Podcast: Play in new window | Download
១–«នាទីទស្សនៈកនយើង» ថ្ងៃនេះកនយើងហង្សចក្រាបារមីសុំសាប់សម្ដេចខ្វាងរឿងបង្រៀនភាសាយួននៅស្រុកខ្មែរនិងបណ្ដោយឲ្យយួនរុញព្រំសីមាប្រទេសចូលដល់ខេត្តកណ្ដាលហើយនោះ។
២–សានសុវិទ្យអានសៀវភៅលោកសាស្ត្រាចារ្យជីនស្ហាបរឿង «ពីរបបផ្ដាច់ការទៅប្រជាធិបតេយ្យតាមគំនិតអហិង្សា» វគ្គទី ២២ តពីអំណានដោយអ្នកស្រីអៀងម៉ាឡា។
៣–«នាទីវប្បធម៌អក្សរសាស្ត្រ ផ្នែកនិរុត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោកម៉ុង ប៉ាពីយ៉ុងពី ក្រុងស្កូគី រដ្ឋអ៊ិល្លីណយស៍ ដែលថ្ងៃនេះលោកនឹងលើកយកបទបំពេមកអធិប្បាយថាអាចមានអ្វីបង្កប់នៅក្នុងចម្រៀងដែលម៉ែតែងច្រៀងឲ្យកូនដេកលក់នេះ ។
៤–«នាទីប្រលោមលោក» សូមជូនវគ្គទី ៣១ នៃរឿង ១០០១ យប់ ឬ ឯកសហស្សរាត្រីដែល ម្ចាស់ក្សត្រីស្ហេហេរ៉ាហ្សាដ និទានថ្វាយព្រះស្វាមីស្ហាហ៍ ស្ហារិយ៉ាស្ដាប់។
៥–«នាទីតន្ត្រី» សូមជូនចម្រៀងឈ្មោះ«Et Pourtant» តែងនិងច្រៀងដោយ Charles Aznavour។
៤–«នាទីពីនេះពីនោះ» សូមឈប់ឆ្ងល់ទៅថាលោកឱកសឿមនៅតែមានតួនាទីដឹកនាំនៅបុរីអង្គរទៀតឬនោះ លោកចាស់ណាស់ហើយ គ្រាន់តែជាសមាជិកដូចគេដូចឯងក្រោយបានជួយកសាងបុរីអង្ករឲ្យកនយើងចាត់ការសព្វថ្ងៃនេះ។ លោកបង្ហោះរូបសកម្មភាពបុរីអង្គរ ព្រោះវាជាសិទ្ធិរបស់លោកហើយព្រោះបុរីអង្គរគ្មានអ្នកណាទំនេរជួយបង្ហោះឲ្យសោះ ចាំសានសុវិទ្យមានដៃដប់សិន៕