All posts by worldkhmer Radio

23Sep/22

កម្មវិធីផ្សាយ ថ្ងៃសុក្រ 23.09.2022

១–នាទី«សៀវភៅខ្មែរ» សូមជូនវគ្គទី ៩៨ នៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។ ២–ភាគបញ្ចប់​នៃបាឋកថារបស់នរវិទូសាស្ត្រាចារ្យអាំង ជូលានស្ដីពីសត្វទន្សាយ​ជាពិសេសសុភាទន្សាយក្នុងវប្បធម៌ខ្មែរ។ ៣–«នាទីតន្ត្រី» សូមជូនចម្រៀងរបស់អធិរាជភ្លេងសម្លេងពេជ្រស៊ីនស៊ីសាមុតឈ្មោះ «ផ្ការបស់មិត្តខ្ញុំ» តាមការស្នើសុំពីមិត្តអ្នកស្ដាប់ ជាពិសេស ធម្មិកព្រហ្ម។ ៤–«ពីនេះពីនោះ» ​ ភាសាខ្មែរកំពុងត្រូវធ្វើឲ្យលិចលង់ ខណៈដែលគេតម្លើងភាសាយួនយកមកឲ្យកូនខ្មែររៀន។ ហើយពួកកញ្ជះយួនមិនហ៊ានក្អក​ឃើញតែនាំគ្នាសរសើរការសម្រេចចិត្តនេះ៕

22Sep/22

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 22.09.2022

១–«នាទីធម៌អាថ៌» ដែលថ្ងៃនេះសូមជូនធម្មកថារបស់ព្រតេជគុណសានសុជារឿង «ចុងក្រោយនៃជីវិត»។ ២–«នាទីសម្លេងនារីខ្មែរ» រៀបរៀងដោយអ្នកគ្រូ សូផានីបៃ ពីក្រុង​​ ​Norwalk រដ្ឋ CA ក្នុងឋានៈជាខ្មែរដែលបានឆ្លងកាត់​ ៤ ​របបគ្រប់គ្រង។​ ព្រឹត្តិការណ៍នៅស្រុកខ្មែរពាក់ព័ន្ធនឹងពួកយួនសព្វថ្ងៃនេះបង្ហាញឲ្យឃើញថាយួនវានឹងតាមទារអ្វីៗពីខ្មែរឥតឈប់ឈរ​ប្រភេទបានមួយចង្អាម​ទារយកមួយគក់។​​ពូជពួកអាកន្ទបគឺអ៊ីចឹង! ៣–«នាទីប្រលោមលោក​» សូមជូនវគ្គទី ៤០​ ​នៃនិទានអារ៉ាប់រឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី។ ៤–«នាទីតន្ត្រី» សូមជូនចម្រៀង Rap របស់​គាសុគន្ធ និង​មិត្តភក្តិវាយបកទៅពួកអ្នកដែលរិះគន់ពួកគេ។ ៥–«នាទីពីនេះពីនោះ» ផ្ទះនៅបុរីអង្គរ​នឹងចាប់ផ្ដើមផុសចេញមកម្ដង១​ម្ដង​២។ ពូទីនចាប់ផ្ដើមកែនពល​៣០០,០០០នាក់ទៀត ហើយចាប់អ្នកណាហ៊ានតវ៉ា។ លោកគ្រាប់ខ្សាច់ប្រាប់ថារកអ្នកមានញាណទីRead More…

21Sep/22

កម្មវិធីផ្សាយ ថ្ងៃពុធ 21.09.2022

១–«នាទី ទេវកថាក្រិក» ដែលនឹងលើកយករឿងរបស់អនុទេព Achilles បុត្ររបស់ស្ដេច Peleus និងទេពអប្សរសមុទ្រ Thetis ដែលពូកែខ្លាំងក្លាតែមានកែងជើងមរណៈមកជំរាប។ ២–ភាគទី ២ ​នៃបាឋកថារបស់នរវិទូសាស្ត្រាចារ្យអាំង ជូលានស្ដីពីសត្វទន្សាយ​ជាពិសេសសុភាទន្សាយក្នុងវប្បធម៌ខ្មែរ។ ៣–ច្បាប់សុំចូលសញ្ជាតិខ្មែរ​អានជូនស្ដាប់ដោយលោកណនហ៊ីពីប្រទេសបែលហ្ស៊ិក។ ៤–«នាទីតន្ត្រី»​ ដែលនឹងជូនចម្រៀងឈ្មោះ «អូនស្រឡាញ់តែបងមួយ» ច្រៀងដោយកញ្ញា​ទៀងមុំសុធារី។ ៥–«ពីនេះពីនោះ» ៖ ​ បុរីអង្គរនៅណតខារ៉ូឡាញណា ស្វាគមន៍សមាជិកជានិច្ច​។ ពេលនេះរោងជាងចេញជារូបរាងហើយដោយសារស្នាដៃកនយើង។ ស្ថានការណ៍ចម្បាំងនៅអ៊ុយក្រែន ទីដែលពូទិនចង់ធ្វើប្រជាមតិនៅតំបន់ Donbas។ សូមលោកអ្នកនាងផ្ញើរូបថតបាតដៃនិងខ្នងដៃឆ្វេងស្ដាំទៅលោកគ្រាប់ខ្សាច់លេខ (209) 351 4477 ឲ្យគាត់ឆ្លុះរកមុខអ្នកមានបុណ្យទិញឆ្នោតត្រូវRead More…

