28Apr/23

កម្មវិធីផ្សាយ ថ្ងៃសុក្រ 28.04.2023

១–នាទី«សៀវភៅខ្មែរ» សូមជូនជំពូក ៧ នៃរឿង «អាស្បូវ» និពន្ធដោយលោក​សាស្ត្រាចារ្យផ្នែកនរវិទ្យាបណ្ឌិតអាំង ជូលាន។ ជំពូកនេះនិយាយពីការទៅទស្សនារួតព្រះពាន់និងរួតព្រះកាន្តរួមទាំងផ្ទាំងចម្លាក់ដែលព្រះចន្ទរាជាបង្គាប់ឲ្យសាងបំពេញ ។
ចម្លាក់ជញ្ជាំងថែវអង្គរ
អង្គរអមតៈ
២–នាទី «សង្គមវិជ្ជា» រៀបរៀងដោយលោកខេងខេមរៈនៃក្រុង Columbus រដ្ឋ OH ដោយថ្ងៃនេះលោកនឹងនិយាយពីកលល្បិចស្រីយួន និង​ស្ដេច​យួន​ក្នុងការបោកបញ្ឆោតយកទឹកដីខ្មែរ ។
ម៉្លឹងៗស្ដេចណាទ្រាំបាន?
៣–នាទីតន្ត្រី ថ្ងៃនេះសូមជូនភ្លេងកន្ទ្រឹមខ្មែរសុរិន្ទមួយបទ។
កន្ទ្រឹមខ្មែរសុរិន្ទ ។
៤–នាទី ពីនេះពីនោះ ៖
តេជគុណសំពងខ្មែរនិយមហ៊ុនសែន​ ថា៖
នាងដូរឈ្មោះបុណ្យប្រចាំឆ្នាំពី “ចូលឆ្នាំខ្មែរ” ទៅជា “សង្ក្រាន្តនៅឡងប៊ីច” ធ្វើឲ្យខ្មែរចាស់ៗ តវ៉ា ។
បោះឆ្នោតបានធ្វើតំណាងរាស្ត្រប្រចាំរដ្ឋ MA ភ្លាម​ហោះទៅរលាក់ដៃល្បងខ្វាងភ្លាម!
ជាប់ឆ្នោតបានធ្វើចៅហ្វាយក្រុង Lowell ស្ទើរមិនទាន់ចង់ភ្ជាប់ក្រុងជាមួយរបបផ្ដាច់ការ ៕
27Apr/23

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 27.04.2023

១–នាទីសម្លេងនារីខ្មែរ សូមជូនមតិរបស់អ្នកគ្រូសូផានី​ បៃនៅក្រុង Norwalk ​រដ្ឋ CA ស្ដីពីមេដឹកនាំថ្ដាច់ការសាហាវខុសមនុស្សច្រើនតែខ្លាចភាសិត “ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី” ។
ទឹកឡើងត្រីស៊ីស្រមោច
ដល់ពេលទឹក​ហោច….
២–នាទីនិទានអារ៉ាប់​ វគ្គទី ១០០​ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី រ៉ាយរ៉ាប់ដោយម្ចាស់ក្សត្រី Scheherazade ថ្វាយស៊ុលតង់ Shahryar នៃចក្រភពពែរ្ស៍ទ្រង់ព្រះសណ្ដាប់។
៣–នាទីតន្ត្រីសូមជូន​ចម្រៀងស្នេហាជាតិ ឈ្មោះ “យំស្ដាយដីកម្ពុជាក្រោម” ច្រៀងដោយកញ្ញា ទូច ស៊ុននិច​មុនត្រូវក្រុមឃាតកបាញ់ប្រហារនៅខែតុលា​ឆ្នាំ ២០០៣ ព្រមទាំងសម្ដីរបស់ទូច ស៊ុននិច បដិសេធរឿងស្នេហ៍ត្រីកោណ ។
ទូច​ ស៊ុននិច​ បដិសេធពាក្យចចាមអារ៉ាមថាត្រូវបាញ់ស្លាប់ម្ដាយព្រោះជាប្រពន្ធចុងគេ (សម្លេងស៊ុននិចស្រង់ពី Khmer News, Stand Up)
៤–នាទីពីនេះពីនោះ
According to the World Bank, about 9.2% of the world, or 719 million people, live in extreme poverty, on less than $2.15 a day.
In the United States, 11.6% of the population — 37.9 million people — lived in poverty as of 2021.
ឋាននរក​និងឋានសួគ៌ឯភ្នំពេញ​​។ “បានប៉ុណ្ណឹងហើយចង់បានអីទៀត!?” ៕
26Apr/23

