កម្មវិធីផ្សាយ ថ្ងៃអាទិត្យ 29.05.2022
Podcast: Play in new window | Download
១–ធម្មកថារបស់ព្រះតេជគុណសានសុជានៃវត្តមណីរតនារាមក្រុងពោធិ៍សាត់ ស្តីពីវិធីរម្ងាប់កំហឹងពេលត្រូវគេតិះដៀលរិះគន់។ ២–សេចក្ដីរាយការណ៍របស់តាជ័យឆ្មាំបុរីអង្គរស្ដីពីសកម្មភាពរបស់លោកនិងកនយើងនៅបុរីអង្គរនាចុងសប្ដាហ៍នេះ។ ៣–នាទីប្រលោមលោកសុំជូនភាគ ៧ នៃរឿង ១០០១ យប់ឬ ឯកសហស្សរាត្រី។ ៤–ចម្រៀងបទ «Ah, Ah, Cristina!» ច្រៀងដោយជុំកែមកាលពីសម័យសង្គម។ ៥–នាទី «វប្បធម៌អក្សរសាស្ត្រ» រៀបរៀងដោយលោកម៉ុង ប៉ាពីយ៉ុងដែលថ្ងៃនេះលោកនឹងលើកយកវគ្គទី ៣ នៃរឿងសត្វគោក្នុងវប្បធម៌ខ្មែរមកជំរាប។