនិពន្ធមកបង្ហាញ»​ ប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋ Minnesota, USA, ដោយថ្ងៃនេះលោកនឹងលើកយកសំណេររបស់លោក សោម​សេកកុមារ​មកអានដល់សេចក្ដីថ្លែងរបស់ខាងអាមេរិកអំពីស្ថានការណ៍នៅកម្ពុជា​និង​វៀតណាមខាងត្បូងនៅឆ្នាំ ១៩៦៤​ដល់​៦៩ ដែលអាមរិកនិងវៀតណាមខាងត្បូងបន្តគោរពអព្យាក្រឹតភាពកម្ពុជាតែយួនខាងជើងបន្តប្រើទឹកដីកម្ពុជាជាជម្រកនិងមូលដ្ឋានសឹកសម្រាប់វាយចូលមកយួនខាងត្បូង។

៤–«នាទីតន្ត្រី»​ សូមជូនចម្រៀងក្នុងឱកាសបុណ្យចូលឆ្នាំសាកល។ ដំបូងសូមជូនCountdown គឺរាប់ថយក្រោយ ១០​វិនាទីមុនចេញពីឆ្នាំចាស់ ២០២២​ចូលឆ្នាំថ្មី ២០២៣ តាមដោយ ចម្រៀងចូលឆ្នាំអន្តរជាតិ Auld Lang Syne។ បន្ទាប់មកដើម្បីរំឭកអតីតកាលជាមួយគ្នា ពេលយើងគឺខ្ញុំបាទនិងមិត្តរួមថ្នាក់រួមជំនាន់ធ្លាប់រៀននៅ Lycée Preah Monivong ខេត្តបាត់ដំបងកាលពីទសវត្សឆ្នាំ ១៩៦០ ដូចគ្នា ​មាន​លោក​ តាន់ស៊ុនតិច​ជាដើម​ដែលជាអ្នកសុំបទ “បាត់អូន” របស់ម្ចាស់ស៊ីសុវត្ថិ ប៉ាណ្ណារ៉ា​ សិរីវិឌ្ឍ​ខ្ញុំសុំជូន​បទ “បាត់អូន” នេះដែលកនយើងក្មេងវត្តដំរីស​មួយចំនួនបានត្រូវថ្មោងលោកតាព្រោះលូ “បាត់អូន!” “បាត់អូន!” រកតែលោកសឹងក្រោយឆាន់ត្រង់មិនបាននោះ។

Snoopy Presents: For Auld Lang Syne appeals to Peanuts fans old and new  [Review]
លាឆ្នាំ​២០២២​ចូលឆ្នាំ ២០២៣!
អញ្ចើញលូ “បាត់អូន!” ជាមួយម្ចាស់​ប៉ាណ្ណារ៉ា​សិរីវុឌ្ឍ​កាលពីជាងកន្លះសតវត្សមុន។

៥–«នាទីពីនេះពីនោះ» ​​ព្រឹត្តិការណ៍សំខាន់ៗ ដែលកើតមាននៅឆ្នាំ ២០២២៕

Current Events & Trends: September/October 2022 | United Church of God
Ukraine War: How it started - First two days - Impakter
30Dec/22

កម្មវិធីផ្សាយ ថ្ងៃសុក្រ 30.12.2022

១–នាទី«សៀវភៅខ្មែរ» ថ្ងៃនេះសូមជូនភាគ ២៣ នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត»​ របស់លោក សុឹម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍អង្គរ)។

២–បាឋកថារបស់លោក​អាំងជូលាន​សាស្ត្រាចារ្យ នរវិទូប្រចាំមហាវិទ្យាល័យបុរាណវិជ្ជា ស្ដីពីកំណើតនគរខ្មែរប្រៀបធៀបរឿងព្រេងទៅនឹងបូរាណវិទ្យា វគ្គទី ២។

