កម្មវិធីផ្សាយ ថ្ងៃសុក្រ 26.08.2022
Podcast: Play in new window | Download
១–នាទី«សៀវភៅខ្មែរ» សូមជូនវគ្គទី ៩១ នៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។ ២–អំណានសៀវភៅរឿង «Brother Enemy» របស់លោក Nayan Chanda វគ្គទី ១១ ដោយ អ្នកស្រីអៀងម៉ាឡាពីក្រុង Saint Paul រដ្ឋមីនីសូតា។ ៣–បាឋកថាលោកសាស្ត្រាចារ្យអាំង ជូលានតាមរយៈប្រព័ន្ធអន្តរបណ្ដាញស្ដីពីព្រលឹងឬ ព្រះលិង្គភាគ១។ ៤–«នាទីតន្ត្រី» សូមជូនចម្រៀងភាសាលាវដែលស្ដាប់ទៅស្រដៀងសៀមតែនៅក្បែរខ្មែរយើងឈ្មោះ «ថៃដាំឡាំផាន់»ដែលសម័យសង្គ្រាមវៀតណាមជាចម្រៀងលាវមួយដ៏ល្បីល្បាញ។ ៥–«ពីនេះពីនោះ» វិធីបំបាត់រោគរមួលក្រពើ — ហូលអ៊ិនវ៉ាន់ វ៉ៃកូនហ្កុលហ្វ៍តែម្ដងចូលរន្ធជាជោគជ័យដែលអ្នកលេងហ្កុលហ្វ៍គ្រប់រូបប្រាថ្នាចង់បាន។