03Mar/23

កម្មវិធីផ្សាយ ថ្ងៃសុក្រ 03.03.2023

១–នាទី «សៀវភៅខ្មែរ» ថ្ងៃនេះសូមជូនភាគ ៣៩ នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត»​ របស់លោក សុឹម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍អង្គរ)។

២–នាទី «សង្គមវិជ្ជា» រៀបរៀងដោយលោកខេងខេមរៈនៃក្រុង Columbus រដ្ឋ OH ស្ដីពីការកាឡៃប្រវត្តិសាស្ត្រដោយប្រទេសជិតខាង ដូចជាសៀមអះអាងថាប្រាសាទព្រះវិហារជារបស់សៀមជាដើម។

៣–នាទី «តន្ត្រី» ថ្ងៃនេះសូមជូន​បទ “Goodbye My Love, Goodbye” របស់អ្នកចម្រៀងនិងនិពន្ធបទភ្លេងជន ជាតិក្រិកឈ្មោះ Demis Roussos តែថ្ងៃនេះសុំជូនជាភ្លេងសុទ្ធប្រគំដោយ​អ្នកលេងហ្គីតារជនជាតិអាល្លឺម៉ង់ឈ្មោះ Ricky King ។​​

៤–នាទី «ពីនេះពីនោះ»

បក្សកុម្មុយនីស្តផ្ដល់អំណាចដល់យោធាគ្រាប្រទេសមានសង្គ្រាម។

គ្រុនផ្ដាសាយបក្សីឆ្លងពេញស្រុកចិន។

មើលមុខពួកអាមេផ្ដាច់ការបច្ចុប្បន្ននេះ។

02Mar/23

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 02.03.2023

Extraordinary Chambers in the Courts of Cambodia (ECCC)

………Yin Sem……………..Nuon Chea……………Ieng Sary…………….Khieu Samphan……………Neak Kru Sophany Bay

១–នាទី «សម្លេងនារីខ្មែរ» សូមជូនមតិអ្នកគ្រូសូផានី​បៃនៅក្រុង Norwalk ​រដ្ឋ CA ឆ្លើយតបទៅនឹង អំណះអំណាងរបស់អតីតខ្មែរក្រហម​ឬ អ្នកគាំទ្រខ្មែរក្រហម ខ្មោច​លោកយិន​សែម​ដែលបានចោទសានសុវិទ្យថាប្រជាភិថុតិមិនស្រាវជ្រាវរកការពិតរឿងខ្មែរក្រហម ជឿតែអ្នកគ្រូសូផានីបៃដែលលោកយិនសែមថាអាចជាយួនផងក៏មិនដឹង។

២–នាទី «និទានអារ៉ាប់​» សូមជូនវគ្គទី ៨៤ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី។

៣–នាទី «តន្ត្រី» សូមជូនចម្រៀងខ្មែរ ឈ្មោះ «សំពោងសក់ធំ» ច្រៀងដោយកញ្ញា​សាត់​ ដានី។

៤–នាទី «ពីនេះពីនោះ»

ល្បងខ្វាងបដិសេធពាក្យសុំទោសលោកសុនឆ័យនៃបក្សភ្លើងទៀន

តើមនុស្សមានបុគ្គលិកលក្ខណៈបែបណាទើបធ្វើជាមេដឹកនាំប្រទេសជាតិបាន?

01Mar/23

កម្មវិធីផ្សាយ ថ្ងៃពុធ 01.03.2023

១–នាទី “ទេវកថាក្រិក-រ៉ូម៉ាំង” បន្តលើកយករឿងរ៉ាវរបស់ Heracles ឬ Hercules មកជំរាបដល់ត្រង់បង្ក្រាប​ Hydra ​ពស់ក្បាល​ ៩។

២–បាឋកថារបស់លោកបណ្ឌិតផ្នែកនរវិទ្យា អាំង ជូលាន ស្ដីពីជនជាតិដើមភាគតិចក្នុងប្រវត្តិសាស្រ្ដកម្ពុជា វគ្គ១

៣–នាទី « តន្ត្រី»​ សូមជូន ចម្រៀងសៀមស្រង់ពីកុនក្លឹង្គទសវត្សឆ្នាំ ៩០ ឈ្មោះបទ วอนลมฝากรัก ប្រែថា សុំផ្ញើស្នេហ៍តាមខ្យល់ ច្រៀងដោយ Nancy Topline តាមការស្នើសុំពីមិត្តអ្នកស្ដាប់ដែលថាចម្រៀងថៃមួយបទនេះកំពុងជាទីពេញចិត្តរបស់អ្នករាំវ័យក្មេង ។