20Sep/22

កម្មវិធីផ្សាយ ថ្ងៃអង្គារ 20.09.2022

១–«នាទីធម៌អាថ៌» សូមជូនធម្មកថារបស់ព្រះតេជគុណសាន សុជា​ឆ្លើយតបនឹងសំនួរថាផឹកស្រាក្នុងវត្តបាបឬទេ? ២–«នាទីរឿងដែលខ្មែរគួរដឹង» (ភាគ២​ វគ្គទី ២៧) រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA,​ ដោយបន្តនិយាយពីភាពមិនស៊ីគ្នារវាងរាជវង្សចក្រីនៅក្រុងទេពនឹងរាជវង្សង្វៀននៅក្រុងវ៉េព្រោះតែដណ្ដើមគ្នាយកឧត្តមភាពលើខ្មែរនិងលាវនៅសតវត្ស ទី​ ១៨-១៩។ ៣–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda វគ្គទី១៧​អានដោយសានសុវិទ្យ ។ ៤–«នាទីទស្សនៈកនយើង» សូមជូនឯកវាទ​ឬ monologue​ដោយលោកហង្សចក្រាបារមីអធិប្បាយថាហេតុអ្វីបានជាអាសម្ដេចខ្វាងវាចង់ឲ្យអាកូនក្រៅខោវាបន្តរាជ្យ។ ៥–«នាទីតន្ត្រី» ​សូមជូនចម្រៀងឥណ្ឌូនេស៊ីឈ្មោះ «Bengawan Solo»Read More…

19Sep/22

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 19.09.2022

១–នាទី«សៀវភៅខ្មែរ» សូមជូនវគ្គទី ៩៧ នៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌» អានដោយសានសុវិទ្យ។ ២–«នាទី ខ្មែរអើយក្រោកឡើង» របស់​លោកជាតិហង្សា​ពីរដ្ឋមីនីសូតាលើកយករឿងហ៊ុនសែនចូលហ៊ុនរកស៊ីជាមួយឧក្រឹដ្ឋជនចិនបើកកាស៊ីណូជួញដូរមនុស្សជាប្រព័ន្ធនៅសីហនុវីល ប៉ោយប៉ែត ស្រុកខ្មែរ នៅតំបន់សេដ្ឋកិច្ចពិសេសត្រីកោណមាស ស្រុកលាវ និង​នៅម៉ុងឡាក្នុងតំបន់អបគមន៍រដ្ឋស្ហាន​ប្រទេសភូមា។ ៣–«នាទីពិភាក្សាតុមូល» ដែលលោកថាច់ពីយ៉ា​នៅប្រទេសបារាំង​ លោកណាន​ហ៊ី​នៅប្រទេសបែលហ្ស៊ិក​ និង​លោក​ប៊ុន​ឆននៅប្រទេសហុល្លង់​នឹងបន្តពិភាក្សាគ្នាពីច្បាប់ដែលទើបនឹងចេញដោយរដ្ឋបាលកញ្ជះយួនក្រុងភ្នំពេញបើកដៃឲ្យអន្តោប្រវេសន៍យួនខុសច្បាប់មានសិទ្ធិរស់នៅកម្ពុជាដូចខ្មែរទូទៅ។ ៤–«នាទីតន្ត្រី» សូមជូនចម្រៀងឈ្មោះ «សែនស្រឡាញ់ពេញចិត្ត»​ច្រៀងដោយអធិរាជភ្លេងសម្លេងពេជ្រលោកស៊ីនស៊ីសាមុត និងបទ «Summer Kisses Winter Tears» ច្រៀងដោយបិតាភ្លេង Rock & Roll លោកអិលវិស​Read More…

