13Dec/25

កម្មវិធីផ្សាយថ្ងៃសៅរ៍ 13.12.2025

๑–នាទី «ជួបនឹងធម្មិកព្រហ្ម»​ រៀបរៀងដោយលោកព្រហ្មសៅរ៍នរ៉ានៅ Fairfax រដ្ឋ Virginia
Kibbutzim ជួយការពារគ្នាទៅវិញទៅមកដោយសាងផ្ទះនៅក្បែរគ្នា ចែកផលិតផលគ្នាយ៉ាងយុត្តិធម៌។
๒–នាទី «វប្បធម៌ &ប្រវត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោកម៉ីសុភីនៅក្រុងលីយ៉ុង ប្រទេសបារាំង
ប្រក្រតិទិនក្រេក្វារ Gregorian Calendar នៃឆ្នាំ ๑๕๘๒ ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
ស្នើជូនដោយអ្នកស្រីខោលមុំនៃក្រុង Columbus រដ្ឋ Ohio ។
๔–នាទី «និទានចិន» រឿង «សាមកុក» វគ្គទី ๑๙๗ កណ្ឌទី ๗๑
๕–នាទី «ពីនេះពីនោះ»
លោកប្រធានាធិបតីត្រាំអះអាងថាភាគីខ្មែរ-ថៃសុខចិត្តឈប់បាញ់គ្នាហើយក្រោយលោកនិយាយទូរស័ព្ទជាមួយ។
វេទិកាកម្ពុជាមាតុភូមិយើង ២០២៥ ​លើកទី ๗๑ របស់យុទ្ធនាការសាមគ្គីសហគមន៍ខ្មែរក្រៅប្រទេស និង​ ក្រុមប្រឹក្សា ๒๓ តុលា ๑๙๙๑ កាលពីថ្ងៃពុធ ទី ๑๐ ធ្នូ ๒๐๒๕​ ។
សូមជូន​វគ្គបញ្ចប់ នៃវេទិកា ๒ សប្ដាហ៍ម្ដងដែលមានលោកសោមកុលវឌ្ឍន៍ជាពិធីករ និងលោកប៉ែនវ៉ាណូ​និង ម៉ម​អង់ដ្រេ រាហ៊ុល​ជាវាគ្មិន លើកយករបបរាជានិយម​និង​សាធារណរដ្ឋមនិយមមកប្រៀបធៀប៕
12Dec/25

