20Nov/22

កម្មវិធីផ្សាយថ្ងៃអាទិត្យ 20.11.2022

១–​អំណានសៀវភៅលោកសាស្ត្រាចារ្យ​ជីន​ស្ហាប​រឿង «ពីរបបផ្ដាច់ការទៅប្រជាធិបតេយ្យ​តាមគំនិតអហិង្សា» វគ្គទី ៣៣ ដោយ​សានសុវិទ្យ។ ២–«នាទីវប្បធម៌អក្សរសាស្ត្រ ផ្នែកនិរុត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោកម៉ុង ប៉ាពីយ៉ុងពី ក្រុងស្កូគី រដ្ឋអ៊ិល្លីណយស៍ ដែលថ្ងៃនេះលោកនឹងលើកយក វគ្គទី ៨ នៃរឿងសត្វគោក្នុងសង្គមខ្មែរ​យក​មក​ជំរាប ។ ៣–​និទានអារ៉ាប់សូមជូនវគ្គទី ៥៧ ​នៃរឿង​ ១០០១ ​យប់ ​ឬ ឯកសហស្សរាត្រី។ ៤–«នាទីតន្ត្រី» សូមជូនចម្រៀងប្រភេទ Rock N Roll មួយបទឈ្មោះ​ «No More» ច្រៀងដោយElvisRead More…

19Nov/22

កម្មវិធីផ្សាយ ថ្ងៃសៅរ៍ 19.11.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ឆ្លើយតបនឹងសំនួររបស់ពុទ្ធសាសនិក ស្ដីពីមូលហេតុនៃជម្ងឺ។ ២–«នាទីទេវកថាក្រិក» ថ្ងៃនេះមកស្គាល់រាជ្យ​ឬរជ្ជកាលនៃអង្គទេព រ៉ូម់ាំង/ក្រិក​ទាំង ៣​ជំនាន់។ ៣–«នាទីយកទស្សនៈអ្នកនិពន្ធមកបង្ហាញ»​ ប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋ Minnesota, USA, ដោយថ្ងៃនេះលោកនឹងបន្តលើកយកសំណេររបស់លោក សោមសេកកុមារ​មកជំរាបពាក់ព័ន្ធនឹងជំហររបស់សីហនុក្នុងការអំពាវនាវឲ្យមានកងទ័ពរំដោះប្រឆាំងសាធារណរដ្ឋខ្មែរ ដែលនឹងរួមមានយួនយៀកកុង-យៀកណាមខាងជើងផង។ ៤–«នាទីតន្ត្រី»​ សូមជូនចម្រៀងរ៉ែបឈ្មោះ «បឹងទឹកភ្នែក»​ ​ច្រៀងដោយក្មួយគាសុគន្ធ កូនខ្មែរសៀមរាប។ ៥–ថ្ងៃនេះគ្មាន «នាទីពីនេះពីនោះ» ទេ។ សូមសម្រាកមួយថ្ងៃ​៕

18Nov/22

កម្មវិធីផ្សាយ ថ្ងៃសុក្រ 18.11.2022

១–នាទី«សៀវភៅខ្មែរ» ថ្ងៃនេះសូមជូនភាគ ១២ នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត»​ របស់លោក សុឹម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍អង្គរ)។ ២–បាឋកថារបស់លោកសាស្ត្រាចារ្យបណ្ឌិតនរវិទូអាំងជូលានស្ដីអំពី វដ្ដសង្សារ សិល្បៈនិង​កិច្ច​ ភាគ​ ៤​ ។ ៣–«នាទីតន្ត្ឆ្រី ឆ្កឹះយកពីយូធូប» សូមជូនចម្រៀងប្រភេទ Doo Wop កាលពីឆ្នាំ ១៩៧៦​​ ឈ្មោះ «Let’s Just Kiss and Say Goodbye» ច្រៀងដោយវង់​ The ManhattansRead More…

