All posts by worldkhmer Radio

16Nov/22

កម្មវិធីផ្សាយ ថ្ងៃពុធ 16.11.2022

១–«នាទី ទេវកថាក្រិក» ដែលនឹងលើកយករឿងរបស់ អាទិទេពក្រិកមកសរុបជូនស្ដាប់។ ២–បាឋកថារបស់លោកសាស្ត្រាចារ្យបណ្ឌិតនរវិទូអាំងជូលានស្ដីអំពី វដ្ដសង្សារ សិល្បៈនិង​កិច្ច​ ភាគ​ ៤ ។ ៣–«នាទីតន្ត្រី»​ ដែលនឹងជូនចម្រៀងបារាំងសែសមួយបទឈ្មោះ «Adieu Mon Pays» ដែល អ្នកចម្រៀងជនជាតិបារាំងដើមកំណើតជាជ្វីហ្វ-អាល់ហ្សេរីយាង Enrico Macias ច្រៀងកាលពីឆ្នាំ ១៩៦៤​ពេលអាយុ​២៦​ឆ្នាំ។ ៤–«ពីនេះពីនោះ» — លោកត្រាំប្រកាសនៅ Mar-a-Lago ថាលោកជាបេក្ខជនក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ ២០១៤ ។ — Kevin McCarthy ប្រកាសថានឹងឡើងជាប្រធានសភាជំនួសRead More…

15Nov/22

កម្មវិធីផ្សាយ ថ្ងៃអង្គារ 15.11.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ក្រោមចំណងជើងថា «កុំអង្គុយចាំតែទើស»​ រៀបរាប់ពីវិធីសាងវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ។ ២–«នាទីរឿងដែលខ្មែរគួរដឹង» (ភាគ២​ វគ្គទី ៣៥) រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA,​ ដោយនៅវគ្គនេះលោកនឹងជំរាបអំពីការដាក់អាណាព្យាបាលមកលើកម្ពុជាដោយស្ដេចយួន​យ៉ាឡុង​ជាមួយនឹងការសាងបន្ទាយណាំយ៉ាងនៅភ្នំពេញ និង​ឡាឡេមនៅល្វាឯម។ ៣–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda វគ្គទី ២៥ ​អានដោយសានសុវិទ្យ ។ ៤–«នាទីតន្ត្រី»Read More…

14Nov/22

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 14.11.2022

១–នាទី«សៀវភៅខ្មែរ» ថ្ងៃនេះសូមជូនអំណាន វគ្គទី ​១១ នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត»​ របស់លោក សុឹម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍តំបន់អង្គរ) ។ ២–«នាទី ខ្មែរអើយក្រោកឡើង» របស់​លោកជាតិហង្សា​ពីរដ្ឋមីនីសូតា ដែលថ្ងៃនេះលោកនឹងលើកយករឿង​​​ ធាតុជាចោរលួចបន្លំនិងរំលោភរដ្ឋធម្មនុញ្ញរបស់ពួកគណបក្សប្រជាជន មិនថាក្នុងរឿងបោះឆ្នោតឬគ្រប់គ្រងប្រទេស មកជំរាប។ ៣–«នាទីតន្ត្រី ឆ្កឹះចេញពីយូធូប» សូមជូនចម្រៀងសៀមមួយបទឈ្មោះ «กลับคำสาหล่า» ប្រែថា « ចូរដកពាក្យសម្ដីវិញទៅ អូនសម្លាញ់! » ច្រៀងដោយកញ្ញា มินตรา น่านเจ้า។ –មួយបទទៀតជាកំណែភាសាខ្មែរនៃចម្រៀងសៀមខាងលើ ច្រៀងដោយ​លោកម៉ៅ​ហាជី​ក្រោមចំណងជើងថាRead More…

