17Apr/22

កម្មវិធីផ្សាយ ថ្ងៃអាទិត្យ 17.04.2022

១–ក្នុងឱកាសខួបទី ៤៧​​ នៃថ្ងៃ ១៧​ មេសា ១៩៧៥ សានសុវិទ្យ សុំជូនលំដាប់ព្រឹត្តិការណ៍ពីដើមឆ្នាំ ៧៥​ ដល់ថ្ងៃខ្មែរក្រហម​ដឹកមន្ត្រីទូតបារាំងពីស្ថានទូតទៅស្រុកសៀម។ ២–នាទី«ព្រះពុទ្ធសាសនា» ថ្ងៃនេះព្រះតេជគុណសានសុជា នឹងឆ្លើយសំនួរអំពីរបៀបធ្វើឲ្យចិត្តស្ងប់។ ៣–នាទី«សៀវភៅប្រលោមលោក»សូមជូនរឿង«សារាម៉ានី»តែងដោយលោករ៉ូឡង់មេយែរ (Roland Meyer) បកប្រែដោយអ្នកស្រីច័ន្ទបូផលនិង រៀបរៀងជាអត្ថបទសំឡេងដោយលោក នួនសុខវ៉ាង​ពី Norcross, GA។ ៤–នាទី «វប្បធម៌អក្សរសាស្ត្រ» រៀបរៀងដោយលោកម៉ុង ប៉ាពីយ៉ុងដែលថ្ងៃនេះលោកនឹងលើកយករឿងសត្វពស់ក្នុងវប្បធម៌ខ្មែរមកជំរាប។ ៥–នាទីចម្រៀងថ្ងៃអាទិត្យ សានសុវិទ្យសុំជូនបទ «ស្រឡាញ់ដល់កាន់ឈើច្រត់»។

16Apr/22

កម្មវិធីផ្សាយ ថ្ងៃសៅរ៍ 16.04.2022

១–នាទីប្រជុំរឿងនិទានសូមជូនរឿង«ធនជ័យបណ្តាំប្រស្នា ពោធិសត្វលោកេស្វរៈ» ស្រាវជ្រាវនិងចងក្រងដោយ​លោក គៀត ចាន់ថុន អតីតសិស្សសាលាវិចិត្រសិល្បៈ អានដោយ​សានសុវិទ្យ ។ ២–បាឋកថារបស់ លោកសាស្ត្រាចារ្យអាំងជូលាន​នៃមហា​វិទ្យាល័យ​បូរាណវិទ្យាស្តីពីព្រះលិង្គ ឬ ព្រលឹង ក្នុង​សង្គមខ្មែរតាំងពីបូរាណមក។ ​​វគ្គទី ២ ​នៃ ភាគ១ ។ ៣–នាទី«ទស្សនៈអ្នកនិពន្ធ»រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋមីនេសូតា សហរដ្ឋអាមេរិក លើកយកសៀវភៅលោកសោមសេកកុមារមកបន្តអានជូនស្ដាប់ ។ ៤–ចម្រៀង​«សុំទឹកមួយផ្តឹល» ច្រៀងដោយខ្មែរស្រិន្ទ ណុក​សាយណាម។ ៥–«ពីនេះពីនោះ»ដោយសានសុវិទ្យ​រឿងលក់ប្រហុក​និងកុំគិតច្រើនឥតប្រយោជន៍។

15Apr/22

កម្មវិធីផ្សាយ ថ្ងៃសុក្រ 15.04.2022

១–ពរឆ្នាំថ្មីជូនខ្មែរទាំងឡាយដោយលោកឱក សឿម​អតីតប្រធានក្រុមហ៊ុនបុរីអង្គរ​និងប្រធានបច្ចុប្បន្នរបស់មូលនិធិសាធារណរដ្ឋខ្មែរ។ ២–លោកត្រឹបអណ្ដែតថាប់សំបឿនពីប្រទេសបារាំងសូមជូនពរ​និង​ជូនចម្រៀង​ «ចូលឆ្នាំដូចគ្នា» ច្រៀងដោយ Hoang Sanh ក្នុងឱកាសចូលឆ្នាំខ្មែរ។ ៣–«ពីនេះពីនោះ» ដំណើរការជីកបារាយណ៍ទឹកថ្លានៅបុរីអង្គរ​និងការបើកមុខរបររកលុយសាងបុរីអង្គរ។

