02Jan/26

កម្មវិធីផ្សាយថ្ងៃសុក្រ 02.01.2026

๑–នាទី «ព្រះពុទ្ធសាសនា» វគ្គទី ๙ នៃនិទានរឿង «ភិក្ខុពនេចរ» រៀបរៀងឡើងវិញដោយសាស្ត្រាចារ្យ​ឱមណាគ្រី​ឆ្នាំ ๑๙๖๖​ ។
នាទី «ទស្សនៈលោកកែមឡី» ដែលលោកជាតិហង្សា​ នឹងបន្តអានកម្រងទស្សនៈសង្គមនិងនយោបាយក្នុងឯកសាររបស់លោកបណ្ឌិតកែមឡីជូនស្ដាប់។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «ឧកញ៉ាសឺនគុយ មហាបុរសខ្មែរ» និពន្ធដោយលោកថាច់ប្រីជាគឿន។
๔–នាទី «ពីនេះពីនោះ» 
Zohran Mamdani អភិបាលក្រុងញូវយ៉កសង្គមនិយមដំបូងគេ បានស្បថចូលកាន់តំណែង។
01Jan/26

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 01.01.2026

๑–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA​
ជួយអបអរសាទរយោធិនខ្មែរ​ ๑๘ រូបដែរត្រូវរំដោះពីថៃក្រោយបាត់បង់សេរីភាព ๑๕๕ ថ្ងៃ។
«បទអត្ថាធិប្បាយលោកវ៉ាន់ឌីកាអុន» 
អំពីសៀវភៅរឿង «សេចក្ដីស្លាប់ សេចក្ដីស្នេហា​ និង ទឹករលក» និពន្ធដោយ Inoue Yasushi​ បោះពុម្ពផ្សាយដោយសមាគមពន្លឺ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «Auld Lang Syne» ច្រៀងដោយ Rod Steward សុំលាឆ្នាំចាស់ ស្វាគមន៍ឆ្នាំថ្មី ๒๐๒๖ ។
๔–នាទី «ពីនេះពីនោះ» 
ប្រទេសអ៊ីរ៉ង់ឆ្លងកាត់វិបត្តិរាំងស្ងួតអត់ទឹកផឹកនិងប្រើប្រាស់។
ប្រធានសមាគមធុរកិច្ច កម្ពុជា- ឥណ្ឌា ឧកញ៉ាការន្តស្នើឲ្យបង្កើតមូលនិធិសាងបដិមាព្រះវិស្ណុថ្មីនៅលើទឹកដីកម្ពុជាជំនួសរូបចាស់ដែលយោធាសៀមវាយកម្ទេច។
31Dec/25

កម្មវិធីផ្សាយ ថ្ងៃពុធ 31.12.2025

๑–នាទី «សាសនាសាកល»​
ក្រុមភេរវកម្ម​និងក្រុមជ្រុលនិយម​ខុសគ្នាយ៉ាងណាដែរ?
គ្រិស្តសាសនិក ๕๐๐๐๐ នាក់នៅនីហ្សេរីយ៉ា​ត្រូវពួកបូកូហារ៉ាំ អ៊ីស្លាមនិយមសម្លាបរង្គាល។
๒–នាទី «ជួបនរវិទូបណ្ឌិតអាំងជូលាន» សូមជូន​វគ្គបញ្ចប់នៃកិច្ចពិភាក្សារបស់អ្នកស្រីតំណាងនារីខ្មែរមួយរូបជាមួយ សាស្រ្ដាចារ្យ អាំង ជូលាន ផ្នែកនរវិទ្យាអំពី​តួនាទីរបស់ស្ត្រីក្នុងភពអរូបិយ នៃសង្គមខ្មែរ។​
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «ចូលឆ្នាំថ្មី» ច្រៀងជាភាសាជនជាតិភាគតិច​និងភាសាខ្មែរ។
๔–នាទី «ពីនេះពីនោះ»
យោធាថៃបានដោះលែងទាហានខ្មែរ ​๑๘ នាក់ឲ្យត្រឡប់មកកម្ពុជាវិញតាមច្រកខេត្តប៉ៃលិន​ព្រឹក ๓๑ ធ្នូនេះ។