កម្មវិធីផ្សាយ ថ្ងៃពុធ 26.04.2023

១–នាទី “ទេវកថាក្រិក-រ៉ូម៉ាំង” ដែលថ្ងៃនេះសានសុវិទ្យ​នឹងលើកយកប្រវត្តិសាស្ត្រសង្ខេបរបស់ប្រទេសក្រិកមកជំរាបត្រួសៗ មុននឹងបន្តបញ្ចប់ទេវកថាក្រិក-រ៉ូម៉ាំង។
២–បាឋកថារបស់លោកបណ្ឌិតអាំង ជូលាន ស្ដីពីការវិវឌ្ឍនៃភាសាខ្មែរ វគ្គបញ្ចប់ ។
៣–នាទី « តន្ត្រី»​ សូមជូនចម្រៀងស្នេហាជាតិសម័យសាធារណរដ្ឋខ្មែរឈ្មោះ «យុវជនយុវតីខ្មែរ» ក្នុងឱកាសប្រកាសសាធារណរដ្ឋខ្មែរ​ ៩ តុលា​ ១៩៧០ ។
This image has an empty alt attribute; its file name is image-103.png
៤–នាទី «ពីនេះពីនោះ»
Sokhary Chau ចៅហ្វាយក្រុង Lowell, MA
វិមានរបស់ក្មួយថយ ​ក៖ប៉ាបិទ crawling space ដោយឥដ្ឋ​។
បុស្បុកកំពុងព្យាយាមសង់បង្ហើយ​ ៕
25Apr/23

កម្មវិធីផ្សាយ ថ្ងៃអង្គារ 25.04.2023

១–ធម្មទេសនារបស់ព្រះតេជគុណសានសុជានៃវត្តមណីរតនារាម​ក្រុងពោធិ៍សាត់​អធិប្បាយអំពីវិធីបង្រៀនប្រៀនប្រដៅកូន ។
២–នាទី «រឿងដែលខ្មែរគួរដឹងស្ដីពីវិបត្តិខ្មែរនៅសតវត្សទី ១៩» រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA ផ្អែកលើឯកសាររបស់លោក Adhémard Leclère–ភាគ ១១ ។
៣–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda​ បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ៤៦ ​អានដោយសានសុវិទ្យ ​។
៤–នាទី «តន្ត្រី» ជូនចម្រៀងរាំវង់មួយបទឈ្មោះ «ស្នេហាក្នុងពេលរាត្រី»​យកមកច្រៀងឡើងវិញដោយ ទូច ស្រីលក្ខណ៍ដោយមានបន្ថែមភ្លេង Rap ដោយ  Khmer1Jivit កាលពីឆ្នាំ ២០១៤ ។
៥–នាទី «ពីនេះពី័នោះ» 
Biggest Powerball Jackpot $2.04 Billion
Edwin Castro ត្រូវឆ្នោត Powerball ២​ពាន់លានដុល្លារ​ទិញផ្ទះនៅ Hollywood Hills តម្លៃជាង២០​លានដុល្លារភ្លាម ។
24Apr/23

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 24.04.2023

១–នាទី«សៀវភៅខ្មែរ» សូមជូនជំពូក ៦​ ភាគ ២ នៃរឿង «អាស្បូវ» និពន្ធដោយលោក​សាស្ត្រាចារ្យផ្នែកនរវិទ្យាបណ្ឌិតអាំង ជូលាន។
២–នាទី «ខ្មែរអើយក្រោកឡើង» ដែលថ្ងៃនេះលោកជាតិហង្សា​ពីរដ្ឋមីនីសូតានឹងធ្វើការរិះគន់​ហ៊ុនសែនដែលបានប្រើតុលាការតេឡេកាត់ទោសលោកកឹមសុខាឲ្យជាប់ឃុំ​ ២៧ ឆ្នាំដើម្បីការពារហ៊ុនម៉ាណែតពីអ្នកនយោបាយមានគីឡូ។
៣–នាទី «តន្ត្រី» ជូនចម្រៀងអាមេរិកាំងមួយបទរបស់ Lady Gaga ឈ្មោះ «Just Dance» គិតតែពីរាំទៅ អ្វីៗវានឹងល្អឯងទេ កុំខ្វល់ពេក ។
៤–នាទី «ពីនេះពីនោះ
មើលមុខពួកមេផ្ដាច់ការពិភពលោកខ្លះៗ​៕
23Apr/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 23.04.2023