18Sep/22

កម្មវិធីផ្សាយថ្ងៃអាទិត្យ 18.09.2022

១–​អំណានសៀវភៅលោកសាស្ត្រាចារ្យ​ជីន​ស្ហាប​រឿង «ពីរបបផ្ដាច់ការទៅប្រជាធិបតេយ្យ​តាមគំនិតអហិង្សា» វគ្គទី ២៦ ដោយ​សានសុវិទ្យ។ ២–«នាទីពិភាក្សាតុមូល» ដែលលោកថាច់ពីយ៉ា​នៅប្រទេសបារាំង​លោកណាន​ហ៊ី​នៅប្រទេសបែលហ្ស៊ិក​និង​លោក​ប៊ុន​ឆននៅប្រទេសហុល្លង់​បន្តពិភាក្សាគ្នាពីច្បាប់ដែលទើបនឹងចេញដោយរដ្ឋបាលកញ្ជះយួនក្រុងភ្នំពេញបើកដៃឲ្យអន្តោប្រវេសន្តយួនខុសច្បាប់មានសិទ្ធិរស់នៅកម្ពុជាដូចខ្មែរទូទៅ។ ៣–​សូមជូនវគ្គទី ៣៩ ​នៃរឿង​ ១០០១ ​យប់ ​ឬ ឯកសហស្សរាត្រីដែល ម្ចាស់ក្សត្រីស្ហេហេរ៉ាហ្សាដ និទានថ្វាយព្រះស្វាមីស្ហាហ៍ ស្ហារិយ៉ា​ស្ដាប់។ ៤–«នាទីវប្បធម៌អក្សរសាស្ត្រ ផ្នែកនិរុត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោកម៉ុង ប៉ាពីយ៉ុងពី ក្រុងស្កូគី រដ្ឋអ៊ិល្លីណយស៍ ដែលថ្ងៃនេះលោកនឹងលើកយករឿងសត្វពស់ក្នុងសង្គមខ្មែរនិងពិភពលោកមកជំរាប ។ ៥–«នាទីតន្ត្រី» សូមជូនចម្រៀងអាមេរិកាំងមួយបទឈ្មោះ «If I Can Dream» តែងដោយ​Read More…

17Sep/22

កម្មវិធីផ្សាយ ថ្ងៃសៅរ៍ 17.09.2022

១–ធម្មកថាឆ្លើយតបសំនួរពុទ្ធបរិស័ទ សម្ដែងដោយព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ​ស្ដីពីការស្រឡាញ់ជាតិឲ្យបានត្រូវដែលមិនធ្វើឲ្យជាតិមានគ្រោះថ្នាក់។ ២–«នាទីទស្សនៈអ្នកនិពន្ធ» ​រៀបរៀងដោយលោកជាតិហង្សានៃរដ្ឋមីនីសូតា។​ ក្នុងវគ្គនេះលោកបន្តលើកយកសំណេររបស់លោក​សោម​សេកកុមារ​មកអានត្រង់ស្ដេចសីហនុទៅជួបមេដឹកនាំសូវៀតនៅក្រុងមូស្គូ មុននឹងយាងទៅធ្វើទស្សនកិច្ចនៅក្រុងប៉េកាំងក្រោយព្រឹត្តិការណ៍ ​១៨​មីនា​១៩៧០។ ៣–«នាទីទេវកថាក្រិក-រ៉ូម៉ាំង» ថ្ងៃនេះសូមជូនរឿងពាក់ព័ន្ធនឹង Achilles។ ៤–«នាទីពិភាក្សាតុមូល»​ដឹកនាំដោយលោកថាច់ពីយ៉ានៅបារាំង​ជាមួយលោកណនហ៊ីនៅបែលហ្ស់ិក​និង​លោក​ប៊ុនឈននៅហុល្លង់​ស្ដីពីច្បាប់អន្តោប្រវេសន៍នៅស្រុកខ្មែរ​ដែលសម្រួលឲ្យពួកយួនខុសច្បាប់មានសិទ្ធិច្រើនជាងខ្មែរម្ចាស់ស្រុក ភាគ ១។ ៥–«នាទីតន្ត្រី»​ សូមជូនចម្រៀង១បទឈ្មោះ «ជូនម៉ែ១លានខែភ្ជុំ» ច្រៀងដោយ​ខេមរៈ សិរីមន្ត​ និងតែងដោយឈិត តេងរិទ្ធ។ ៦–«នាទីពីនេះពីនោះ» ​

