March 11, 2026កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/03-11-26_WKR_ALL_NEWS.mp3Podcast: Play in new window | Download๑–នាទី «សាសនាសាកល» និយាយអំពីចំណុចវិជ្ជមាននិងអវិជ្ជមានរបស់សាសនាឥស្លាម។សម្រាប់ប្រុសៗ ដែលសប្បាយនឹងកាម មានប្រពន្ធ ๔ ដែលញញឹមស្ញាញក្រោមដំបូលតែមួយអាចធ្វើឲ្យមានអារម្មណ៍ហាក់ដូចជាឋិតនៅឋានសួគ៌នៃកាមាវចរចិត្តទាំង ๖ ជាន់។ ត្រូវចាតើទុកស្ត្រីមូស្លិមថាជាកំពូលនារីចិត្តព្រះវេសន្តរ។๒–នាទី «ជួបនរវិទូបណ្ឌិតអាំងជូលាន» ភាគទី ๔ គឺភាគបញ្ចប់នៃបាឋកថាស្ដីពីឥទ្ធិពលវប្បធម៌ជនជាតិភាគតិចនៅឥណ្ឌូចិនមកលើខ្មែរសម័យបុរាណ ជាពិសេសគឺជនជាតិកួយនៅខេត្តសុរិន្ទដែលនិយាយខ្មែរបានច្បាស់ជាងខ្មែរភ្នំពេញ។๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»សូមជូនបទ «The Sound of Silence» សម្លេងនៃភាពស្ងប់ស្ងាត់ និពន្ធនិងច្រៀងដោយ Simon & Garfunkel នៅឆ្នាំ ๑๙๖๔ ។๔–នាទី «ពីនេះពីនោះ»ភ្លើងឆេះរោងចក្រចម្រាញ់ប្រេងនៅក្រុងតេអេរ៉ង់បណ្ដាលឲ្យកើតគ្រោះភ្លៀងខ្មៅ។អ្នកក្រុងតេអេរ៉ង់រងគ្រោះដោយសារភ្លៀងខ្មៅ ព្រោះអ៊ីស្រាអែលបំផ្ទុះរោងចក្រចម្រាញ់ប្រេងនៅក្នុងរដ្ឋធានីអ៊ីរ៉ង់។