Podcast: Play in new window | Download





យោងតាមអត្ថបទមួយក្នុង «JSTOR ឬ Journal Storage» «ដោយប្រកាសថាខ្លួនប្រកាន់នយោបាយមិនអន្តរាគមនិយមនោះ ចិនបានការពារ បិទបាំងពួកខ្មែរក្រហមពីការពិនិត្យពិច័យពីខាងក្រៅនិងជួយមិនឲ្យខ្មែរក្រហមប្រឈមនឹងគណនីយភាពតាមវិធី ๓ ប្រការ៖
๑-ចិននៅតែស្មោះត្រង់នឹងប៉ុលពតជានិច្ច។
๒-ចិនបន្តបិទមាត់ ឬបដិសេធត្រង់ៗតែម្ដងថាមានបាតុភូតប្រល័យពូជសាសន៍នៅកម្ពុជាប្រជាធិបតេយ្យ។ និង
๓-ចិនរៀបចំឲ្យមានយុទ្ធនាការបិទបាំងការពិតជាអន្តរជាតិ ដើម្បីលាបពណ៌ផាត់ម្សៅឲ្យប៉ុលពតក្លាយជាមនុស្សចិត្តទេវតា។