16Sep/22

កម្មវិធីផ្សាយ ថ្ងៃសុក្រ 16.09.2022

១–នាទី«សៀវភៅខ្មែរ» សូមជូនវគ្គទី ៩៦ នៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។ ២–បាឋកថារបស់នរវិទូសាស្ត្រាចារ្យអាំង ជូលានស្ដីពីសត្វទន្សាយ​ជាពិសេស​សភាទន្សាយ​ក្នុង​សង្គមវប្បធម៌ខ្មែរ។ ៣–«នាទីតន្ត្រី» សូមជូនចម្រៀងរបស់លោកកុយវណ្ណាមួយបទឈ្មោះ «បណ្ដាំដូនតាសាវតារអង្គម៉ី»។ ៤–«ពីនេះពីនោះ» ​សុក្រនេះកនយើងនៅ Charlotte នឹងទៅជួយសាងបង្ហើយរោងដាក់ត្រាក់ទ័រ​នៅបុរីអង្គរ — គេថាពេលនេះគួរទិញមាស សន្សំមាស​ព្រោះមាសឡើងថ្លៃ តម្លៃវាថេរជាងលុយ។

15Sep/22

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 15.09.2022

១–«នាទីធម៌អាថ៌» ដែលថ្ងៃនេះសូមជូនធម្មកថារបស់ព្រតេជគុណសានសុជារឿងឈឺចិត្តព្រោះគេថា។ ២–«នាទីសម្លេងនារីខ្មែរ» រៀបរៀងដោយអ្នកគ្រូ សូផានីបៃ ពីក្រុង​​ ​Norwalk រដ្ឋ CA ក្នុងឋានៈជាខ្មែរដែលបានឆ្លងកាត់​ ៤ ​របបគ្រប់គ្រង។​ ថ្ងៃនេះអ្នកគ្រូលើកយករឿងនរកអវេចីសម័យខ្មែរក្រហមមករៀបរាប់។ ៣–«នាទីប្រលោមលោក​» សូមជូនវគ្គទី ៣៨​ ​នៃនិទានអារ៉ាប់រឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី។ ៤–«នាទីតន្ត្រី» សូមជូនចម្រៀងរបស់ម្ចាស់ស៊ីសុវត្ថិប៉ាណារ៉ាសិរីវុឌ្ឍ ឈ្មោះ «អានី» ច្រៀងដោយអធិរាជសម្លេងពេជ្រស៊ីនស៊ីសាមុត និងច្រៀងដោយម្ចាស់សិរីវុឌ្ឍផ្ទាល់។ ៥–«នាទីពីនេះពីនោះ» ពត៌មានផ្សេងៗពីប៉ែនវ៉ាណូ៖​ស្ដេចខ្មែរអវត្តមានបុណ្យព្រះសពអេលីហ្សាបិតទី២ និង​រាជាភិសេកស្ដេចស្ហាលទី ៣​ បង្ហាញថាស្ដេចខ្មែរRead More…

14Sep/22

កម្មវិធីផ្សាយ ថ្ងៃពុធ 14.09.2022

១–ធម្មកថារបស់ព្រះតេជគុណចន្ទប្បិយោ រីមចាន់រ៉ា ឆ្លើយតបសំនួររបស់ឧបាសិកាថាហេតុអ្វីបានជាត្រូវសូត្របរាភាវសូត្រនៅរដូវបិណ្ឌ រដូវភ្ជុំ។ ២–«នាទី ទេវកថាក្រិក» ថ្ងៃនេះនឹងលើកយករឿងរបស់ទេវៈ​ហ្សូស​មកបរិយាយ។ ៣–បាឋកថារបស់នរវិទូសាស្ត្រាចារ្យអាំង ជូលានស្ដីពីសត្វទន្សាយ​ជាពិសេសសភាទន្សាយក្នុងវប្បធម៌ខ្មែរ។ ៤–«នាទីតន្ត្រី»​ សូមជូនចម្រៀងឈ្មោះ «អូនស្រណោះខែភ្ជុំ» ច្រៀងដោយកញ្ញា​តន់ ចន្ទសីមា។ ៥–«ពីនេះពីនោះ» ​ បុរីអង្គរនៅណតខារ៉ូឡាញណា ស្វាគមន៍សមាជិកជានិច្ច​។ បើមានអំពើណាប៉ះពាល់ដល់សតិអារម្មណ៍លោកអ្នកកាលពីមុនខ្លះ ក៏សុំឲ្យជាអហោសិកម្មត្រឹមនេះទៅចុះ។ ចូរយើងមកចាប់ផ្ដើមថ្មី មានអារម្មណ៍ថ្មី លើទឹកដីថ្មី ក្រោមព្រះអាទិត្យចាស់ទៅហោង។