៣–នាទីតន្ត្រី សូមជូនចម្រៀងឈ្មោះ «Après Toi» ច្រៀងដោយ​ Vicky Leandros ដែលជាជ័យលាភីនៃការប្រកួតចម្រៀង Eurovision ឆ្នាំ 1972 ។

៤–​ពីនេះពីនោះ។

ឧបទ្ទវហេតុរថយន្តបុកគ្នានៅផ្លូវរូងក្រោមដីឯប្រទេសកូរ៉េខាងត្បូង​២៩ធ្នូ២០២២
ព្រោះតែបំណុលចិន​Tajikistan អស់់អណ្ដូងរ៉ែមាស-ប្រាក់
Surge in outbreaks tests China's easing of zero-COVID policy : Goats and  Soda : NPR
ចិនអស់លុយគាំទ្រនយោបាយ​ហ្សេរ៉ូ-កូវិដ
29Dec/22

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 29.12.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ក្រោមចំណងជើងថា «រៀនឲ្យតម្លៃអ្នកក្បែរខ្លួន»។

២–«នាទីសម្លេងនារីខ្មែរ» សូមជូនទស្សនៈអ្នកគ្រូសូផានី​បៃនៅ Norwalk, CA ស្ដីពីសារៈសំខាន់របស់អណ្ដាត មុននឹងនិយាយត្រូវចេះគិត​កុំនិយាយតាមតែកំហឹង​គ្មានគិតមុខគិតក្រោយ។

Cambodia genocide trial: 'I want to see justice before I die'

៣–«នាទីនិទានអារ៉ាប់​» សូមជូនវគ្គទី ៦៦ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី។

៤–«នាទីតន្ត្រី» សូមជូនចម្រៀងឈ្មោះ «អក្ខរាចារទៅស្រី» ច្រៀងដោយ​ហួរ​ឡាវី ។

៥–«នាទីពីនេះពីនោះ»

Three months of war: Russia underachieves, Ukraine overachieves | Georgia  Public Broadcasting

រទេះតង់ រុស្ស៊ីទៅចោលខ្មោច រាប់ពាន់នៅអ៊ុយក្រែន។

អូតែល-កាស៊ីណូ The Grand Diamond City របស់អ្នកនយោបាយពុករលួយសៀមនៅប៉ោយប៉ែតក្លាយជាចំណីព្រះអគ្គី។
28Dec/22

កម្មវិធីផ្សាយ ថ្ងៃពុធ 28.12.2022

១–«នាទី ទេវកថាក្រិក-រ៉ូម៉ាំង» ដែលនឹងលើកយករឿងរបស់ Ceres និង Proserpine មកជំរាប វគ្គ ១ ។

Pluto (Greek: Hades) ចាប់់បង្ខំ Proserpine ធីតារបស់ Ceres (Gr: Demeter)

២–បាឋកថារបស់លោក​អាំងជូលាន​សាស្ត្រាចារ្យ នរវិទូប្រចាំមហាវិទ្យាល័យបុរាណវិជ្ជា ស្ដីពីកំណើតនគរខ្មែរប្រៀបធៀបរឿងព្រេងទៅនឹងបូរាណវិទ្យា។

៣–«នាទីតន្ត្រី»​ សូមជូនបទ «The End of the World» ​ ច្រៀងដោយ Skeeter Davis នៅឆ្នាំ ១៩៦២ ។

៤–«ពីនេះពីនោះ» ស្ដីពីស្ថានការណ៍នៅរុស្ស៊ី (សេដ្ឋកិច្ចរុស្ស៊ីពឹងតែលើប្រេងនិងឧស្ម័ន) នៅស្រុកចិន (ចិន​២៤៥​លាននាក់ឆ្លងកូវិដ-១៩) ​និងនៅអាមេរិក (បក្សសាធារណរដ្ឋនឹងទាមទារឲ្យលុបចោល FBI) ៕

