Podcast: Play in new window | Download
១–វគ្គទី ១ នៃធម្មកថារបស់ព្រះតេជគុណចន្ទប្បិយោ រីមចាន់រ៉ា អ្នកស្រុកព្រៃវែង (នេះបើតាមទំព័រហ្វេសប៊ុក) តាមសំណើរបស់មិត្តអ្នកស្ដាប់ដែលគិតថាយើងគួរមានភាពសំបូរបែប ឬជម្រើស (variety) ក្នុងការស្ដាប់។ ព្រះតេជគុណរីមចាន់រ៉ានឹងឆ្លើយតបសំនួរអំពីឧបេក្ខាដែលមានទាំងអស់ ៥ យ៉ាង រួមទាំងឧបេក្ខាបាត់ដីផង។
២–វគ្គបញ្ចប់នៃបទសន្ទនាឬសម្ភាសន៍រវាងលោកថាច់ពីយ៉ានៅប្រទេសបារាំងនឹងលោកព្រឹទ្ធាចារ្យណនហ៊ីនៅប្រទេសបែលហ្ស៊ិកស្ដីពីចំណាប់អារម្មណ៍របស់លោកពីទស្សនកិច្ចរយៈពេល២ខែនៅនគររំដួល។
៣–«នាទី ទេវកថាក្រិក» ថ្ងៃនេះនឹងលើកយកអត្ថបទចាស់កាលពីខែមិថុនាយកមកបំពេញនាទីទេវកថាក្រិកព្រោះខ្ញុំរៀបចំអត្ថបទថ្មីមិនទាន់។
៤–បទសន្ទនារបស់នរវិទូសាស្ត្រាចារ្យអាំង ជូលានជាមួយនាយកវិទ្យាស្ថានរៃយំលោកលីតារាវុឌ្ឍស្ដីពីបុណ្យភ្ជុំបិណ្ឌភាគ ២ ។
៥–«នាទីតន្ត្រី» សូមជូនចម្រៀងឈ្មោះ «ស្នេហ៍ក្រោមម្លប់ជ្រៃ» ច្រៀងដោយអ្នកស្រីប៉ែនរ៉នអ្នករ៉ារទេះភ្លើង ក្រុងបាត់ដំបង។
៦–«ពីនេះពីនោះ» អរគុណសមាជិកដែលជួយគាំទ្របុរីអង្គរ។ យើងចង់ឲ្យកូនខ្មែរមានកន្លែងមួយដែលជាអនុស្សាវរីយ៍របស់បុព្វការីជននៃគេទាំងឡាយ។យើងនៅខ្វះខាតច្រើនណាស់ក្នុងគ្រប់វិស័យដូច្នេះត្រូវជួយគ្នា។