៤–នាទី «ពីនេះពីនោះ»

ចិនស្នើផែនការបញ្ចប់សង្គ្រាម​១២​ខ
Two Spoonfuls of Cocoa A Day Keep Alzheimer’s Away!
28Feb/23

កម្មវិធីផ្សាយ ថ្ងៃអង្គារ 28.02.2023

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ពន្យល់ថាហេតុអ្វីបានជាត្រូវយកធម៌មកដាក់ក្នុងជីវិតរាល់ថ្ងៃ។

២–នាទី «រឿងដែលខ្មែរគួរដឹងស្ដីពីវិបត្តិខ្មែរនៅសតវត្សទី ១៩» រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រកម្ពុជារបស់លោក David Chandler–ភាគ ៣ ។

៣–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda​ បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ៣៨ ​អានដោយសានសុវិទ្យ ​។

៤–នាទី ”តន្ត្រី» សូមជូនចម្រៀងឈ្មោះ “อีสานลำเพลิน” ច្រៀងដោយ​ อุ๋ย อมรา។

៥–នាទី «ពីនេះពី័នោះ»

១ឆ្នាំនៃអំពើឈ្លានពានរុស្ស៊ីនៅអ៊ុយក្រែន
ក្រុងព្យុងយ៉ាងបាញ់មិស្ស៊ីលអន្តរទ្វីបកំញើញ​អាមេរិក​-កូរ៉េខាងត្បូង
អាមេរិក​-កូរ៉េខាងត្បូងបញ្ចេញសាច់ដុំ
លោក​ឧបសៅសង្ហាសាកល្បងពិចារណាថា៖
ម៉េចបានជាខ្មែរក្រហមត្រូវតែសម្លាប់?
តើការសម្លាប់យ៉ាងឆ្កួតលេលានេះខ្មែរក្រហមរៀនពីអ្នកណា?
27Feb/23

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 27.02.2023

១–ក្នុងនាទី«សៀវភៅខ្មែរ» ថ្ងៃនេះ ខ្ញុំសានសុវិទ្យសូមជូនអំណាន វគ្គទី ​៣៨ នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត»​ របស់លោក ស៊ីម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍តំបន់អង្គរ) ។

២–នាទី «ខ្មែរអើយក្រោកឡើង» ដែលថ្ងៃនេះលោកជាតិហង្សា​ពីរដ្ឋមីនីសូតានឹងធ្វើការបកស្រាយពត៌មានដែលថាកាលពី ថ្ងៃ ១៨​ កុម្ភៈ​កន្លងមកថ្មីៗនេះ​ហ៊ុនសែនបានដឹកនាំគណៈប្រតិភូបក្សប្រជាជនរួមមានស ខេង ទៀ បាញ់ ម៉ែន សំអន​ ជាដើម​ ទៅសម្ដែងការគួរសមចំពោះចៅហ្វាយយួនរបស់ពួកវាដល់ក្រុងហាណូយ។

៣–នាទី «តន្ត្រី» សូមជូនចម្រៀងមួយបទជាភាសាថៃឈ្មោះ «โสดแล้วนะ-នៅលីវវិញហើយ» ច្រៀងដោយកុមារី ល្អហួស ​ហៅ អាយ៉ាយ៉ា (​Princess Norodom Jenna) ។

៤–នាទី «ពីនេះពីនោះ»

ហាហាហា! ខ្មោចតាយិន​សែម​ជេរសានសុវិទ្យថាប្រជាភិថុតិដូចស្ដេចសីហនុ!

ស្ថាបនិកវត្តភ្នំសេរី តេជគុណប៊ុតប៊ុនតិញ​ចាត់ទុកគ្រួសារហ៊ុនសែនជាត្រកូលបិសាចបំផ្លាញជាតិបៀតបៀនគេឯង​។

រូបលោកឧបសៅ សង្ហាម្ចាស់សំណេរសាកល្បងពិចារណាថាហេតុអ្វីពួកកុម្មុយនីស្តខ្មែរត្រូវតែសម្លាប់ខ្មែរដូចគ្នា។ លោកបានចាកឋាននេះទៅហើយកាលពីដើមឆ្នាំ ២០២១

26Feb/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 26.02.2023

១–នាទី «វប្បធម៌អក្សរសាស្ត្ខ្រខ្មែរ» រៀបរៀងដោយសពលោកសំបូរិន្ទ សហស្ថាបនិកវិទ្យុខ្មែរពិភពលោក​ដោយលោកសូមជូនបទសម្ភាសន៍ ជាមួយលោកសាស្ត្រាចារ្យកេង​វ៉ាន់សាក់នៅប្រទេសបារាំង​កាលពីឆ្នាំ ២០០៧ ​ស្ដីពីអ្វីទៅគឺអត្តសញ្ញាណខ្មែរ ភាគ ១០​-១១។

