22Aug/22

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 22.08.2022

១–នាទី«សៀវភៅខ្មែរ» សូមជូនវគ្គទី ៩0 នៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។ ២–«នាទី ខ្មែរអើយក្រោកឡើង» របស់​លោកជាតិហង្សា​ពីរដ្ឋមីនីសូតាដោយលោកនឹងបន្តលើកយករឿងដែល​Al Jazeera របស់ប្រទេសកាតារអះអាងថាពួកមានឥទ្ធិពលជិតស្និទ្ធនឹងត្រកូលហ៊ុនជាប់ពាក់ព័ន្ធនឹងមុខរបរចាប់ជំរិតមនុស្សរបស់ពួកចិនដីគោកនៅខេត្តពោធិ៍សាត់និងព្រះសីហនុមកជំរាប។ ៣–«នាទីតន្ត្រី» សូមជូន​បទ «វិលមកវិញបង» ចម្រៀងពិរោះដោយស្រីស្រស់ឈ្មោះ Mintra Nanchau អាយុ​ ២៤។ ជាអ្នកចម្រៀងសៀមសម័យថ្មី ឃើញខ្លះថាជាខ្មែរស្រិន្ទ្រ តែច្បាស់ជាថៃកើតនៅថៃហើយព្រោះនាងអាចចេញសម្លេងបានច្បាស់លាស់។ ៤–«នាទីពីនេះពីនោះ» ស៊ីអាយអេ​ថា​រុស្ស៊ីខូចខាតទាហាន​៨០,០០០ នាក់នៅអ៊ុយក្រែន កូរ៉េខាងជើងស្នើជួយផ្ដល់ទាហានស៊ីឈ្នួល ១០០,០០០នាក់ដល់ពូទិន៕

21Aug/22

កម្មវិធីផ្សាយថ្ងៃអាទិត្យ 21.08.2022

១–«នាទីទស្សនៈកនយើង» ថ្ងៃនេះកនយើងហង្សចក្រាបារមីសុំសាប់សម្ដេចខ្វាងរឿងបង្រៀនភាសាយួននៅស្រុកខ្មែរ​និងបណ្ដោយឲ្យយួនរុញព្រំសីមាប្រទេសចូលដល់ខេត្តកណ្ដាលហើយនោះ។ ២–សានសុវិទ្យ​អានសៀវភៅលោកសាស្ត្រាចារ្យ​ជីន​ស្ហាប​រឿង «ពីរបបផ្ដាច់ការទៅប្រជាធិបតេយ្យ​តាមគំនិតអហិង្សា» វគ្គទី ២២ តពីអំណានដោយអ្នកស្រីអៀងម៉ាឡា។ ៣–«នាទីវប្បធម៌អក្សរសាស្ត្រ ផ្នែកនិរុត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោកម៉ុង ប៉ាពីយ៉ុងពី ក្រុងស្កូគី រដ្ឋអ៊ិល្លីណយស៍ ដែលថ្ងៃនេះលោកនឹងលើកយកបទបំពេមកអធិប្បាយថាអាចមានអ្វីបង្កប់នៅក្នុងចម្រៀងដែលម៉ែតែងច្រៀងឲ្យកូនដេកលក់នេះ ។ ៤–«នាទីប្រលោមលោក» ​សូមជូនវគ្គទី ៣១ ​នៃរឿង​ ១០០១ ​យប់ ​ឬ ឯកសហស្សរាត្រីដែល ម្ចាស់ក្សត្រីស្ហេហេរ៉ាហ្សាដ និទានថ្វាយព្រះស្វាមីស្ហាហ៍ ស្ហារិយ៉ា​ស្ដាប់។ ៥–«នាទីតន្ត្រី» សូមជូនចម្រៀងឈ្មោះ​«Et Pourtant» តែងនិង​ច្រៀងដោយ Charles Aznavour។Read More…