17Nov/22

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 17.11.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ក្រោមចំណងជើងថា «តើគួរធ្វើទានបែបណាទើបអាចជួយបាន?» ។ ២–«នាទីសម្លេងនារីខ្មែរ» សូមជូនទស្សនៈអ្នកគ្រូសូផានី​បៃដែលហួសចិត្តពីការដែល របប ហ៊ិនសែនក្រោយបញ្ចូលកម្មវិធីរៀនភាសាយួនមកក្នុងស្ងាប័នសិក្សាខ្មែរហើយ​ក៏កំពុងជំរុញឲ្យមានការបង្រៀនភាសាចិនក្នុងសាលាខ្មែរមួយភាសាទៀត ។​​ អីក៏អន្ទះសាចង់ធ្វើខ្ញុំចិន ខ្ញុំយួនផ្នែកវប្បធម៌អីខ្លាំងម៉្លេះ?​ ៣–«នាទីនិទានអារ៉ាប់​» សូមជូនវគ្គទី ៥៦​ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី។ ៤–«នាទីតន្ត្រី» សូមជូនចម្រៀងមួយបទឈ្មោះ «អក្ខរាចារទៅស្រី» ច្រៀងដោយ​ហួរ​ឡាវី។ ៥–«នាទីពីនេះពីនោះ» — សន្និសីទកំពូល G20 នៅកោះបាលីត្រូវបានបញ្ចប់ រុស្ស៊ីតំណាងដោយ LavrovRead More…

16Nov/22

កម្មវិធីផ្សាយ ថ្ងៃពុធ 16.11.2022

១–«នាទី ទេវកថាក្រិក» ដែលនឹងលើកយករឿងរបស់ អាទិទេពក្រិកមកសរុបជូនស្ដាប់។ ២–បាឋកថារបស់លោកសាស្ត្រាចារ្យបណ្ឌិតនរវិទូអាំងជូលានស្ដីអំពី វដ្ដសង្សារ សិល្បៈនិង​កិច្ច​ ភាគ​ ៤ ។ ៣–«នាទីតន្ត្រី»​ ដែលនឹងជូនចម្រៀងបារាំងសែសមួយបទឈ្មោះ «Adieu Mon Pays» ដែល អ្នកចម្រៀងជនជាតិបារាំងដើមកំណើតជាជ្វីហ្វ-អាល់ហ្សេរីយាង Enrico Macias ច្រៀងកាលពីឆ្នាំ ១៩៦៤​ពេលអាយុ​២៦​ឆ្នាំ។ ៤–«ពីនេះពីនោះ» — លោកត្រាំប្រកាសនៅ Mar-a-Lago ថាលោកជាបេក្ខជនក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ ២០១៤ ។ — Kevin McCarthy ប្រកាសថានឹងឡើងជាប្រធានសភាជំនួសRead More…

15Nov/22

កម្មវិធីផ្សាយ ថ្ងៃអង្គារ 15.11.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ក្រោមចំណងជើងថា «កុំអង្គុយចាំតែទើស»​ រៀបរាប់ពីវិធីសាងវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ។ ២–«នាទីរឿងដែលខ្មែរគួរដឹង» (ភាគ២​ វគ្គទី ៣៥) រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA,​ ដោយនៅវគ្គនេះលោកនឹងជំរាបអំពីការដាក់អាណាព្យាបាលមកលើកម្ពុជាដោយស្ដេចយួន​យ៉ាឡុង​ជាមួយនឹងការសាងបន្ទាយណាំយ៉ាងនៅភ្នំពេញ និង​ឡាឡេមនៅល្វាឯម។ ៣–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda វគ្គទី ២៥ ​អានដោយសានសុវិទ្យ ។ ៤–«នាទីតន្ត្រី»Read More…

14Nov/22

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 14.11.2022

១–នាទី«សៀវភៅខ្មែរ» ថ្ងៃនេះសូមជូនអំណាន វគ្គទី ​១១ នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត»​ របស់លោក សុឹម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍តំបន់អង្គរ) ។ ២–«នាទី ខ្មែរអើយក្រោកឡើង» របស់​លោកជាតិហង្សា​ពីរដ្ឋមីនីសូតា ដែលថ្ងៃនេះលោកនឹងលើកយករឿង​​​ ធាតុជាចោរលួចបន្លំនិងរំលោភរដ្ឋធម្មនុញ្ញរបស់ពួកគណបក្សប្រជាជន មិនថាក្នុងរឿងបោះឆ្នោតឬគ្រប់គ្រងប្រទេស មកជំរាប។ ៣–«នាទីតន្ត្រី ឆ្កឹះចេញពីយូធូប» សូមជូនចម្រៀងសៀមមួយបទឈ្មោះ «กลับคำสาหล่า» ប្រែថា « ចូរដកពាក្យសម្ដីវិញទៅ អូនសម្លាញ់! » ច្រៀងដោយកញ្ញា มินตรา น่านเจ้า។ –មួយបទទៀតជាកំណែភាសាខ្មែរនៃចម្រៀងសៀមខាងលើ ច្រៀងដោយ​លោកម៉ៅ​ហាជី​ក្រោមចំណងជើងថាRead More…