14Apr/22

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 14.04.2022

១–នាទីសម្លេងស្ត្រីខ្មែររៀបរៀងដោយអ្នកគ្រូសុផានីបៃដោយថ្ងៃនេះអ្នកគ្រូនឹង រៀបរាប់អំពីជីវភាពខ្មែរនៅឆ្នាំ ១៩៧៤-៧៥​ក្រោមការវាយប្រហាររបស់ពួកខ្មែរកុម្មុយនីស្ត​ដែលគ្មានភាពជាខ្មែរក្នុងខ្លួនទោះតិចតួច។ ២–សេចក្តីជូនដំណឹងរបស់លោកប៉ែន​វណ្ណូ​រឿង​កិច្ចប្រជុំរបស់ខ្មែរអ្នកស្នេហាជាតិនៅថ្ងៃ ១៧​មេសា​ឯវត្ត​ពោធិវង្ស​ ក្រុងប៉ារីស។ ៣–នាទី«ប្រលោមលោក»សូមជូនរឿង«សារាម៉ានី»តែងដោយ លោករ៉ូឡង់មេយែរ (Roland Meyer) ប្រែសម្រួលជាខ្មែរដោយអ្នកស្រីច័ន្ទបូផលនិង រៀបរៀងជាអត្ថបទសំឡេងដោយ លោក នួនសុខវ៉ាង​ពីរដ្ឋចច្ចា។ ៤–ចម្រៀង​ថ្ងៃ ២៣​តុលា​១៩៩១ ដោយ​លោក​កុយ វណ្ណា។ ៥–«ពីនេះពីនោះ» ស្តីពីគម្រោងស្លាប់រស់របស់បុរីអង្គរ៖ សាង​អង្គរវត្ត​ទាល់តែមានលុយ ចង់បានលុយទាល់តែចេះរកស៊ី!

13Apr/22

កម្មវិធីផ្សាយ ថ្ងៃពុធ 13.04.2022

១–អត្ថាធិប្បាយអំពីរឿង «ធនជ័យបណ្តាំប្រស្នា លោកេស្វរៈ» ស្រាវជ្រាវនិងចងក្រងដោយ​លោក គៀត ចាន់ថុន អតីតសិស្សសាលាវិចិត្រសិល្បៈ អានជូនស្ដាប់ដោយ​លោក​សានសុវិទ្យ។ ២–បាឋកថារបស់លោកសាស្ត្រាចារ្យ​អាំង ជូលាន នៃមហាវិទ្យាល័យបូរាណវិទ្យា​ស្ដីពី​ «ព្រះលិង្គ» ឬ​ព្រលឹង ក្នុងការយល់ដឹងរបស់ខ្មែរ។ ៣–បទ «អានី»​ច្រៀងដោយ​ម្ចាស់នងនាង​ស៊ីសុវត្ថិ​ប៉ាណារ៉ា​សិរិវុឌ្ឍ ឧទ្ទិសដល់វិញ្ញាណក្ខន្ធ​គូស្វាមីភរិយាដែលសានសុវិទ្យធ្លាប់រៀនរួមមហាវិទ្យាល័យ គឺលោក​ហុកចេងស៊ិនី និងអ្នកស្រីឫតី។ ៤–ថ្ងៃនេះសានសុវិទ្យពីនេះ-ពីនោះជូនជាទីសណ្ដាប់របស់លោកអ្នកនាងមិត្តអ្នកស្ដាប់ខ្លីៗតែប៉ុណ្ណោះ។

12Apr/22

កម្មវិធីផ្សាយ ថ្ងៃអង្គារ 12.04.2022

១–នាទី«រឿងដែលខ្មែរគួរដឹង»រៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុងណខ្រសរដ្ឋចច្ចា សហរដ្ឋអាមេរិក ជូនឯកសារ​ស្តីពី កម្ពុជានៅក្រោមឥទិ្ធពលសៀមនិងយួន។ ២–សូមជួបនឹងលោកស​សុវណ្ណ​នៃសម្លេងចលនារំដោះជាតិខ្មែរ​ពីប្រទេសអឺរ៉ុប។ ៣–«ពីនេះពីនោះ» ពីបុរីអង្គរ។