កម្មវិធីផ្សាយថ្ងៃសុក្រ 12.12.2025

๑–នាទី «ព្រះពុទ្ធសាសនា» សូមជូននិទានរឿង «ភិក្ខុពនេចរ» រៀបរៀងឡើងវិញដោយលោកសាស្ត្រាចារ្យ​ឱមណាគ្រី​ឆ្នាំ ๑๙๖๖
វគ្គទី ๖ ស្ដីពីមោហចរិត​បើបណ្ដោយឲ្យវាគ្រប់គ្រងសតិយើងបានហើយ ក៏នឹងនាំឲ្យមានវិប្បដិសារ។
នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សា​ ដែលលោកនឹងបន្តអានកម្រងទស្សនៈសង្គមនិងនយោបាយក្នុងឯកសាររបស់លោកបណ្ឌិតកែមឡី។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងពាក់កណ្ដាលបារាំងពាក់កណ្ដាលអង់គ្លេស ๑ បទឈ្មោះ «Comment ça va» ច្រៀងដោយអ្នកចម្រៀងហ្វីលិព្វីនឈ្មោះ Filipina Charm (មន្តស្នេហ៍ក្រមុំហ្វីលិព្វីន) ។
๔–«នាទីវេទិកាសេរី » សូមជូនបទសម្ភាសន៍របស់លោកនេត្រ​សត្យានៅអាល្លឺម៉ាញ ជាមួយលោក​វឌ្ឍនៈនៅប្រទេសបារាំងស្ដីពីគ្រោះថ្នាក់ដែលប្រទេសកម្ពុជានឹងប្រឈមនៅចុងឆ្នាំ ๒๐๑๕ កម្ពុជានឹងមានតួនាទីដ៏សំខាន់ក្នុងការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ។
នៅក្រោម AEC របបអាខ្វាងបានសង្កត់ធ្ងន់លើការធ្វើសមាហរណកម្មក្នុងតំបន់ និងការរៀបចំសម្រាប់ឱកាសសេដ្ឋកិច្ចកាន់តែច្រើន រួមជាមួយនឹងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអន្តោប្រវេសន៍សំខាន់ៗ និងការរុករកការផ្លាស់ប្តូរនយោបាយផ្ទៃក្នុង​ដែលនឹងជាឱកាសឲ្យបរទេសជាពិសេសយួនហូរចូលមកដណ្ដើមទឹកដីនិងមុខរបររបស់ខ្មែរ។
๕–នាទី «ពីនេះពីនោះ»
ខ្មែររាប់សិបម៉ឺននាក់ត្រូវភៀសខ្លួនពីតំបន់ជាយដែនដោយសារសង្គ្រាមបង្កដោយយោធាសៀម។
វេទិកាកម្ពុជាមាតុភូមិយើង ២០២៥ ​លើកទី ๗๑ របស់យុទ្ធនាការសាមគ្គីសហគមន៍ខ្មែរក្រៅប្រទេស និង​ ក្រុមប្រឹក្សា ๒๓ តុលា ๑๙๙๑ កាលពីថ្ងៃពុធ ទី ๑๐ ធ្នូ ๒๐๒๕​ ។
សូមជូន​វគ្គទី ๒ នៃវេទិកា ๒ សប្ដាហ៍ម្ដងដែលមានលោកសោមកុលវឌ្ឍន៍ជាពិធីករ និងលោកប៉ែនវ៉ាណូ​និង ម៉ម​អង់ដ្រេ រាហ៊ុល​ជាវាគ្មិន វិភាគរឿងអនាគតរបបរបស់កម្ពុជា៕
11Dec/25

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 11.12.2025

๑–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA​
ប្រាសាទតាក្របីដែល «ពួកអាចោរសៀម» ចង់បានរហូតដល់លែងដឹងខុសដឹងត្រូវ។
๒–នាទី «វិភាគសៀវភៅប្រចាំសប្ដាហ៍» រៀបរៀងដោយលោក​វ៉ាន់ឌីកាអុន និងផ្សព្វផ្សាយដោយ​សមាគម​ពន្លឺ ដោយលោកនឹងអធិប្បាយអំពីសៀវភៅរបស់អ្នកស្រី វេយ​ហ៊ុយ រឿង «សៀងហៃ​បេប៊ី» ដែលរៀបរាប់អំពីជីវភាពសម័យថ្មីរបស់យុវជនចិននៅសៀងហៃ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «Shanghai Bund» នៃទសវត្សឆ្នាំ ๑๙๘๐ នៃស៊េរីទូរទស្សន៍ប្រជាប្រិយរឿង មេម៉ាហ្វីយ៉ាក្រុងសៀងហៃ។
๔–នាទី «ពីនេះពីនោះ» 
ពលរដ្ឋខ្មែរនាំគ្នាភៀសខ្លួនចេញពីតំបន់ព្រំដែនដែលសៀមបន្តវាយប្រហារជាថ្ងៃទី ๔ ។
 វេទិកាកម្ពុជាមាតុភូមិយើង ២០២៥ ​លើកទី ๗๑ របស់យុទ្ធនាការសាមគ្គីសហគមន៍ខ្មែរក្រៅប្រទេស និង​ ក្រុមប្រឹក្សា ๒๓ តុលា ๑๙๙๑ កាលពីថ្ងៃពុធ ទី ๑๐ ធ្នូ ๒๐๒๕​ ។
សូមជូន​វគ្គទី ๑ នៃវេទិកា ๒ សប្ដាហ៍ម្ដងដែលមានលោកសោមកុលវឌ្ឍន៍ជាពិធីករ និងលោកប៉ែនវ៉ាណូ​និង ម៉ម​អង់ដ្រេ រាហ៊ុល​ជាវាគ្មិន វិភាគរឿងជម្លោះព្រំដែន​ខ្មែរ-សៀម​ខណៈនេះនិងសំនួរថាតើទៅអនាគតកម្ពុជាគួរជ្រើសយករបបអ្វីរវាង​រាជានិយម​និងសាធារណរដ្ឋសេរី៕
10Dec/25