13Nov/22

កម្មវិធីផ្សាយថ្ងៃអាទិត្យ 13.11.2022

១–​អំណានសៀវភៅលោកសាស្ត្រាចារ្យ​ជីន​ស្ហាប​រឿង «ពីរបបផ្ដាច់ការទៅប្រជាធិបតេយ្យ​តាមគំនិតអហិង្សា» វគ្គទី ៣៣ ដោយ​សានសុវិទ្យ។ ២–«នាទីវប្បធម៌អក្សរសាស្ត្រ ផ្នែកនិរុត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោកម៉ុង ប៉ាពីយ៉ុងពី ក្រុងស្កូគី រដ្ឋអ៊ិល្លីណយស៍ ដែលថ្ងៃនេះលោកនឹងលើកយក វគ្គទី ៧ នៃរឿងសត្វគោក្នុងសង្គមខ្មែរ​យក​មក​ជំរាប ។ ៣–​និទានអារ៉ាប់សូមជូនវគ្គទី ៥៥ ​នៃរឿង​ ១០០១ ​យប់ ​ឬ ឯកសហស្សរាត្រី។ ៤–«នាទីតន្ត្រី» សូមជូនចម្រៀងប្រភេទ Rock N Roll ឈ្មោះ​ «Only You (andRead More…

11Nov/22

កម្មវិធីផ្សាយ ថ្ងៃសៅរ៍ 12.11.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ឆ្លើយតបនឹងសំនួររបស់ពុទ្ធសាសនិក ស្ដីពីចិនមើលងាយខ្មែរ​ និងអត្ថ​ន័យនៃពាក្យ «អត្ថ» ក្នុងពុទ្ធសាសនា ។ ២–«នាទីទេវកថាក្រិក» ថ្ងៃនេះសូមបន្តជូនរឿងពាក់ព័ន្ធនឹងអនុទេព Hercules ​បុត្រព្រះ Zeus ត្រង់រឿងផ្សងព្រេងក្រោយសម្រេចមហកម្ម ១២ ​ប្រការរួចហើយ ។ ៣–«នាទីយកទស្សនៈអ្នកនិពន្ធមកបង្ហាញ»​ ប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋ Minnesota, USA, ដោយថ្ងៃនេះលោកនឹងបន្តលើកយកសំណេររបស់លោក សោមសេកកុមារ​មកជំរាបពាក់ព័ន្ធនឹងជំហររបស់ខាងខ្មែរសាធារណរដ្ឋ​និងការប្ដេជ្ញាចិត្តរបស់ពួកកុម្មុយនិស្តថានឹងគាំទ្រសីហនុនិងយួនឈ្លានពានឬទេ។ ដោយសារកាលពីសៅរ៍មុនការផ្សាយវិទ្យុយើងមានបញ្ហាបច្ចេកទេស ខ្ញុំសុំលើកយកវគ្ដដដែលនៃសៀវភៅលោក​សោមសេកកុមារមកផ្សាយ។ ៤–«នាទីតន្ត្រី»​ សូមជូនចម្រៀងរ៉ែបឈ្មោះ «សាសន៍កំសត់ »​ ​ច្រៀងដោយក្មួយគាសុគន្ធRead More…

11Nov/22

កម្មវិធីផ្សាយ ថ្ងៃសុក្រ 11.11.2022

១–នាទី«សៀវភៅខ្មែរ» ថ្ងៃនេះសូមជូនភាគ ១០ នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត»​ របស់លោក សុឹម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍អង្គរ)។ ២–បាឋកថារបស់លោកសាស្ត្រាចារ្យបណ្ឌិតនរវិទូអាំងជូលានស្ដីអំពី វដ្ដសង្សារ សិល្បៈនិង​កិច្ច​ ភាគ​ ៣។ ៣–«នាទីតន្ត្ឆ្រី ឆ្កឹះយកពីយូធូប» សូមជូនចម្រៀងមនោសញ្ចេតនាភាសាអង់គ្លេសមួយ បទច្រៀងដោយវង់អ្នកចម្រៀងស្ត្រីស្បែកខ្មៅ The Shirelles កាលពីឆ្នាំ ១៩៦០​ហើយជាប់លេខមួយនៅឆ្នាំ​១៩៦១​ ឈ្មោះ «Will You Still Love Me Tomorrow» ។​​ The ShirellesRead More…