ពលរដ្ឋជិត ១៥.០០០ នាក់បានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញហើយបន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់នៅសល់ជាងកន្លះលាននាក់ទៀតស្ថិតនៅក្នុងជំរំជនភៀសសឹកនៅឡើយ៕
30Dec/25

កម្មវិធីផ្សាយ ថ្ងៃអង្គារ 30.12.2025

๑–នាទី​​​ «វេទិកាសេរី» រៀបរៀងដោយលោកនួនសុខវ៉ាងពី Norcross, GA

អត្ថន័យនៃភាសិតថា​ «ទូកទៅកំពង់នៅ» ក្នុងទស្សនៈខ្មែរ។
๒–នាទី «ព្រលឹងភារតៈ» ជូនរឿងមហាភារតៈ របស់ឥណ្ឌា
ជំពូក ๗ ៖ ព្រះអង្គម្ចាស់ចិត្រង្គត ​ម្កុដរាជកុមាររបស់ស្ដេចសាន្តនុនិងសត្យាវតី ត្រូវគន្ធព្វឈ្មោះចិត្រង្គតដូចគ្នាចាក់ធ្លុះកស្លាប់នៅក្រុងហស្តិនបុរៈ។

๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»

សូមជូនចម្រៀងឈ្មោះ «ចូលឆ្នាំថ្មី» តែងនិងច្រៀងដោយបុរសនិរនាម។ គិតថាស្ដាប់លេងៗ ពិរោះនិងមានន័យផន់គេ។
๔–នាទី «សង្គមវិជ្ជា» ដោយ​លោក​ខេង​ខេមរៈ នៃក្រុង​ Columbusរដ្ឋ Ohio សូមជូនរឿង​«សំរោងចុងកាល់កោះគ្មានសមុទ្ទ»​ និពន្ធដោយលោកព្រឹទ្ធាចារ្យឱក​សឿម។ ជំពូក ๓ ។
๕–នាទី «ពីនេះពី័នោះ» 
នៅទីបំផុតក៏មានបទឈប់បាញ់រវាងកម្ពុជានិងថៃ បើ «ឧបទ្ទវហេតុ» ផ្ទុះគ្រាប់មីនចុងក្រោយនេះបណ្ដាលឲ្យទាហានសៀមរបួសម្នាក់យ៉ាងចៃដន្យ​មិនក្លាយជាដើមហេតុឲ្យ ​«ចោរសៀម»​ បន្តអំពើហិង្សាមកលើខ្មែរទេនោះ៕
29Dec/25

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 29.12.2025

๑–នាទី​ «រៀនពាក្យស្លែងអាមេរិកាំង» Bob and Weave, On the Ropes, Palooka…
ពាក្យស្លែង «Bob and Weave» មានន័យយ៉ាងណា។
๒–«បទអត្ថាធិប្បាយលោកវ៉ាន់ឌីកាអុន»
 អំពីសៀវភៅរឿង «សព្វសិទ្ធិ» ​និពន្ធដោយ​ម៉ឺនភក្ដី អក្សរតន់ ឆ្នាំ ๑๘๙๙​ ។

๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»

សូមជូនបទ «ម្ចាស់ក្លិននៅទីណា»​ច្រៀងដោយអធិរាជសម្លេងមាស​ស៊ីនស៊ីសាមុត​ស្រង់ពីឆាណែល Khmer Golden Classics ។
๔–នាទី «សុខភាពយើង»​ 
វីតាមីនរលាយក្នុងទឹក B-Complex និង C ចាំបាច់ចំពោះចាស់ៗ​យ៉ាងណា?
๕–នាទី «ពីនេះពីនោះ»
កាសែត Khmer Times៖ នៅថ្ងៃទី ២៨ និង ២៩ ធ្នូ រដ្ឋមន្ត្រីការបរទេស និងមន្ត្រីយោធាជាន់ខ្ពស់នៃប្រទេសចិន កម្ពុជា និងថៃបាន ជួប ប្រជុំគ្នានៅមាត់បឹងហ្វូស៊ាន ខេត្តយូណាន ប្រទេសចិនដែលបានស្វាគមន៍សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំគណៈ​កម្មាធិការព្រំដែនទូទៅពិសេសលើកទី ៣ (GBC) ចុះហត្ថលេខារវាងកម្ពុជា និងថៃ នៅថ្ងៃទី ២៧ ធ្នូ ២០២៥​៕
28Dec/25