កម្មវិធីផ្សាយ ថ្ងៃពុធ 10.12.2025

๑–នាទី «សាសនាសាកល»​​ ស្ដីពីជំនឿសាសនានានាក្នុងភពផែនដី
๒–នាទី «ជួបនរវិទូបណ្ឌិតអាំងជូលាន»
អធិប្បាយអំពីរឿង «សុភាទន្សាយ» វគ្គទី ๔ ប្រៀបធៀបទន្សាយដែលតូច​ខ្សោយតែឆ្លាតទៅនឹងខ្លាដែលធំខ្លាំងសាហាវតែល្ងង់។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «ម៉ែគឺព្រះ» ​ច្រៀងឡើងវិញដោយអ្នកស្រី អឿនស្រីមុំ។
๔–នាទី «ពីនេះពីនោះ»
នៅតែបន្តមានការបាញ់បោះឆ្លងព្រំដែនខ្មែរ-ថៃតទៅទៀតចាប់ពីថ្ងៃច័ន្ទ ๘ ធ្នូមក៕
09Dec/25

កម្មវិធីផ្សាយ ថ្ងៃអង្គារ 09.12.2025

๑–នាទី​​​ «វេទិកាសេរី» រៀបរៀងដោយលោកនួនសុខវ៉ាងពី Norcross, GA​ និយាយ​​ពីអំពើឈ្លានពានរបស់សៀមពីខាងលិចនិងយួនពីខាងកើត។
នៅសតវត្សទី ๑๙ ខ្មែរត្រូវឈ្លានពានទាំងដោយពួកចោរសៀមទាំងដោយពួកចោរយួន។
๒–នាទី «ព្រលឹងភារតៈ» ជូនរឿងមហាភារតៈ របស់ឥណ្ឌា
ជំពូកទី ๔ ៖ ព្រះចៅសាន្តានុលង់ស្នេហ៍សត្យាវតី តែជាប់លក្ខខណ្ឌត្រូវថ្វាយបល្ល័ង្កដល់រាជបុត្ររបស់សត្យាវតីមិនមែនទេវព្រ័ត​ឬ ភីស្មៈដែលជាបុត្រជាមួយព្រះមេគង្គា។

๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»

សូមជូនចម្រៀងស្នេហាជាតិ ๑ បទឈ្មោះ «សម្រែកឈាមខ្មែរ» ច្រៀងដោយអធិរាជភ្លេងខ្មែរស៊ីនស៊ីសាមុត។
๔–នាទី «សង្គមវិជ្ជា» ដោយ​លោក​ខេង​ខេមរៈ នៃក្រុង​ Columbusរដ្ឋ Ohio សូមជូនរឿង​«ស្នេហ៍ពិតរបស់ខ្ញុំ»​ ។
๕–នាទី «ពីនេះពី័នោះ» 
សៀមអះអាងថាបានកម្ទេចកាស៊ីណូនៅទល់ខេត្តស្រះកែវព្រោះជាឃ្លាំងគ្រាប់ផ្លោង​​កាំភ្លើងយន្ត​និងអាវុធផ្សេងៗសម្រាប់វាយប្រហារទៅលើសៀម។
សៀមគម្រាមថានឹងកម្ទេចកាំជ្រួចហ្វូងធុន PHL-03 របស់ខ្មែរ ក្រោយបានវាយប្រហារទៅលើកាស៊ីណូនៅក្បែរព្រំដែនទល់នឹងខេត្តស្រះកែវ ដោយអះអាងថាជាឃ្លាំងគ្រាប់ឃ្លាំងអាវុធសម្រាប់វាយប្រហារទៅលើដីសៀម។
08Dec/25

