Podcast: Play in new window | Download
១–សេចក្តីរាយការណ៍របស់លោកឱកសឿមស្តីពី ព្រឹត្តិការណ៍ថ្ងៃទី១៨ខែមីនាឆ្នាំ១៩៧០ដែលរដ្ឋសភាជាតិបានបោះឆ្នោតទម្លាក់សម្តេចព្រះបាទនរោត្តមសីហនុចេញពី ប្រមុខរដ្ឋ៖ ២–កិច្ចពិភាក្សាតុមូលសម្របសម្រួលដោយលោកថាច់ពីយ៉ាតំណាងវិទ្យុខ្មែរពិភពលោកនៅប្រទេសបារាំងដោយមានវាគ្មិនចូលរួមលោកប៊ន់ ឆន រស់នៅប្រទេសហុល្លង់និងលោកហែមវ៉ាន់ឆនរស់នៅប្រទេសបារាំងពិភាក្សាគ្នាស្តីពីព្រឹត្តិការណ៍ថ្ងៃទី ១៨ខែមីនាឆ្នាំ១៩៧០តើជាថ្ងៃដែលលោកសេនាប្រមុខ លន់នល់ធ្វើសង្រ្គាមជាមួយសម្តេចព្រះបាទនរោត្តមសីហនុ ឬ ជាថ្ងៃដែលលោកលន់នល់ធ្វើសង្រ្គាមជាមួយពួកយួនខាងជើង?៖ ៣–នាទី«តន្រ្តី»ប្រចាំថ្ងៃ៖ ៤–នាទី«សៀវភៅប្រលោមលោក»សូមជូនរឿង«សារ៉ាមណី»តែងដោយ លោករ៉ូឡង់មេយែរ (Roland Meyer)ប្រែដោយអ្នកស្រីច័ន្ទបូផលនិង រៀបរៀងជាអត្ថបទសំឡេងដោយ លោក នួនសុខវ៉ាងពីសហរដ្ឋអាមេរិក៖ ៥–នាទីវប្បធម៌អក្សរសាស្ត្ររៀបរៀងដោយលោកប៉ាពីយ៉ុងដែលថ្ងៃនេះលោកនឹងបន្តអធិប្បាយអំពី ចម្រៀងប្រជាប្រិយខ្មែរ៖ ៦–នាទី«ពីនេះពីនោះ»រៀបរៀងដោយលោកសានសុវិទ្យ៖