កម្មវិធីផ្សាយ ថ្ងៃអង្គារ 16.04.2024
Podcast: Play in new window | Download
๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓ ដល់ បច្ចុប្បន្នកាល» ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោកវ៉ាន់ឌី កាអុន និងអានជូនស្ដាប់ដោយលោកគិមប៊ុនស៊ន់ ពីប្រទេសបារាំង។ វគ្គទី ๘ ស្ដីពីការរៀបចំមុខមាត់ថ្មីឲ្យព្រះរាជាណាចក្រកម្ពុជាដោយអាណាព្យាបាលដែលក្រោយមកក្លាយជាអាណានិគមបារាំងនោះ។
កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 15.04.2024
Podcast: Play in new window | Download
๒–«នាទីសៀវភៅខ្មែរ » រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃនិងអានបញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានីនៃក្រុមព្រះសុរិយា។
កម្មវិធីផ្សាយថ្ងៃអាទិត្យ 14.04.2024
Podcast: Play in new window | Download
By ញ៉. ផល្លី-សុផេន NH.PHALLY Sophen សង្គម-វប្បធម៌ ៙ ជាដំបូងយើងសូមបង្ហាញពីប្រវត្តិនៃការសិក្សាលើគំនិតឬទស្សនៈជីជាមុនសិន។ គំនិតនេះកើតឡើងដោយសារតែមានគេសួរទៅលោកសាស្ត្រាចារ្យកេង វ៉ាន់សាក់ ថា តើអ្វីទៅជាខ្មែរ? បើមើលទៅសុទ្ធសឹងតែជារបស់គេទាំងអស់ ដូចជា៖សាសនា ពាក្យពេចន៍ ជាដើម មកពីឥណ្ឌា មើលទៅមិនឃើញអ្វីដែលជារបស់ខ្មែរសោះ។ ដោយសារតែសំណួរនេះហើយ បានជាលោកសាស្ត្រាចារ្យខិតខំរាវរក ដើម្បីឆ្លើយសំណួរទាំងនោះ។ ការខិតខំរបស់លោកពិតជាមិនខាតប្រយោជន៍នោះទេ គឺឃើញ និងបានជីកកកាយរកឃើញអ្វីដែលគេមើលមិនឃើញមកបង្ហាញយើងដែលជាខ្មែរឲ្យស្គាល់ថាអ្វីជាខ្មែរពិតប្រាកដ។ ហើយបទអភិប្រាយរបស់លោក ខ្ញុំ(សុផេន)បានស្ដាប់នៅក្នុងកិច្ចសម្ភាសមួយរបស់វិទ្យុវីអូអេ(VOA)ជាខ្សែសំឡេង។ ក្រោយមក ខ្ញុំបានស្ដាប់ម្ដងទៀតពីលោកសាស្ត្រាចារ្យសូ មុយ ឃៀង ដែលជាគ្រូបង្រៀនខ្ញុំ(សុផេន)នៅថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ភាសាវិទ្យាផ្នែកសម្ព័ន្ធវិទ្យា លោកក៏បាននិយាយរឿងនេះឲ្យសិស្សទាំងអស់បានស្ដាប់ បានយល់ផងដែរ។ ដោយសារតែមូលហេតុទាំងនេះហើយ បានជាខ្ញុំយល់ឃើញថា គួរតែបន្តរាវរកបំពេញបន្ថែមដើម្បីបង្ហាញជូនសាធារណជនទូទៅឲ្យបានដឹងRead More…
កម្មវិធីផ្សាយថ្ងៃសៅរ៍ 13.04.2024
Podcast: Play in new window | Download
๓–«នាទីសុខភាពយើង»