១–នាទី «វប្បធម៌អក្សរសាស្ត្ខ្រខ្មែរ» រៀបរៀងដោយសពលោកសំបូរិន្ទ សហស្ថាបនិកវិទ្យុខ្មែរពិភពលោក​ដោយលោកសូមជូនបទសម្ភាសន៍ ជាមួយលោកសាស្ត្រាចារ្យកេង​វ៉ាន់សាក់នៅប្រទេសបារាំង​កាលពីឆ្នាំ ២០០៧ ​ស្ដីពីអ្វីទៅគឺអត្តសញ្ញាណខ្មែរ ភាគ ២៦-២៧ ។
២–​នាទី «និទានអារ៉ាប់» សូមជូនវគ្គទី ៩៩​ ​នៃរឿង​ ១០០១ ​យប់ ​ឬ ឯកសហស្សរាត្រី ។
៣–នាទី «តន្ត្រី» សូមជូនចម្រៀងបុរាណសម័យសង្គមរាស្ត្រនិយមឈ្មោះ «រាត្រីដែលបានជួបភ័ក្ត្រ» ច្រៀងដោយលោកស៊ីនស៊ីសាមុត និងអ្នកស្រី​រស់​សេរីសទ្ធា ។
៤–នាទី «ពីនេះពីនោះ»
សម្ភាសន៍ជាមួយលោក​John Gunther Dean មុនលោកចាកឋាននេះ
អាមេរិករត់ចោលខ្មែរសាធារណរដ្ឋឲ្យប្រឈមនឹងខ្មែរក្រហមដោយគ្មាន ដំណោះស្រាយដែលគ្រប់គ្រងបានរបស់​John Gunther Dean ៕
22Apr/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 22.04.2023

១–ធម្មទេសនារបស់ព្រះតេជគុណសានសុជានៃវត្តមណីរតនារាម​ក្រុងពោធិ៍សាត់​អធិប្បាយអំពីការគ្រប់គ្រងចិត្ត តើធ្វើយ៉ាងណាទើបអាច Let it go បាន ។
២–នាទី «យកទស្សនៈអ្នកនិពន្ធមកបង្ហាញ»​ ប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋ Minnesota។ ថ្ងៃនេះលោកនឹងបន្តលើកយកមកអានជូនស្ដាប់នូវសំណេររបស់លោក សោមសេកកុមាររៀបរាប់អំពីលក្ខខណ្ឌដែលខាងចោរព្រៃម៉ាគីស៍ដាក់មកលើពួក “ក្បត់”​នៅភ្នំពេញ ។
៣–នាទី «តន្ត្រី» ថ្ងៃនេះសុំជូនចម្រៀងចិនមួយបទមិនដឹងឈ្មោះ ច្រៀងនិងរាំដោយកញ្ញា Tong Li ។
៤–នាទី «ពីនេះពីនោះ»
ប្លង់ដីឡូត៍ទី ១​របស់បុរីអង្គរ ។​សុំទោសមិនសូវច្បាស់
មានផ្ទះឲ្យជ្រើសរើសច្រើនយ៉ាងណាស់ ។
383 square feet only
21Apr/23

