កម្មវិធីផ្សាយថ្ងៃអាទិត្យ 11.09.2022
Podcast: Play in new window | Download
១–ថ្ងៃកាន់បិណ្ឌ១ ព្រះតេជគុណសានសុជាអធិប្បាយថាហេតុអ្វីនិងដើម្បីអ្នកណាដែលលោកសង្ឃនាំគ្នាសូត្របរាភវសូត្រនៅពេលកាន់បិណ្ឌ។ ២–អំណានសៀវភៅលោកសាស្ត្រាចារ្យជីនស្ហាបរឿង «ពីរបបផ្ដាច់ការទៅប្រជាធិបតេយ្យតាមគំនិតអហិង្សា» វគ្គទី ២៥ ដោយសានសុវិទ្យ។ ៣–សូមជូនវគ្គទី ៣៧ នៃរឿង ១០០១ យប់ ឬ ឯកសហស្សរាត្រីដែល ម្ចាស់ក្សត្រីស្ហេហេរ៉ាហ្សាដ និទានថ្វាយព្រះស្វាមីស្ហាហ៍ ស្ហារិយ៉ាស្ដាប់។ ៤–«នាទីវប្បធម៌អក្សរសាស្ត្រ ផ្នែកនិរុត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោកម៉ុង ប៉ាពីយ៉ុងពី ក្រុងស្កូគី រដ្ឋអ៊ិល្លីណយស៍ ដែលថ្ងៃនេះលោកនឹងលើកយករឿងសត្វពស់ក្នុងសង្គមខ្មែរនិងពិភពលោកមកជំរាប ។ ៥–«នាទីតន្ត្រី» សូមជូនចម្រៀងកន្ទ្រឹមមួយបទ ឈ្មោះ «ដោះសណ្ដាយ»។ ៦–«នាទីពីនេះពីនោះ» អរគុណអ្នកហ៊្វីឡាចំពោះជំនួយដល់បុរីអង្គរ —Read More…