កម្មវិធីផ្សាយថ្ងៃអាទិត្យ 28.12.2025

๑–នាទី «ជួបនឹងធម្មិកព្រហ្ម» 
ធ្វើយ៉ាងណាឲ្យកសិករខ្មែរមានចំណូលយ៉ាងតិច ๑ ឆ្នាំ​​ ๖๐๐๐ ដុល្លារក្នុង ๑ គ្រួសារ។

๒–នាទី «សៀវភៅខ្មែរ» រឿង «បញ្ហាផ្នត់គំនិតនិងវប្បធម៌ខ្មែរក្នុងដំណើរទៅកាន់ប្រជាធិបតេយ្យ»​ របស់លោកបណ្ឌិតយិនឆេងស៊ន វគ្គទី ๕๐

ស្ដេចកំប៉ោងនៅថ្ងៃ ๓๑ ធ្នូ ๑๙๖๙ បានរំលាយចោលគណៈកម្មការត្រួតត្រានិងគ្រប់គ្រងអន្តរជាតិកាន់កាប់ដោយប្រទេសឥណ្ឌា​ប៉ូឡូញនិងកាណាដា។ បើរក្សាទុកប្រហែលជាប្រវត្តិសាស្ត្រខ្មែរមិនដូចសព្វថ្ងៃទេ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
កាលពីថ្ងៃព្រហស្បតិ៍ ខ្ញុំបានជូនបទ «កុលាបប៉ៃលិន» ច្រៀងដោយលោកស៊ីនស៊ីសាមុត។ ថ្ងៃនេះសូមជូនបទដដែលយកមកច្រៀងឡើងវិញដោយលោកណូយ វ៉ាន់ណេត។
๔–នាទី​ «និទានចិនរឿង សាមកុក» វគ្គ ๒๐๒ កណ្ឌទី ๗๓
ចម្បាំងរវាងនគរស៊ូហាន់របស់ឡៅពី​និងនគរវៃរបស់ឆាវឆាវ តាមពិតគឺជាការប្រកួតប្រជែងយុទ្ធសាស្ត្ររវាងខុងបេងនិងស៊ីម៉ា​អ៊ីសោះ។
๕–នាទី «ពីនេះពីនោះ» 
ខ្មែរ​និងសៀម​យល់ព្រមគ្នាលើបទឈប់បាញ់គ្នាហើយ។
27Dec/25

