๑–នាទី «ព្រះពុទ្ធសាសនា» សូមជូននិទានរឿង «ភិក្ខុពនេចរ» រៀបរៀងឡើងវិញដោយសាស្ត្រាចារ្យ​ឱមណាគ្រី​ឆ្នាំ ๑๙๖๖​ ។
ភាគទី ๑๗ ស្ដីពី «បុព្វជានិសង្ស» ​ឬផលបុណ្យនៃការបួសជាភិក្ខុ​ខុសគ្នានឹងការមិនបានបួសតែកាន់សីលខ្ជាប់ខ្ជួនយ៉ាងណា?
๒–នាទី «សុខភាពយើង»
រវាង កោសិកាដើម ​(Stem Cells) និង អិចសូហ្សូមម (Exosomes) មួយណាល្អជាង?
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងស្នេហាជាតិដាស់ខ្មែរឲ្យភ្ញាក់ហើយនាំគ្នាក្រោកឡើងពុំនោះទេនឹងគ្មានកន្សែងជូតទឹកភ្នែក!
នាទី «ទស្សនៈលោកកែមឡី» ដែលលោកជាតិហង្សា​នៅមីនីសូតា នឹងបន្តអានឯកសារកម្រងទស្សនៈសង្គមនិងនយោបាយរបស់លោកបណ្ឌិតកែមឡីជូនស្ដាប់។
–នាទី «ពីនេះពីនោះ»
ជ្រុង ๑ នៃសាលមហោស្រពបុរីអង្គរ ហ៊ុមលំអដោយវាំងននទំនើប ដែលសមាជិកស្រាក់ប្រាក់គ្នាទិញ។​​ លោកអ្នកនាងសមាជិកណាប្រាថ្នាចូលរួមជាវវាំងននក្រាស់បែបនេះសម្រាប់បុរីអង្គរ សូមទាក់ទងលោកថាច់គារ ​(๗๐๔)​ ๙๖๘-๘๐๐๙ អរគុណ!