20Aug/22

កម្មវិធីផ្សាយ ថ្ងៃសៅរ៍ 20.08.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់​មានថេរដីកាពន្យល់ថាសម្ដីមនុស្សយើងគឺជាអាវុធមានប្រសិទ្ធភាពបំផុត តើពិតឬមិនពិត? ២–«នាទី ទស្សនៈកនយើង» លោកហង្ស ចក្រាបារមីឮយួនសុំបង្រៀនភាសាយួននៅស្រុកខ្មែរ លោកក៏សុំដែរគឺសុំឲ្យយួនចេញឲ្យអស់ពីស្រុកខ្មែរ​ទុកឲ្យខ្មែររស់ក្នុងឯករាជ្យ បូរណភាពទឹកដី និងសេរីភាពជាប្រជាជាតិអ្នកជា។ ៣–«នាទីទស្សនៈអ្នកនិពន្ធ» ​រៀបរៀងដោយលោកជាតិហង្សានៃរដ្ឋមីនីសូតា។​ ក្នុងវគ្គនេះលោកបន្តលើកយកសំណេររបស់លោក​សោម​សេកកុមារ​មកអានត្រង់ផ្នែកដែលបង្ហាញឲ្យឃើញថា​ស្ដេចសីហនុក្រោយមកទើបដឹងថាវត្តមានអាមេរិកក្នុងតំបន់បានជួយឲ្យព្រះអង្គគង់ក្នុងអំណាចបាន​១៥​ឆ្នាំ ​តែវាក៏យឺតពេលទៅហើយព្រោះអាមេរិកបានសម្រេចចិត្ដដកទ័ពក្រោយការវាយប្រហាររបស់ពួកវៀតកុង-វៀតណាមខាងជើងក្នុងឱកាសបុណ្យចូលឆ្នាំយួន​ ១៩៦៨។ ៤–«នាទីតន្ត្រី»​ សូមជូនចម្រៀងឈ្មោះ «អនុសាវរីយ៍បាត់ដំបង» ច្រៀងដោយ ខេមរៈ សិរីមន្ត​។ ៥–«នាទីពីនេះពីនោះ»​​ អាខ្វាងធ្វើជាមិនដឹងថាយួនឳវានៅពេញស្រុក! អាពងក្រឡ! ចិនកុម្មុយនិស្តអស់ពីទឹកជន់លិចក្រុង ឥឡូវស្ងួតអត់ទឹកប្រើ អត់អគ្គិសនីទៅទៀត! នេះបានចំជារួមក្បាលគ្នាលាងបាប​! សូមកុំភ្លេច បុណ្យដាល់អំបុកសំពះព្រះខែនៅបុរីអង្គរ ថ្ងៃRead More…

19Aug/22

កម្មវិធីផ្សាយ ថ្ងៃសុក្រ 19.08.2022

១–នាទី«សៀវភៅខ្មែរ» សូមជូនវគ្គទី ៩០ នៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។ ២–អំណានសៀវភៅរឿង «Brother Enemy» របស់លោក Nayan Chanda វគ្គទី ៩ ​ដោយ អ្នកស្រីអៀងម៉ាឡាពីក្រុង Saint Paul រដ្ឋមីនីសូតា។ ៣–បាឋកថាលោកសាស្ត្រាចារ្យអាំង ជូលានតាមរយៈប្រព័ន្ធអន្តរបណ្ដាញស្ដីពីការវិវឌ្ឍនៃភាសាខ្មែរ ភាគ១។ ៤–«នាទីតន្ត្រី» សូមជូនចម្រៀងភាសាហ្វ៊ីលិព្វីនមួយបទឈ្មោះ «អ៊ីកាវ» ដែលប្រហែលជាប្រែថា បងសម្លាញ់​ឬស្អីបែបហ្នឹង ច្រៀងដោយអ្នកស្រី យេង កុងស្តង់ទីណូ។ ៥–«ពីនេះពីនោះ» អាយក្សភ្នែកមួយវាមិនសមនឹងធ្វើជាមេដឹកនាំខ្មែរឡើយRead More…

18Aug/22

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 18.08.2022

១–«នាទីសម្លេងនារីខ្មែរ» រៀបរៀងដោយអ្នកគ្រូ សូផានីបៃ ពីក្រុង​Norwalk រដ្ឋ CA ក្នុងឋានៈជាខ្មែរដែលបានឆ្លងកាត់​ ៤ ​របបគ្រប់គ្រង។​ ថ្ងៃនេះអ្នកគ្រូសុំជេរពួកអារបបចង្រៃនៅភ្នំពេញ​ដែលវាតាមរុករានទន្ទ្រានឈ្នានីសលោកសុនឆ័យនៃគណបក្សភ្លើងទៀនព្រមទាំងជេរពួកអាកុម្មុយនីស្តចិន​និងយួនដែលវានាំក្ដីវិនាសមកឲ្យខ្មែរតាមគ្រប់រូបបែប។ ២–«នាទីប្រលោមលោក​» សូមជូនវគ្គទី ៣០ ឬរាត្រីទី ២៥​ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី។ ៣–«នាទីតន្ត្រី» សូមជូនបទ «ក្រមុំដណ្ដឹងម្ដាយ»​ច្រៀងដោយលោកស៊ីនស៊ីសាមុត​និងអ្នកស្រីហួយមាស​តាមការស្នើសុំ​របស់មិត្តអ្នកស្ដាប់។ ៤–«នាទីពីនេះពីនោះ» ស្អីទៅ Stem Cells ឬ កោសិកាមេ? តើវាជួយព្យាបាលជម្ងឺស្អីខ្លះ? ​ដំណើរទៅមុខ បែបជំហានគីង្គក់Read More…