Russian fossil fuels embargo: “Dictatorships fall when there is enough  pressure” | Heinrich Böll Stiftung | Brussels office - European Union
Covid in China: Xi Jinping and other leaders given domestic vaccine - BBC  News
27Dec/22

កម្មវិធីផ្សាយ ថ្ងៃអង្គារ 27.12.2022

១ – ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់អធិប្បាយអំរឿងរៀនធម៌ហើយគេថាបែកឆ្វេង។

២ – «នាទីរឿងដែលខ្មែរគួរដឹង» (ភាគ២​ វគ្គទី ៤១) រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA,​ ដោយនៅវគ្គនេះលោកនឹងដាស់សតិខ្មែរឲ្យភ្ញាក់រឭកឡើងអំពីគ្រោះថ្នាក់ត្រូវយួនលេបប្រទេស ហើយអំពាវនាវឲ្យខ្មែរអ្នកស្នេហាជាតិគ្រប់រូបរៀនតាមគំរូខ្មែរសម័យអង្គម៉ីដែលបះបោរក្រោកឡើងសម្លាប់យួនស្ទើរពាយ។

៣ – រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda វគ្គទី ២៩ ​អានដោយសានសុវិទ្យ ​។

៤ – «នាទីតន្ត្រី» សូមជូនចម្រៀងមួយបទឈ្មោះ «Those Magic Changes» ច្រៀងដោយ Johnny Contardo នៃវង់ Sha Na Na ក្នុងកុនរឿង Grease។

Johnny Contardo & Sha Na Na
June 16, 1978: “Grease,” Starring Olivia Newton-John and John Travolta, Was  Released in Movie Theaters - Lifetime

John Travolta & Olivia Newton-John ក្នុងរឿង Grease ឆ្នាំ ១៩៧៨

៥–«នាទីពីនេះពី័នោះ» ពាក្យប្រៀនប្រដៅរបស់អ្នកប្រាជ្ញ ជូ ប៉ឹ-លូ​ សម័យសាសន៍ម៉ាន់គ្រប់គ្រងចិន៕

Qing Manchu Dynasty (1644-1912; 1917) - WorldAtlas


26Dec/22

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 26.12.2022

១ – នាទី«សៀវភៅខ្មែរ» ថ្ងៃនេះសូមជូនអំណាន វគ្គទី ​២២ នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត»​ របស់លោក សុឹម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍តំបន់អង្គរ) ។

ទម្លាយ​អាថ៌កំបាំង ប្រាសាទអង្គរវត្ត​

២ – «នាទី ខ្មែរអើយក្រោកឡើង» របស់​លោកជាតិហង្សា​ពីរដ្ឋមីនីសូតា ដែលថ្ងៃនេះលោកនឹងនិយាយពី​​​ គម្រោងរបស់របបភ្នំពេញបង្កើតតំបន់ឧស្សាហកម្មពិសេសទី ២​តាមឆ្នេរសមុទ្រខ្មែរ ។

ជាតិ​ហង្សា
Sihanoukville (city) - Wikipedia
ចាំក្រុងព្រះសីហនុបានទេ?

៣ – «នាទីតន្ត្រី» សូមជូនចម្រៀងิមួយបទឈ្មោះ « បានខ្ញុំសំណាងធំហើយ» ច្រៀងដោយ អ្នកស្រីទូចស្រីនិច ។​

៤ – «នាទីពីនេះពីនោះ»​​​​ បង្កើនសមត្ថភាពបុនភាវកម្ម (regenerative capacity) របស់ Stem Cells តាមរយៈការបរិភោគអាហារមានប្រយោជន៍។

