January 12, 2026កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/01-12-26_WKR_ALL_NEWS.mp3Podcast: Play in new window | Download๑–នាទី «រៀនពាក្យស្លែងអាមេរិកាំង» ๒–នាទី «វិភាគសៀវភៅប្រចាំសប្ដាហ៍»បទវិភាគរបស់លោកវ៉ាន់ឌី កាអុន នៃសមាគមពន្លឺប្រទេសបារាំង អំពីលោក Raymond Queneau ដែលបាននិពន្ធសៀវភៅឈ្មោះ «Zazie Dans Le Métro» និងជាអ្នកនាំយកពាក្យផ្សារមកប្រើក្នុងអក្សរសិល្ប៍បារាំង ដោយបន្ថែមចម្រៀងប្រជាប្រិយ ๑ បទឈ្មោះ «Si Tu T’imagines» ។๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»បានជាជូនចម្រៀងបារាំងនៅក្នុងបទវិភាគរបស់លោកវ៉ាន់ឌីកាអុនខាងលើនេះទៅហើយ នៅក្នុងនាទីតន្ត្រីប្រចាំថ្ងៃច័ន្ទនេះ ខ្ញុំសូមជូនចម្រៀងបារាំងសេស ๑ បទទៀតទៅចុះ។ កុំថាអីថាវ៉ាន់ឡើយ ដោយសារម្ដុំដែលខ្ញុំរស់នៅមានភ្លៀងធ្លាក់ជោកជាំ (ដូចដែលឃ្លាអ៊ីឌាមអង់គ្លេសគេថា «It’s raining cats and dogs!») ខ្ញុំសុំជូនបទ «En Ecoutant La Pluie» ច្រៀងដោយកញ្ញា Syvie Vartan កាលពីឆ្នាំ ๑๙๖๓ ។๔–នាទី «សុខភាពយើង» សានសុវិទ្យសូមស្រង់ការយល់ដឹងស្ដីពីសារធាតុរ៉ែផ្សេងៗដែលមានប្រយោជន៍ចំពោះសុខភាពមនុស្សមកជំរាប។๕–នាទី «ពីនេះពីនោះ»សូមជូនភាគទី ๒ នៃវេទិកាកម្ពុជាមាតុភូមិយើង របស់សមាគមខ្មែរចំណាកស្រុកនិងក្រុមប្រឹក្សា ๒๓ តុលា ๑๙๙๑ លើកទី ๗๓ ថ្ងៃទី ๗ មករា ๒๐๒๖ ក្រោមប្រធានបទ «តើវិបត្តិនយោបាយរ៉ាំរ៉ៃរបស់កម្ពុជាបណ្ដាលមកពីនយោបាយអព្យាក្រឹត្យរបស់ខ្លួនមែនឬ?»ដោយមានលោកប៉ែនវ៉ាណូ និងលោកម៉មអង់ដ្រេរាហ៊ុល ពីប្រទេសបារាំងនិងលោកសោមកុលវឌ្ឍន៍ពីប្រទេសកាណាដាជាវាគ្មិន៕