កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 03.10.2022
Podcast: Play in new window | Download
១–នាទី«សៀវភៅខ្មែរ» សូមជូនវគ្គទី ១០១ នៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌» អានដោយសានសុវិទ្យ។ ២–«នាទី ខ្មែរអើយក្រោកឡើង» របស់លោកជាតិហង្សាពីរដ្ឋមីនីសូតាលើកយករឿងភាពមិនអើពើទៅលើជីវភាពរស់នៅរបស់កម្មករខ្មែរចំណាកស្រុកប្រមាណជា២លាននាក់ដែលត្រូវបង្ខំចិត្តចោលភូមិស្រុកទៅរកការងារធ្វើនៅស្រុកថៃសព្វថ្ងៃនេះ។ ៣–«នាទីតន្ត្រី» សូមជូនចម្រៀងឈ្មោះ « កម្មករស្រុកថៃ (แรงงานไทย) » ច្រៀងដោយពេជ្រ ជេត្រា ។ ៤–«នាទីពីនេះពីនោះ» បើពលរដ្ឋអាមេរិកមិនបោះឆ្នោតឲ្យបក្សស្ដាំនិយមទេ ចូរអ្នកក្រុងដែលដឹកនាំដោយបក្សប្រជាធិបតេយ្យរបស់ Joe Bidenបន្តដើរជាន់អាចម៍ពួក homeless តទៅទៀតចុះ ៕