11Apr/22

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 11.04.2022

១– នាទី«សៀវភៅខ្មែរ»សូមលើកយកសៀវភៅ«ចូរនាំគ្នាជ្រកក្រោមព្រះធម៌ »និពន្ធដោយលោកបណ្ឌិត​យិនឆេងស៊ន និងអានជូនស្ដាប់​ដោយលោក​សានសុវិទ្យ។ ២–នាទី«ខ្មែរអើយក្រោក​ឡើង»រៀបរៀង​ដោយលោកជាតិហង្សាពីរដ្ឋមីនេសូតា សហរដ្ឋ​អាមេរិក។ ៣–«ពីនេះ-ពីនោះ» ថ្ងៃច័ន្ទ​ដោយសានសុវិទ្យ។

10Apr/22

កម្មវិធីផ្សាយ ថ្ងៃអាទិត្យ 10.04.2022

១–នាទី«ព្រះពុទ្ធសាសនា» ថ្ងៃនេះព្រះតេជគុណសានសុជា នឹងទេសន៍ពន្យល់អំពីភាពមិនចេះឆ្អែតឆ្អន់របស់មនុស្សក្នុងកិលេស។ ២–នាទី«សៀវភៅប្រលោមលោក»សូមជូនរឿង«សារាម៉ានី»តែងដោយ លោករ៉ូឡង់មេយែរ (Roland Meyer) បកប្រែដោយអ្នកស្រីច័ន្ទបូផលនិង រៀបរៀងជាអត្ថបទសំឡេងដោយ លោក នួនសុខវ៉ាង​ពី Norcross, GA។ ៣–នាទី «វប្បធម៌អក្សរសាស្ត្រ» រៀបរៀងដោយលោកម៉ុង ប៉ាពីយ៉ុងដែលថ្ងៃនេះលោកនឹងលើកយកភាពខុសគ្នារវាងជនជាតិយួននឹងខ្មែរមកពិនិត្យ។ ៤–នាទី «ពីនេះ-ពីនោះ» របស់សាន សុវិទ្យ​ នឹងលើកយករឿងបុណ្យចូលឆ្នាំខ្មែរនៅបុរីអង្គរនិងគម្រោងជីកបារាយណ៍នៅអាមេរិកមកជំរាប។

09Apr/22

កម្មវិធីផ្សាយ ថ្ងៃសៅរ៍ 09.04.2022

១– នាទី«ទស្សនៈអ្នកនិពន្ធ»រៀបរៀងដោយលោកជាតិហង្សាពីសហរដ្ឋអាមេរិកដោយលោកបន្តលើកយកសៀវភៅរបស់លោកសោមសេកកុមារ​ស្ដីពីស្ដេចស៊ីហនុ​​និងអព្យាក្រឹតភាពកម្ពុជាមកអានជូនស្ដាប់។ ២–នាទី «ពីនេះពីនោះ» ស្ដីពីបុរីអង្គរ។

08Apr/22

កម្មវិធីផ្សាយ ថ្ងៃសុក្រ 08.04.2022

១–នាទី «សៀវភៅខ្មែរ» ដែលលោកសានសុវិទ្យនឹងអានសៀវភៅ«ចូរនាំគ្នាជ្រកក្រោមព្រះធម៌» និពន្ធដោយលោកបណ្ឌិត​យិន ឆេងស៊ន ជូនស្ដាប់។ ២–សម្លេងចលនារំដោះជាតិខ្មែរ​នៅអឺរ៉ុបជូនកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស​២៣​តុលា​១៩៩១។ ៣–ចម្រៀង «ស្នាមថើបដំបូង»​ ដោយកញ្ញារិទ្ធី លម្អងកេសរ​នៃវង់ «Small World, Small Band»។ ៤–នាទី «ពីនេះ-ពីនោះ» និយាយរឿងសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន ៖ រុស្ស៊ីត្រូវ មហាសន្និបាតទាត់ចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស​ព្រោះសម្លាប់ប្រជាជនស៊ីវិលយ៉ាងព្រៃផ្សៃ–និយាយពីឈ្លបក្រុង The Five Stages of Urban Guerrilla Warfare–កំណាព្យ​សាបគំនិតរបស់លោកគ្រូអ៊ុកប៉ាត។