កម្មវិធីផ្សាយថ្ងៃសៅរ៍ 27.12.2025

๑–នាទី «ជួបនឹងធម្មិកព្រហ្ម»​ និយាយពីខ្មែរចាំបាច់ត្រូវតែរៀនតាមគំរូអ៊ីស្រាអែលក្នុងវិស័យនានា​ដូចជា​សេដ្ឋកិច្ច​ កសិកម្ម ​ផលិតលោហៈ សន្តិសុខ ដឹកជញ្ជូន​និងការផ្គត់ផ្គង់អាវុធយុទ្ធភ័ណ្ឌ។
ស្រីៗយូដានាំគ្នាទិញកាំភ្លើង​និង​ស្ពាយកាំភ្លើងទៅផ្សារព្រោងព្រាតចាប់តាំងពីពួកហាម៉ាស់វាយប្រហារទៅលើអ៊ីស្រាអែលពីតំបន់ហ្កាហ្សានៅថ្ងៃ ๗ តុលា ๒๐๒๓ នោះមក។
๒–នាទី «វប្បធម៌ &ប្រវត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោកម៉ីសុភីនៅក្រុងលីយ៉ុង ប្រទេសបារាំង
ស្ដីពីកម្ពុជាសម័យចេនឡារួម ​រាជ្យฺ่ព្រះបាទភវវរ្ម័ននិងជ័យវរ្ម័នទី ๑ សតវត្សទី ๗ ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
ស្នើជូនដោយអ្នកស្រីខោលមុំនៃក្រុង Columbus រដ្ឋ Ohio ។
๔–នាទី «និទានចិន» រឿង «សាមកុក» វគ្គទី ๒๐๑ កណ្ឌទី ๗๓
ស៊ូម៉ាអ៊ី​នៃកុកឆៅវេយ​ឬនគរវេយ ចាញ់កលបញ្ឆោតភ្នែករបស់ខុងបេងឬ ស្ហ៊ូកឹលាងនៃកុក ស្ហ៊ូហាន់របស់ឡៅពីក្នងការប្រឈមមុខគ្នាឯស្រុកសេសៀ។
๕–នាទី «ពីនេះពីនោះ»
ទាហានសៀមគាស់បំផ្លាញរូបបដិមាព្រះវិស្ណុនៅច្រកអានសេះ​ធ្វើឲ្យប្រទេសឥណ្ឌាអាក់អន់ចិត្ត​តែសៀមដោះសារថាមិនមែនរបស់ជាទីសក្ការៈបូជា។
26Dec/25

កម្មវិធីផ្សាយថ្ងៃសុក្រ 26.12.2025

๑–នាទី «ព្រះពុទ្ធសាសនា» វគ្គទី ๘ នៃនិទានរឿង «ភិក្ខុពនេចរ» រៀបរៀងឡើងវិញដោយសាស្ត្រាចារ្យ​ឱមណាគ្រី​ឆ្នាំ ๑๙๖๖​ ។
អធិប្បាយថាតើភិក្ខុព្រះពុទ្ធសាសនាកាន់វិន័យទាំង ๒๒๗ សិក្ខាបទបានដោយវិធីណា។
នាទី «ទស្សនៈលោកកែមឡី» ដែលលោកជាតិហង្សា​ នឹងបន្តអានកម្រងទស្សនៈសង្គមនិងនយោបាយក្នុងឯកសាររបស់លោកបណ្ឌិតកែមឡីជូនស្ដាប់។
លោកកែមឡីក្រើនរំលឹកខ្មែរអំពីភាពពុករលួយក្នុងសង្គមព្រោះមេដឹកនាំគិតតែពីរកលុយដោយបង្វឹកយុវជនឲ្យសេពសុរាមេរ័យភ្នាល់ល្បែងស៊ីសងប្រព្រឹត្តអំពើពាលាអាវ៉ាសែ​ ។ល។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនភ្លេងគ្រិស្តម៉ាសប្រគំដោយវង់តន្ត្រីរបស់អ្នកលេងវីយូឡុងនិងកុងឌុចទ័រជនជាតិហុល្លង់ Andre Rieu និងភ្លេងសរសើរកំណើតព្រះយេស៊ូ ๑ បទទៀតឈ្មោះ Feliz Navidad ។
๔–នាទី «ពីនេះពីនោះ» ចម្លើយទៅនឹងសំនួរថាតើជម្លោះខ្មែរ-សៀមពេលនេះនឹងអាចដោះស្រាយបានដោយវិធីណា។​​នៅរកចម្លើយមិនទាន់ឃើញ។
អ្នកនាំពាក្យផ្កាយបីនៃក្រសួការពារជាតិម៉ាលីសុជាតាប្រាប់ថាសៀមបានបញ្ជូនកប៉ាលហោះមកទម្លាក់គ្រាប់បែក ๔๐ គ្រាប់និងថ្នាំពុលលើភូមិជោគជ័យ ឃុំអូរជ្រៅ។
25Dec/25