២–​នាទី «និទានអារ៉ាប់» សូមជូនវគ្គទី ៨៣ ​នៃរឿង​ ១០០១ ​យប់ ​ឬ ឯកសហស្សរាត្រី។

៣–នាទី «តន្ត្រី» សូមជូនចម្រៀងកន្ទ្រឹមមួយបទឈ្មោះ «កូនប្រសារនិងម្ដាយក្មេក» ច្រៀងដោយជេន​ សាយចៃ។

៤–នាទី «ពីនេះពីនោះ»

សមរង្ស៊ីថាខ្មែរត្រូវចេញទៅបោះឆ្នោតប្រឆាំងត្រកូលហ៊ុនឲ្យភ្លូកទឹកភ្លូកដី!
វគ្គទី ១ នៃ Essai របស់លោក ឧប​ សៅ សង្ហា
25Feb/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 25.02.2023

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់អធិប្បាយអំពីធាតុពិតនៃពាក្យថាអត់ធន់​គឺដូចទ្រឹស្ដីអហិង្សាសកម្ម របស់មហាត្មៈគន្ធីនោះដែរ។

២–នាទី «ទេវកថាក្រិក-រ៉ូម៉ាំង» ថ្ងៃនេះសូមបន្តណែនាំឲ្យស្គាល់ Heracles មហាវីរបុរសក្រិក​ដែលពួករ៉ូម៉ាំងហៅ Hercules​ និងជីវិតពោរពេញទៅដោយគ្រោះកម្មទុក្ខវេទនាដែលត្រូវបញ្ជាឲ្យបំពេញបេសកកម្មដ៏សែនលំបាកចំនួន​ ១២ ​ប្រការរបស់អនុទេពក្រិករូបនេះ ។

៣–នាទី «យកទស្សនៈអ្នកនិពន្ធមកបង្ហាញ»​ ប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋ Minnesota, USA, ដោយថ្ងៃនេះលោកនឹងបន្តលើកយកសំណេររបស់លោក សោមសេកកុមារ​មកអានជូនស្ដាប់ ស្ដីពីទ័ពយួនហាណូយនៅស្រុកខ្មែរជាង​៤​ម៉ឺននាក់ជួយពួកខ្មែរក្រហមវាយសាធារណរដ្ឋខ្មែររបស់លោកលន់នល់​ ហើយឃោសនាថាពួកវានឹងត្រឡប់ទៅស្រុកយួនវិញក្រោយចប់សង្គ្រាម។

៤–នាទី «តន្ត្រី» ថ្ងៃនេះសុំជូនចម្រៀងខ្មែរសុរិន្ទ​ឈ្មោះ «នឹកស្រុកខ្មែរ»​ គេថាច្រៀងដោយ​ ផានុផុង​ហៅ​ โก้ តែស្ដាប់ទៅសម្លេងដូច​សង់សែង រុងរឿងឆៃដែលជាម្ចាស់ទំនុកភ្លេងមួយបទនេះ។

៥–នាទី «ពីនេះពីនោះ»

ថ្ងៃនេះសុំអភ័យទោសធ្វើពីនេះពីនោះជូនស្ដាប់មិនទាន់ទេ។​​ ចាំជួបគ្នាថ្ងៃស្អែក៕

24Feb/23

កម្មវិធីផ្សាយ ថ្ងៃសុក្រ 24.02.2023

១–នាទី«សៀវភៅខ្មែរ» ថ្ងៃនេះសូមជូនភាគ ៣៧ នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត»​ របស់លោក សុឹម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍អង្គរ)។

២–រឿងខ្លីលើកយកមកអានដោយលោកខេងខេមរៈនៃក្រុង Columbus រដ្ឋ OH កាលពីឆ្នាំ ២០១៣ ស្ដីពីមេរៀនជីវិតដ៏មានតម្លៃដែលយុវជនមានសញ្ញប័ត្រពីសាកលវិទ្យាល័យនៅភ្នំពេញម្នាក់បានទទួលពីជាងជួសជុលកង់ដែលពិការដៃជើង។

៣–នាទីតន្ត្រីថ្ងៃនេះសូមជូន​បទ “Saving All My Love For You” ជាភ្លេងមួយបទទៀតដែលធ្វើឲ្យ Whitney Houston ល្បីល្បាញជាអ្នកចម្រៀងអាមេរិកស្បែកខ្មៅដែលមាន​សម្លេងខ្ពស់ប្រភេទ mezzo-soprano ដែលចេញពីទ្រូងដោយមិនពិបាកបង្ខំហើយឡើងខ្ពស់ដល់កម្រិតកំពូល ។​​

