๑–នាទី​​​ «រឿងដែលខ្មែរគួរដឹង​ភាគ ๒» រៀបរៀងដោយលោកនួនសុខវ៉ាងពី Norcross, GA
វគ្គទី ๔๖ ស្ដេចសៀមព្រះរាមទី ๑ ស្និទ្ធនឹងច័ក្រព័ត្រយួនយ៉ាឡុងដូចឪនិងកូន (បន្ត)​ ។
๒–នាទី «ព្រលឹងភារតៈ» ជូនរឿងមហាភារតៈ របស់ឥណ្ឌា
វគ្គស្ដីពីកំណើតរបស់ឥសីវេទវ្យាសពីការរួមផ្សំភេទរវាងមហាឥសីបរាសូរនិងស្រីស្រស់មច្ឆាគន្ធី។

๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»

សូមជូនបទ ​«ឧត្តរមានជ័យ» សំនៀងដើមរបស់ម៉ៅសារេត ច្រៀងឡើងវិញដោយ ឈិន ម៉ានិច្ច,ម៉ង់ ចាន់កញ្ញា​និងបក្ខពួក។
๔–នាទី «សង្គមវិជ្ជា» ដោយ​លោក​ខេង​ខេមរៈ នៃក្រុងColumbusរដ្ឋ Ohio ណែនាំឲ្យស្គាល់នារីខ្មែរ ๔ នាក់ដែលមិនព្រមអស់សង្ឃឹម
​បន្តតស៊ូទាល់តែសម្រេចជោគជ័យជីវិតក្នុងសង្គម។ ភាគ ๖ ។(រូបថតនារីទាំង ๔ ជារូបសន្មត)
๕–នាទី «ពីនេះពី័នោះ» 
រដ្ឋាភិបាលអាមេរិកបើកទ្វារឡើងវិញក្រោយបិទសកម្មភាពខ្លះជាង ๑ ខែ -​ លោកត្រាំគំរាមប្ដឹង BBC យកលុយ ๑๐๐๐ លានដុល្លារពីបទកែច្នៃសុន្ទរកថាលោកឲ្យឮហាក់ដូចលោកញុះញង់ឲ្យវាយប្រហារសភាថ្ងៃ ๖ មករា ๒๐๒๑ ។
តុលាការសៀមសម្រេចឲ្យធ្វើបត្យាប័នមេបោក ស្ហេ ហ្ស៊ីជាងទៅទទួលទោសនៅស្រុកចិនក្រោយចាប់ដាក់គុកតាំងពី ๒๐๒๒ ។