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 25.12.2025

๑–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA​
សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់​តែបើសាមគ្គីជាមួយពួកអាកញ្ជះគេ ចូរគិតថាជាសមាគមបណ្ដោះអាសន្នទៅដឹង?
«បទអត្ថាធិប្បាយលោកវ៉ាន់ឌីកាអុន» 
អំពីសៀវភៅរឿង «កុលាបប៉ៃលិន»​ ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «កុលាបប៉ៃលិន» ច្រៀងដោយអធិរាជចម្រៀងខ្មែរលោកស៊ីនស៊ីសាមុត ស្នើជូនដោយក្រុមហ៊ុនចម្រៀងមាស។
๔–នាទី «ពីនេះពីនោះ» 
ពួកយូដានៅ Bethlehem នាំគ្នាប្រារព្ធបុណ្យណូអែលលើកដំបូងក្រោយត្រូវផ្អាកនៅឆ្នាំ ๒๐๒๓ និង ๒๐๒๔ ព្រោះតែសង្គ្រាមនៅតំបន់ហ្កាហ្សា។
អ្នកយូធូបអាមេរិកាំង Chris Chappell អះអាងថាសៀមវាយប្រហារមកលើកាស៊ីណូនិងមជ្ឈមណ្ឌលបោកប្រាស់ខ្មែរព្រោះមេដឹកនាំសៀមទទួលលុយ​ពីខ្មែរនិងចិន។
«មេបោក» ជនជាតិអាហ្វ្រិកខាងត្បូងឈ្មោះ Benjamin Mauerberger ឬ Ben Smith ជាមេបោកអ្នករកលុយឲ្យឥស្សរជនខ្មែរ ថៃ និងចិនតាមរយៈ​ Scam Centers។
24Dec/25