How does fasting affect stem cells? | DVC Stem
25Dec/22

កម្មវិធីផ្សាយថ្ងៃអាទិត្យ 25.12.2022

១ – «នាទីវប្បធម៌អក្សរសាស្ត្រ» រៀបរៀងដោយសពលោកសំបូរិន្ទ សហស្ថាបនិកវិទ្យុខ្មែរពិភពលោក​ដោយលោកសូមជូនបទសម្ភាសន៍ ជាមួយលោកសាស្ត្រាចារ្យកេង​វ៉ាន់សាក់នៅប្រទេសបារាំង​កាលពីឆ្នាំ ២០០៧​ស្ដីពីអ្វីទៅគឺអត្តសញ្ញាណខ្មែរ ភាគ១។

២ – ​និទានអារ៉ាប់សូមជូនវគ្គទី ៦៥ ​នៃរឿង​ ១០០១ ​យប់ ​ឬ ឯកសហស្សរាត្រី។

៣ – «នាទីតន្ត្រី» សូមជូនចម្រៀងអេកូស្សេ Scottish មួយបទ ឈ្មោះ​ «Auld Lang Syne» ដែលប្រែថា​ «ពេលវេលាដែលកន្លងផុតទៅ» ច្រៀងដោយ Rod Stewart ។ ភ្លេងនេះជាចម្រៀងពេលលាគ្នានៅគ្រប់កាលៈទេសៈ​មិនថាលាឆ្នាំចាស់ចូលឆ្នាំថ្មី ឬលាគ្នាពេលចាកឋានទៅកាន់ជាតិខាងមុខ។

Why do people link hands to sing Auld Lang Syne? - BBC News

៤ – «នាទីពីនេះពីនោះ»​ ជួបនឹងសានសុវិទ្យ រឿងចិននឹងនាំមុខអាមេរិកក្នុងគ្រប់វិស័យនៅឆ្នាំ ២០៤៩ មែនឬ? និងលោក អ៊ូ ជាន-អ៊ី​នៃក្រុងព្រះចេស្ដា រដ្ឋម៉ារីឡែនដែលនឹងលើកយកពាក្យប្រៀនប្រដៅរបស់អ្នកប្រាជ្ញចិន​ជូប៉ឹលូមកជំរាប — សុំអភ័យទោសអត្ថបទលោកអ៊ូ ជាន-អ៊ី មានបញ្ហាបច្ចេកទេស ៕

China to emerge as the world's largest economy - China- usa- largest economy-  coronavirus outbreak- COVID19- economic crisis- lockdown |  Thandoratimes.com |
24Dec/22

កម្មវិធីផ្សាយថ្ងៃសៅរ៍ 24.12.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ទេសន៍រឿងអ្នកចេះប្រើចំណេះទៅបោកគេ។

២–«នាទីទេវកថាក្រិក-រ៉ូម៉ាំង» ថ្ងៃនេះសូមជូនរឿងរបស់ Mercury​ ឬ Hermes និង
Argus ឆ្មាំភ្នែក​១០០ ។

Argus | ferrebeekeeper

៣–«នាទីយកទស្សនៈអ្នកនិពន្ធមកបង្ហាញ»​ ប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋ Minnesota, USA, ដោយថ្ងៃនេះលោកនឹងបន្តលើកយកសំណេររបស់លោក សោមសេកកុមារ​មកជំរាប។

៤–«នាទីតន្ត្រី»​ សូមជូនចម្រៀងក្នុងឱកាសបុណ្យណូអែលមួយបទ ឈ្មោះ «Hallelujah»​ ​​ជាភ្លេងសរសើរបារមី របស់ព្រះយេស៊ូគ្រិស្ត ច្រៀងដោយវង់ Pentatonix ។

៥–«នាទីពីនេះពីនោះ» ​​ដំណឹងបុណ្យព្រះសពព្រះចៅអធិការវត្តធម្មរង្សី ក្រយង Lodi រ CA តាមដោយ ភាគបន្តនៃអត្ថបទរបស់លោកព្រឹទ្ធាចារ្យ អ៊ូ ជានអ៊ី​នៃក្រុងព្រះចេស្ដា​ រដ្ឋម៉ែរីឡែន​៕