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 08.12.2025

๑–នាទី​ «រៀនពាក្យស្លែងអាមេរិកាំង» 
๒–នាទី «សៀវភៅខ្មែរ» រឿង «សុបិននិងការពិត​ភាគ ๒ » របស់លោក​វ៉ាន់ឌីកាអុន​
វគ្គទី ๖๕ ជាវគ្គអវសាន៖ សិល្បការិនីល្បី ពិសិដ្ឋ ពិលិកា​ត្រូវឃាតក(រ)​បាញ់ស្លាប់នៅផ្សារអូរឫស្សី​ក្រុងភ្នំពេញ ថ្ងៃ ๑๓ កក្កដា ๑๙๙๙ ។

๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»

សូមជូនបទ «រាត្រីសួស្ដីអូនសម្លាញ់» ច្រៀងដោយ ដួង វីរៈសិទ្ធ។
​๓–នាទី «សុខភាពយើង»​ 
កំពូលអំបិលហិមពាន្តពណ៌ផ្កាឈូកនាំចូលពីប៉ាគីស្ថានដោយក្រុមហ៊ុនសុខភាពយើងនៅខណ្ឌសែនសុខ សង្កាត់ភ្នំពេញថ្មី។
๔–នាទី «ពីនេះពីនោះ»
ជម្លោះព្រំដែនរវាងខ្មែរនិងថៃផ្ទុះឡើងទៀតហើយ ๗-๘ ធ្នូ បទឈប់បាចញ់របស់ត្រាំអស់ឫទ្ធិ។
ខាងសៀមលេងបញ្ជូនយន្តហោះ F-16 ដាក់ខ្មែរ។
ខាងខ្មែរបាន​ BM-21…​ឮថាសៀមស្លាប់ ๑ របួស ๔ ៕
07Dec/25

កម្មវិធីផ្សាយថ្ងៃអាទិត្យ 07.12.2025

๑–នាទី «ជួបនឹងធម្មិកព្រហ្ម» 
កសិករខ្មែរត្រូវតែចេះដាំដំណាំឲ្យបានច្រើនមុខ។​​ ត្រូវដាំដំណាំផង​ចិញ្ចឹមសត្វផង​ប្រភេទ «រពឹសដៃផ្ទៃឆ្អែត» ។

๒–នាទី «សៀវភៅខ្មែរ» រឿង «បញ្ហាផ្នត់គំនិតនិងវប្បធម៌ខ្មែរក្នុងដំណើរទៅកាន់ប្រជាធិបតេយ្យ»​ របស់លោកបណ្ឌិតយិនឆេងស៊ន វគ្គទី ๔๗

ខ្មែរមិនស្គាល់មិត្ត​មិនស្គាល់សត្រូវ៖ សីហនុឲ្យលន់នល់ចុះហត្ថលេខាជាមួយចិនអនុញ្ញាតឲ្យយួនបោះទ័ពនៅលើទឹកដីខ្មែរទើបត្រូវអាមេរិកទម្លាក់គ្រាប់បែកហើយនាំគ្នាស្រែកជេរថាត្រូវឈ្លានពាន។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «The Sound of Silence» (សម្លេងនៃភាពស្ងាត់) តែងនិងច្រៀងដោយ Simon & Garfunkel​។
បទ «The Sound of Silence»​ ដដែលយកមក Remix ប្ដូរចង្វាក់ជា EDM (Electronic Dance Music) ដោយ Cyril នៃវង់ Disturbed ។
๔–នាទី​ «និទានចិនរឿង សាមកុក» វគ្គ ๑๙๖ កណ្ឌទី ๗๑
ខុងបេងប្រើកលល្បិចយុទ្ធសាស្ត្រឈ្នះសត្រូវនានា។
๕–នាទី «ពីនេះពីនោះ» ថ្ងៃនេះមិនមាន​ពនពន៕
06Dec/25