កម្មវិធីផ្សាយ ថ្ងៃពុធ 24.12.2025

๑–នាទី «សាសនាសាកល»​
សេចក្ដីអធិប្បាយដោយលោកគ្រូគង្វាលថេតជាននៃឆាណែល «ស្វែងយល់អំពីព្រះគម្ពី» ​ស្ដីពីអត្ថន័យនៃពិធីបុណ្យជ្រមុជទឹកលាងបាបរបស់អ្នកកាន់គ្រិស្តសាសនា។​
๒–នាទី «ជួបនរវិទូបណ្ឌិតអាំងជូលាន» សូមជូន​កិច្ចពិភាក្សាជាមួយ សាស្រ្ដាចារ្យ អាំង ជូលាន ផ្នែកនរវិទ្យាអំពី​ការយល់ឃើញលើពិភពអរូបិយ ដើម្បីយល់កាន់តែច្បាស់អំពីសារៈសំខាន់នៃតួនាទីស្ត្រីក្នុងសង្គមខ្មែរ។​ វគ្គទី ๒ ។​
និយាយពីស្ត្រីខ្មែរ គួរឲ្យនឹកដល់លោកយាយម៉ៅនៅពេជ្រនីល។​ កំពូលមេទ័ពស្រីម៉ៅ ឬជំទាវមេទ័ពម៉ៅ មានប្រភពអះអាងផ្សេងៗគ្នា អំពីប្រវត្តិរបស់យាយម៉ៅ ក្នុងចំណោមនោះ មានប្រវត្តិនិទានមួយបានអះអាងថា យាយម៉ៅគឺជាមេទ័ពកំពូលបន្តពីលោកមេទ័ពគ្រី។ ដើមឡើយស្ថិតនៅក្នុង​យុវវ័យ​ពេញរូបពេញរាង សម្បុរណ៍ខ្មែរស្រអែម ស្រីម៉ៅ មិនទាន់មានគូរស្រករនៅឡើយទេ ហើយក៏ពុំទាន់មាន​តួនាទី​អ្វីនៅក្នុងជួរទ័ពដែរ។
អំឡុងពេលជាង៥០០ឆ្នាំមុន សង្រ្គាមឈ្លានពានរបស់ពួកសៀមមកលើប្រទេសខ្មែរបានកើតមានយ៉ាងខ្លាំងក្លា។ ការវាយប្រយុទ្ធ ដើម្បីការពារទឹកដីខ្មែរបានធ្វើឱ្យមានការពលីសាច់ស្រស់ ឈាមស្រស់ របស់យុទ្ធជន យុទ្ធនារី​យើងរាប់សិបឆ្នាំ។
ថ្ងៃមួយលោកគ្រី ជាមេទ័ពកំពូលភូមិភាគនិរតីគ្រប់គ្រងដែនគោក ដែនទឹក (តំបន់សមុទ្រ) របស់ប្រទេសខ្មែរ រួមមាន កោះកុង កំពត ក្រុងព្រះសីហនុ និងមួយផ្នែកនៅពាយ័ព្យដូចជាពោធិ៍សាត់ជាដើម បានទទួលយក​ស្រីម៉ៅ​មកធ្វើជា​ជំនួយការផ្ទាល់។ លោកមេទ័ពគ្រី ក្នុងការទប់ទល់ច្រើនយប់ច្រើនថ្ងៃក៏ត្រូវកងទ័ពសៀម​សម្លាប់​ចោលនៅលើមូលដ្ឋានសឹកចុងក្រោយក្នុងខេត្តកោះកុងបាត់ទៅ។ ចំណែកឯទ័ពទាំងឡាយដែលនៅសេសសល់​ទាំងអស់កាលបើឃើញមេទ័ពធំស្លាប់បែបនេះក៏កើតចលាចលបាក់ទឹកចិត្តយ៉ាងខ្លាំង។
ចាប់តាំងពីពេលដែលជំទាវម៉ៅស្លាប់បាត់ទៅនោះ ទោះបីជាទ័ពសៀមប្រាថ្នាដណ្តើមយកខេត្តកោះកុង​សារជាថ្មី​ទៀតក្តី ក៏នៅតែមិនអាចទទួលជោគជ័យបានដដែល ព្រោះពលទាហានខ្មែរបានចេះចាំយុទ្ធវិធីសឹក ដែលជំទាវ​ម៉ៅ​បង្ហាត់បង្ហាញ ហើយរាល់មុនការប្រយុទ្ធ ទាហានទាំងអស់តែងតែបួងសួងសុំឱ្យវិញ្ញាណជំទាវម៉ៅ​ចូលមក​សណ្ឋិត​នៅក្នុងរូបកាយរបស់គេគ្រប់ៗគ្នា ដើម្បីឱ្យក្លាយទៅជាកម្លាំង​មហិមាបង្រ្កាបសត្រូវទទួលបានជោគជ័យ​គ្រប់សមរភូមិ។
បារមីជំទាវម៉ៅបានល្បីល្បាញគ្រប់ទិសទី នៅតាមបណ្តាខេត្តតំបន់ជាប់មាត់សមុទ្រ ជួយដល់អ្នកដែលគោរពបូជា​រូបគាត់​គ្រប់ៗគ្នា តាំងពីពេលនោះរហូតដល់សព្វថ្ងៃ។ ហើយដង្វាយនៃការបន់ស្រន់ គេតែងតែដាក់នូវលិង្គ​សិប្ប​និមិត្ត ឬចេតិយ៍សម្រាប់ធ្វើជាទីកន្លែងឱ្យវិញ្ញាណស្នាក់អាស្រ័យ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
๔–នាទី «ពីនេះពីនោះ»
វេទិកាកម្ពុជាមាតុភូមិយើង​ទី ๗๒ ថ្ងៃច័ន្ទទី ๒๒ ធ្នូ ๒๐๒๕ ។
វគ្គទី ๒ ដោយមានលោកប៉ែនវ៉ាណូ​និងម៉មរាហ៊ុលអង់ដ្រេជាពីធីករផង​វាគ្មិនផងសួរ-ឆ្លើយគ្នាពីរឿងជម្លោះប្រដាប់អាវុធរវាងខ្មែរនិងសៀម។