February 26, 2026កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/02-26-26_WKR_ALL_NEWS.mp3Podcast: Play in new window | Download๑–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA និយាយពីសេចក្ដីឈឺចុកចាប់របស់ខ្មែរដែលរងទុក្ខវេទនាដោយ សារពួកចោរសៀម ដូចជាពេលដែលជនភៀសខ្លួនត្រូវដឹកយកទៅចាក់ចោលនៅភ្នំដងរែក។យោធាសៀមបានបង្ខំឲ្យជនភៀសសឹកត្រឡប់ទៅកម្ពុជាវិញតាមច្រកភ្នំខ្មោចបណ្ដាលឲ្យកើតជាវាលពិឃាតទី ๒ នៅឆ្នាំ ๑๙๗๙ ។๒–«នាទីអក្សរសិល្ប៍ខ្មែរអធិប្បាយដោយលោកវ៉ាន់ឌីកាអុន» ស្ដីពីរឿង «ទុំទាវ» និពន្ធកាលពីឆ្នាំ ๑๙๑๕ ដោយ ព្រះបទុមត្ថេរ សោម (๑๘๕๒-๑๙๓๒) ភាគ ๓ ស្ដីពី ការប្រយុទ្ធរវាង ជំហរមាតាធិបតេយ្យ និង ជំហរបិតាធិបតេយ្យ ក្នុងរឿង ទុំទាវ (ដកស្រង់ចេញពីគេហទំព័រសមាគមពន្លឺ) ។๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»សូមជូនចម្រៀងមនោសញ្ចេតនា ๑ បទឈ្មោះ «រាត្រីសួស្ដីអូនសម្លាញ់» ច្រៀងដោយកម្លោះដួងវីរៈសិទ្ធ។๔–នាទី «ពីនេះពីនោះ» ត្រាំថ្លែងអួតពីជោគជ័យការកសាងប្រទេសរយៈពេល ๑๒ ខែមុន។ម្ដេចបានជាគ្មានអ្នកណាធ្វើអីស៊ីជិនពិងបាន?