កម្មវិធីផ្សាយថ្ងៃសៅរ៍ 06.12.2025

๑–នាទី «ជួបនឹងធម្មិកព្រហ្ម»​ រៀបរៀងដោយលោកព្រហ្មសៅរ៍នរ៉ានៅ Fairfax រដ្ឋ Virginia
វិស័យយានយន្តរបស់ប្រទេសកម្ពុជាកំពុងពង្រីកយ៉ាងឆាប់រហ័ស ជាមួយនឹងម៉ាកល្បីៗលំដាប់អន្តរជាតិធំៗ ដែលនសាងសង់រោងចក្រដំឡើងរថយន្ត រួមមាន Ford (RMA Automotive), Hyundai (Camko Motor), Kia (HGB Motors), Toyota (Toyota Tsusho), Isuzu (K Cambodia), GAC (TH Group) និងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ប្រទេសចិន BYD រួមជាមួយក្រុមហ៊ុនក្នុងស្រុក GTV Motor ដែលផលិតម៉ូដែលដូចជា Ranger, Fortuner និង Hyundai SUVs ដោយដាក់ប្រទេសកម្ពុជាជាមជ្ឈមណ្ឌលផលិតកម្មក្នុងតំបន់ដែលកំពុងរីកចម្រើនសម្រាប់យានយន្តប្រភេទ Complete Knock-Down (CKD)។
๒–នាទី «វប្បធម៌ &ប្រវត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោកម៉ីសុភីនៅក្រុងលីយ៉ុង ប្រទេសបារាំង
ចប់ប្រវត្តិចេ​នឡាទឹកចេនឡាគោកហើយ សូមជំរាបអំពីប្រក្រតិទិនខ្មែរចុល្លសករាជ​និងប្រក្រតិទិនអន្តរជាតិ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
ស្នើជូនដោយអ្នកស្រីខោលមុំនៃក្រុង Columbus រដ្ឋ Ohio ។
๔–នាទី «និទានចិន» រឿង «សាមកុក» វគ្គទី ๑๙๕ កណ្ឌទី ๗๑
ខុងបេងប្រើប្រាជ្ញាឈ្នះចិត្តគូបដិបក្ខបានកៀងអ៊ុយមកជាសេនាឯកម្នាក់ទៀតក្នុងសង្គ្រាមប្រឆាំងកុករបស់ឆាវយ៉យ។
๕–នាទី «ពីនេះពីនោះ»
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ផែមបន្ឌី​និងមន្ត្រីក្រសួងយុត្តិធម៌ប្រកាសពីការចាប់ខ្លួនមេគ្រាប់បែកបំពង់ទឹកនៃព្រឺត្តិការណ៍ថ្ងៃ ๖ មករា ๒๐๒๑ Brian Cole Jr. ។
តំណាងរាស្ត្របក្សប្រជាធិបតេយ្យពីរដ្ឋ MI Shri Thanedar ត្រៀមនឹងចោទប្រកាន់ រដ្ឋមន្ត្រីសង្គ្រាម Pete Hegseth​ ថាលោកអសមត្ថភាពនិងជាឃាតក(រ)៕
05Dec/25