កម្មវិធីផ្សាយ ថ្ងៃសុក្រ 21.04.2023

១–នាទី«សៀវភៅខ្មែរ» សូមជូនជំពូក ៦ នៃរឿង «អាស្បូវ» និពន្ធដោយលោក​សាស្ត្រាចារ្យផ្នែកនរវិទ្យាបណ្ឌិតអាំង ជូលាន។ ជំពូកនេះនិយាយពីផ្លូវព្រែករវាងការបួសរៀននិងសេចក្ដីស្នេហារបស់អាស្បូវនៅពេលទស្សនាពិស្ណុលោក។
ភេទនៃកាមកិលេស
ឬភេទនៃក្ដីបរិសុទ្ធ?
២–នាទី «សង្គមវិជ្ជា» រៀបរៀងដោយលោកខេងខេមរៈនៃក្រុង Columbus រដ្ឋ OH ដោយថ្ងៃនេះលោកសូមជូនការកត់សម្គាល់អំពីវិធីកាឡៃប្រវត្តិសាស្ត្រខ្មែរដោយប្រទេសដទៃ។
៣–នាទី «តន្ត្រី» ថ្ងៃនេះសូមជូនចម្រៀងប្រដៅស្រីឈ្មោះ “ប្រុសព្រានស្នេហា”​ច្រៀងដោយអ្នកស្រី ញ៉ឹប ដាវី ។
៤–នាទី «ពីនេះពីនោះ»
រីករាយណាស់បានធ្វើកញ្ជះយួន!
ស្ដេចសីហនុចំអកសុផានុវង្សថាយកប្រពន្ធយួនភ្លេចទៅថាម៉ូនិចរបស់ទ្រង់ក៏យួនដែរ​ ៕
20Apr/23

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 20.04.2023

១–នាទីសម្លេងនារីខ្មែរ សូមជូនវគ្គបន្តនៃមតិរបស់អ្នកគ្រូសូផានី​ បៃនៅក្រុង Norwalk ​រដ្ឋ CA ស្ដីពីព្រឹត្តិការណ៍ប្រល័យពូជសាសន៍ដោយពួកខ្មែរក្រហមកញ្ជះចិន-យួន កាលពី ថ្ងៃ ១៧​ មេសា ឆ្នាំថោះ ១៩៧៥ ។
1975 ឆ្នាំសូន្យ
គុកឥតជញ្ជាំង
សម្ដេចនិងខ្មែរក្រហម
ការសម្ដែងអំពីព្រឹត្តិការណ៍ ១៧​ មេសា​ប្រចាំឆ្នាំ ។
២–នាទីនិទានអារ៉ាប់​ វគ្គទី ៩៨ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី រ៉ាយរ៉ាប់ដោយម្ចាស់ក្សត្រី Scheherazade ថ្វាយស៊ុលតង់ Shahryar នៃចក្រភពពែរ្ស៍ទ្រង់ព្រះសណ្ដាប់។
៣–នាទីតន្ត្រី សូមជូនចម្រៀងខ្មែរសុរិន្ទឈ្មោះ «ស្រឡាញ់ប្រុសស្រុកឯង» ច្រៀងដោយកញ្ញាទូច ស្រីលក្ខណ៍​។
៤–នាទីពីនេះពីនោះ
John Gunther Dean រត់ពីភ្នំពេញ 12 Apr 75
Sirik Matak Letter:
19Apr/23

កម្មវិធីផ្សាយ ថ្ងៃពុធ 19.04.2023

Circe បំប្លែងមនុស្សប្រុសឲ្យក្លាយទៅជាសត្វជ្រូក ។

១–នាទី “ទេវកថាក្រិក-រ៉ូម៉ាំង” ដែលថ្ងៃនេះសានសុវិទ្យ​នឹងលើកយករឿងចម្លែកៗ ក្នុងទេវកថាក្រិកបូរាណមករៀបរាប់ជូនស្ដាប់ ។

២–បាឋកថារបស់លោកបណ្ឌិតអាំង ជូលាន ស្ដីពីការវិវឌ្ឍនៃភាសាខ្មែរ ។

៣–នាទី « តន្ត្រី»​ សូមជូនចម្រៀងស្នេហាជាតិសម័យសាធារណរដ្ឋខ្មែរឈ្មោះ «បើខ្មែរបែកបាក់» ។

This image has an empty alt attribute; its file name is image-103.png

៤–នាទី «ពីនេះពីនោះ»

អាជ្ញាធរថៃចាប់មេក្រុមចោរចិន។
ប៉ូលិសថៃចាប់ពួកស៊ីឈ្នួលពពោះ ឬ ឲ្យជួលស្បូនយកកូនទៅស្រុកចិន៕