13Nov/22

កម្មវិធីផ្សាយថ្ងៃអាទិត្យ 13.11.2022

១–​អំណានសៀវភៅលោកសាស្ត្រាចារ្យ​ជីន​ស្ហាប​រឿង «ពីរបបផ្ដាច់ការទៅប្រជាធិបតេយ្យ​តាមគំនិតអហិង្សា» វគ្គទី ៣៣ ដោយ​សានសុវិទ្យ។ ២–«នាទីវប្បធម៌អក្សរសាស្ត្រ ផ្នែកនិរុត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោកម៉ុង ប៉ាពីយ៉ុងពី ក្រុងស្កូគី រដ្ឋអ៊ិល្លីណយស៍ ដែលថ្ងៃនេះលោកនឹងលើកយក វគ្គទី ៧ នៃរឿងសត្វគោក្នុងសង្គមខ្មែរ​យក​មក​ជំរាប ។ ៣–​និទានអារ៉ាប់សូមជូនវគ្គទី ៥៥ ​នៃរឿង​ ១០០១ ​យប់ ​ឬ ឯកសហស្សរាត្រី។ ៤–«នាទីតន្ត្រី» សូមជូនចម្រៀងប្រភេទ Rock N Roll ឈ្មោះ​ «Only You (andRead More…

11Nov/22

កម្មវិធីផ្សាយ ថ្ងៃសៅរ៍ 12.11.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ឆ្លើយតបនឹងសំនួររបស់ពុទ្ធសាសនិក ស្ដីពីចិនមើលងាយខ្មែរ​ និងអត្ថ​ន័យនៃពាក្យ «អត្ថ» ក្នុងពុទ្ធសាសនា ។ ២–«នាទីទេវកថាក្រិក» ថ្ងៃនេះសូមបន្តជូនរឿងពាក់ព័ន្ធនឹងអនុទេព Hercules ​បុត្រព្រះ Zeus ត្រង់រឿងផ្សងព្រេងក្រោយសម្រេចមហកម្ម ១២ ​ប្រការរួចហើយ ។ ៣–«នាទីយកទស្សនៈអ្នកនិពន្ធមកបង្ហាញ»​ ប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋ Minnesota, USA, ដោយថ្ងៃនេះលោកនឹងបន្តលើកយកសំណេររបស់លោក សោមសេកកុមារ​មកជំរាបពាក់ព័ន្ធនឹងជំហររបស់ខាងខ្មែរសាធារណរដ្ឋ​និងការប្ដេជ្ញាចិត្តរបស់ពួកកុម្មុយនិស្តថានឹងគាំទ្រសីហនុនិងយួនឈ្លានពានឬទេ។ ដោយសារកាលពីសៅរ៍មុនការផ្សាយវិទ្យុយើងមានបញ្ហាបច្ចេកទេស ខ្ញុំសុំលើកយកវគ្ដដដែលនៃសៀវភៅលោក​សោមសេកកុមារមកផ្សាយ។ ៤–«នាទីតន្ត្រី»​ សូមជូនចម្រៀងរ៉ែបឈ្មោះ «សាសន៍កំសត់ »​ ​ច្រៀងដោយក្មួយគាសុគន្ធRead More…

11Nov/22

កម្មវិធីផ្សាយ ថ្ងៃសុក្រ 11.11.2022

១–នាទី«សៀវភៅខ្មែរ» ថ្ងៃនេះសូមជូនភាគ ១០ នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត»​ របស់លោក សុឹម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍អង្គរ)។ ២–បាឋកថារបស់លោកសាស្ត្រាចារ្យបណ្ឌិតនរវិទូអាំងជូលានស្ដីអំពី វដ្ដសង្សារ សិល្បៈនិង​កិច្ច​ ភាគ​ ៣។ ៣–«នាទីតន្ត្ឆ្រី ឆ្កឹះយកពីយូធូប» សូមជូនចម្រៀងមនោសញ្ចេតនាភាសាអង់គ្លេសមួយ បទច្រៀងដោយវង់អ្នកចម្រៀងស្ត្រីស្បែកខ្មៅ The Shirelles កាលពីឆ្នាំ ១៩៦០​ហើយជាប់លេខមួយនៅឆ្នាំ​១៩៦១​ ឈ្មោះ «Will You Still Love Me Tomorrow» ។​​ The ShirellesRead More…