17Aug/22

កម្មវិធីផ្សាយ ថ្ងៃពុធ 17.08.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ដោយព្រះអង្គមានថេរដីកាអំពីហេតុដែលនាំឲ្យធ្វើបុណ្យទាំងអត់យល់ពីព្រះធម៌។ ២–«នាទី ទេវកថាក្រិក» វគ្គទី ១៧ និយាយពីមូលហេតុអ្វីខ្ញុំលើកយករឿងទេវកថាក្រិក-រ៉ូម៉ាំង​មកជំរាប។ ៣–បទសម្ភាសន៍របស់លោក​ លី​ តារាវុធ​ (ប្រធានអង្គការរៃយំ)​ ជាមួយលោក អាំង​ ជូលាន សាស្ត្រាចារ្យផ្នែកនរវិទ្យានៃមហាវិទ្យាល័យបូរាណវិទ្យា​ ​ស្តីពីបុណ្យភ្ជុំបិណ្ឌ។ ៤–«នាទីតន្ត្រី»​ សូមជូនចម្រៀងឈ្មោះ «អានី» របស់ម្ចាស់ស៊ីសុវត្ថិ ប៉ាណារ៉ា សិរីវិឌ្ឍ​ប្រគុំដោយវង់អប្សរា។ ៥–«ពីនេះពីនោះ» ធម្មិកព្រហ្មខំប្រឹងពេញសមត្ថភាពក្នុងការសាង Carport នៅបុរីអង្គរ — តំណាងរាស្ត្របក្សត្រាំដែលស្អប់ត្រាំដូចលាមក Liz Cheney ធ្លាក់ឆ្នោតចាញ់បេក្ខនារីដែលត្រាំគាំទ្រ​Read More…

16Aug/22

កម្មវិធីផ្សាយ ថ្ងៃអង្គារ 16.08.2022

១–«នាទីរឿងដែលខ្មែរគួរដឹង» (ភាគ២​ វគ្គទី ២២) រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA,​ បន្តរៀបរាប់អំពីការបះបោរប្រឆាំងយួន​និងឥទ្ធិពលសៀមនិងយួនលើកម្ពុជាសម័យអធិរាជមីង​ម៉ាង​និងបន្ទាប់មកធីវទ្រីដោយផ្អែកលើសៀវភៅលោក David Chandler។ ២–អ្នកស្រីអៀងម៉ាឡាពីរដ្ឋមីនីសូតាសូមជូនរឿង «Brother Enemy» របស់ Nayan Chanda វគ្គទី៨ ដែលមានរៀបរាប់អំពីការប៉ះទង្គិចគ្នារវាងខ្មែរក្រហមប៉ុលពត​នឹង​យួន​កុម្មុយនីស្តដណ្ដើមកោះពូលោវ៉ៃនៅឆ្នាំ ១៩៧៥។ ៣–«នាទីតន្ត្រី» ​សូមជូនចម្រៀងឈ្មោះ «ព្រះចន្ទពេញបូណ៌មី» ច្រៀងដោយម៉ុលកាម៉ាច ប្រគំដោយវង់បក្សីចាំក្រុង។ ៤–«នាទីពីនេះពីនោះ» សានសុវិទ្យនឹងបន្តអាន «ពីរបបផ្ដាច់ការទៅប្រជាធិបតេយ្យ» — ធម្មិកព្រហ្មប្រាប់ពីវិធីដោះស្រាយបញ្ហាជាតិដោយចាប់ផ្ដើមពីខ្លួនពលរដ្ឋម្នាក់ៗឡើងទៅ។

15Aug/22

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 15.08.2022

១–នាទី«សៀវភៅខ្មែរ» សូមជូនវគ្គទី ៨៩ នៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។ ២–«នាទី ខ្មែរអើយក្រោកឡើង» រៀបរៀងជូនស្ដាប់ដោយ ​លោកជាតិហង្សា​ពីរដ្ឋមីនីសូតាដោយលោកនឹងលើកយកអត្ថបទទីភ្នាក់ងារសារពត៌មាន​Al Jazeera របស់ប្រទេសកាតារ ដែលបកអាក្រាតមុខរបរចាប់ជំរិតមនុស្សរបស់ពួកចិនដីគោកដោយមានការឃុបឃិតពីមនុស្សក្នុងរដ្ឋាភិបាលចោរនៅភ្នំពេញមកអានជូនស្ដាប់។ ៣–«នាទីតន្ត្រី» សូមជូន​បទ «ទាសករលុយដុល្លារ» ចម្រៀងរ៉ែបរបស់លោកគាសុគន្ធក្រោយចេញពីគុកអាខ្វាង។ ៤–«នាទីពីនេះពីនោះ» អាឡប់សតិនាយករដ្ឋមន្ត្រីខ្វាងរបស់ខ្មែរវាថាចង់បានព្រៃឈើមកវិញ ឲ្យប្រមូលយកឈើធ្វើផ្ទះក្រោយ​១៩៧៩ ហើយបើសាំងឡើងថ្លៃម៉េចមិនដើរ ជិះឡានជិះម៉ូតូធ្វើអី?

