November 11, 2025កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/11-11-25_WKR_ALL_NEWS.mp3Podcast: Play in new window | Download๑–នាទី «រឿងដែលខ្មែរគួរដឹងភាគ ๒» រៀបរៀងដោយលោកនួនសុខវ៉ាងពី Norcross, GAវគ្គទី ๔๖ ស្ដេចសៀមព្រះរាមទី ๑ ស្និទ្ធនឹងច័ក្រព័ត្រយួនយ៉ាឡុងដូចឪនិងកូន (បន្ត) ។๒–នាទី «ព្រលឹងភារតៈ» ជូនរឿងមហាភារតៈ របស់ឥណ្ឌាវគ្គស្ដីពីកំណើតរបស់ឥសីវេទវ្យាសពីការរួមផ្សំភេទរវាងមហាឥសីបរាសូរនិងស្រីស្រស់មច្ឆាគន្ធី។๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»សូមជូនបទ «ឧត្តរមានជ័យ» សំនៀងដើមរបស់ម៉ៅសារេត ច្រៀងឡើងវិញដោយ ឈិន ម៉ានិច្ច,ម៉ង់ ចាន់កញ្ញានិងបក្ខពួក។๔–នាទី «សង្គមវិជ្ជា» ដោយលោកខេងខេមរៈ នៃក្រុងColumbusរដ្ឋ Ohio ណែនាំឲ្យស្គាល់នារីខ្មែរ ๔ នាក់ដែលមិនព្រមអស់សង្ឃឹមបន្តតស៊ូទាល់តែសម្រេចជោគជ័យជីវិតក្នុងសង្គម។ ភាគ ๖ ។(រូបថតនារីទាំង ๔ ជារូបសន្មត)๕–នាទី «ពីនេះពី័នោះ» រដ្ឋាភិបាលអាមេរិកបើកទ្វារឡើងវិញក្រោយបិទសកម្មភាពខ្លះជាង ๑ ខែ - លោកត្រាំគំរាមប្ដឹង BBC យកលុយ ๑๐๐๐ លានដុល្លារពីបទកែច្នៃសុន្ទរកថាលោកឲ្យឮហាក់ដូចលោកញុះញង់ឲ្យវាយប្រហារសភាថ្ងៃ ๖ មករា ๒๐๒๑ ។តុលាការសៀមសម្រេចឲ្យធ្វើបត្យាប័នមេបោក ស្ហេ ហ្ស៊ីជាងទៅទទួលទោសនៅស្រុកចិនក្រោយចាប់ដាក់គុកតាំងពី ๒๐๒๒ ។