10Nov/22

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 10.11.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ក្រោមចំណងជើងថា «តើគួរប្រតិបត្តិធម៌ពេលណា» វគ្គបញ្ចប់។ ២–«នាទីសម្លេងនារីខ្មែរ» សូមជូនទស្សនៈអ្នកគ្រូសូផានី​បៃស្ដីពីការដែលហ៊ិនសែនប្ដឹងសមរង្ស៊ីពីបទប្រមាថព្រះចេស្ដាព្រះមហាក្សត្រព្រះបាទន.សីហមុនី​ដោយគ្រាន់តែលោកកត់សម្គាល់ថាស្ដេចអង្គនេះចាំតែឡាយព្រះហស្តលេខាតាមបញ្ជារបស់អាខ្វាក់។ ៣–«នាទីនិទានអារ៉ាប់​» សូមជូនវគ្គទី ៥៤​ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី។ ៤–«នាទីតន្ត្រី» សូមជូនចម្រៀងមួយបទឈ្មោះ «រាំចង្វាក់ Mega Dance» ដែល​ កញ្ញាទូច​ស៊ុននិច ច្រៀងកាលពី ១៤-១៥​ឆ្នាំមុន ។ ៥–«នាទីពីនេះពីនោះ» ​ថ្ងៃបុណ្យជាតិ​ឬបុណ្យឯករាជ្យ ៩ វិច្ឆិកា​ដ៏ឥតន័យ​ –​ លទ្ធផលការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅអាមេរិកRead More…

09Nov/22

កម្មវិធីផ្សាយ ថ្ងៃពុធ 09.11.2022

១–«នាទី ទេវកថាក្រិក» ដែលនឹងលើកយករឿងរបស់ Hercules ឬ Heracles​ មក​សរុបសេចក្ដី ។ ២–បាឋកថារបស់លោកសាស្ត្រាចារ្យបណ្ឌិតនរវិទូអាំងជូលានស្ដីអំពី វដ្ដសង្សារ សិល្បៈនិង​កិច្ច​ ភាគ​ ២ ។ ៣–«នាទីតន្ត្រី»​ ដែលនឹងជូនចម្រៀង Elvis Presley មួយបទឈ្មោះ «Are You Lonesome Tonight» ដែល Elvis ច្រៀងនៅខែមិថុនា​ ៦ ​សប្ដាហ៍មុននឹងចាកឋាននេះទៅនៅខែសីហាឆ្នាំ 1977​ ។ ៤–«ពីនេះពីនោះ»បក្សលោកត្រាំអាចឈ្នះតំណែងបក្សសម្លេងភាគច្រើនក្នុងសភាតំណាងរាស្ត្រ​តែអាចចាញ់ក្នុងព្រឹទ្ធសភាព្រោះមិនមាន «រលកក្រហម»Read More…

08Nov/22

កម្មវិធីផ្សាយ ថ្ងៃអង្គារ 08.11.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ក្រោមចំណងជើងថា «តើគួរប្រតិបត្តិធម៌ពេលណា» ។ ២–«នាទីរឿងដែលខ្មែរគួរដឹង» (ភាគ២​ វគ្គទី ៣៤) រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA,​ ដោយនៅវគ្គនេះលោកនឹងជំរាបអំពីការព្យាយាមដោយភូមាអន្ទងចិត្តស្ដេចយួនឲ្យព្រួតគ្នាវ៉ាយសៀមនៅពាក់កណ្ដាលទី១នៃសតវត្សទី​១៩​តែយួនបានបដិ​សេធ។ ៣–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda វគ្គទី ២៤ ​អានដោយសានសុវិទ្យ ។ ៤–«នាទីតន្ត្រី» សូមជូនចម្រៀងមួយបទឈ្មោះ «ឆ្នាំមុន»​ច្រៀងដោយ​អឿន​ស្រីមុំ។ ៥–«នាទីពីនេះពីនោះ»Read More…

07Nov/22

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 07.11.2022

១–នាទី«សៀវភៅខ្មែរ» ថ្ងៃនេះសូមជូនអំណាន វគ្គទី ​៩ នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត»​ របស់លោក សុឹម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍តំបន់អង្គរ) ។ ២–«នាទី ខ្មែរអើយក្រោកឡើង» របស់​លោកជាតិហង្សា​ពីរដ្ឋមីនីសូតា ដែលថ្ងៃនេះលោកនឹងលើកយករឿង​​​ ធាតុជាចោរលួចបន្លំនិងរំលោភរដ្ឋធម្មនុញ្ញរបស់ពួកគណបក្សប្រជាជនមិនថារឿងបោះឆ្នោតឬគ្រប់គ្រងប្រទេស មកជំរាប។ ៣–«នាទីតន្ត្រី ឆ្កឹះចេញពីយូធូប» សូមជូនចម្រៀងកន្ទ្រឹមមួយបទឈ្មោះ «កន្ទ្រឹមដូនតា» ច្រៀងដោយកុមារីនរោត្តម ជេនណា។ ៤–«នាទីពីនេះពីនោះ»​