៤–ពីនេះពីនោះ

នៅខួបទី ១​ នៃការវាយលុករបស់រុស្ស៊ី ពូទិនថានឹងបន្តវ៉ៃអ៊ុយក្រែន។
ចិនទិញខនដូ​ ទិញផ្ទះនៅថៃច្រើនជាងបរទេសផ្សេងទៀត​រួមគ្នា​ ១០​ដង។
23Feb/23

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 23.02.2023

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ រៀបរាប់អំពីប្រុសខាតលក្ខណ៍​ថាតើប្រុសប្រភេទណាដែលចាត់ទុកថាជាប្រុសខាតលក្ខណ៍។

២–នាទី «សម្លេងនារីខ្មែរ» សូមជូនការរៀបរាប់របស់អ្នកគ្រូសូផានី​បៃនៅក្រុង Norwalk ​រដ្ឋ CA ស្ដីពីការបានទៅទស្សនាចំណុចទេសចរណ៍របស់ខ្មែរមានតំបន់អង្គរជាដើម​និងឧបទ្ទវហេតុឡានម៉ុងហួតភ្លូកថ្ងៃជិតរៀបការរបស់អ្នកគ្រូ។

៣–នាទី «និទានអារ៉ាប់​» សូមជូនវគ្គទី ៨២ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី។

៤–នាទី «តន្ត្រី» សូមជូនចម្រៀងរបស់ Simon និង Garfunkel ឈ្មោះ «The Sound of Silence» ដែលវង់ Celtic Thunder​បានយកមកច្រៀង។

Celtic Thunder គឺជាវង់តន្ត្រីជនជាតិអៀឡង់ ដែលពូកែសម្ដែងលើឆាកដោយប្រើរចនាបថ ផ្សេងៗប្លែកៗ សមាជិក ​រួមមាន Neil Byrne, Emmet Cahill, Ryan Kelly និង Damian McGinty។ វង់នេះចាប់ផ្ដើមសកម្មភាពពីឆ្នាំ ២០០៧​ មកដល់សព្វថ្ងៃ។

៥–នាទី «ពីនេះពីនោះ»

Aid group: Three Million Khmer Workers in Thailand by End of 2022.
ធម្មិកព្រហ្មជួយខ្មែរឲ្យជួយខ្លួនឯងដោយឲ្យខ្ចីលុយទិញម៉ាស៊ីនកិនស្រូវធុនតូច៕
22Feb/23

កម្មវិធីផ្សាយ ថ្ងៃពុធ 22.02.2023

១–នាទី “ទេវកថាក្រិក-រ៉ូម៉ាំង” ដែលនឹងបន្តលើកយករឿងរ៉ាវរបស់ Heracles ឬ Hercules មកជំរាប។

២–បណ្ដាញពត៌មានថ្មីៗ សម្ភាសបណ្ឌិតផ្នែកនរវិទ្យា អាំង ជូលាន ថា ហេតុអ្វីបានជាលោកបោះពុម្ពសៀវភៅស្តីពី«អាហារនៅជនបទអង្គរ» បង្ហាញពីជីវិត «អ្នកស្រុក»អង្គរ!

៣–នាទី « តន្ត្រី»​ សូមជូន ចម្រៀងសៀមភូមិភាគឦសានតាមការស្នើសុំពីមិត្តអ្នកស្ដាប់ដែលថាចូលចិត្តចម្រៀងថៃ ឈ្មោះ «O.K.บ่อ้าย​ (តើអូខេទេបង)» ច្រៀងដោយ ข้าวทิพย์ ธิดาดิน ។

Kaothip Tidadin, real name Tidadin Hin-on, is a Thai luk thung singer, formed and managed by GMM Grammy. She started on stage in 2008 as a singer in a Nongmai Taidaw Season 1 project. She has released 2 studio albums and 10 singles. Wikipedia

៤–«ពីនេះពីនោះ»

ខាងក្រោមនេះជាផ្ទាំងគំនូរ​ប្រាសាទខ្មែរនៅអង្គរចំនួន ៣ ដោយវិចិត្រករល្បីសម័យបច្ចុប្បន្នដែលធ្វើអំណោយដល់បុរីអង្គរដោយ​សមាជិកចិត្តសប្បុរសមួយរូបទុកដេញថ្លៃយកលុយជួយគំរោងយើង៕

ប្រាសាទបន្ទាយស្រី

ប្រាសាទអង្គរវត្ត

ប្រាសាទបាយ័ន