កម្មវិធីផ្សាយថ្ងៃសុក្រ 05.12.2025

๑–នាទី «ព្រះពុទ្ធសាសនា» សូមជូននិទានរឿង «ភិក្ខុពនេចរ» រៀបរៀងឡើងវិញដោយលោកសាស្ត្រាចារ្យ​ឱមណាគ្រី​ឆ្នាំ ๑๙๖๖
វគ្គទី ๕ ស្ដីពីភាពល្ងង់របស់មនុស្សដែលតែងតែយល់ខុសថាអ្វីៗ ​ដែលខ្លួនរកបានដូចជាផ្ទះ​និងទ្រព្យសម្បត្តិ សុទ្ធតែជារបស់ខ្លួន ហើយកើតទុក្ខពេលបាត់បង់វា។
នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សា​ (ឆ្វេងដៃ) ពីរដ្ឋមីនីសូតាស្ដីពីជីវប្រវត្តិលោកសឺងង៉ុកថាញ់​ (ស្ដាំដៃ)​
ដោយលើកយកកំណត់ហេតុអំពីជីវិតតស៊ូរបស់លោកសឺងង៉ុកថាញ់ដោយលោកឡឹកសំអឿនហៅផ្កាយព្រឹកមកអានជូនស្ដាប់។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «Let It Be» របស់ The Beatles ច្រៀងដោយ អ្នកចម្រៀងចិញ្ចើមថ្នល់ Leire និងអ្នកចម្រៀងអាសាស្ម័គ្រនិរនាមម្នាក់។
๔–«នាទីវេទិកាសេរី » សូមជូនបទសម្ភាសន៍របស់លោកនេត្រ​សត្យានៅអាល្លឺម៉ាញ ជាមួយលោក​វឌ្ឍនៈនៅប្រទេសបារាំង
បញ្ជាក់ថា ប្រជាជនខ្មែរទាំងក្នុងទាំងក្រៅប្រទេសទាមទារការប្ដូរផ្លាស់ (សម្ភាសន៍នេះធ្វើឡើងកាលពីឆ្នាំ ๒๐๑๕ គឺ ๑๐ ឆ្នាំមកហើយ) ។
๕–នាទី «ពីនេះពីនោះ»
អាជ្ញាធរ FBI DEA Police DHS Ice បុកទម្លាយមូលដ្ឋានក្រុមកាកតែលគ្រឿងញៀន ពីម៉ិចស៊ិក កូឡុំប៊ី ក្វាតេម៉ាឡាលាក់បំបាំងខ្លួននៅតាមស្ថាប័នរដ្ឋរបស់អាមេរិក។
04Dec/25

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 04.12.2025

๑–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA​
សាមគ្គីយើងឈ្នះ៖ កូនខ្មែរនៅតំបន់ព្រៃច័ន្ទដែលចោរសៀមគម្រាមចង់យក។
๒–នាទី «សៀវភៅខ្មែរ» រឿង «សុបិននិងការពិត​ ភាគ ๒» របស់លោក​វ៉ាន់ឌីកាអុន​សូមជូនកាលប្រវត្តិនៃព្រឹត្តិការណ៍ផ្សេងៗ​នៅឆ្នាំ ๑๙๙๔ ដល់ ๑๙๙๖ ។
ផ្ទះមេខ្មែរក្រហមកំណាចតាម៉ុកនៅអន្លង់វែងដែលខ្មែរក្រហមវាយយកបានមកវិញពីរដ្ឋាភិបាលក្បាលពីរកាលពីឆ្នាំ ๑๙๙๔
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «Always Remember Us This Way» និពន្ធដោយ  Lady Gaga, Natalie Hemby, Hillary Lindsey, និង Lori McKenna និងច្រៀងដោយ Lady Gaga ។
សូមជូនបទ «Always Remember Us This Way»​ ដដែល​ តែប្ដូរមកជាចង្វាក់ញាប់រន្ធាន់។
๔–នាទី «ពីនេះពីនោះ» 
ទាហានខ្មែរ​និងថៃ នាំគ្នាវាស់វែងខ្សែបន្ទាត់ព្រំដែនបណ្ដោះអាសន្ននៅបន្ទាយមានជ័យ-ស្រះកែវ។