14Aug/22

កម្មវិធីផ្សាយថ្ងៃអាទិត្យ 14.08.2022

១–«នាទីវប្បធម៌អក្សរសាស្ត្រ ផ្នែកនិរុត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោកម៉ុង ប៉ាពីយ៉ុងពី ក្រុងស្គគី រដ្ឋអ៊ិល្លីណយស៍ ដែលថ្ងៃនេះលោកនឹងលើកយកចម្រៀងប្រជាប្រិយ «ម៉ាស់អើយស្រីម៉ាស់»​យកមកអធិប្បាយ។ ២–«នាទីប្រលោមលោក» ​សូមជូនវគ្គទី ២៩ ​នៃរឿង​ ១០០១ ​យប់ ​ឬ ឯកសហស្សរាត្រីដែលរួមមានរឿងអាលីបាបា​និងចោរ​៤០នាក់ រឿងអាឡាដាំង​ឬអាឡាឌិននិងចង្កៀងវិសេស។ ៣–«នាទីតន្ត្រី» សូមជូនចម្រៀងឈ្មោះ​«រាត្រីមាត់ស្ទឹងសង្កែ»​ច្រៀងដោយអធិរាជសម្លេងពេជ្រស៊ីនស៊ីសាមុត។ ៤–«នាទីពីនេះពីនោះ» ស្ដេចខ្មែរវង្សវរ្ម័នចុងក្រោយត្រូវលំពែងតាត្រសក់ផ្អែមស្លាប់ក្នុងចំការ — បុរីអង្គរនិងក្ដីសង្ឃឹមថ្មី៕

13Aug/22

កម្មវិធីផ្សាយ ថ្ងៃសៅរ៍ 13.08.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់​មានថេរដីកាថា «មនុស្សពេលខឹងអត់ឆ្លាត» តើពិតឬមិនពិត? ២–«នាទី ទស្សនៈកនយើង» មតិកូនខ្មែរអ្នកស្នេហាទឹកដី​ស្ដីពីការសម្រេចអនុញ្ញាតឲ្យឈ្មួញកាប់បំផ្លាញសម្បត្តិជាតិគឺព្រៃឈើជាជម្រកសត្វព្រៃនៅក្បែរសួនសត្វភ្នំតាម៉ៅ​ជាការសម្រេចដ៏សែនល្ងង់ខ្លៅ សម្ដែងចេញដោយលោកហង្ស ចក្រាបារមី។ ៣–«នាទីទស្សនៈអ្នកនិពន្ធ» ​រៀបរៀងដោយលោកជាតិហង្សានៃរដ្ឋមីនីសូតា។​ ក្នុងវគ្គនេះលោកបន្តលើកយកសំណេររបស់លោក​សោម​សេកកុមារ​មកអានត្រង់ផ្នែកដែលបង្ហាញឲ្យឃើញថា​ស្ដេចសីហនុថ្វីបើបារម្ភថាយួនយៀកកុង-វៀតណាមខាងជើងអាចនឹងបន្តជ្រាតជ្រែកចូលកម្ពុជាក្រោយបានទទួលជ័យជំនះលើអាមេរិកនិង​វៀតណាមខាងត្បូង ក៏នៅតែបន្តគាំទ្រពួកយួនកុម្មុយនីស្ត​រហូតដល់លើកឋានៈតំណាងយៀកកុងនៅកម្ពុជាឲ្យមានសក្តិស្មើនឹងឯកអគ្គរដ្ឋទូត។ ៤–«នាទីតន្ត្រី»​ សូមជូនចម្រៀងឈ្មោះ «Aline» ច្រៀងដោយ Christophe។​ ៥–«នាទីពីនេះពីនោះ»​​ សត្រូវត្រាំគាបត្រាំខ្លាំងព្រោះខ្លាចត្រាំត្រឡប់មកកាន់អំណាចហើយ​លើកនេះត្រាំនឹងចាត់ការលាងនិងសម្ងួតអន្លង់ទឹកស្អុយឲ្យខាងតែបាន ។