March 13, 2024កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/03-13-24_WKR_ALL_NEWS.mp3Podcast: Play in new window | Download๑–«នាទីសាសនាសាកល ៖ សាសនាឥស្លាម» សូមបន្តអានសៀវភៅ «មគ្គុទ្ទេសក៍មូស្លីមថ្មី» របស់លោកហ្វាហាទ សាឡិម ពិន ហ៊ូម៉ាម។អត្ថន័យនៃការធ្វើធម្មយាត្រា «ហាជ្ជី» វគ្គនេះនិយាយពីគោលបំណងនៃការធ្វើ ហាជ្ជី។๒–«នាទីជួបនឹងបណ្ឌិតអាំងជូលាន» ភាគ ๕ នៃបាឋកថាដោយនរវិទូសាស្ត្រាចារ្យអាំងជូលានអំពីបេតិកភណ្ឌអរូបីនៅតំបន់រម្មណីយដ្ឋានប្រាសាទកោះកេរ្តិ៍ អាយុ ๑๐๐๐ ឆ្នាំក្រោយបានចុះបញ្ជី UNESCO ជាសម្បត្តិមនុស្សជាតិ។ វគ្គនេះលោកគ្រូឆ្លើយតបសំនួរថាហេតុអ្វីបានជាជ័យវរ្ម័នទី ๔ សាងប្រាសាទកោះកេរ្តិ៍នៅឆ្ងាយអង្គរអ៊ីចឹង?๓–«នាទីតន្ត្រីប្រចាំថ្ងៃ»សូមជូនបទ «ចម្លើយតាមខ្យល់» និងបទ «បងស្នេហ៍តែឌីណា» ច្រៀងដោយលោករិទ្ធី តន្ត្រីសន័យ នៃវង់ «តន្រ្តីក្រុងខ្មែរ» ឡង់ប៊ីច រដ្ឋកាលីហ្វ័រន្ញ៉ា។๔–«នាទីសុខភាពយើង»ខ្លាញ់ជ្រូកគឺជាខ្លាញ់ «ឆ្អែត» (Saturated Fats) ព្រោះវាឡើងកកជាដុំក្នុងសីតណ្ហភាពបន្ទប់។ បន្ថយកុំសូវបរិភោគបានចាត់ទុកថាល្អ។សាច់ត្រីនិងបន្លែ ផ្លែឈើដូចក្នុងរូបជាខ្លាញ់ «មិនឆ្អែត» (Unsaturated Fats)ដែលនៅរាវក្នុងសីតណ្ហភាពបន្ទប់។ចំណីដែលពោរពេញទៅដោយខ្លាញ់ខ្ទើយឬខ្លាញ់ប្ដូរភេទ (Trans Fats) ឈប់ហូបបានឈប់ទៅ។๕–«នាទីពីនេះពីនោះ» ចង់ឲ្យអង្គការសហប្រជាជាតិព្យួរអាសនៈកម្ពុជាត្រូវយកចិត្ត ๕ មហាប្រទេសទាំងនេះ៕